ឃើញ​អ្នក​លេង​ហ្វេសប៊ុក​រិះគន់​ព្រះអង្គ​ច្រើន​ពេក ​ឯកឧត្តម​ ហ៊ុន ជា​ ចេញ​មុខ​វែកញែក​រឿង​នេះ​ ដោយ​លើក​ហេតុផល​ច្បាស់​ៗ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃនេះ រឿងរ៉ាវ ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូរ​ណ៌ យករំពាត់ផ្ដៅវាយកូនសិស្ស បាន​ក្លាយជាប្រធានបទក្ដៅ រហូត​បុគ្គលល្បីៗមួយ​​ចំនួន​មួយ​ចំនួន និងអ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន បាន​ធ្វើការ​រិះគន់​ព្រះអង្គ​ឥត​សំចៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុថា ឃើញមានការរិះគន់ច្រើនទៅលើព្រះអង្គបែបជាន់ពន្លិចនោះ ឯកឧត្ដម ​ឧត្ដមសេនីយ៍ ហ៊ុន ជា និង​អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​ទៀត ​បាន​លើក​ហេតុផល​មក​វែកញែក​ជុំវិញ​រឿង​នេះ ​ប្រហែលប្រហែល​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែអ ​បុរសម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Ly Sovanduong» បាន​បង្ហោះសារនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ថា «គុណ​មួយ​សំពៅ ទោស​មួយ​ចូល​ទៅ​រលាយ​បាត់អស់ » ថ្ងៃនេះ ខ្ញុំបាទ ចង់​និយាយ​រឿង ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូរ​ណ៌ បន្តិច​ចុះ​ព្រោះ​ឃើញ អ្នកលេង​បណ្តាញ​សង្គម រិះគន់​ព្រោះ​អង្គ (​បែប​)​ជាន់​ពន្លិច​រហូតដល់​អ្នកខ្លះ​ប្រមា.ថ​ព្រះអង្គ​ទៀតផង រឿង ដែល​ព្រោះ​អង្គ ដាក់វិន័យ​សាមណេរ ដែល​ធ្វើ​ខុស​វិន័យ និង​បទបញ្ជាផ្ទៃក្នុង​របស់​វ​ត្ត ដោយ​រំពាត់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតកូនសិស្សលោករូបនេះ បានបន្តទៀតថា «តាម​គំនិត​ខ្ញុំ ដែល​ធ្លាប់​រស់នៅ​អាស្រ័យ​បាយ​វត្ត​ជាង​១០​ឆ្នាំ ខ្ញុំ​គិតថា ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូរ​ណ៌ ព្រះអង្គ​មិន​ខុស​ទេ​ វត្ត​អារាម​ជា​កន្លែង​បណ្ដុះ​ធនធានមនុស្ស​តាំងពី​បុរាណ​មក នៅ​ពេល​ឪពុកម្ដាយ​យក​កូន​ទៅ​ដាក់​វត្ត​បាន​ដឹង​រួចទៅហើយ​ទើប​សុំអោយ​ព្រះសង្ឃ​ទុក​តែ​ភ្នែក​និង​ឆ្អឹង​មក​ផ្ទះ​វិញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា «ភាព​លោភលន់​ដែល​ចង់ ឲ្យ​ភិក្ខុ ឬសាមណេរ មាន​ធនធាន​ចំណេះដឹង​ល្អ ក្នុងសង្គម ទើប​ធ្វើអោយ​ព្រះអង្គ​ធ្វេសប្រហែស នៃ​ការគិត​ដល់​ព្រហ្ម​វិហារធម៌​ជា​ក្រម​គោល​នៃ​ព្រះពុទ្ធ​អង្គ​និង​សិទ្ធិមនុស្ស​ជាស​កល​ និង​ច្បាប់​រដ្ឋ​ បច្ចុប្បន្ន​ខុសពី សម័យបុរាណ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបញ្ជាក់ថា «ខ្ញុំ​និយាយ បែបនេះ​មិនមែន គាំទ្រ​ឲ្យ​មាន​អំពើហិ.​ង្សា​នោះឡើយ។ ការដាក់វិន័យ​របស់ ព្រះអង្គ​គឺ​ចង់​ឲ្យ ភិក្ខុ​សាមណេរ​នោះ​ល្អ ប៉ុណ្ណោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមថា «ខ្ញុំបាទ​ទទួលស្គាល់ថា​ ព្រះមហា​វិមលធម្ម ពិន សែម ព្រះអង្គ ពិតជា​បាន ដាក់​វិន័យ​ទៅលើ​សាមណេរ​ដែល​ប្រព្រឹត្ត​ខុស​នោះ ជ្រុល​បន្តិច​មែន បើ​គិត​តាមច្បាប់ និង​សិទ្ធិមនុស្ស បច្ចុប្បន្ន ប៉ុន្តែ​យ៉ាងណាក៏ដោយ​ មិនគួរ អ្នក​រិះគន់​ប្រមា.ថ ព្រះអង្គ អ្នក​អាច​សួរ អ្នកបួស​ជំនាន់​មុន សួរ​មើល ថា តើ​អ្នកណា​មិន​ធ្លាប់​គ្រូ​វាយ មូលហេតុ អត់​ដើរ​ទន្ទេញធម៌ គោលបំណង​ចង់​ឲ្យ​លោក​ចេះ​ធម៌​សូត្រ ( ខុសត្រូវ​សូម​អធ្យាស្រ័យ)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែម ដោយលើកហេតុផលទៀតថា «ឪពុក វ៉ៃ​កូន ប្រដៅ​កូន​ចង់អោយ​កូន​បានល្អ​បាន​ចេះ គ្រូ​វ៉ៃ​សិស្ស​ចង់អោយ​សិស្ស​បានល្អ​ហ្នឹង​សិស្ស​ចេះ​ឧទាហរណ៍ ​៖ កូន​ខ្លះ មិនល្អ ប្រដៅ​មិនកើត មិន​គិត​រៀន​សូត្រ ​ដើរ​តែ​លេង ឪពុក​ម្តាយ​ទៅ សុំ​ព្រះសង្ឃ ដែល​ជា​ទីពឹង​ទី​រំលឹក ផ្ញើ និង​ជួយ​ណែនាំ​ប្រៀនប្រដៅ​ជំនួស​ដល់ពេល​ព្រះសង្ឃ​ ដាក់វិន័យ ប្រដៅ ជ្រុល​តិចតួច​ចាប់​ផ្តើម ខឹង​លោក រករឿង​លោក សូម​គិត​ផង បើ​ស្រួល​មើលថែ ស្រួល​ប្រដៅ មិច​មិន​ប្រដៅ​ខ្លួន ឯង​ទៅ​ចាំបាច់​យកទៅ​ផ្ញើ​លោក​ឲ្យ​ជួយ ប្រដៅធ្វើ​អី ?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«គុណ​មួយ​សំពៅ ទោស​មួយ​ចូលទៅ​រលាយ​បាត់អស់ » ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះអង្គ​បានធ្វើ​សកម្មភាព​ផ្តួចផ្តើម​ទំនុកបម្រុង​អភិវឌ្ឍន៍​ព្រះពុទ្ធសាសនា និង​ការកសាង​ធនធានមនុស្ស ក្នុងសង្គម ជាពិសេស​ក្នុង​ខេត្តសៀមរាប អស់​រយៈពេល​៦០​ព្រះវស្សា​មកហើយ​។ ទាំង​ជាតិ​និង​អន្តរជាតិ​បាន​ស្គា​ល់ពី​ការ​ប្រតិ​ប​ត្ត​វ​ន័យ​បានល្អ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បានលើកជាសំណូមពរថា «សូម​បងប្អូន​មហាជន​ក្នុង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ មេត្តា​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​វែងឆ្ងាយ​មុននឹង​រិះគន់ ពុទ្ធចក្រ ហើយ​គួរ​ជៀសវាង​ការវិនិច្ឆ័យ​ដែល​មាន​ភាព​លំអៀង។ ព្រះពុទ្ធ​មាន​ពុទ្ធដីកា​​ថា មាន​រូប គឺមាន​ទុក្ខ ដែល​អាស្រ័យ​លើ​ការពិចារណា​លើ​អំពើ​ជា​កុសល និង​អកុសល​។​ប្រទេស​មានច្បាប់​សង្ឃ​មាន​វិន័យ​! វិន័យ​នាំមក​សេចក្ដីថ្លៃថ្នូរ​!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឡែក ​ឯកឧត្ដម ​ឧត្ដមសេនីយ៍ ហ៊ុន ជា ក៏​បាន​លើក​ជា​យោបល់​ជុំវិញ​រឿង​នេះ​ដែរ​ថា «ឪពុក វ៉ៃកូន ប្រដៅ​កូន​ចង់អោយកូនបានល្អ​បានចេះ គ្រូវ៉ៃ​សិស្សចង់អោយសិស្សបានល្អហ្នឹងសិស្សចេះ ចប់ ​( ឪ ខ្ញុំវ៉ៃខ្ញុំ​សាហាវ​ណាស់​បែកក្បាល​ក៏​មានដែ បាទ តែ​ដើម្បីកូន​ល្អព្រោះនិយាយ​ខ្ញុំ​មិនស្ដាប់ គាត់ តែអ្នកដែល​ល្អ គឺខ្ញុំ ពេល​ស្ដាប់តាម ឪ ចប់ )តោះ​ទៅបាយ វត្ត បាទ»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment