គេនៅចាំបានថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ចំប៉ីខ្មៅ បានរៀបចំពិធីបុណ្យ៧ថ្ងៃឧទ្ទិសកុសលផលបុណ្យជូនមេខ្លោង អ៊ឹម សុវណ្ណារិទ្ធ នៅវត្តទឹកថ្លា ក្រោមការចូលរួមពីពុទ្ធបរិស័ទមួយចំនួន ក្នុងនោះក៏មានតារាហ្វេសប៊ុក និងទីកតុក តាវ៉ាន់ ចាឡឺម ផងដែរ។
ក្នុងការចូលរួមពិធីបុណ្យខាងលើ អតីតពិធីករនៅវិទ្យុABC តាវ៉ាន់ ចាឡឺម ក៏បានបង្ហោះរូបថត អមដោយសារដ៏ចាប់អារម្មណ៍ ថា «ខ្ញុំជឿថា ទៅចូលបុណ្យខ្មោ.ចចោ.រមិនខុសទេ ព្រោះមិនមែនទៅរួមគំនិតជាមួយចោ.រ»។
ក្រោយចូលរួមពិធីបុណ្យនោះរួមមក តាវ៉ាន់ ចាឡឺម មិនបាននឹកឃើញ ឬយល់សប្ដឃើញអ៊ឹម សុវណ្ណារិទ្ធ នោះឡើយ។ លុះរំលងបាន១ថ្ងៃ ស្រាប់តែមានរឿងហេ.តុដ៏ព្រឺរោមមួយកើតឡើងចំពោះតាវ៉ាន់ ចាឡឺម។
ប៉ុន្តែរឿងរ៉ាវដ៏ព្រឺក្បាលមួយនេះ លោក ទើបតែបង្ហាញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះប៉ុណ្ណោះ ក្រោយពេលយកបាឡុងទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធអ៊ឹម សុវណ្ណារិទ្ធនោះ។
តាវ៉ាន់ ចាឡឺម បានរៀបរាប់នៅក្នុងវីដេអូ បង្ហោះចូលយូធូប កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះថា ក្រោយពេលទៅចូលរួមពិធីបុណ្យ៧ថ្ងៃ អ៊ឹម សុវណ្ណារិទ្ធ ហើយ ឃើញគេចុះព័ត៌មានច្រើនពីការទៅចូលរួមរបស់លោក។
លោកបន្តថា នៅពេលយប់ ក្នុងថ្ងៃទៅចូលរួមបុណ្យសពនោះ អត់មានអីទេ ហើយលោកក៏អត់ខ្លាចអីដែរ ស្រាប់តែរំលងបាន១ថ្ងៃ អ៊ឹម សុវណ្ណារិទ្ធ មកលេងលោក តែមកនេះ មកបែបល្អ មិនមែនមកអាក្រក់ទេ មកលេងរបៀបអរគុណ មកសប្បាយចិត្តចំពោះការទៅចូលរួមរបស់លោក។
លោក បានបញ្ជាក់ទៀតថា ការមកនេះ មិនមែនមកតាមយល់សប្ត ហើយក៏មិនមែន មកមែនទែនស្រស់ៗដែរ តែមកបែបស្រមៃ ស្ទើរមែនទែន។ លោកថា លោកដេកម៉ោង៩ អត់បានគិតដល់រឿងនឹងសោះ ស្រាប់តែបិទភ្នែកឃើញមក៣ដង លោកបើកភ្នែកហើយលោកឆ្ងល់ថា ខ្លួនឯងអត់គិតម៉េចស្រមៃឃើញទៀត។
លោកបន្តទៀតថា ការមកនេះ គឺមករកន្លែងលោកដេក មកដោយធ្មឹងៗ បែបទឹកមុខញញឹម អត់មាននិយាយអ្វីទាំងអស់ ហាក់សប្បាយចិត្តនឹងការចូលរួមរបស់លោក រហូតដល់ម៉ោង១០ ១១ ១២លោកអត់បានដេក ម៉ោង១ បិទភ្នែកដឹងតែមកតែម្ដង ម៉ោង២ ម៉ោង៣ ម៉ោង៤ ឲ្យតែបិទឃើញស្នាមញញឹមគាត់។
លោក បញ្ជាក់បន្ថែមទៀតថា លោកដេកអត់លក់រហូតដល់ម៉ោង៤កន្លះ។ តែលោកមិនខ្លាចនោះទេ គ្រាន់តែស្រមៃឃើញ ហើយមានអារម្មណ៍ថា គាត់មករកលោក រហូតដល់ម៉ោងជិត៥ ទើបបើកភ្នែកលែងរួចក៏លក់ទៅ។ តែពេលដេកមិនបានយល់សប្តទេ ដល់ស្អែកឡើងអត់អី។
លោកបន្តទៀតថា លើសពីនេះ ម៉ាក់ធម៌របស់លោកនៅអាមេរិកប្រាប់ថា គាត់ឃើញមិត្តភក្ដិសែររូបថតអ៊ឹម សុវណ្ណរិទ្ធតាំងពីតូច រហូតដល់ធំ គាត់ក៏សែរ ត។ បន្ទាប់ពីស៊ែរហើយធុំក្លិនធូប ហើយមានអារម្មណ៍ថា កំពុងនៅជិតគាត់។ គាត់ឡើងដុតធូប ហើយឆាតមកប្រាប់លោក។
តាវ៉ាន់ ចាឡឺម បន្តថា ម្ដាយធម៌លោកគិតថា ប្រហែលជាអត់មានបាឡុង ព្រោះពេលស្លា.ប់នោះអត់មានអ្នកដាក់បាលុងឲ្យ ហើយពេលធ្វើបុណ្យ៧ថ្ងៃនោះ ក៏អត់មានបាឡុងឲ្យដែរ មានតែផ្កាបន្តិចហ្នឹង។
លោកបន្តថា ក្រោយមកម៉ាក់ធម៌ និងម៉ាក់អ៊ំប៉ុន្មាននាក់ទៀត ក៏ផ្ញើលុយឲ្យទិញបាឡុង ហើយទិញរួច លោកក៏យកទៅប្រគេនព្រះសង្ឃ (ទៅម្នាក់ឯង) ដើម្បី ឧទ្ទិសទៅដល់ អ៊ឹម សុវណ្ណារិទ្ធ កាលពីព្រឹក១៦ ខែមីនា ។
លោក បានបញ្ជាក់ថា លោក បានឧទ្ទិសកុសលឲ្យពួកគេទាំងអស់ អត់មានអារម្មណ៍ថាពួកគាត់មកលេងទេ មានតែអ៊ឹម សុវណ្ណារិទ្ធ មួយប៉ុណ្ណោះ ដែលមានអារម្មណ៍បែបនេះ។
គួរបញ្ជាក់ថា នៅមុនការបង្ហោះវីដេអូ ចូលទៅក្នុងយូធូបនោះ តាវ៉ាន់ ចាឡឺម ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ ដោយរៀបរាប់ថា «គេទៅចូលបុណ្យច្រើននាក់ តែសុវណ្ណរិទ្ធិ មកអរគុណតែខ្ញុំម្នាក់ស្រស់ៗ មកលេងខ្ញុំពេញមួយយប់ ហើយបន្តទទៅលេងម៉ាក់ធម៌ និង ម៉ាក់អ៊ំខ្ញុំដល់អាមេរិកទៀត ។
ដោយគាត់បានអោយពួកយើងដឹងថាគាត់ខ្វះរបស់ប្រើ ថ្ងៃនេះម៉ាក់ធម៌ខ្ញុំរួមទាំងអ៊ំៗនៅអាមេរិក បានទិញ របស់ប្រីប្រាស់ ឧទ្ទិសជូន សុវណ្ណារិទ្ធិ សង្ឃឹមថា នឹង ទទួលបាន។
អរគុណ ខ្ញុំ នឹង លម្អិត ជូនបងប្អូនស្ដាប់នៅពេលក្រោយតាមរយ: Vdeo ..»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ទាំងស្រុង ដូចខាងក្រោមនេះ ទាំងអស់គ្នា ៖