ប្រិយមិត្ត បានជ្រាបរួចមកហើយនូវករ.ណីចា.ប់ជំ.រិត និងប្ល.ន់មិនបានសម្រេច កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ហើយរហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នោះ ធាតុរបស់មេខ្លោងអ៊ឹម សុវណ្ណារិទ្ធ មិនទាន់មានសាច់ញាត់ណាម្នាក់មកយកនោះឡើយ។
ទោះជាបែបនេះក្ដី បើតាមលោកតា អាចារ្យឈ្មោះ សោម សារ៉េត បានឲ្យដឹងថា កាលពីថ្មីៗនេះ មានអ្នកស្គាល់ ព្រមទាំងនារីក្មេងៗ បានមកអុជធូបជាបន្តបន្ទាប់នៅថ្ងៃសីល ប្រមាណជិត២០នាក់ ដោយម្នាក់ៗ បានយំសោកជាខ្លាំង។
លោកតាអាចារ្យ ដែលមើលថែរក្សាធាតុនៅឈាបនដ្ឋាន វត្តទឹកថ្លា បានឲ្យដឹងទៀតថា នៅក្នុងចំណោមអ្នកមកដុតធូបនោះ មាននារីវ័យក្មេង ចំនួន៣នាក់ អះអាងថា ជាសង្សារ បានមកដុតធូបជាបន្តបន្ទាប់ និងយំរៀបរាប់ពីបណ្តាំមុនពេល ដែលសង្សាររបស់ខ្លួន ដែលជាមេខ្លោង ឧក្រិដ្ឋជន ផ្ដែផ្ដាំ ទុកមុន ពេលដែលត្រូវ សមត្ថកិច្ច បា.ញ់ ស្លា.ប់។ ប៉ុន្តែ ពួកគេ ពុំបានប្រាប់ឲ្យស្គាល់ពីអត្តសញ្ញាណឡើយ។
ងាកមកចាប់អារម្មណ៍នារីម្នាក់ ដែលអះអាងថា ជាសង្សារអ៊ឹម សុវណ្ណារិទ្ធ ដែរនោះ បានបង្ហោះវីដេអូ ក្នុងទីកតុកជាបន្តបន្ទាប់ រៀបរាប់ពីទុក្ខសោករបស់ខ្លួនចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់។ ប៉ុន្តែមិនដឹងថា រូបនាង ស្ថិតក្នុងណោមនារី៣នាក់ ដែលលោកតាអាចារ្យ បានប្រាប់ ឬយ៉ាងណានោះឡើយ។
កាលពីពេលថ្មីៗកន្លងទៅនេះ ក៏មានបុរសម្នាក់អះអាងថា ជាប្អូនរបស់អ៊ឹម សុវណ្ណារិទ្ធ ផងដែរ ប៉ុន្តែពេលគេសួរនាំ និងនិយាយថា សុវណ្ណារិទ្ធ អត់មានប្អូនទេ មានតែបងនោះ ទើបបុរសនោះ បានបញ្ជាក់វិញថា គ្រាន់តែជាការរាប់អានលក្ខណៈបងប្អូនប៉ុណ្ណោះ មិនមែនបងប្អូនបង្កើតនោះឡើយ។
ក្រៅពីនេះ ក៏លេចមុខបុរសម្នាក់ទៀត បានអះអាងថា ជាបងប្រុសបង្កើតរបស់អ៊ឹម សុវណ្ណារិទ្ធ ហើយពេលគេសួរថាបងប្អូនហេតុអ្វីមុខអត់ដូចគ្នានោះ រូបគេប្រាប់ថា មិនប្រាកដថា ឲ្យតែបងប្អូនត្រូវតែមុខដូចគ្នានោះទេ។
ទោះជាមនុស្ស អ្នកចេញមុខថា ត្រូវជាបង ជាប្អូន ជាសង្សារបែបណាក៏ដោយ រហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មិនទាន់មានអ្នកណាម្នាក់ ចេញមុខមកយកធាតុ មេខ្លោងអ៊ឹម សុវណ្ណារិទ្ធ នៅឡើយទេ។
ទោះយ៉ាងណា ការមិនមែនអ្នកយកមកធាតុនោះ បើតាមតាវ៉ាន់ ចាឡឺម ដែលទើបនឹងទិញបាឡុង ប្រគេនព្រះសង្ឃ ឧទ្ទិសកុសលជូនលោកអ៊ឹម សុវណ្ណារិទ្ធ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នោះបញ្ជាក់ថា លោកធ្លាប់ឮចាស់ៗនិយាយថា ខ្មោចតៃហោង គេមិនអាចយកធាតុទៅទុកនៅផ្ទះបានឡើយ មានតែតម្កល់ទុកនៅវត្ត៕ សូមទស្សនាវីដេអូ ជាច្រើនខាងក្រោមនេះ ៖