កាលពីពេលថ្មីៗកន្លងទៅនេះ បុរសម្នាក់ ប្រើប្រាស់គណនីទីកតុកឈ្មោះ «ស៊ី នួន» បានធ្វើត្រាប់កាយវិការតាមសំឡេងរបស់ Adminជីងចក់បានយ៉ាងល្អ ធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរ សូមតែអ្នកស្រីទ្រី ដាណា ក៏លាន់មាត់ថាដូចផងដែរ។
វីដេអូ ធ្វើត្រាប់កាយវិការតាមសំឡេងនោះ គ្រាន់តែអ្នកចុចបេះដូងជាង៣០ម៉ឺន, បញ្ចេញមតិជាង២ពាន់ និងកូពីលីង ជាង២០០០ផងដែរ។ ក្នុងចំណោមមតិជាង២ពាន់នោះ ពួកគេ លើកឡើងថា «ចុម មុខដូចម្ល៉េះ, ឡូយជាងម្ចាស់ដើមទៀត, ខ្លាំងជាងម្ចាស់ដើមទៀត, មុខដូចគ្នាទៀត, មុខស្រដៀងពូចក់ កាលនៅស្គម»។
ចំពោះម្ចាស់សំឡេង Adminជីងចក់ ក្រោយពីឃើញបុរសខាងលើ ធ្វើត្រាប់កាយវិការបានយ៉ាងល្អ ខ្លាំងជាងលោកទៅទៀតនោះ ក៏សម្រេចឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល ជាការលើកទឹកចិត្ត ដោយដំបូងឡើយហៅបុរសនោះថា ប្អូន ដល់ដឹងអាយុពិតបុរសនោះ៣៨ឆ្នាំ ទើបប្ដូរមកហៅថាបងវិញ ព្រោះAdminជីងចក់អាយុ៣៦ឆ្នាំ។
បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ថា អ្នកយកសំឡេងខ្លួនទៅធ្វើត្រាប់មានច្រើនណាស់ តែបងប្រុសខាងលើ គាត់ធ្វើបានល្អខ្លាំងណាស់ ទាំងទឹកមុខ ទាំងសំឡេង សង់តង់គ្នា អញ្ចឹងខ្លួនសម្រេចថា «យេស»។ ពូចក់ បន្តថា សំឡេងគាត់ដូចចាក់ឌីស អញ្ចឹងខ្លួនឲ្យ«យេស» ហើយឧបត្ថម្ភ២០ម៉ឺនរៀលទៀត។
គួរបញ្ជាក់ថា ការប្រកាសឧបត្ថម្ភថវិកាលើកទឹកចិត្តពីសំណាក់ Adminជីងចក់នេះ ធ្វើឡើងតាមរយៈការឡាយផ្ទាល់លើគណនីហ្វេសប៊ុករបស់ខ្លួននិយាយរឿងបាល់ទាត់ កាលពីថ្ងៃទី៧ ខែមិថុនា ហើយក៏ឆ្លៀតលើករឿងនេះមកនិយាយផងនោះ។ ចំពោះបុរសខាងលើនេះ ក៏បានទទួលដំណឹងពីការឧបត្ថម្ភរបស់Adminជីងចក់មកកាន់ខ្លួនរួចរាល់ហើយផងដែរ។
ដោយឡែកនៅថ្ងៃទី៩ ខែមិថុនានេះ Adminជីងចក់ បានចេញវីដេអូមួយទៀតនៅលើបណ្ដាញសង្គមទីកតុក ដោយបញ្ជាក់ថា ដំបូងឡើយខ្លួនថាឲ្យ២០ម៉ឺនទេ ដល់ពេលភរិយារបស់ខ្លួនមើលហើយ ក៏សម្រេចថែមលុយចំនួន៦០ម៉ឺនរៀលទៀត។ ដូច្នេះសរុបបានចំនួន៨០ម៉ឺន ឬស្មើនឹង២០០ដុល្លារនោះ។
គួរបញ្ជាក់ថា បុរសឈ្មោះ ស៊ី នួន ខាងលើនេះ រស់នៅខេត្តរតនគិរី ស្ថិតក្នុងជីវភាពក្រីក្រ សូម្បីភ្នែកដុះកន្ទុយថ្លែន ក៏មិនទៅបកចេញផង ព្រោះបើទៅ ត្រូវដេកស៊ីរយៈពេល៣ខែ មិនអាចធ្វើការរកលុយបន្ថែមផ្គត់ផ្គង់ជីវភាព និងបង់ធនាគារប្រចាំខែនោះឡើយ។
វីដេអូបុរសខាងលើនេះសម្ដែង កុំថាឡើយពូចក់ ដែលមើលឃើញថា ធ្វើបានល្អ ហើយឆ្លើយ«យេស»នោះ សូម្បីតែអ្នកស្រីទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌យល់ឃើញបែបនេះដែរ ថែមទាំងមើលហើយដេកសើចម្នាក់ឯងទៀតផង។ សង្ឃឹមថា អ្នកស្រី ទ្រី ដាណា នឹងជួយបត្ថម្ភ ឬផ្ដល់ការងារដល់បុរសខាងលើនេះផងដែរ ព្រោះមើលទៅគាត់មានសមត្ថភាពសម្ដែងពេញខ្លួន។
វីដេអូបុរសខាងលើនេះធ្វើកាយវិការ កុំថាឡើយពូចក់ ដែលមើលឃើញថា ធ្វើបានល្អខ្លាំងជាងខ្លួនជាម្ចាស់ដើម ហើយឆ្លើយ«យេស»នោះ សូម្បីតែអ្នកស្រីទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ក៏យល់ឃើញបែបនេះដែរ ថែមទាំងមើលហើយដេកសើចម្នាក់ឯងទៀតផង។ សង្ឃឹមថា អ្នកស្រី ទ្រី ដាណា នឹងជួយឧបត្ថម្ភ ឬផ្ដល់ការងារដល់បុរសខាងលើនេះទៅចុះ ព្រោះមើលទៅគាត់មានសមត្ថភាពសម្ដែងពេញខ្លួន៕