ទុក្ខផ្ទួនៗ! ម្តាយកញ្ញា វី ឌីណែត ត្រូវ​បាន​ក្រុមគ្រូពេទ្យបញ្ជូនទៅ​ សង្គ្រោះបន្ទាន់ ដោយសារជំងឺកូវីដធ្វើទុក្ខខ្លាំង ខណៈប្អូនស្រីពៅ…

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា ម្ចាស់​ពានរង្វាន់​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​I Am A Singer Cambodia រដូវ​កាល​ទី២ កញ្ញា វី ឌី​ណែ​ត ស្ថិតក្នុង​ចំណោម​តារា​មួយចំនួនទៀត នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​ពេលនេះ នាង កំពុង​សម្រាក​ព្យាបាល​ជំងឺ​ដ៏​កា.ច​សា.ហាវ​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​ពានរង្វាន់​​​I Am A Singer Cambodia រដូវ​កាល​ទី២រូបនេះ បាន​បញ្ជាក់​ពី​លទ្ធផល​ធ្វើតេស្ដ​រ​ក​កូ​វីដ​១៩ របស់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ។ លុះ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ​ម្ដាយ​របស់​នាង ​ក៏​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ​១៩​ផងដែរ ​ហើយ​ត្រូវ​បាន​ឡាន​ពេទ្យ​មក​ដឹក​ទៅ​សម្រាក​ព្យា.បាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​លោក​ហួរ ឡាវី ​ជា​ឪពុក​តារា​ចម្រៀង​វី ឌីណែត ​ក៏​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ចុះ​មក​យកសំណាគ​ដល់​គេហដ្ឋាន​ផងដែរ ​ហើយ​លទ្ធផល​បង្ហាញ​ថា ​លោក​អវិជ្ជមាន​ជំងឺ​កូវីដ​១៩ ​ដែល​នេះ​ជា​ដំណឹង​ដ៏​រីក​រាយ​មួយ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា ​ងាក​​មក​មើល​ស្ថាន​ភាព​ម្ដាយ​របស់​តារា​ចម្រៀង វី ឌីណែត ដែល​បាន​តេស្តវិជ្ជមានកូវីដ-១៩ កាលពី​សប្ដាហ៍មុន​ឯ​ណោះ​វិញ​ ពេលនេះ​ អាការៈ​កំពុង​ធ្វើទុក្ខខ្លាំង និងត្រូវបានគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វី ឌីណែត​ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ល្ងាច​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១​នេះ​ថា ៖ «នាង​ខ្ញុំ​ពេលនេះ ​បាន​ធូរស្បើយ​ច្រើន​ហើយ​អរគុណ​បងប្អូន​ទាំងអស់​ ដែល​បាន​បារម្ភ​សួរនាំ​អ្វី​ដែល​ពិបាក​គឺ​ការ​ពិសា​របាយ ជំងឺ​នេះ​គឺ​ធ្វើ​អោយ​យើង​​ខ្ពើម​បាយ​​ដល់​ម៉ោង​ញ៉ាំ​បាយ​ម្ដងៗ ខ្ញុំ​ត្រូវ​ញ៉ាំ​ទាំង​ទឹកភ្នែក​ក៏មាន ខំ​បន្លប់​អារម្មណ៍​ខ្លួនឯង​ថា​ឆ្ងាញ់​ណាស់​​ខំ​បន្លប់​រាំ​ផង​អី​ផង ព្រោះ​ខ្ញុំ​ត្រូវតែ​ញ៉ាំ​ទោះជា​លេ.ប​ពិបាក​យ៉ាង​ក៏ដោយ​​ដើម្បី​ទប់ទល់​ជំងឺ​នឹង​ថ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង​រូប​នេះ ​បាន​បញ្ជាក់​ទៀត​ថា «អ្វីដែល​គួរ​បារម្ភ​ពេលនេះ​គឺ​ប្អូនស្រី​ពៅ​ខ្ញុំ​ក៏​វិជ្ជមាន​កូ​វីត​19​ដែរ ហើយ​គ្នា​នៅ​ពេទ្យ​ម្នាក់ឯង​ទៀត​មិន​ដឹង​ម៉េច​ម៉ា​ទេ​ ហើយ​អ្វី​ដែរ​កាន់តែ​គួរ​បារម្ភ​គឺ​ម៉ាក់​របស់ខ្ញុំ​ពេលនេះ​គាត់​ធ្វើ​ទុក្ខ​​​ខ្លាំង​ណាស់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ពេលនេះ​គេ​បាន​ប្ដូរ​គាត់​ទៅ​សង្គ្រោះ​បន្ទាន់​​ហើយ​​សូម​ទេវតា តាម​ថែរក្សា​ពួកគាត់​ផង​ ហើយ​​ក៏​សូម​អរគុណ​ដល់​បង​បង​ក្រុមគ្រូពេទ្យ​ជំនាន់​ ដែល​បាន​យកចិត្តទុកដាក់​ព្យាបាល​ពួកគាត់​ក៏ដូចជា​ខ្ញុំ ​សូម​កម្លាំងចិត្ត​ឲ្យ​ម៉ាក់​ខ្ញុំ​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០​ កន្លងទៅ កញ្ញា វី ឌីណែត បានតេស្តវិជ្ចមានកូវីដ ក្រោយពាក់ព័ន្ធប្រយោលជាមួយពិធីការិនី កែវ ច័ន្ទនិមល។ បន្ទាប់ពី​តារា​ស្រីរូប​នេះ បាន​ចូលសម្រាកព្យាបាល ម្ដាយ​របស់​កញ្ញា​ក៏​តេស្តឃើញ​ឆ្លង​កូវីដ និងត្រូវ​បានឡានពេទ្យ​ទៅដឹកដល់ផ្ទះផងដែរ៕

Related posts

Leave a Comment