បំណងបានសម្រេច! កែវ ចាន់​និមល​ កើន​អាយុ​១​ឆ្នាំ​ទៀត​, ខួបកំណើត​ឆ្នាំនេះ​ ពិសេស​ជាង​ពេល​មុន​ៗ សាមីខ្លួន ពោល​ពាក្យ​ចេញពី​បេះដូង​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ចាន់ កែវ​និមល គឺជា​ពិធី​ការិនី​ឆ្នើម​មួយ​រូប​ប្រចាំ​ទូរទស្សន៍​ហង្ស​មាស និង​ក្ដោបក្ដាប់​តំណែង​ក្នុង​កម្មវិធី​ធំៗ​ជាច្រើន ជាហេតុ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​នាង កាន់តែ​លេចធ្លោ​ឡើង​ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់​ពេលនេះ អ្នកនាង កែវ ចាន់​និមល បាន​រៀបការ​ជាមួយ​ស្វាមី​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ដោយ​បន្សល់ទុក​នូវ​កូនស្រី​ម្នាក់​ជា​ដំណក់​ឈាម​រួមគ្នា​។ ជា​ការ​កត់សម្គាល់ ជីវិត​គូ​របស់​ពួកគេ មិនសូវមាន​ពេល​ស្និទ្ធស្នាល​គ្នា​ប៉ុន្មាន​នោះ​ទេ ដោយសារតែ​ពួកគេ គិត​ពី​អនាគត​គ្រួសារ រវល់​រកលុយ​រៀងខ្លួន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក៏​ពួកគេ​នៅតែមាន​វេលា​ដើម្បី​សាក​ថ្ម​ឲ្យ​ជីវិត​គូ​របស់​ពួកគេ មាន​ឋាមពល​កាន់តែ​ខ្លាំងនោះ។ ជាក់ស្ដែង​នៅថ្ងៃនេះ ជា​ថ្ងៃ​ខួបកំណើត​របស់​ខ្លួន ដែល​ត្រូវ​កើន​អាយុ​១​ឆ្នាំ​ទៀត​នោះ កែវ ចាន់​និមល បាន​ធ្វើ​ឡើង​យ៉ាង​ពិសេស មានការ​រូបថត​ក្នុង​ឈុត​ប្រពៃណី​ជាមួយ​ស្វាមី​, កូន ​ជា​ពិសេស​ជាមួយ​​ឪពុកម្ដាយ ជា​អ្នក​ផ្ដល់​កំណើត​ឲ្យ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​កម្រង​រូបថត​ជាច្រើន​សន្លឹក កែវ ចាន់​និមល បាន​រៀបរាប់​ដូច្នេះ​ថា «​ថ្ងៃកំណើត​ឆ្នាំនេះ ចាត់ទុកថា ពិសេស​សម្រាប់​ខ្ញុំ​ ព្រោះ​ខ្ញុំ​ប៉ង​ចង់​ថតរូប​ជុំ​ប៉ា​ម៉ាក់​ក្នុង​ឈុត​បែបនេះ​យូរហើយ​អរគុណ​លោក​ទាំងពីរ ដែល​ផ្តល់​កំណើត​ដល់​កូនលោក​ទាំងពីរ​មិន​មែន​ជា​សេដ្ឋី​ តែ​លោក​តែងតែ​អោយ​កូន​គ្រប់យ៉ាង​មិន​ថា​តម្លៃ​ប៉ុន្មាន​អោយ​តែ​កូន​ចង់បាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ​, អ្នក​សិល្បៈ​រួម​អាជីព​, មិត្តភក្ដិ​, សាច់ញាតិ បងប្អូន​មួយចំនួន បាន​ចូលរួម​ជូនពរ​តាមរយៈ​ខំ​មិន​ព្រោងព្រាត ក្នុង​នោះ ឱក សុគន្ធ​កញ្ញា បាន​ជូនពរ​ថា «​រីករាយ​ថ្ងៃកំណើត​បងស្រី ជូនពរ​ឲ្យ​បង​មាន​សេចក្ដី​សុខ​ខ្លាំងៗ មាន​សុខ​ភាពល្អ សម្រស់​ស្រស់ស្អាត​រហូត​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment