ស្អាត​ខ្លាំងណាស់! ពេជ្រ សូលី​កា ដាក់​ប៉ុន្មាន​ប៉ុស្តិ៍​ជាមួយ​ប្អូនស្រី ស្មាន​តែ​កូរ៉េ រហូតដល់​ហ្វេ​នៗ​លាន់​មាត់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​រៀបការ​បញ្ចប់​ភាព​នៅ​លីវ​រួចមក គេ​សង្កេតឃើញថា តារាចម្រៀង អ្នកនាង ពេជ្រ សូលី​កា បច្ចុប្បន្ន កំពុង​រស់នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ស្វាមី កូនប្រុស និង ប្អូនស្រី​របស់​នាង​។ រាល់​សកម្មភាព​មួយចំនួន​របស់​ពួកគេ ក៏​បង្ហាញ​ឲ្យ​ឃើញ​នៅលើ​បណ្ដាញ​សង្គម មើល​ទី​ពិតជា​មាន​ក្ដី​សុខ​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​បំពេញ​តួនាទី​ជា​មេផ្ទះ​ដ៏​ល្អ​ក្នុង​ចងចិត្ត​ស្វាមី​នោះ​, ពេជ្រ សូលី​កា បាន​ដើរតួនាទី ជា​ម្ដាយ​ផង ជា​បងស្រី​ផង ក្នុងការ​មើលថែ កូន​, ប្អូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់ខ្លួន​នោះ ហើយ​ប្អូនស្រី​របស់​នាង​ទៀតសោត ក៏មាន​ដុង​ផ្នែក​សិល្បៈ​ខាង​ផ្នែក​រាំ បាន​យ៉ាង​ល្អ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រៅពី​ចំណុច​ខាងលើ ប្អូនស្រី​របស់​ពេជ្រ សូលី​កា ស្ថិតក្នុង​វ័យ​ជាង​១០​ឆ្នាំ​រូបនេះ មាន​រូបរាង​ស្អាត​កាន់តែ​ស្អាត ហើយ​មានមុខមាត់​ស្រដៀង​ពេជ្រ សូលី​កា ខ្លាំងណាស់​។ លើសពីនេះ ជា​ក្មេងស្រី​ម្នាក់ ដែល​ចេះ​លើកទឹកចិត្ត​បងស្រី​របស់ខ្លួន​ទៀតផង ពិតជា​គួរ​ឲ្យ​សរសើរ​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ពេល ពេជ្រ សូលី​កា ត្រូវគេ​រិះគន់​នោះ​, ប្អូនស្រី​ដ៏​ស្រស់ស្អាត​របស់​អ្នកនាង​ឈ្មោះ​«​ម៉ី​ជី​ង​» បាន​ចូលរួម​លើកទឹកចិត្ត និង​ប្រាប់​កុំ​ឲ្យ​ខ្វល់​ពី​សម្ដី​អ្នកដទៃ ដែល​គ្មាន​សេចក្ដីសុខ​ដូច​ពួកនាង​នោះ​។ ពេជ្រ សូ​លិ​កា បាន​ស្រង់​សម្ដី​ប្អូនស្រី​ខ្លួន​មក​បញ្ជាក់​ដូច្នេះ​ថា «​មិន​ថា​ពួក​ខ្ញុំ​ជួប​រឿង​អ្វីខ្លះ ប្អូន​ខ្ញុំ​តែងតែ​ប្រាប់​មក​ថា «​ចែ​កុំទៅ​ខ្វល់​ពី​មនុ​សស្ស​ដែល​គ្មាន​ក្ដី​សុខ​ដូច​ពួកយើង » សម្ដី​គាត់​ពិត មិនបាន​ប្រឌិត ចេះ​គិត​ជាង​មនុស្ស​ធំ​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ពួកគេ​មិនសូវ​ថតរូប​បង្ហោះ​ជាម​គ្នា​ញឹកញាប់​នោះឡើយ​។ តែ​កាលពីពេល​ថ្មីៗ​នេះ ពេជ្រ សូលី​កា ក្រោយ​ប្ដូរ​ពណ៌​សក់​រួច​នោះ បានដាក់​ប៉ុន្មាន​ប៉ុស្ដិ៍​ជាមួយ​ប្អូនស្រី ឈ្មោះ​«​ម៉ី​ជី​ង​» មើលទៅ​ពិតជា​ស្អាត​ប្លែក​ខ្លាំងណាស់ រហូតដល់​អ្នកគាំទ្រ​មើ​ល​មួយ​ភ្លែត​ស្មានតែ​កូរ៉េ​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង ពួកគេ លើកឡើងថា «​ក្មួយ​ខ្ញុំ​ដូច​អូន​ខ្លាំងណាស់​, ស្អាត​ណាស់​បង​, មើល​មួយ​ភ្លែត​ស្មានតែ​កូរ៉េ​អាយ​ដល​, ប្អូន​ស្អាត​ជាង​បង​ទៀត​, ប្លែក​រហូត​បង​, នារី​កូរ៉េ​, ពណ៌​សក់​ខ​ប់​, គេ​កាត់​សក់សេះ​គេ​ឡើង​ស្អាត​ឯង​កាត់សក់​សេះ​ឡើងដូច​សេះ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment