មិននឹកស្មាន​! អ្នកស្រី​ទ្រី ដា​ណា ប្រាប់​ថា ខ្លួន និង​ពូ​ម៉ៅ ជិត​លែង​គ្នា​ដាច់​ហើយ ហើយ​ធ្វើការ​ផ្ដាំផ្ញើ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ រឿងរ៉ាវ​គ្រួសារ​បុគ្គល​ល្បី​មួយ​ជម្លោះ​ជាមួយគ្នា បាន​ក្លាយជា​ប្រធានបទ​ដ៏​រសើប​សម្រាប​អ្នកគាំទ្រ​ធ្វើការ​តាមដាន​ដាច់​បាយ​ដាច់ទឹក និង​ជជែក​វែកញែក លើក​ហេតុផល​ផ្សេងៗ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល​រឿងនេះ កំពុងតែ​កើតឡើង​យ៉ាង​ក្ដៅ​គគុកក្រើក​បណ្ដាញ​សង្គម​នោះ ស្រាប់តែ​កាលពី​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​កន្លងទៅនេះ ស្រាប់តែ​អ្នកស្រី បានធ្វើការ​ឡាយ​វីដេអូ ញុំា​អាហារ ហើយ​ប្រាប់​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​ថា ខ្លួន និង​ពូ​ម៉ៅ​ជិត​លែង​គ្នា​ដាច់​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា គេ​មិនដឹងថា​អ្នកស្រី និយាយ​លេង ឬ​មែនទែន​នោះទេ ព្រោះ​កន្លងមក ពួកគេ ជា​គូស្នេហ៍​គំរូ​មួយ ដែល​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ឥត​ដាច់​នោះ បែរជា​និយាយថា​លែង​គ្នា​ជិត​ដាច់​ទៅវិញ សង្ឃឹមថា មិនមែនជា​ការពិត គ្រាន់តែ​និយាយ​លេង​ទៅ​ចុះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ អ្នកស្រី​បាន ធ្វើការ​ផ្ដាំផ្ញើ​ថា ក្នុង​រង្វង់​គ្រួសារ​ប្ដី​ប្រពន្ធ បើ​ចង់បាន​សុខ កុំ​ឲ្យ​ម៉ែឪ​ក្មេក គ្រួសារ​ខាង​សាច់ថ្លៃ​ចូលមក​រស់នៅ ឬ​ផ្ដល់​មតិយោបល់​ច្រើនពេក គ្មាន​ក្ដី​សុខ​ទេ​។ ជីវិត​ប្ដី​ប្រពន្ធ​បើសិនជា​ចង់​នៅ​ជាមួយគ្នា​បាន​សុខ កុំ​ស្ដាប់​អ្នកណា​ទាំងអស់ បើ​ស្ដាប់​ពាក្យ​គេ​ហើយ​នៅ​អត់​សុខ​ទេ ហើយ​ចេះ​ថ្លឹង​ថ្លឹង​ល្អ ឬ​អាក្រក់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​បន្តថា បើ​មាន​សាច់ថ្លៃ​ចូលមក​ផ្ដល់​មតិយោបល់​ច្រើន ណែនាំ​ច្រើន រស់នៅ​អត់​មាន​ក្ដី​សុខ​ទេ រលាយ​រលត់​តែម្ដង​។ អ្នកស្រី​បន្ថែមថា ចំពោះ​ខ្លួន​ឲ្យ​តែ​អ្នកណា​លូក​មាត់ លូកដៃ​ចូល​គ្រួសារ​ខ្លួន ខ្លួន​លែង​ប្ដី​ចោល​តែម្ដង បើ​ប្ដី​ខ្លួន​ភ្លឺ​ជឿ​គ្រួសារ​ខាងគេ លែង​ចោល​តែម្ដង ស្រឡាញ់​ប៉ុណ្ណា​ក៏ដោយ​កាត់ចិត្ត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី​បាន​សង្កត់ធ្ងន់​លើ​ចំណុច​ដដែល​ថា បើ​ចង់បាន​សុខ​ក្នុង​គ្រួសារ កុំ​ស្ដាប់​អ្នកណា​ទាំងអស់ ហើយ​យកមក​វិភាគ​ក្នុង​គ្រួសារ​ខ្លួនឯង​។ ប្ដី​ប្រពន្ធ​ត្រូវ​ស្ដាប់​គ្នា​ទៅវិញទៅមក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ អ្នកស្រី​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថា បើ​លែងលះ​ជាមួយ​គ្រួសារ​ហើយ ខ្លួន​លែង​យក​ប្ដី បើ​សង្សារ ខ្លួន​យក​។ អ្នកស្រី​បន្ថែមថា សំខាន់​ឥឡូវ​គ្រួសារ​ខាង​ប្ដី អស្ចារ្យ​ខ្លាំងពេក សុទ្ធតែ​ភស្ដុតាង សុទ្ធតែ​វីដេអូ ចាំមើល​ខ្លួន​លែង​គ្នា​ដាច់ស្រេច​ជាមួយ​គេ​ដឹង​តែ បងប្អូន ឃើញ​វីដេអូ គេ​បង្ហាញ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា ធម្មតា​ប្ដី​ប្រពន្ធ​នៅ​ជាមួយ​គ្នា គ្មាន​ប្ដី​ប្រពន្ធ​ណា​មិនដែល​ឈ្លោះ​គ្នា​ទេ ប្ដី​ប្រពន្ធ​ណា​ក៏​ធ្លាប់​វ៉ៃ​គ្នា​ដែរ​។ ប៉ុន្តែ​អា​ខ្លះ​វា​វ៉ៃ​យើង​ហើយ​នៅក្នុង​បន្ទប់ ហើយ​ចេញ​ក្រៅ​បន្ទប់​វា​ធ្វើ​យ៉ាងម៉េច​ទាញ​យើង​ឲ្យ​ជិត​ចំ​កាមេរ៉ា​ដើម្បី​គេ​ថត​។ ខ្លាំងណាស់​ផ្ញើ​ភស្តុតាង​ឲ្យ​បងប្អូន​គេ​ទុក ដើម្បី​ថ្ងៃក្រោយ​សក មក​ខ្លួន​វិញ តែ​ខ្លួន​មិន​ខ្លាច​ទេ បើ​ខ្លាច​មិនមែន​ទ្រី ដា​ណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការ​និយាយ​ខាង​លើ​របស់​អ្នកស្រី និយាយ​កន្លែង​ខ្លះ​សើច កន្លែង​ខ្លះ​ទឹកមុខ​ស្ងួត ហើយ​នៅ​ចុង​ឡាយ អ្នកស្រី​បាន​អាន​ខំ​មិន​មួយ​លើក​ឡើង​ថា «​ធ្វើ​ដូច​មែនទែន​អាង​តែ​ពូ​ម៉ៅ​ស្លូត​»​។ អ្នកស្រី​អាន​ហើយ គ្រាន់តែ​សើច ហើយ​និយាយ​ពាក្យ​ថា អរគុណៗ​ក៏​បិទ​ឡាយ​តែម្ដង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment