ថៃ ៖ នេះជារឿងដ៏ចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា បន្ទាប់ពីឪពុកជាអ្នកជំនួញជនជាតិថៃម្នាក់ បានប្រកាសរើសកូនប្រសាប្រុស ដោយផ្ដល់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ បើបុរសៗណាអាចឆ.ក់យកបេះដូងកូនស្រីបណ្ដូលចិត្តគាត់បាននោះ។ ទ្រព្យសម្បត្តិ ដែលត្រូវផ្ដល់ជូននោះរួមមានរថយន្ត១០គ្រឿង ផ្ទះ១ខ្នង និងលុយសុទ្ធ១០លានបាត (ប្រហែល ៣១ម៉ឺនដុល្លារអាមេរិក) និងទ្រព្យផ្សេងៗទៀត ជាពិសេសទៀតនោះ នឹងក្លាយជាអ្នកគ្រប់គ្រងជំនួញបន្តពីគាត់បានទៀតផង។ លោក Anont Rotthong ត្រូវបានគេស្គាល់ថា គឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ឬថៅកែផ្លែទុរេនក្នុងខេត្ត Chumphon ប្រទេសថៃ។ កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជន ពិសេសពួកកំលោះៗស្រក់ទឹកមាត់ បន្ទាបប់ពីលោកបានប្រកាសជាសាធារណៈបែបនេះ ប្រសិនអាចឆក់យកបេះដូងកូនស្រីវ័យ ២៦ឆ្នាំរបស់លោកបាន។ អ្នកជំនួញលោក Anont Rotthong បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះថា ៖«នរណាខ្លះដឹងពីរបៀប ជ្រើសរើស (មើល) ទិញផ្លែទុរេន និងប្រភពផ្លែឈើចេញពីចម្ការ នឹងអាចមកចាប់ដៃកូនស្រីរបស់ខ្ញុំបាន។ ខ្ញុំនឹងមិនយកថ្លៃបណ្ណាការអ្វីពីអ្នកទេ ប៉ុន្តែខ្ញុំនឹងឲ្យជំនួសទៅវិញនូវលុយសុទ្ធ ១០លានបាត រថយន្ត១០គ្រឿង ផ្ទះ១ខ្នង ផ្សារ ទុរេន២កន្លែង និងកូនស្រីបណ្ដូលចិត្តរបស់ខ្ញុំ ដែលនាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ…
អានបន្តCategory: អន្តរជាតិ
មឈូសដាក់ស.ពTangmoប្រើពេលជាង១ខែទម្រាំហើយ, ហ្វេនៗរលីងរលោងទឹកភ្នែកត្រៀមជូនដំណើរនាងលើកចុងក្រោយនៅថ្ងៃ…
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ រឿងក្តីការស្លា,ប់របស់តារាស្រី Tangmo បានបញ្ចប់ទៅដោយស្ថាពរ ដោយប៉ូលិស បានបញ្ជាក់ថា ការស្លា,ប់របស់នាង ដោយឧប្បទ្ទវហេតុធ្លាក់ទឹកពិតប្រាកដមែន មិនមែនជាឃាត,កម្មនោះទេ។ ចំណែកមនុស្ស៦ នាក់ទៀត ក៏ត្រូវបានគេចោទប្រកាន់ផងដែរ។ មុនរឿងក្ដីនេះ បញ្ចប់, ស.ព តារាស្រី Tangmo ត្រូវបានធ្វើកោសល្យវិច្ច័យជាច្រើនដង ជាហេតុធ្វើឲ្យការបូជានាង ត្រូវពន្យារពេលជាបន្តបន្ទាប់ ហើយគិតរហូតមកទល់នឹងពេលនេះ នាងបានឃ្លាតឆ្ងាយពីក្រុមគ្រួសារ, មិត្តភ័ក្ដិ, សង្សារ និង មហាជនជាទីស្រឡាញ់នោះ រយៈពេល៣ខែហើយ។ ទោះយ៉ាងណាស,ពរបស់នាង នឹងត្រូវបូជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ វេលាម៉ោង២រសៀល ខណៈមហាជន, គ្រួសារ, សង្សារបណ្ដូលចិត្ត និងមិត្តភក្ដិរបស់នាង ពួកគេក៏បានត្រៀមរួចរាល់ហើយសម្រាប់ការជូនដំណើរជាលើកចុងក្រោយនោះ។ ពិធីនេះ នឹងមានការផ្សាយផ្ទាល់តាមឆានែលYouTube CJCONNECT ងាកមកមឈូសដាក់ស,ពនាងវិញ ក្រោយចំណាយពេលជាង១ខែក្នុងការធ្វើឡើងយ៉ាងយកចិត្តទុកដាក់នោះ បានធ្វើរួចរាល់អស់ហើយជាមួយនឹងការឆ្លាក់ឈ្មោះរបស់នាងលើគម្របអមដោយរូបផ្កា ដែលនឹងចូលចិត្តជាច្រើន។ ជាក់ស្ដែង សាស្រ្តាចារ្យ ថុងឆៃ ប្រាឌប់ចាន់ណានុរ៉ាត់ បានបង្ហោះហ្វេសប៊ុកផ្ទាល់ខ្លួន បង្ហាញមឈូសពណ៌ផ្កាឈូករបស់នាង រួមជាមួយរូបថតនាងនៅចំហៀងមឈូស…
អានបន្តទីបំផុត រឿងក្តី Tangmo ត្រូវបញ្ចប់ហើយ ជាមួយលទ្ធផលបែបនេះ ខណៈមនុស្ស៦នាក់ ប៉ូលិសបានចោទប្រកាន់…(មានវីដេអូ)
បន្ទាប់ពីការធ្វើកោសល្យវិច័យ និងប្រមូលភស្តុតាងដើម្បីសរុបរឿងក្តីការស្លា.ប់របស់តារាស្រី Tangmo អស់រយៈពេលជាង២ខែ ដែលមហាជនទន្ទឹងរង់ចាំនោះ, ទីបំផុតនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ នេះ ខាងសមត្ថកិច្ច បានចេញប្រកាស ក៏ដូចជាសរុបរឿងក្តី Tangmo ហើយ។ ក្នុងនោះ ប៉ូលិសបានចោទប្រកាន់មនុស្ស៦នាក់ពាក់ព័ន្ធនឹងការលង់ទឹករបស់តារាសម្តែង Nida “Tangmo” Patcharaveerapong រួមទាំងការធ្វេសប្រហែសបណ្តាលឱ្យស្លាប់ ការផ្តល់សេចក្តីថ្លែងការណ៍មិនពិត និងលាក់បាំងភស្តុតាងដើម្បីជួយជនល្មើស។ ក្រុមអ្នកស៊ើបអង្កេតបានកំណត់ថា តារាស្រីរូបនេះ បានធ្លាក់ពីកប៉ាល់លឿន ហើយត្រូវក្បាលម៉ាស៊ីនកិន មុនពេលលង់ទឹកទន្លេចៅប្រាយ៉ា កាលពីចុងខែកុម្ភៈ។ ប៉ូលិសបាននិយាយថា Tanupat “Por” Lerttaweewit (ម្ចាស់ទូកល្បឿនលឿន) ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសបណ្តាលឱ្យស្លា.ប់ បើកទូកគ្មានអាជ្ញាប័ណ្ណ ទម្លាក់វត្ថុចូលទៅក្នុងទន្លេ ផ្តល់សេចក្តីថ្លែងការណ៍មិនពិត មិនភ្ជាប់ឈ្មោះទូកនៅលើកប៉ាល់ និងបើកទូកជាមួយ ការចុះឈ្មោះផុតកំណត់។ Phaiboon “Robert” Trikanjananun ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសបណ្តាលឱ្យស្លា.ប់ បើកទូកដោយគ្មានអាជ្ញាប័ណ្ណ ប្រើប្រាស់ទូកដែលមានការចុះបញ្ជីផុតកំណត់ និងទម្លាក់វត្ថុចូលទៅក្នុងទន្លេ។ Wisapat “Sand” Manomairat ប្រឈមមុខនឹងការចោទប្រកាន់ពីបទមិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លា.ប់។ …
អានបន្តមិននឹកស្មាន! ចាំតួប្ដីប្រពន្ធក្នុងរឿង «យុទ្ធិសិល្ប៍បងប្អូនទាំង ១០» ទេ? តាមពិតនៅក្រៅឆាក ពួកគេទាំង២នាក់ត្រូវជា…
ប្រិយមិត្ត ដែលនិយមតាមដានខ្សែភាពយន្តភាគចិន ប្រាកដណាស់ពិតជាធ្លាប់ បានទស្សនារួចមកហើយនូវរឿងដ៏ពេញនិយមមានចំណងជើងថា «យុទ្ធិសិល្ប៍បងប្អូនទាំង ១០» ដែលផ្ទៃរឿងទាំងមូលពោរពេញដោយយុទ្ធសិល្ប៍ និងវគ្គសំណើចជាច្រើននោះ។ មកទល់ពេលនេះ ខ្សែភាពយន្តមួយខាងលើ នៅតែទទួលបានការគាំទ្រដដែល និង ត្រូវបានលើកយកមកចាក់ផ្សាយឡើងវិញតាមបណ្ដាញសង្គមនានា។ ខ្សែភាពយន្តរឿង «យុទ្ធិសិល្ប៍បងប្អូនទាំង ១០» គឺចូលរួមសម្ដែងសុទ្ធសឹងតែជាតារាល្បីៗ ដូចជាតារាសម្ដែង Frankie Lam, Kenix Kwok, Lai Lok Yi, Jack Wu, Adam Ip ជាដើម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺថា តួអង្គសំខាន់ ដែលត្រូវជាឪពុកម្ដាយក្មេងទាំង ១០ ក្នុងរឿង គឺលោក Frankie Lam និង នាង Kenix Kwok) តាមពិត នៅក្នុងជីវិតពិត ពួកគេក៏ជាប្ដីប្រពន្ធនឹងគ្នាផងដែរ។ តារាសម្ដែង Frankie Lam បានចាប់ផ្ដើមទាក់ទងគ្នានឹងតារាសម្ដែងស្រី Kenix Kwok តាំងពីអំឡុងឆ្នាំ ១៩៩៤ មកម្ល៉េះ។ ពួកគេទាំងពីរ ក៏បានសម្រេចចិត្តរៀបការនឹងគ្នានៅថ្ងៃទី…
អានបន្តវាសនាអើយវាសនា! ត្រឹម៩ឆ្នាំប៉ុណ្ណោះ ក្មេងប្រុសម្នាក់នេះ ក្លាយខ្លួនជាមហាសេដ្ឋីក្មេងជាងគេបំផុតលើលោក
ក្មេងប្រុសម្នាក់នៅប្រទេសនីហ្សេរីយ៉ា ដែលមានឈ្មោះថា Muhammed Awal Mustapha (ឈ្មោះហៅក្រៅ Richi Rich) ជាប់ងារជា «មហាសេដ្ឋីវ័យក្មេងជាងគេលើពិភពលោក» អាយុត្រឹម ៩ ឆ្នាំ ប៉ុន្តែមានជីវិតស្ដុកស្ដម្ភ មានភូមិគ្រឹះផ្ទាល់ខ្លួន យន្តហោះផ្ទាល់ខ្លួន រួមទាំងឡានទំនើបជាច្រើនគ្រឿងថែមទៀត។ Influencer វ័យក្មេងរូបនេះ មានឈ្មោះលើបណ្ដាញសង្គមហៅថា Mompha Junior និងតែងតែបង្ហាញពីជីវិតហាយសូររបស់ខ្លួនលើបណ្ដាញសង្គម Instagram ឱ្យអ្នកតាមដានចំនួន ២៥ ០០០ នាក់របស់គេបានឃើញ។ តាមសារព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនោះ ជាកូនប្រុសរបស់តារាអ៊ីនធឺណែតលំដាប់មហាសេដ្ឋីម្នាក់នៅប្រទេសនីហ្សេរីយ៉ា Ismailia Mustapha ដែលភាគច្រើនគេស្គាល់ថា Mompha។ តាមការចេញផ្សាយរបស់សារព័ត៌មាន The Sun បានឱ្យដឹងទៀតថា Mompha Sr. បានទិញភូមិគ្រឹះដំបូងឱ្យកូនរបស់លោក Mompha Jr. ក្នុងថ្ងៃខួបកំណើតគម្រប់អាយុ ៦ ឆ្នាំរបស់គេ កាលពីឆ្នាំ ២០១៨។ ក្នុងនោះដែរ លោកក៏បានធ្វើការទិញរថយន្តដំបូងប្រភេទ Bentley Flying Spur ឱ្យកូនរបស់លោកផងដែរ។ …
អានបន្តចឹងតើបានមិនចប់សោះ! សំណុំរឿងTangmoអ្នកនៅលើទូកម្នាក់ សារភាពថា មានអ្នកចេះច្បាប់ម្នាក់នៅពីក្រោយ ចាំ…
គេនៅចាំបានថា តារាស្រីTangmo បានធ្លាក់ចូលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ កុម្ភៈ ពីទូកល្បឿនលឿនជាមួយអ្នករួមដំណើរ៥នាក់ផ្សេងទៀតជិះលើនោះ។ សាកសពរបស់នាង ត្រូវបានគេរកឃើញពីរថ្ងៃក្រោយមកនៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលឧប្បត្តិហេតុកើតឡើងនៅជិតផែ Pibul 1 ក្នុងខេត្ត Nonthaburi។ រហូតមកដល់ពេលនេះ មានរយៈពេលជាង១ខែទៅហើយ សំណុំរឿងរបស់នាងនៅមិនទាន់បញ្ចប់នៅឡើយ ហើយហាជនថៃ កំពុងទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសារថា លទ្ធផលចុងក្រោយនៃការស្លាប់របស់នាងបណ្ដាលមកពីអ្វីឲ្យប្រាកដនោះ។ មនុស្សចំនួន៥នាក់នៅលើទូកជាមួយTangmoក្នុងអំឡុងពេលនាងធ្លាក់ចូលទឹកទន្លេនោះរួមមាន លោកTanupat “Por” Lerttaweewit, លោកPhaiboon “Robert” Trikanjananun, នាងIdsarin “Gatick” Juthasuksawat, នាងWisapat “Sand” Manomairat និង លោកNitas “Job” Kiratisoothisathorn។ ចំពោះពួកគេទាំង៥នាក់នេះ បើតាម លោក Decha Kittiwitthayanan ជាមេធាវីទទួលខុសត្រូវលើសំណុំរឿងក្តីការស្លាប់របស់តារាសម្ដែងស្រី Tangmo Nidaមានជំនឿថា មនុស្សចំនួន៥នាក់នោះ មិនរួចខ្លួនទេ អាចនឹងត្រូវកាត់ទោសទាំងអស់។ ទោះយ៉ាងណា ជុំវិញរឿងនេះ ប្រភពមួយទម្លាយថា មានអ្នកនៅរួមទូកម្នាក់ បានសារភាពហើយថា ពិតជាមានបុគ្គលសំខាន់ម្នាក់នៅពីក្រោយខ្នង មាននាទីចាំជួយតាក់តែងសាច់រឿងឱ្យពួកគេដើរគ្រប់យ៉ាងពិតមែន ហើយគេម្នាក់នោះ ជាមនុស្សប្រុស…
អានបន្តកាន់តែក្ដៅហើយ! មេធាវីទទួលខុសត្រូវរឿង Tangmo ទម្លា.យថា អ្នកទាំង៥នៅលើទូកអាចនឹងកា.ត់ទោ.ស (មានវីដេអូ)
គេនៅចាំបានថា តារាស្រីTangmo បានធ្លាក់ចូលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ កុម្ភៈ ពីទូកល្បឿនលឿនជាមួយអ្នករួមដំណើរ៥នាក់ផ្សេងទៀតជិះលើនោះ។ សាកសពរបស់នាង ត្រូវបានគេរកឃើញពីរថ្ងៃក្រោយមកនៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលឧប្បត្តិហេតុកើតឡើងនៅជិតផែ Pibul 1 ក្នុងខេត្ត Nonthaburi។ រហូតមកដល់ពេលនេះ មានរយៈពេលជាង១ខែទៅហើយ សំណុំរឿងរបស់នាងនៅមិនទាន់បញ្ចប់នៅឡើយ ហើយហាជនថៃ កំពុងទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសារថា លទ្ធផលចុងក្រោយនៃការស្លាប់របស់នាងបណ្ដាលមកពីអ្វីឲ្យប្រាកដនោះ។ មនុស្សចំនួន៥នាក់នៅលើទូកជាមួយTangmoក្នុងអំឡុងពេលនាងធ្លាក់ចូលទឹកទន្លេនោះរួមមាន លោកTanupat “Por” Lerttaweewit, លោកPhaiboon “Robert” Trikanjananun, នាងIdsarin “Gatick” Juthasuksawat, នាងWisapat “Sand” Manomairat និង លោកNitas “Job” Kiratisoothisathorn។ ងាកមកលោក Decha Kittiwitthayananចាប់តាំងពីតែងតាំង ជាមេធាវីទទួលខុសត្រូវលើសំណុំរឿងក្តីការស្លាប់របស់តារាសម្ដែងស្រី Tangmo Nida មក ពេលនេះមេធាវីរូបនេះ បានបង្ហោះពីដំណើរការរឿងក្តីបន្ថែម ដោយរំពឹងថា ក្រុមមនុស្សទាំង ៥ នាក់នៅលើទូកនឹងត្រូវកាត់ទោសទាំងអស់។ កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២២ នៅលើបណ្តាញសង្គមរបស់មេធាវីរូបនេះ បានបង្ហោះដំណឹងថ្មីក្នុងដំណើរការរឿងសំណុំរឿងរបស់ Tangmo…
អានបន្តជនទីបី ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសជុំវិញការស្លា,ប់របស់Tangmo
នាងWisapat “Sand” Manomairat បានរាយការណ៍ទៅប៉ូលិសកាលពីថ្ងៃអាទិត្យ ហើយត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងការស្លា.ប់ដោយលង់ទឹករបស់តារាសម្តែង Nida “Tangmo” Patcharaveerapong។ នាង Wisapat ត្រូវបានគេជូនដំណឹងជាផ្លូវការអំពីការចោទប្រកាន់ពីបទធ្វេសប្រហែសក្នុងការរួមចំណែក ឬបណ្តាលឱ្យស្លាប់របស់តារាសម្ដែងខាងលើ នៅប៉ុស្តិ៍ប៉ូលិស Muang ក្នុងស្រុក Muang នៃ Nonthaburi ។ ឡាន ដែលដឹកនាងមកបានឆ្លងកាត់ប៉ុស្តិ៍ប៉ូលិសបីដង មុនពេលដែលទម្លាក់នាងចុះ ហើយនាងបានប្រញាប់ចូលទៅក្នុងអាគារដើម្បីគេចពីហ្វូងអ្នកយកព័ត៌មាន ដែលកំពុងរង់ចាំនាងមកដល់។ នាង Wisapat អាយុ 35 ឆ្នាំ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស 5 នាក់នៅក្នុងទូកល្បឿនលឿនជាមួយ Nida អាយុ 37 ឆ្នាំនៅពេលដែលនាងបានធ្លាក់ចូលទៅក្នុងទន្លេ Chao Phraya កាលពីយប់ថ្ងៃទី 24 ខែកុម្ភៈ។ សាកសពរបស់នាងត្រូវបានគេរកឃើញពីរថ្ងៃក្រោយមកនៅមិនឆ្ងាយពីកន្លែងដែលនាងធ្លាក់។ អ្នកស្រី Wisapat បានរាយការណ៍ទៅប៉ូលិសបន្ទាប់ពីដីកាចាប់ខ្លួននាងត្រូវបានអនុម័តកាលពីថ្ងៃសៅរ៍ដោយតុលាការខេត្តនៅ Nonthaburi ។ នាងគឺជាជនទី 3 ដែលប្រឈមមុខនឹងការចោទប្រកាន់មិនប្រុងប្រយ័ត្នដូចគ្នា រួមជាមួយនឹងម្ចាស់ទូក Tanupat “Por”…
អានបន្តក្ដុកក្ដួលណាស់! Birdបើកសាររបស់ Tangmo ជូនក្នុងថ្ងៃបុណ្យក្តីស្រឡាញ់ ស្រាប់តែ…
ករណី Tangmo ស្លា.ប់ នៅតែជាប្រធានបទដ៏រសើប និងជាទីចាប់អារម្មណ៍ខ្លាំងបំផុត ក្នុងបណ្ដាញសង្គមរបស់ថៃ ហើយរឿងរ៉ាវមួយចំនួនរបស់នាងពេលនៅមានជីវិត ពិសេសរឿងស្នេហា ក៏ត្រូវបានគេលើកយកមកធ្វើប្រធានបទផងដែរ។ ច្រើនឆ្នាំមកនេះ, តារាស្រី Tangmo បានជួបរឿងលំបាកជាច្រើនរហូត មហាជនដាក់រហ័សនាមឲ្យនាងថា ជាតារាស្រីឆ្មាជីវិត៩។ ក្នុងនោះដែរ បើនិយាយពីជីវិតស្នេហាតារារូបនេះ ធ្លាប់មិនសមប្រកបមកជាច្រើនលើក ច្រើនសារណាស់មកហើយ។ ទោះយ៉ាងណា អ្វីដែលនឹកស្មានមិនដល់ និងធ្វើឲ្យមហាជនអាណិតនាង កាន់តែខ្លាំងនោះ នៅពេលដឹងថា មុនពេលនាងទទួលមរណភាព នាងក៏មានគូស្នេហ៍ថ្មី ដែលកំពុងទាក់ទងមើលចិត្តគ្នាផងដែរ។ ទន្ទឹមនឹងនេះ មហាជន ក៏មានការអាណិតចំពោះBirdជាគូស្នេហ៍របស់Tangmoផងដែរ ដោយសារតែ តាំងពីនាង បានទទួលមរណភាពជាង ១ខែមកនេះ ស្នេហាដែល Bird មានចំពោះនាង មិនថមថយឡើយ។ ជាការកត់សម្គាល់ឃើញក្នុង Instagram របស់លោក តែងបង្ហោះរូបថតមិត្តស្រី និង ឃ្លីបវីដេអូ ដែលអ្នកទាំងពីរ បានចំណាយពេលជាមួយគ្នានៅក្នុង IG Story គ្រប់ពេលផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ Bird បានបង្ហាញកាតសរសេរដៃរបស់…
អានបន្តថាមែនៗ! ទីបំផុត Por និងRobert ចូលខ្លួនមកកាន់ប៉ុស្តិ៍ប៉ូលិស ទាំងស្លៀកខោអាវស ថែមទាំង…
តារាស្រីTangmo បានធ្លាក់ចូលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ កុម្ភៈ ខណៈកំពុងជិះលើទូកល្បឿនលឿនជាមួយអ្នករួមដំណើរ៥នាក់ផ្សេងទៀតនោះ។ សាកស.ពរបស់នាង ត្រូវបានគេរកឃើញពីរថ្ងៃក្រោយមកនៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលឧប្បត្តិហេតុកើតឡើងនៅជិតផែ Pibul 1 ក្នុងខេត្ត Nonthaburi។ មនុស្សទាំង៥នាក់នៅលើទូកថ្ងៃកើតហេតុនោះ រួមមាន Tanupat “Por” Lerttaweewit, Phaiboon “Robert” Trikanjananun, Idsarin “Gatick” Juthasuksawat ដែលជាអ្នកគ្រប់គ្រងផ្ទាល់Tangmo , Wisapat “Sand” Manomairat និង Nitas “Job” Kiratisoothisathorn។ ក្នុងចំណោមពួកគេ ប៉ូលិស បានចោទប្រកាន់លើលោក Tanupat ដែលជាម្ចាស់ទូក និងលោក Phaiboon ដែលជាអ្នកបើកបរ ពីបទធ្វេសប្រហែសឈានទៅដល់ការស្លា.ប់។ ទោះយ៉ាងណា ពេលនេះ ពួកគេ បានបួសបែបព្រាហ្មណ៍រួចរាល់ជាផ្លូវការ ក្នុងន័យឧទ្ទិសបុណ្យកុសលឱ្យដល់តារាសម្តែងស្រី Tangmo នាកន្លែងប្រតិបត្តិធម៌មួយកន្លែងនាខេត្តរ៉ាឆៈបុរី ជាសាខារបស់ថាម៉ៃ។ ពួកគេ បានបួសបែបព្រាហ្មណ៍កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បន្ទាប់ពីខាងវត្តបដិសេធ មិនឲ្យពួកគេបួសតាមបែបពុទ្ធសាសនានោះ ដោយសារតែ ពួកគេត្រូវបានចាត់ចូលនៅក្នុងច្បាប់របស់មន្ទីរពុទ្ធសាសនា…
អានបន្ត