ដូចបេះបិទ! អ្នក​គាំទ្រ ឃើញ​ នា​រីម្នាក់ ស្មាន​តែ ​តន់ ចន្ទសីម៉ា ដល់​ពិនិត្យ​ឲ្យ​ជាក់ ឃើញ​ខុស​គ្នា​ត្រង់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ តារា​ចម្រៀង​តន់ ចន្ទ​សី​ម៉ា ប្រិយមិត្ត​មួយ​ចំនួន​ច្បាស់​ បាន​ជ្រាប​រួច​មក​ហើយ​ថា រូប​នាង ជា​អតីត​ជា​សិស្ស​ជយលាភី​ស្មូត​កំណាព្យ​លេខ​១​ប្រចាំ ខេត្ត​តាកែវ ហើយ​មាន​ឧបនិស្ស័យ​សិល្បៈ​ទាំង​ពី​កំណើត ដោយ​នាង​មាន​ឪពុក​ជា​មន្ត្រីរាជការ ម្ដាយ​ជា​ស្ត្រី​មេផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ពី​រូប​សម្រស់​វិញ បច្ចុប្បន្ន តារា​ចម្រៀង​គ្រាប់​ពេជ្រ​ប្រចាំ​ផលិតកម្ម​Galaxy Navatra​ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់ មើល​ទៅ​ខុសគ្នា​ដាច់​ពី​ពេល​ប្រឡង។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​លើក​ឡើង​ថា រូប​នាង​ធ្វើការ​កែកុន​ខ្ទេចខ្ទី ទើប​ធ្វើ​ឲ្យ​ទម្រង់​មុខ​ខុសគ្នា​ដាច់ កាលពី​ពេល​ប្រឡង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​ទៅនឹង​ការលើកឡើង​នេះ តារាចម្រៀង​មាន​ដើមកំណើត​ពី​ខេត្តតាកែវ​រូបនេះ បាន​ទទួលស្គាល់ថា ខ្លួន​ពិតជា​បាន​កែ​សម្ផស្ស​ពិតមែន ប៉ុន្តែ​មិនមែន​កែ​ខ្ទេច​កែ​ខ្ទី ដូចដែល​បងប្អូន​មួយចំនួន​លើកឡើង​នោះឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សី​ម៉ា បាន​បញ្ជាក់ថា ខ្លួន​បានធ្វើ​ច្រមុះ ពត់​ធ្មេញ​, លួច​ចា​,​ក់ច​ង្កា ហើយ គីឡូ​ក៏​ស្រក​ជាង​មុន​។ ពេល​ប្រឡង​ក៏​អត់​ទាន់​អស់​កម្ពស់​ដែរ ហើយ​ឥឡូវ​រាង​ដកកម្ពស់​បន្តិច រាង​ស្គម​បន្តិច​ទៅ ធ្វើ​ឲ្យ​ផ្ទៃមុខ​រាង​ប្រែប្រួល អញ្ចឹង​ការ​ស្រក​គីឡូ ការពត់​ធ្មេញ ក៏​ធ្វើ​ឲ្យ​យើង​ប្រែប្រួល​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល​បច្ចុប្បន្ន រូប​សម្រស់​ប្រែប្រួល​ជា​ស្អាត​នោះ ស្រាប់តែ​លេចចេញ​នារី​ម្នាក់ទៀត មើល​មួយ​ភ្លែត​ស្មាន​តែ​តន់ ច័ន្ទ​សី​ម៉ា ដល់​ពិនិត្យ​ជាក់ស្ដែង​ទៅ​រាង​ខុសគ្នា​ត្រង់​ខ្ទង់ច្រមុះ,​ បើកែ​កុន​បន្តិចទៀត​ធានា​ថា​ដូច​ទៅ​នឹង​តារា​ចម្រៀង តន់ ចន្ទ​សី​ម៉ា តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ​នារី​ម្នាក់​នោះ ប្រើប្រាស់​គណនី​ទីក​តុ​ក ​ឈ្មោះ​JEE TAA​ បាន​បង្ហោះ​វីដេអូ ធ្វើ​កាយវិការ​តាម​សំឡេង​បទ​ថ្មី​របស់ តន់ ចន្ទ​សី​ម៉ា ហើយ​ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​មួយ​នេះ​ ចាប់អារម្មណ៍​ចូល​ទៅ​ខំ​មិន​ព្រាត លើកឡើង​ពីមុខ​មាត់​ស្រដៀង​ទៅ​នឹង​តារា​ចម្រៀង​ម្ចាស់​បទ​«​មី​ឆុង​មី​កំប៉ុង​មីឆា​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេ បានលើកឡើង​ដូច្នេះ​ថា «​ដូច​សី​ម៉ា​ម្ល៉េះ​, លើក​ខ្ទង់ច្រមុះ​បន្តិច​ដូច​ម៉​ង​, មើល​ច្រឡំ​ដូច​ណាស់​, ស្មានតែ តន់ ចន្ទ​សី​ម៉ា ដូច​៩៨​ភាគរយ​, ស្រដៀង​៧០​ភាគរយ​, មើល​មួយ​ភ្លែត​ស្មានតែ​ម្ចាស់​បទ​, ដូច​៩៩​ភាគរយ​, ដូច​ណាស់​, បង​ធ្វើ​ច្រមុះ​ដូច​កូនភ្លោះ​ម៉​ង​, គូ​កន្ទុយភ្នែក​ដូច​ម៉​ង​ចែ​»៕ សូម​ទស្សនា​វីដេអូ​ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment