មាន​ន័យ​ជ្រៅ! ពេល​ឧកញ៉ា ​ឌួង ឆាយ​ មាន​បញ្ហា ស្រាប់​តែ​ឧកញ៉ា​ហួត ជា ដាក់​មួយ​ឃ្លា​ដ៏​មាន​ន័យ​ថា…

លោក​ឧកញ៉ា ហួត ជា អគ្គនាយក​ក្រុមហ៊ុន​គ្រឿងសំណង់​ដ៏​ធំ ក្នុងស្រុក​ខ្មែរ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ បាន​សម្ដែង​អារម្មណ៍​សោកស្ដាយ​ចំពោះ​កំហុស​មួយ​ប៉ប្រិច​ភ្នែក​របស់​ឧកញ៉ា​ឌួង ឆាយ ធ្វើ​ឲ្យ​បាត់បង់​យ៉ាង​ធំ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​ជាមួយ​ឧកញ៉ា​ឌួង ឆាយ​, ឧកញ៉ា ហួត ជា បាន​បង្ហាញ​អារម្មណ៍​​​សោកស្ដាយ​ដូច្នេះ​ថា ៖ «ពេល​យើង​មាន​បញ្ហា មាន​មិត្ត​ប្រឹក្សា​យោបល់ គឺជា​មិត្ត​ពិត សូម​ចូលរួម​សោកស្តាយ​នូវ​កំហុស 1 ប៉ប្រិច​ភ្នែក បាត់បង់​យ៉ាង​ធំ.

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​បទពិសោធន៍​​​ជីវិត​គ្រួសារ សម្រាប់​យើងទាំងអស់គ្នា​សូម​ជូនពរ​អោយ​ប្អូន​បាន​ជួប​នឹង​រឿង​ល្អៗ នៅ​ថ្ងៃ​ខាងមុខ និងមាន​សុខភាពល្អ . បទពិសោធន៍​​ជីវិត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ​ឧកញ៉ា​ឌួង ឆាយ ត្រូវបាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ទូលថ្វាយ​ក្រាបបង្គំ​ស្នើសុំ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហនុ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ចប់​គោរមងារ «​ឧកញ៉ា​»​​ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​លិខិត​របស់​សម្ដេច​សាយឈុំ ចុះ​ថ្ងៃទី​១៧ ខែមីនា បាន​លើកឡើងថា «​ទួល​ព្រះ​បង្គំ​ជា​ខ្ញុំ សូម​ព្រះ​រាជានុញ្ញាត​ទូលថ្វាយ​ព្រះ​ករុណ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ទ្រង់​ព្រះរាជ​មេត្តា​ជ្រាបថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​សំណើ​លេខ​២១០ លស ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ មក​ទួល​ព្រះ​បង្គំ​ជា​ខ្ញុំ​ដើម្បី​ស្នើសុំ​បញ្ចប់​គោរព​ងារ ឧកញ៉ា ពី​ឧកញ៉ា​ឌួង ឆាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លិខិត​នោះ បាន​បន្តទៀតថា «​អាស្រ័យ​ដូច​បាន​ក្រាបបង្គំ​ទូលថ្វាយ​ខាងលើ សូម​ព្រះករុណា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​ព្រះរាជ​មេត្តាប្រោស​ព្រះ​ទាន​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់ ដោយ​ព្រះរាជហឫទ័យ​អនុគ្រោះ​»៕

Related posts

Leave a Comment