ក្រោយពីតារាសម្ដែង គង់ ម៉ូនីកា បានទទួលមរណភាព ដោយសារគាំ,ងបេះដូង កាលពីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នោះ ស្រាប់តែមានការទម្លាយពីឧកញ៉ា ហេង ឡុងថា ការស្លា,ប់របស់នាង អាចពាក់ព័ន្ធទៅនឹងករណីផ្សេងទៀត។
ជាក់ស្ដែង ឧកញ៉ា ហេង ឡុង វិញ នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានទម្លាយថា «ព័ត៌មានក្រៅផ្លូវការ “មរណភាពរបស់កញ្ញា គង់ ម៉ូនីកា មានពាក់ព័ន្ធនឹងការវះ,កាត់ដើមទ្រូងមិនប្រក្រតី” ខ្ញុំបាទនឹងសិក្សាលម្អិតអំពីបញ្ហានេះ។ សូមវិញ្ញាណក្ខន្ធកញ្ញាទៅកាន់សុគតិភព»។
ក្រោយការបង្ហោះនេះរួចមក មានមតិមួយចំនួនប្រតិកម្មព្រាត ហើយឆ្លើយតបទៅឧកញ៉ា ហេង ឡុងថា «បងជួយលុប បើបងមិនដឹងអី. គ្នាមេរោគក្នុងក្រពះ. ញុំាថ្នាំក្រពះ ហើយគាត់ញុំាទុរេន ធ្វើទុក្ខដួលសន្ល,ប់. ក៏ ជួយសង្គ្រោះមិនទាន់ បើមិនដឹងឆាតមកខ្ញុំ, បើមិនដឹងច្បាស់សូមកុំផុស ប៉ះ,ពាល់ដល់មនុស្សដែលបានស្លា,ប់»។
បន្ថែមលើនេះ ប្អូនរបស់តារាស្រីខាងលើ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Long Ty» បានបង្ហាញសំបុត្របញ្ជាក់ពីពេទ្យក្រោមផុសរបស់លោកឧកញ៉ា ហេង ឡុង ហើយប្រាប់ច្បាស់ៗថា «នេះជា សំបុត្រចេញពីពេទ្យ ថាគាត់ឈឺ មេរោគក្រពះ»។
ជាមួយគ្នានេះ ប្អូនរបស់គង់ ម៉ូនីកា ក៏បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនដែរថា «ក្នុងនាមខ្ញុំជា ប្អូន ដែលនៅ ជិតស្និទ្ធបំផុត របស់ Kong Monika ចង់ប្រាប់ថា: B monika គាត់ផុតទៅដោយជំ,ងឺប្រចាំកាយ បេះដូង និងក្រពះ សូមចិត្តមនុស្សគិតអវិជ្ជាមានមួយចំនួនតូច អោយតែឮថាស្លា,ប់ ដោយសារជំងឺបេះ.ដូងគឺគាំងថ្នាំលេងគ្រឿ,ងញៀ,ននោះ… គាត់ស្លា,ប់ទៅហើយកុំបង្កើតរឿងអោយឈ្មោះអាក្រក់ដល់គាត់អីអោយគាត់ទៅដោយស្រស់ស្អាតឈ្មោះល្អផងចុះ»។
ងាកមកម្ដាយរបស់តារាសម្ដែង រូបនេះ មិនបានធ្វើការបកស្រាយអ្វីនោះទេ តែបានបង្ហោះសារយ៉ាងក្ដុកក្ដួលនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះថា «ទើបចេញពីពេទ្យបានពីរថ្ងៃ ឥលូវកូនទៅចោលម្ដាយហើយ កើតជាតិណាណាសូមអោយកើតជាកូនរបស់ម៉ែគ្រប់ជាតិ»។
គួរបញ្ជាក់ថា តារាស្រី គង់ មូនីកា ចាប់ផ្ដើមមានឈ្មោះបោះសំឡេង ក្រោយសម្ដែងនៅក្នុង MV បទចម្រៀង «រាំគ្រលែងចង្កេះ» របស់តារាចម្រៀង Tempo ដោយសារ រូបនាង ហ៊ានស្លៀកឈុតប៊ីនី បង្ហាញដើមទ្រូងមូលក្លុំ និងជើងដ៏ស្រឡូនទាំងគូ ដ៏គួរឲ្យស្រឡាញ់នោះ។
ក្រោយមក តារាស្រីរូបនេះ បានសាងស្នាដៃធំមួយទៀត តាមរយៈការសម្ដែង MV ក្នុងបទចម្រៀង «ជូនដំណើរអូនឡើងលើផ្លូវហាយវ៉េ» របស់តារាចម្រៀងសំឡេងស្អកខេម ដោយ MVមួយនេះ បានចំណាយដើមទុនច្រើនបំផុត របស់ផលិតកម្ម កាឡាក់ស៊ីណា វ៉ាត្រា។
MVនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះឈុតឆាកទាក់ទាញស្ទើរគ្រប់ប្លង់ មានទាំងឈុតស៊ីអារម្មណ៍ បា,ញ់ប្រ,ហារ មើលឡើងជក់ចិត្ត។ តែគួរឲ្យស្ដាយ ពេលនេះ តួស្រីក្នុងMVនេះ បានបាត់បង់ជីវិតទៅហើយ ហើយស,ពរបស់នាងកំពុងតម្កល់ធ្វើបុណ្យនៅវត្តទួលអស់លោក៕