និយាយដល់កុមារីម្នាក់ មានឈ្មោះពិតថា សុខ គីមហ័ង ហៅល្អ ហួស ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា រូបនាង ត្រូវជាកូនអ្នកនាងចោម ច័ន្ទ និងត្រូវជាក្មួយស្រីរបស់នាង ដេននី ក្វាន់ ផងដែរ។ តែក្រោយមក ដេននី ក្វាន់ បានបញ្ជាក់ថា ជាកូនបង្កើតរបស់នាងទៅវិញ។
កន្លងមកកុមារីស្ថិតក្នុងអាយុជាង១៣ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រួសារបង្ហាញគោលបំណងចង់ឱ្យនាងចូលរួមតំណាងកម្ពុជាក្នុងកម្មវិធី Miss universe នាពេលអនាគតផងដែរ ខណៈពេលនេះ នាងកាន់តែធំពេញវ័យនោះ។ ទោះយ៉ាងណានេះជារឿងអនាគតប៉ុណ្ណោះ។
ងាកមកមើលបច្ចុប្បន្ន ល្អ ហួស ត្រូវបានមហាជាច្រើនកោតសរសើរនូវរូបសម្រស់ និងទេពកោសល្យសិល្បៈរបស់នាងតាំងពីកុមារភាព ខណៈពេលមុខមាត់របស់នាង ត្រូវបានគេប្រៀបធៀបស្អាតដូចទៅនឹងនាង យ៉ាយ៉ា តួឯកថៃទៀតផង។
លើសពីនេះ ល្អហួស ក៏ឧស្សាហ៍យកបទចម្រៀងមួយចំនួនមកច្រៀងឡើងវិញ ដើម្បីបម្រើអារម្មណ៍ទស្សនិកជនទៀតផង ជាមួយនឹងការសម្ដែងកាយវិការដ៏រស់រវើក ទឹកមុខគួរឲ្យស្រឡាញ់ គយគន់មិនចេះជិនណាយនោះ។
ដោយឡែកកាលពីថ្ងៃទី៨ ខែមិថុនា ល្អហួសបានស្លៀកពាក់ប្របៃណី ដាក់ប៉ុន្មានប៉ុស្ដិ៍នៅលើគណនីហ្វេសប៊ុករបស់ខ្លួនមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយប្រាប់ថា «រៀនឱ្យតម្លៃខ្លួនឯងឱ្យបានច្រើន»។ ចំណែកពូរបស់នាងនៅថ្ងៃជាមួយគ្នានោះ ក៏បានបង្ហោះសកម្មភាពនាង កំពុងអង្គុយក្រងផ្កាម្លិះ មើលទៅក៏ស្រស់ស្អាត សមនឹងឈ្មោះផងដែរ។
តាមរយៈនេះ អ្នកគាំទ្រសរសើរស្ទើរគ្រប់គ្នាថា «ល្អហួស ពិតជាស័ក្ដិសមនឹងឈ្មោះពិតមែនអូន, ស្អាតណាស់កូនស្រី, ញញឹមស្រស់ម៉្លេះអាយដល, ស្រស់ស្អាតណាស់, ស្អាតប្អូនស្រី, ស្រស់ស្អាតណាស់ក្មួយ, ខ្យូតណាស់ពៅមាស, សម្រស់ប្អូនស្អាតពីធម្មជាតិ, អូនចូលម្លប់ហើយ ស្អាតណាណ់ក្មួយ, ស្អាតគ្មានកន្លែងទាស់»។
ជុំវិញការបង្ហោះរូបថត និងបង្ហោះវីដេអូនេះដែរ មានអ្នកគាំទ្រមួយចំនួនសួរនាំថាតើនេះជាការថតរឿង ឬយ៉ាងណានោះ។ ជាការឆ្លើយតប ត្រូវបានពូរបស់ល្អហួស បញ្ជាក់ថា គ្រាន់តែជាការថតដើម្បីទុកជាឯកសារប៉ុណ្ណោះ មិនមែនជាការថតរឿងអ្វីឡើយ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោម ៖