ព្រឺសម្បុរខ្ញាកៗ! អាម៉ី ត្រូវ​ខ្មោច​លង ពេល​ដេក​សណ្ឋាគារ រហូត​ប្រកាស​ក្ដែង​ៗ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅចាំ​បាន​ថា កញ្ញា តេង ណ​ដា​ណា ហៅ អា​ម៉ី បាន​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​បុរស​សង្ហា​ម្នាក់ឈ្មោះ Kelvin​ កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ដោយគ្រាន់តែ​ថ្លៃ​បណ្ដា​ការ រហូត​ទៅដល់​៩៩៩៩៩​ដុល្លារ​សហរដ្ឋអាមេរិក ស្មើនឹង ៤០០ ០០០ ០០០​រៀល (​បួន​រយ​លាន​រៀល​) និង​ចិញ្ចៀន​ពេជ្រ ២​ម៉ឺន​ដុល្លារ​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកAh Gi Leader មានឈ្មោះ​ពិត តេង ស៊ី​ណាត បាន​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​រូប​សង្ហា​ម្នាក់ ឈ្មោះ អៀង អេង​ឡាយ ក្រោម​ការចូលរួម​ពី​សាច់ញាតិ ចាស់ទុំ​ទាំងសងខាង កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ដោយ ​គ្រាន់តែ​ថ្លៃ​បណ្ដាការ ​រហូតដល់​ទៅ ៥០០​លាន​រៀល ខ្សែក​ពេជ្រ តម្លៃ​ខ្ទង់​៧​ម៉ឺន​ដុល្លារ ព្រមទាំង​ផ្ទះ​មួយ​ខ្នង តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​​​ផង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​នេះ បងប្អូន​បង្កើត​២​នាក់​នេះ រួម​នឹង​គូ​ដណ្ដឹង​របស់​ពួកគេ បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅឯ​ប្រទេស​ថៃ ហើយ​នៅ​ទីនោះ ពួកគេ​ដេក​នៅ​សណ្ឋាគារ​មួយ ស្រាប់តែ​ត្រូវ​ខ្មោច​លង ធ្វើ​ឲ្យ​ពួកគេ​ដេក​បាន​មួយ​យប់​រើចេញ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អា​ម៉ី បាន​បង្ហោះ​សារ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០២​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ប្រកាស​ថា «​ខ្មោចលង​នៅ​សណ្ឋាគារ អញ​រាង​ហើយ​»​។ បន្ថែម​លើ​នេះ អា​ម៉ី បានបញ្ជាក់​ក្នុង​ខំ​មិន​ទៀត​ថា «​អ្នក​ទៅ​ថៃ​ប្រ​យ័ត្នៗ​ផង សណ្ឋាគារ​កាន់តែ​ប្រ៊េ​ន កាន់តែ​ខ្លា​ច​លង​មិនមែន​តែ​ខ្ញុំ​ទេ អ្នក​ទៅ​និង​លង​សឹង​80%»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អា​ម៉ី បញ្ជាក់ទៀតថា «​លង​ឡើង​គេ​ដេក​១​យប់​រើចេញ​អស់​»​។ ទោះ​យ៉ាងណា អា​ម៉ី មិនបាន​បញ្ជាក់ថា សណ្ឋាគារ​នោះ​ឈ្មោះ​អ្វី​នោះ​ឡើយ បើ​ទោះ​ត្រូវ​អ្នកគាំទ្រ ធ្វើការ​សួរនាំ​ជាច្រើន​អំពី​រឿង​នេះ​ក៏​ដោយចុះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើកឡើង​ជាច្រើន​ទៀត​ពី​សំណាក់​អ្នកគាំទ្រ ក្នុងនោះ ពួកគេ​បាន​ខំ​មិន​ថា «​ប្រទេស​ថៃ​ជំនឿ​សាសនា​ណាស់​ជាពិសេស​អមនុស្ស​រឿង​ចឹ​ង​លេងសើច​មិន​បានទេ ​ខ្ញុំ​ក៏​ធ្លាប់​ដែរ​ឮ​សំឡេង​ក្នុង​បន្ទប់​អោយ​ញ័រ​ខ្លា​ច​រក​ដេក​មិន​បានទេ​រើ​នេះ​រើ​នោះ​ក្បែរ​ខ្លួន​ពេល​ស្ទុះ​បើកភ្លើង​មើល​កុំ​អោយ​តែ​ឃើញ​អី​នៅ​បាន​4​ថ្ងៃ​ទើប​សួរ​ជនជាតិ​សូ​រិន្ទ​យក​ដង្វាយ​និង​ធូប9​សរសៃ​អុច​ធូប​សុំ​នៅបាន​លែង​អី​,​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឮ​គេ​និយាយ​សម្បូរ​ណាស់​មិនមែន​តែមួយ​ទេ​សណ្ឋាគារ​មាន​ច្រើន​ទៀត​, ចែ​ធ្លា​ប់​លង​ចែ​និង​ប្ដី​ចែ​ដែរ​តើ​បើ​យើង​ចូល​ដេក​បន្ទប់​នៅ​ណា​ក៏ដោយ​អោយ​តែ​យើង​សុំ​គេ​ហើយ​ដាក់​អី​អោយ​គេ​ហូប​តិច​ទៅលេង​អី​ហើយ​​​, ចឹ​ង​បាន​sis មក​វិញ​លឿន​ណាស់​, ធ្លាប់មាន​គេ​និយាយ​ច្រើន​ណាស់​សណ្ឋាគារ​នៅ​ថៃ​នឹង​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment