ប្រិយមិត្ត បានជ្រាបរួចមកហើយថា ម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោកI Am A Singer Cambodia រដូវកាលទី២ កញ្ញា វី ឌីណែត ស្ថិតក្នុងចំណោមតារាមួយចំនួនទៀត នៅផលិតកម្មរស្មីហង្សមាស ដែលឆ្លងជំងឺកូវីដ១៩ ហើយពេលនេះ នាង កំពុងសម្រាកព្យាបាលជំងឺដ៏កា.ចសា.ហាវនេះ។
ម្ចាស់ពានរង្វាន់I Am A Singer Cambodia រដូវកាលទី២រូបនេះ បានបញ្ជាក់ពីលទ្ធផលធ្វើតេស្ដរកកូវីដ១៩ របស់ខ្លួនកាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ លុះនៅល្ងាចថ្ងៃដដែលនោះ ម្ដាយរបស់នាង ក៏ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ផងដែរ ហើយត្រូវបានឡានពេទ្យមកដឹកទៅសម្រាកព្យា.បាល។
ងាកមកមើលស្ថានភាពម្ដាយរបស់តារាចម្រៀង វី ឌីណែត ដែលបានតេស្តវិជ្ជមានកូវីដ-១៩ កាលពីសប្ដាហ៍មុនឯណោះវិញនោះ អាការៈកំពុងធ្វើទុក្ខខ្លាំង និងត្រូវបានគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។
វី ឌីណែត បង្ហោះសារនៅពេលនោះថា ៖ «នាងខ្ញុំពេលនេះ បានធូរស្បើយច្រើនហើយអរគុណបងប្អូនទាំងអស់ ដែលបានបារម្ភសួរនាំអ្វីដែលពិបាកគឺការពិសារបាយ ជំងឺនេះគឺធ្វើអោយយើងខ្ពើមបាយដល់ម៉ោងញ៉ាំបាយម្ដងៗ ខ្ញុំត្រូវញ៉ាំទាំងទឹកភ្នែកក៏មាន ខំបន្លប់អារម្មណ៍ខ្លួនឯងថាឆ្ងាញ់ណាស់ខំបន្លប់រាំផងអីផង ព្រោះខ្ញុំត្រូវតែញ៉ាំទោះជាលេ.បពិបាកយ៉ាងក៏ដោយដើម្បីទប់ទល់ជំងឺនឹងថ្នាំ
តារាចម្រៀងរូបនេះ បានបញ្ជាក់ទៀតថា «អ្វីដែលគួរបារម្ភពេលនេះគឺប្អូនស្រីពៅខ្ញុំក៏វិជ្ជមានកូវីត19ដែរ ហើយគ្នានៅពេទ្យម្នាក់ឯងទៀតមិនដឹងម៉េចម៉ាទេ ហើយអ្វីដែរកាន់តែគួរបារម្ភគឺម៉ាក់របស់ខ្ញុំពេលនេះគាត់ធ្វើទុក្ខខ្លាំងណាស់
ហើយពេលនេះគេបានប្ដូរគាត់ទៅសង្គ្រោះបន្ទាន់ហើយសូមទេវតា តាមថែរក្សាពួកគាត់ផង ហើយក៏សូមអរគុណដល់បងបងក្រុមគ្រូពេទ្យជំនាន់ ដែលបានយកចិត្តទុកដាក់ព្យាបាលពួកគាត់ក៏ដូចជាខ្ញុំ សូមកម្លាំងចិត្តឲ្យម៉ាក់ខ្ញុំផង។
ដោយឡែកនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ស្រាប់តែទទួលដំណឹងដ៏អកុសលថា ម្ដាយរបស់នាងបានបាត់បង់ជីវិតបាត់ទៅហើយ ហើយតារាចម្រៀងរូបនេះ បានប្ដូរព្រូហ្វាល់ «កាន់ទុក្ខ» នៅមុននេះបន្តិច។
ជាមួយនឹងដំណឹងដ៏សោកសៅនេះ មានតារាចម្រៀងជាច្រើនបានចូលរួមរំលែកទុក្ខ ក្នុងនោះលោកណុប បាយ៉ារិទ្ធ បានបង្ហោះសារថា «ចូលរួមរំលែកទុក្ខផងប្អូនស្រីអើយ
អ្នកម្តាយរបស់ប្អូនស្រីVy DyNeth Hmបានលាចាកលោកហើយ»។ ដោយឡែកតារាចម្រៀង សយ រតនៈ បានបង្ហោះសារដែរថា «សូមចូលរួមសោកស្ដាយនិងរំលែកទុក្ខដ៏ក្រៀមក្រុំនេះផង🙏🏻🙏🏻🙏🏻ដោយអ្នកម្ដាយកញ្ញា Vy Dyneth HM បានលាចាកលោកនេះហើយ»៕