ក្រសួង​ព័ត៌មាន សម្រេច​លុប​អាជ្ញាប័ណ្ណ​គេហទំព័រ​ របស់​ លោក ផែង វណ្ណៈ ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ខៀវ កាញ៉ារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២១​នេះ បាន​ចេញ​ប្រកាស​មួយ ដោយ​សម្រេច​លុប​អាជ្ញាប័ណ្ណ គេហទំព័រ​របស់​លោក​ផែង វណ្ណៈ ឈ្មោះ​«www.phengvannaknews.com»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​ប្រកាស របស់​ក្រសួង​ព័ត៌មាន បានសម្រេច «​ប្រការ​១. លុប​ប្រកា​សលេខ​៣៣៦ ព​.​ម ប្រក ចុះ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ របស់​ក្រសួង​ព័ត៌មាន ដែល​អនុញ្ញាត​ឲ្យ​លោក​ផែង វណ្ណៈ បើក​ដំណើរការ​អាជីវកម្ម​គេហទំព័រ​ឈ្មោះ «www.phengvannaknews.com» ដោយ​ម្ចាស់​អាជ្ញាប័ណ្ណ បាន​ជេរប្រមាថ​ចំពោះ​ព្រះសង្ឃ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិស័យ​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ដែល​ជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ និង​កិច្ចសន្យា ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្រេច​លុប​អាជ្ញាប័ណ្ណ​របស់លោក ផែង វណ្ណៈ បាន​ធ្វើឡើង ​បន្ទាប់ពី​បុគ្គល​រូបនេះ បាន​ឡាយ​វីដេអូ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជេរប្រមាថ​ចំពោះ​ព្រះ​តេជគុណ ពិន សែម រហូតដល់​ប្រមាថ​អាយុជីវិត យ៉ាង​ដូច្នេះ​ថា ​៖ «​បាន​ចៅអធិការ​វត្ត​អប់រំ​បែបនេះ បាន​បុណ្យ​ណាស់ តែបើ​វាយ​កូន​ខ្ញុំ ដឹង​តែ​ក្បាល​ដល់​ដី​ហើយ សុខចិត្ត​ជាប់គុក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ សាលា​គណ​ខេត្តសៀមរាប បានចេញ​លិខិត​មួយ ធ្វើការ​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ថ្កោលទោស​ចំពោះ​បុគ្គល​ឈ្មោះ​ផែង វណ្ណៈ ដែល​បាន​ប្រមាថ​សមាជិក​ថេរ​សភា​សង្ឃ​ខេត្ត និង​មន្ត្រីរដ្ឋបាល​ខេត្តសៀមរាប​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​លិខិត ចុះហត្ថលេខា​ដោយ ព្រះ​សុ​មង្គល សិលា​ចា​រ្យ អាភាក​រោ ជុំ គឹម​ឡេង ព្រះ​មេគណ ខេត្តសៀមរាប និង​ជា​ព្រះប្រធាន​ក្រុមប្រឹក្សា​កិច្ចការ​វត្ត​អារាម បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៤ មីនា នៅ​វត្ត​រាជ​បូ​ណ៌ មាន​ករណី​ថត​ជា​វីដេអូ​នូវ​សកម្មភាព​ប្រៀនប្រដៅ​សិស្សគណ​របស់​ព្រះមហា​វិមលធម្ម ដោយ​រំពាត់ផ្តៅ បានធ្វើឱ្យ​ព័ត៌មាន​នេះ​ដឹង​ដល់​សាធារណជន ធ្វើឱ្យ​បញ្ហា​នេះ​ត្រូវបាន​មន្ត្រី​អាជ្ញាធរខេត្ត និង​សាលា​គណ​ខេត្តសៀមរាប ស្រាវជ្រាវ ពិនិត្យ​ទៅលើ​ផ្លូវច្បាប់ និង​ទៅតាម​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ អាជ្ញាធរខេត្ត បានធ្វើការ​ស្រាវជ្រាវ​សា​ក​សួ រ​នូវ​ហេតុការណ៍​ផ្សេងៗ បានកំណត់​នូវ​ទង្វើ​របស់​ព្រះមហា​វិមលធម្ម គឺមាន​គោលបំណង​សុចរិត ធ្វើឡើង​ដោយ​គ្រាន់ តែ​ជាការ​ប្រៀនប្រដៅ​ទៅតាម​បទបញ្ញត្តិ នៃ​បទបញ្ជាផ្ទៃក្នុង​វត្ត​តែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ខាង​សាលា​គណ​ខេត្ត បាន​និមន្ត​បើក​កិច្ចប្រជុំ​ថេរ​សភា​សង្ឃ​ខេត្ត ហើយ​សម្រេច​លើកទោស​តាម​វិន័យ​ត្រូវ​អាប ត្តិ (​បា​ចិ​ត្តិ​យ​) ចំពោះ​ព្រះមហា​វិមលធម្ម ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ និង​បានសម្រេច​សូមឱ្យ​ព្រះគ្រូ​ចៅអធិការ​វត្ត ធ្វើ​កិច្ចសន្យា​បញ្ចប់រឿង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាលា​គណ​ខេត្តសៀមរាប បាន​បញ្ជាក់ថា «​ប៉ុន្តែ​អ្វីដែល​គួរឱ្យ​សោកស្តាយ​បំផុត​គឺ​បុគ្គល​ឈ្មោះ ផែង វណ្ណៈ បាន Live តាម​ផេ​ក​របស់ខ្លួន បាន​លើកឡើងថា ប្រសិនបើ​វាយ​កូន​ខ្ញុំ​បែបនេះ ខ្ញុំ​អត់​ទៅប្តឹង​ទេ ខ្ញុំ​ទៅ​បាញ់ចោល​តែម្តង ចំពោះ​អ្នក ប្រព្រឹត្ត និង​ចោទ​បន្ថែម​នូវ​ពាក្យ​មិន​ពិត​ដោយ​ពោលថា លោក​ជា​ជនរងគ្រោះ​រត់គេចខ្លួន ព្រោះ​ខ្លាច​គេ​តាម​ធ្វើបាប​មិន ហ៊ាន​ចូល​ផ្ទះ​ទៀតផង និង​វាយប្រហារ​មន្ត្រី​ថេរ​សភា​សង្ឃ​ខេត្ត ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​យ៉ាងខ្លាំង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លិខិត​ដដែល បន្ដថា «​មិន​ត្រឹមតែ​ប៉ុណ្ណោះ បុគ្គល​រូបនេះ មានការ​ជេរប្រមាថ មើលងាយ​ដល់​មន្ត្រីរាជការ អាជ្ញាធរ ខេត្ត​សៀមរាប​យ៉ាងធ្ងន់ធ្ងរ​ថែម​ទៀតផង ដោយ​ពោល​ពាក្យ​ថា ចង់យក​ព្នៅ​វាយ​ក្បាល​ម្នាក់​បី​ផ្ដៅ​ទៀតផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាលា​គណ​ខេត្តសៀមរាប ក៏បាន​លើកឡើងថា ដោយ​ឃើញ​ទង្វើ​អសីលធម៌​របស់​បុគ្គល ផែង វណ្ណៈ បែបនេះ ព្រះ​មេគណ​តំណាង​ឲ្យ​ព្រះសង្ឃ​ទូទាំង​ខេត្តសៀមរាប សូម​ព្រះ​រាជានុញ្ញាត​ទ្រង់​ព្រះមេត្តាប្រោស​ជួយ ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល មាន​ចំណាត់ការ​ថ្កោលទោស ចំពោះ​បុគ្គល​ឈ្មោះ ផែង វណ្ណៈ តាមច្បាប់ ឱ្យ​សម​នឹង​ទង្វើ​ដែល​ជននេះ​បាន​ប្រព្រឹត្ត​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment