ពីកូន​អ្នក​ស្រែ​ម៉ែ​ឪ​ក្រ,បងប្អូន​ត្រកូល​ខាត់​៩​នាក់, ៣​នាក់​ តស៊ូ រហូត ស្គាល់​រសជាតិ​ឡាន​ខ្លាញ់​គោ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ដល់​គ្រួសារ​ត្រកូល «​ខាត់​» ច្បាស់​ណាស់​ប្រិយមិត្ត​ប្រាកដជា​នឹក​ដល់​កេរ្តិ៍ឈ្មោះ​ដ៏​ពីរោះ និង​ក្រអូប​សាយ របស់​តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ដែលជា​តារា​មួយរូប មាន​ភាពល្បីល្បាញ​ខ្លាំង​ក្នុងចំណោម​តារា​ជាច្រើន​ទៀត​ក្នុងសង្គម​សិល្បៈ​ខ្មែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពីនេះ ​​​នាង​ក៏​ជា​សិល្បការិនី​ឆ្នើម​មួយរូប​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដុតដៃដុតជើង ជួយ​ចែករំលែក ថែរក្សា និង​គាំទ្រ​បំផុសគំនិត​ពី​សិល្បៈ​បុរាណ​ខ្មែរ​ជាច្រើន​ទៅកាន់​មហាជន​ផងដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ​ប្រិយមិត្ត​ទំនងជា​មិនបាន​ដឹង​ទេ​ថា ប្រវត្តិ​នៃ​កាតស៊ូ​របស់​កូនស្រី​ច្បង​នៃ​គ្រួសារ​ត្រកូល «​ខាត់​» រូបនេះ ទម្រាំ​ទទួលបាន​ភាពល្បីល្បាញ​ចាស់​ក្មេង​ស្គាល់​ពេញ​ប្រទេស​ដូច​សព្វថ្ងៃ បាន​ឆ្លងកាត់​រឿង​ជាច្រើន និង​មានការ​លំបាក​ប៉ុណ្ណា​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម បាន​ចូលប្រឡូក​ក្នុង​វ័យ​សិល្បៈ​តាំងតែ​ពី​អាយុ​៥​ឆ្នាំ និង​ហាត់រៀន​សិល្បៈ​បុរាណ និង​ភ្លេង​ប្រពៃណី​ខ្មែរ​ជាមួយ​បងប្អូន និង​មាន​ឪពុក​បង្កើតជា​គ្រូ គឺ​លោក លាវ ខាត់ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​ឱ្យដឹង, ខាត់ សុ​ឃីម មាន​បងប្អូន​ចំនួន​៩​នាក់ ប្រុស៥នាក់ ស្រី៤នាក់ ប៉ុន្តែ​កាលពីពេល​ចាប់ផ្ដើម​ហាត់រៀន​សិល្បៈ​នោះ ប្អូនៗ​ចំនួន​ពីរ​នាក់​នៅ​ក្មេង​ពេក​មិនទាន់​ហាត់រៀន​បាន ហើយ​ក្នុង​បងប្អូន​ដែល​បាន​ហាត់រៀន​សិល្បៈ​ទាំងអស់ គឺមាន​តែ ខាត់ សុ​ឃីម ម្នាក់​ប៉ុណ្ណោះ​ដែលមាន​ភាពលេច​ធ្លោ​ជាងគេ ហើយ​នាង​ក៏​ចាប់ផ្ដើម​មាន​ភាពល្បីល្បាញ និង​មាន​មាន​គេ​ស្គាល់​កាន់តែច្រើន​នៅពេលដែល​ឈាន​ជើង​ចូល​ប្រ​ឡូង​ក្នុង​សិល្បៈ​សម័យ នៅក្នុង​ឆ្នាំ​១៩៩៥។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​កំឡុងពេល​ចូលប្រឡូក​ក្នុង​សិល្បៈ​សម័យ​ដំបូង​នោះ​ទៀតសោត គឺ​តារា​ពហុ​ជំនាញ​រូបនេះ​ចេះ​ច្រៀង​ចម្រៀង​សម័យ​ប៉ុន្មាន​តែ​ពីរ​បទ​ប៉ុណ្ណោះ គឺ​បទ «​ស្រលាញ់​អូន​ដល់​ណា​» និង​បទ «​ស្គាល់​រសជាតិ​ស្នេហ៍​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា​ដោយមាន​ការខិតខំ​ប្រឹង​ប្រែង តស៊ូ​ជិត​៤​ទសវត្សរ៍​មកដល់ពេលនេះ បងប្អូន​គ្រួសារ​ត្រកូល «​ខាត់​» ពិសេស​គឺ ខាត់ សុ​ឃីម ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស ព្រមទាំង​ជោគជ័យ​លើ​មុខ​ជំនួញ​ធំៗ​ជាច្រើន​ថែមទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងក្នុងចំណោមបងប្អូន ខាត់ សុឃីម ទាំងអស់ មាន៣នាក់ទៅហើយ បានស្គាល់​រសជាតិ​ឡានខ្លាញ់គោ តម្លៃរាប់ម៉ឺនដុល្លារនោះ។ ខាត់ សុឃីម បានបញ្ជាក់ កាលពីពេលថ្មីៗនេះដូច្នេះថា «3នាក់បងប្អូន បានស្គាល់ជាតិឡាន ខ្លាញ់គោ ​កូន​អ្នកស្រែ ម៉ែឪក្រ ត្រដរ​ប្រឹងប្រែង បំពេញក្តីស្រមៃ របស់ខ្លួនឯង​អរគុណ Mochy អរគុណ បងប្អូនគាំទ្រខ្លាំង ទាំងក្រៅក្នុងប្រទេស ​9នាក់ ប្រឹងកុំ​ទម្លាក់​ដៃ ស៊ូៗ ៗ ៗ ៗ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូន​ត្រកូល​ខាត់​ទាំង​៩​នាក់​នោះ​ រួម​មាន​អ្នកនាង ​ទី១. ខាត់ សុឃីម(មានឡានខ្លាញ់គោ), ទី២.លោក ខាត់ ចំរើន, ទី៣. លោក ខាត់ សារុម, ទី៤. លោក ខាត់ សារ៉េន, ទី៥. អ្នកនាង ខាត់ ស្រីវន រស់នៅអាមេរិក (មានឡានខ្លាញ់គោ), ទី៦. លោក ខាត់ អាយ៉ៃ, ទី៧. លោក ខាត់ សេរី, ទី៨.អ្នកនាង ខាត់ សួស្ដី និងទី៩. កញ្ញា ខាត់ ណាចា (មានឡានខ្លាញ់គោ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម គឺជា​តារា​ចាស់វស្សា​មួយរូប ដែលមាន​ប្រវត្តិ​ជូរចត់ និង​ជួប​រឿង​គេ​បោក​ធំៗ​ចំនួន​៣​លើក ជាពិសេស​ត្រូវបាន​គេ​បោក​យកទៅលក់​នៅក្រៅ​ប្រទេស​ទៀ​ត​ផង។ ថ្មីៗ​នេះ ខាត់ សុ​ឃីម និង​ស្វាមី​បានសម្រេច​ចិត្ត​ទិញ​រថយន្ត Lexus 570 មួយគ្រឿង និង​បាន​លក់​វិញ​ បន្ទាប់ពី​ជិះ​មិនទាន់បាន​១​ខែ ដោយ​សុខចិត្ត​ទទួល​ខាត​ជាង​២​ម៉ឺន​ដុល្លារ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជា​យ៉ាងណា ពេលនេះ​ប្ដី​ប្រពន្ធ​អ្នកនាង ខាត់ សុ​ឃីម ក៏បាន​ចំណាយ​លុយ​ជាង​២​សែន​៣​ម៉ឺន​៥​ពាន់​ដុល្លារ ដើម្បី​ទិញ​រថយន្ត Lexus 570 ស៊េរី​ឆ្នាំ​២០២១ ជាថ្មី​ម្ដងទៀត ដោយ​រំពឹង​ថា ​នឹង​នាំ​លាភ​នាំ​ជ័យ និង​មិន​ជាន់​លើ​ដាន​ចាស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment