គេនៅចាំបានថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី៤ វគ្គJudge Audition សប្ដាហ៍ទី៣កន្លងទៅនេះ លោកគ្រូពេទ្យ សង្ហាម្នាក់ បានធ្វើឲ្យគណៈកម្មការសុខ ស៊ីឡាលីន លង់ស្នេហ៍រហូតវង្វេងវង្វាន់ស្មារតី។
ទោះយ៉ាណា នៅពេលនោះ ហាក់ដូចជាការលេងសើចដើម្បីបង្កើនបរិយាកាសសប្បាយរីករាយប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងសប្ដាហ៍ទី៤ឯណេះវិញ អ្នកលក់ ឡានម្នាក់ បានធ្វើឲ្យតារាចម្រៀង សុខ ស៊ីឡាលីន ស្រក់ទឹកភ្នែកពិតៗ ព្រោះតែបេក្ខជន បា,ញ់ចំបេះដូងនាងពេក។
មុននឹងចាប់ផ្ដើមបង្ហាញសមត្ថភាពនោះ បេក្ខជន ណាន វីសារ អាយុ២១ឆ្នាំ មកពីខេត្តសៀមរាប ប្រកបរបរជាអ្នកលក់ឡាន និងច្រៀងផងនោះ បានរៀបរាប់ពីប្រវត្តិដ៏កម្សត់របស់ខ្លួន។ ពេលនិយាយចប់ បេក្ខជន មានមុខមាត់ស្រដៀង តារាចម្រៀង ហ្សូណូ ម្នាក់នេះ បានលើកយកបទ«តើបងមានថ្ងៃនោះទេ» មកបកស្រាយ ហើយប្រាប់ថា ផ្ញើជូន គណៈកម្មការ សុខ ស៊ីឡាលីន ជាពិសេស។
តាមរយៈបទនេះ បេក្ខជន ណាន វីសារ បានច្រៀងយ៉ាងពីរោះ, មានទំនុកចិត្ត និងទទួលខុសត្រូវ។ ពេលច្រៀងចប់ តារាចម្រៀង សុខ សីឡាលីន រលីងរលោងទឹកភ្នែក រៀបរាប់ថា និយាយត្រង់ ក្នុងជីវិតខ្លួនក្រៅពីប៉ាម្នាក់ មិនដែលមានបុរសណាម្នាក់ផ្ដល់ភាពកក់ក្ដៅ សូម្បីតែបងប្រុស ក៏អត់សូវផ្ដល់ភាពកក់ក្ដៅដែរ ហើយក៏កម្រមានបុរសណានិយាយពាក្យលួងលោមផ្អែមល្ហែម ក្នុងន័យលើកទឹកចិត្ត។
គណៈកម្មការ សុខ ស៊ីឡាលីន និយាយបណ្ដើរ ជួតទឹកភ្នែកបណ្ដើរទៀតថា ខ្លួនរាល់ថ្ងៃ ដូចជាមនុស្សប្រុសផង ស្រីផង ហើយការរំភើបនេះ ដោយសារតែបេក្ខជន បា,ញ់ព្រួញមកចំពេក ចំចំណុច ដែលខ្លួនកំពុងតែខ្វះខាត។
និយាយដល់ចំណុចនេះ សុខ ស៊ីឡាលីន រៀបរាប់ទាំងអួលដើម.កទៀតថា ពេលខ្លះឃើញសេចក្ដីសុខរបស់ បងកញ្ញា ធ្វើឲ្យខ្លួនរំភើបថា ខ្លួនប្រហែលជារឹងមាំពេកមិនដឹង បានជាកម្រជួបបុរសណា ដែលចង់ជួយមើលថែ។ ក្រោយសុខ ស៊ីឡាលីន រៀបរាប់ចប់, គណៈកម្មការម្នាក់ៗ បានលើកសរសើរបេក្ខជនខាងលើ មិនដាច់ពីមាត់ ហើយចុងក្រោយបាន សម្រេចផ្ដល់«យេស»៤ដល់រូបគេ។
ត្រឡប់មកនិយាយមុនពេលបេក្ខជនម្នាក់នេះ ឡើងប្រឡងកម្មវិធីខាងលើវិញ ស្រាប់តែអ្នកគាំទ្រមួយចំនួន បានប្រទះ រូបគេដើរម៉ូត ក្នុងកម្មវិធី fashion show Queen Victoria Spring Summer Collection 2023។ អ្នកគាំទ្រ បានប្រទះឃើញ តាមរយៈវីដេអូ ដែលណាន វិសារ បានបង្ហោះកន្លងមក។
នៅក្នុងវីដេអូ ដែលបង្ហោះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ណាន វីសារ បានបង្ហាញមោទនភាពចំពោះខ្លួនឯងថា «ក្នុងនាមជាកូនខ្មែរម្នាក់ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានចូលរួមជាម៉ូដែល ក្នុងកម្មវិធីដ៏ធំ និងអស្ចារ្យប្រចាំឆ្នាំមួយនេះ។
វាជាកម្មវិធី Fashion Show ដ៏ធំនឹងទំនើបមួយ ដែលមាន Collection ១០០ឈុតដំបូងបំផុតក្នុងប្រទេសកម្ពុជា និងដំណើរការបានយ៉ាងរលូត ក្រោមស្នាដៃអ្នក Design យ៉ាងស្ទាត់ជំនាញលោក Oliva Kong។ ជាពិសេសមានការសហការយ៉ាងល្អពីកីឡាករហែលទឹកជម្រើសជាតិគឺបងស្រី Vitiny Hemthon។ »៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖