កាលពីពេលថ្មីៗកន្លងទៅនេះ បុរសម្នាក់ ប្រើប្រាស់គណនីទីកតុកឈ្មោះ «sinun0» បានធ្វើត្រាប់កាយវិការតាមសំឡេងរបស់ Adminជីងចក់បានយ៉ាងល្អ ធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរ សូមតែអ្នកស្រីទ្រី ដាណា ក៏លាន់មាត់ថាដូចផងដែរ។
វីដេអូ ធ្វើត្រាប់កាយវិការតាមសំឡេងនោះ គ្រាន់តែអ្នកចុចបេះដូងជាង៣០ម៉ឺន, បញ្ចេញមតិជាង២ពាន់ និងកូពីលីង ជាង២០០០ផងដែរ។ ក្នុងចំណោមមតិជាង២ពាន់នោះ ពួកគេ លើកឡើងថា «ចុម មុខដូចម្ល៉េះ, ឡូយជាងម្ចាស់ដើមទៀត, ខ្លាំងជាងម្ចាស់ដើមទៀត, មុខដូចគ្នាទៀត, មុខស្រដៀងពូចក់ កាលនៅស្គម»។
ចំពោះម្ចាស់សំឡេង Adminជីងចក់ ក្រោយពីឃើញបុរសខាងលើ ធ្វើត្រាប់កាយវិការបានយ៉ាងល្អ ខ្លាំងជាងលោកទៅទៀតនោះ ក៏សម្រេចឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល ជាការលើកទឹកចិត្ត ដោយដំបូងឡើយហៅបុរសនោះថា ប្អូន ដល់ដឹងអាយុពិតបុរសនោះ៣៨ឆ្នាំ ទើបប្ដូរមកហៅថាបងវិញ ព្រោះAdminជីងចក់អាយុ៣៦ឆ្នាំ។
បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ថា អ្នកយកសំឡេងខ្លួនទៅធ្វើត្រាប់មានច្រើនណាស់ តែបងប្រុសខាងលើ គាត់ធ្វើបានល្អខ្លាំងណាស់ ទាំងទឹកមុខ ទាំងសំឡេង សង់តង់គ្នា អញ្ចឹងខ្លួនសម្រេចថា «យេស»។ ពូចក់ បន្តថា សំឡេងគាត់ដូចចាក់ឌីស អញ្ចឹងខ្លួនឲ្យ«យេស» ហើយឧបត្ថម្ភ២០ម៉ឺនរៀលទៀត។
គួរបញ្ជាក់ថា ការប្រកាសឧបត្ថម្ភថវិកាលើកទឹកចិត្តពីសំណាក់ Adminជីងចក់នេះ ធ្វើឡើងតាមរយៈការឡាយផ្ទាល់លើគណនីហ្វេសប៊ុករបស់ខ្លួននិយាយរឿងបាល់ទាត់ កាលពីថ្ងៃទី៧ ខែមិថុនា ហើយក៏ឆ្លៀតលើករឿងនេះមកនិយាយផងនោះ។ ចំពោះបុរសខាងលើនេះ ក៏បានទទួលដំណឹងពីការឧបត្ថម្ភរបស់Adminជីងចក់មកកាន់ខ្លួនរួចរាល់ហើយផងដែរ។
ងាកមកអ្នកស្រី ទ្រី ដាណា ក៏បានឃើញវីដេអូនេះផងដែរ ហើយកាត់បញ្ចូលជាមួយវីដេអូរបស់ខ្លួនម្ខាង កំពុងដេកមើល បុរសនោះធ្វើត្រាប់ ជាមួយនឹងការដាក់Captionថា «ដូចណាស់ពូចក់អើយ»៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖