នោះ! ប៊ុន ផាក ប្រាប់​ពី​គន្លឹះ​ជោគជ័យ​ស្នេហា, ជា ចាន់តុលា ប្រាប់​ពី​អាថ៌កំបាំង​មនុស្ស​ប្រុស​ ជា​ការ​ដាស់តឿន​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​រង​ព្យុះភ្លៀង​ជាច្រើន​នាពេល​កន្លងមក​ល្បី​កក្រើក​អស់​បណ្ដាញ​សង្គម រួចមក គេ​សង្កេតឃើញថា ជីវិត​គូ​របស់លោក ប៊ុន ផាក និង​ម្ចាស់​ហាង​V Shop​កញ្ញា ស៊ាន ធា​រី កាន់តែ​ល្អប្រសើរ​ឡើង ដូច​ល​លលក​ញី​ឈ្មោល ស្រមោច និង​ស្ករ​អញ្ចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ជាក់ស្ដែង​ថ្មីៗ​នេះ ដើម្បី​ជីវិត​គូ​កាន់​តែមាន​ថាមពល​ខ្លាំង​ឡើង​នោះ ពួកគេ បាន​ដឹក​ដៃ​គ្នា ហោះហើរ​ទៅ​សាក​ថ្ម​ឲ្យ​ជីវិត នៅឯ​កោះ​ម៉ា​ឌៀវ ដែលជា​កោះ ល្បីឈ្មោះ​ដូច​ឋានសួគ៌​លើគោក ទាល់តែ​អ្នកមាន​ទើប​អាច​ទៅលេង​បាន​នោះ​។ ក្នុង​ដំណើរ​កម្សាន្ត​នេះ ពួកគេ​ថែមទាំង បាន​ចងក្រង​វីដេអូ​គួរ​ឲ្យ​ចាប់ចិត្ត មើល​មួយ​ភ្លែត ដូចជា​វីដេអូ​ត្រៀម​រៀប​មង្គលការ ជះ​ចំហាយ​កក់ក្តៅ​ពេញទី​តែម្តង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល​ស្នេហា​កំពុងតែ​ទទួលបាន​នៅ​ភាពជោគជ័យ​នេះ​ផងដែរ លោកគ្រូ ជោគជ័យ ប៊ុន ផាក កាលពីពេល​ថ្មីៗ​នេះ បាន​បង្ហោះ​រូបថត​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ជាច្រើន​សន្លឹក​ចេញពី​កោះ​ខាងលើ ហើយ​បាន​ប្រាប់​ពី​គន្លឹះ​ជាច្រើន​ដើម្បី​ឲ្យ​ស្នេហា​គង់​វង់​បានយូរ​អង្វែង​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សហគ្រិន​វ័យក្មេង​រូបនេះ បាន​រៀបរាប់ថា «- ស្នេហា​វា​អួអាប់ ពេល​ដែរ​ឈ្លោះ​គ្នា តែ​វា​ក៏​ស្រស់បំព្រង​ខ្លាំង​នៅពេល​ដែរ​ត្រូវ​គ្នា ចឹ​ង​កុំ​ទុកពេល​អោយ​ខឹង​គ្នា​យូរ នាំ​ខាត​ពេល ខូច​មនោសញ្ចេតនា ( ឆាប់​លួង​ឆាប់​បាត់ ក្រលួង ក្របាត់ ) – date គ្នា​រូ​មែន​តិច​រៀងរាល់​អាទិត្យ​គឺ​សំខាន់ មិន​ថា​រវល់​យ៉ាងណា កុំ​ចោល​អោយសោះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– កុំ​រំពឹងថា ស្នេហា​វា​នឹង​ផ្អែមល្ហែម​គ្រប់ពេល ជួនកាល​ក៏មាន​ពេល​ធុញ​គ្នា​ជា​រឿង​ធម្មតា តា​តិច​ទៅ​អារម្មណ៍​នេះ​នឹង​បាត់ទៅ​វិញ​ដោយ​ឯង – ចំពោះ​មនុស្ស​ស្រលាញ់ មិន​ដូច​សត្រូវ​ដែរ​ចង់​ឈ្នះ​ចាញ់​ទេ និយាយ​ពាក្យ​សុំទោស​ដោយ​ដឹង​ពី​កំហុស​ពិត មិនមែន​និយាយ​អោយតែ​រួច ជៀសវាង​បញ្ហារ​ដដែល​កើតមាន​ទៀត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


– មុន​ចូល​គេង ចំណាយពេល​កន្លះ​ម៉ោង និយាយ​ពាក្យ​ក្នុង​ចិត្ត​ដោយ​បើកចំហរ និង​រឿង​ដែរ​ចង់អោយ​ដៃគូរ​កែប្រែ និង ផែនការ​អនាគត ក៏ដូចជា​បញ្ហា​រដែរ​ជួបប្រទះ​ប្រចាំថ្ងៃ​។ – រក្សារ​ការ​គ្រែង​ចិត្ត​គ្នា​ជានិច្ច​ដោយ​ខានមិនបាន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– មុន​ចូល​គេង kiss say good night, ពេលព្រឹក​ភ្ញាក់ kiss say good morning, មុន​បែក​គ្នា kiss say good bye, ពេល​ដើរ​កាន់​ដៃ​គ្នា , ពេល​ញាំ​បញ្ចុក​គ្នា​, ពេល​ភ្ញាក់​កណ្តាលយប់​ខ្សឹប​ដាក់​ត្រចៀក​ថា​បង​ស្រលាញ់​អូន អូន​ស្រលាញ់​បង ។ ធ្វើ​វា​ជា​រាង​រាល់ពេល មិនអាច​ខ្ជិល​បានទេ បើ​ចង់អោយ​ស្នេហា​ស្រលាញ់គ្នា​បានយូរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ងាក​មក​លោក ជា ចាន់​តុលា ដែលជា​អតីត​សង្សារ​របស់​ម្ចាស់​ហាង​V Shop​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​បង្ហោះ​រូបថត​របស់ខ្លួន​១​សន្លឹក ហើយ​ប្រាប់​ពី​របៀប​មើល​មនុស្ស​ស្មោះ និង​ប្រុស​ព្រាន​ថា «​ប្រុស​ស្មោះ​គេ​ធ្វើ​អី « គេ​ធ្វើ​ចេញពី​ចិត្ត » ប្រុស​ព្រាន​គេ​ធ្វើ​អី «​គេ​សម្តែង​ចេញពី​ចិត្ត » ចេញពី​ចិត្ត​ដូច​តែ​គ្នា​ទេ តែ​ស្ទា​យ​ខុសគ្នា ទាន់​អត់​ក្រាស ?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​បង្ហោះ​សារ​បែបនេះ ឃើញ​មានមតិ​ជាច្រើន​ចូលទៅ​ខំ​មិន​ក្រោម​ផុស​របស់លោក ក្នុងនោះ មានការ​លើក​ជា​សំណួរ​ថា «​ហើយ​មើល​ម៉េច​បាន​ដឹង​បុរស​ស្មោះ ហា ប្រាប់​តិច​មើល​?​។ ជាការ​ឆ្លើយតប លោក ជា ចាន់​តុលា បញ្ជាក់​ថា «​នៅ​ជិត​អោយ​ច្រើន​ទៅ​ដឹង​ហើយ បើ​គេ​ស្មោះ​គ្រប់យ៉ាង​ទទួល​អារម្មណ៍​នឹង​បាន​ហើយ យកចិត្តទុកដាក់ ចងចាំ​គ្រប់យ៉ាង​ពី​អ្នក ខ្វាយខ្វល់ ដោយ​អ្នក​មិនចាំបាច់​ប្រាប់ គ្រប់យ៉ាង automatic»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ជាមួយគ្នានេះ មានមតិ​មួយ បានផ្ដល់​យោបល់​ដល់​លោក​ថា «​ខ្លួន​ជា​ប្រុស​ពេលខ្លះ​កុំ drama ពេក​ប្រូ​….»​។ ជាការ​ឆ្លើយតប បុរស ដែល​ត្រូវ​គេ​ដូរ​ដៃ​ថែ​រូប​នេះ បញ្ជាក់​ថា «​នឹកឃើញ​ក៏​ផុស​ចែករំលែក​ដាស់តឿន ប្រយ័ត្នប្រយែង មិនមែន​ដ្រា​ម៉ា​ទេ។ អាថ៌កំបាំង​មនុស្ស​ប្រុស ថា​មិន​ចង់​ប្រាប់​ទេ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment