ប្រិយមិត្តមួយចំនួន ទំនងជាបានជ្រាបរួចមកហើយថា តាតា មានឈ្មោះពិតថា រ៉េតធីតា ឪពុកឈ្មោះ អ៊ុក ស៊ីណារ៉េត ជាតន្ត្រីករល្បីឈ្មោះក្នុងប្រទេសកម្ពុជា, ម្ដាយឈ្មោះ សៀង វ៉ាន់ធី ជាតារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះ ម្នាក់។ នាងមានបងប្រុស ជាតន្ត្រីករ និងអ្នកនិពន្ធបទភ្លេងល្បីឈ្មោះគឺលោក រ៉េត ធីដូណា។
ក្រោយបាត់មុខពីវិថីសិល្បៈអស់រយៈពេលប្រមាណជាង១០ឆ្នាំនោះ អ្នកគាំទ្រតារាចម្រៀង កញ្ញា តាតា ចេះសួរនាំពីដំណឹងនាងបាត់ទៅណាហើយ ហើយដល់ពេលបង្ហាញមុខនៅលើបណ្ដាញសង្គមទៀតសោត ភាគច្រើន ឃើញតែរូបថតរបៀបជាតុក្កតាប៉ុណ្ណោះ។
ទោះយ៉ាងណាថ្មីៗនេះ តាតា បានបង្ហាញមុខមាត់ពិតរបស់នាងហើយ តែហាក់មិននិយាយស្ដីអ្វីទាំងអស់ ធ្វើឲ្យអ្នកគាំទ្រកាន់តែមានចម្ងល់ខ្លាំងឡើង ថាតើរូបនាងកើតអ្វី មានបញ្ហាអ្វី អាចវិលត្រឡប់មកកាន់វិថីសិល្បៈវិញ ឬយ៉ាងណា ព្រោះអ្នកគាំទ្រមួយចំនួននៅតែនឹករលឹកដល់រូបនាង។
គេចាំបានថា មុននឹងបញ្ចប់ និង លែងបង្ហាញមុខលើឆាកតន្ត្រី, ម្ចាស់បទដ៏ល្បី«ដើរវ៉ៃគេ»រូបនេះ គឺជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ។ ក្រោយពីបាត់មុខពីវិថីសិល្បៈយ៉ាងស្ងៀមស្ងាត់នោះ ថ្មីៗនេះ មានព័ត៌មានមួយចំនួន បានចុះផ្សាយផងដែរ ហើយក៏ធ្លាយដំណឹងនាងមួយចំនួនពីអ្នកគាំទ្រ។
ជាក់ស្ដែង អ្នកគាំទ្រនាងមួយចំនួន បានលើកឡើងថា «គាត់នៅកោះពស់ នៅជាមួយសង្សារគាត់ជនជាតិរុស្សី កាលពីជាង១០ឆ្នាំមុន មិនដឹងឥលូវនៅជាមួយគ្នាដែរឬអត់ទេ»។ ការលើកឡើងបែបនេះ មានការឆ្លើយតបថា «មែនហើយកាលពីជាង១០ឆ្នាំមុន ខ្ញុំក៏ធ្លាប់ធ្វើការនៅកំពង់សោម ដែរហើយឃើញគាត់មកលេងជាមួយសង្សារគាត់ជនជាតិរុស្សីនោះ កាលនុង គាត់មហាស្អាត»។
ឆ្លើយតបទៅនឹងការលើកឡើងនេះដែរ មានគណនីហ្វេសប៊ុកមួយទៀត បានទម្លាយថា «ប្រហែលនៅជាមួយគ្នាដដែល ពេលគាត់ឈ្លោះគ្នាជាមួយសង្សារគាត់ សង្សារគាត់មានស្រី គាត់មកច្រៀងមួយបទចឹងទៅ ដល់ពេលគាត់ត្រូវគ្នា គាត់បាត់មុខរហូតដល់សព្វថ្ងៃ……»។
បន្ថែមលើនេះ មានគណនីហ្វេសប៊ុកមួយទៀត បានបញ្ជាក់ថា «កាលមុនគាត់នៅកំពង់សោម គាត់សង្សារសេដ្ឋីរុស្សី ឈ្មោះ អាស្ថាប់ ថៅកែកោះពស់ និង Snake House Resort ជិះ Hammer H1 ពណ៌ក្រហម និង Rollroys ពណ៌ស គាត់នៅក្រៅ រួសរាយ ស្អាតណាស់ ឥឡូវមិនដឹងគាត់ទៅដល់ណាបាត់ហើយ ជំនាន់នោះគាត់ជាតារាស៊ិ,ចស៊ី ដាច់គេ»៕