បើ​មិន​ជឿ​​​ចាំ​មើល! ផ្ទុះ​ការ​ចាប់​អារម្មណ៍ ​ក្រោយ​ចៅម៉ែ​​​ ចេញ​មុខ​ទាយ​ម្ដង​ទៀត​ថា​ ឧកញ៉ា ​ឌួង ឆាយ និង​ភរិយា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មាន​ជុំវិញ​ភាព​វិជ្ជមាន​កូ​វីដ​១៩​ទៅលើ​តារា​ល្បីៗ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​មួយចំនួន បាន​ក្លាយជា​ប្រធានបទ​ដ៏​រសើប​សម្រាប់​មហាជន ពិសេស​អ្នកគាំទ្រ​ចង់ដឹងថា ​តើ​មាន​អ្នក​តារាចម្រៀង​ណា​ទៀត នឹង​ឆ្លង​ជំងឺ​ដ៏​កាច​សា ហាវ​មួយ​នេះនោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក​លោក​ឆន សុវណ្ណ​រាជ ដែលជា​តារាចម្រៀង​នៅ​ហង្ស​មាស​ដែរនោះ បានបញ្ជាក់​ពី​លទ្ធផល​នៃ​ការធ្វើ​តេស្ដ​របស់ខ្លួន​លើកទី១​​ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​កន្លងទៅនេះ ដើម្បី​ជម្រះ​ចម្ងល់​មហាជន ពិសេស​អ្នកគាំទ្រ ដែល​ចង់ដឹង​ពី​សុខទុក្ខ​របស់លោក​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅពេលនោះ តារាចម្រៀង​សម្បូរ​រោមដើមទ្រូង រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា ៖ ជម្រាបសួរ​បាទ ពុក​ម៉ែ​បងប្អូន​មិត្ត​ភ័​ក្ត និង​មិត្ត​អ្នកគាំទ្រ​ទាំងអស់គ្នា ដែល​សួរសុខទុក្ខ និង​បារម្ភ​ពី​សុវត្ថិភាព និង​សុខភាព​របស់​ខ្ញុំបាទ​តាមរយៈ​បណ្ដាញ​សង្គម​ប៉ុន្មាន​ថ្ងៃនេះ សុំទោស​ផង ដែល​មិនបាន​ឆ្លើយតប​អស់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សុខភាព​ខ្ញុំ​ធម្មតា​មិន​អី​ទេ ហើយ​លទ្ធផល​ធ្វើ​តេស​លើកទីមួយ​សម្រាប់​ខ្ញុំបាទ​កាលពី​ម្សិលមិញ​ចំពោះ​កូ​វីដ​១៩​នោះ គឺ​អវិជ្ជមាន Negative ប៉ុន្តែ​ខ្ញុំ​ត្រូវ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ បន្តទៀត ដើម្បី​ធ្វើការ​ធ្វើតេស្ត​បន្តទៀត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា ដែល​បាន​បារម្ភ និង​ជូនពរ សូម​ប្រុងប្រយ័ត្ន និង​បន្ត​ការពារ​អោយ​កាន់តែខ្លាំង​បន្ថែមទៀត​ចំពោះ​កូ​វិដ​១៩​នេះ អ្នក​ភ្លេច​កូ​វិដ​តែ​កូ​វិដ​មិន​ភ្លេច​អ្នក​ទេ ” ៣​កុំ ៣​កា​ពារ​”»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​ដល់​ថ្ងៃទី១៣ ខែមីនា ​លោក​បាន​បញ្ជាក់​ពី​លទ្ធផល​ធ្វើ​តេស្ដ​លើក​ទី២​ថា «នេះ​គឺជា​ថ្ងៃទី​៥​ក្នុងការ​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​របស់ខ្ញុំ ម្សិលមិញ​ខ្ញុំបាទ​បានធ្វើ​តេស្ដ​រក​មេរោគ​កូ​វីដ​១៩​ជា​លើក​ទី​ពីរ លទ្ធ​ផល​ខ្ញុំបាទ​ទើប​ទទួលបាន​ថ្ងៃនេះ លទ្ធ​ផល​ធ្វើ​តេស​លើក​ទី​ពីរ​របស់​ខ្ញុំបាទ​នោះ​គឺ អវិជ្ជមាន Negative មិនមាន​មេរោគ​កូ​វីដ​១៩​នោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ខ្ញុំ​នៅតែ​បន្តធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​រហូតដល់​ថ្ងៃ​ធ្វើ​តេស្ដ​ជា​លើក​ទី​បី​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់គ្នា​ ដែល​បាន​បារម្ភ​ពី​សុខទុក្ខ​ និង​ជូនពរ​ដល់​រូបខ្ញុំ​បាទ​ អរគុណ​ដល់​ក្រុមគ្រូពេទ្យ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​មេ​ទ័ព​​​អាវ​ស​​របស់​យើងទាំងអស់គ្នា សូមអោយ​បងប្អូន​ទាំងអស់គ្នា​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់បំផុត​ចំពោះ​មេរោគ​កូ​វីដ​១៩​ថ្មី​នេះ សូម​អនុវត្តន៍​តាម​អនុសាសន៍​របស់​សម្តេច​ពុក ៣​កុំ ៣​កា​ពារ សូមអោយ​សុខ​សុ​វត្ថិភាព​ទាំងអស់គ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​ម្សិលមិញ​នេះ លោក​បាន​បន្ត​ប្រកាស​ដំណឹង​ដ៏​រីករាយ​​ចំពោះ​លទ្ធផល​ធ្វើ​តេស្ដ​លើក​ទី៣​ ថា «​ទឹកដោះ​ម្តាយ​ថ្លៃ​ អរគុណ​គុណបុណ្យ​ និង​បារមី​វត្ថុ​ស័ក្ដិសិទ្ធិ​តាម​ថែរក្សា​​កូនចៅ លទ្ធផល​ធ្វើ​តេស​លើក​ទី​៣ ចុងក្រោយ​របស់ខ្ញុំ​នោះ​គឺ អវិជ្ជមាន Negative

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់ថា​ខ្ញុំ​មិនមាន​មេរោគ​កូ​វិដ​១៩​នោះទេ ខ្ញុំ​ឆ្លង​ផុត​ហើយ​ អរគុណ​ណាស់​សម្រាប់​ការ​ជូនពរ​ពី​បងប្អូន​ទាំងអស់គ្នា​ខ្លាំងណាស់​ តែ​ខ្ញុំបាទ​នៅតែ​បន្តធ្វើ​ច​ត្តា​ឡី​ស័​ក​អោយ​គ្រប់​ចំនួន​១៤​ថ្ងៃ​ដដែល សូមមេត្តា​ការពារ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ទាំងអស់គ្នា​ណា តាម​ការណែនាំ​របស់​ស​ម្តេច​ពុក ៣​កុំ ៣​ការពារ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment