នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ និស្សិតទទួលសញ្ញាបត្រនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ ពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០, ឆ្នាំសិក្សា២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២ មកពីទីតាំងគោលរាជធានីភ្នំពេញ, សាខាខេត្តតាកែវ, សាខាខេត្តស្ទឹងត្រែង, និងសាខាខេត្តរតនគិរី។ និស្សិតទទួលសញ្ញាបត្រទាំងនេះ ក៏មាននិស្សិតជនជាតិដើមភាគតិចចំនួន ៤៦នាក់ នារី ១៨នាក់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យបៀលប្រាយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានខែនេះ និស្សិតរាប់ម៉ឺននាក់ត្រូវបានប្រគល់សញ្ញាបត្រ ដែលជាដំណើរដ៏ល្អសម្រាប់សង្គមពិសេសភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្តូរសង្គម។ សម្តេចបន្តថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសផ្លាស់ប្តូរពីប្រទេសបែកបាក់ ពីប្រទេសមានសង្គ្រាម មកជាប្រទេសមានសុខសន្តិភាព ផ្លាស់ប្តូរពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប នឹងបន្តផ្លាស់ប្តូរទៅជាប្រទេសមានចំណូលមធ្យកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខទៀត។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា រាជធានីភ្នំពេញ ពីមុនមានអគារខ្ពស់ត្រឹមមួយអគារ…
អានបន្តCategory: Uncategorized
មើលតែសម្បកក្រៅខុសបាត់! ឃើញត្រឹមការស្លៀកពាក់ ស្មានតែបុរសម្នាក់នេះ ក្រ ដល់ប្រភពទម្លាយ ទើបដឹងថា លោកជាប្រធាន…
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនភេសជ្ជៈប៊ូសស្រ្តង បានរៀបចំមហាព្រឹត្តិការណ៍បីស្រ្តីពិភពលោក២០២៣ BOOSTRONG POWER TO WOMEN FESTIVALដើម្បីស្វែងរកបុរសខ្លាំងជាជ័យលាភី ឈ្នះរង្វាន់ឡានថ្មី ១គ្រឿង។ ព្រឹត្តិការណ៍ប្រកួតប្រជែងបុរសលើកបីស្រ្តីបានយូរបំផុត បីដោយសេចក្ដីពេញចិត្ត បីដោយសេចក្ដីស្រលាញ់ពេញបេះដូងនេះ បានធ្វើឡើងនៅនៅមុខមហោស្រពទីក្រុងកោះពេជ្រ។ ក្រោយការប្រកួតប្រជែងដ៏ស្វិតស្វាញ ចុងក្រោយសល់តែ២គូប៉ុណ្ណោះ គឺ កីឡាករ ព្រំ សំណាង និងគូស្នេហ៍មកពីខេត្តតាកែវ។ ២គូនេះ ប្រើពេលរហូតដល់ទៅជាង៨ម៉ោង ទើបរកឃើញអ្នកលេខ១ បានទៅលើគូស្នេហ៍មកពីខេត្តតាកែវ ខណៈ គូ ព្រំ សំណាង បានត្រឹមលេខ២ ដោយសារខុសលក្ខខណ្ឌបច្ចេកទេស។ ២គូនេះ ទទួលបានរថយន្ត១គ្រឿងដូចគ្នា។ បុរសសាមញ្ញម្នាក់ ដែលមិនធ្លាប់ទទួលបានការហ្វឹកហាត់ ហើយអាចផ្ដួលកីឡាករ ព្រំ សំណាង បាននេះ ពិតជាធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងណាស់ ជាមួយនឹងការចូលរួមអបអរសាទរព្រោងព្រាតនោះ។ ក្រោយឈ្នះការប្រកួត ទើបដឹងថា បុរសមកពីខេត្តតាកែវរូបនេះ ជាអតីតព្រះសង្ឃសោះ។ ជាក់ស្ដែង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ព្រះតេជព្រះគុណ ម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Sophea S. KH» បានបង្ហោះរូបថតបុរសខាងលើ អមដោយសារបញ្ជាក់ថា «#យកប្តីអន្ទិតគឺស្មោះនិងលះបង់ចឹងញោម…
អានបន្តទឹកចិត្តម្ដាយ! លីម តិចម៉េង ស្រក់ទឹកភ្នែក, ម្ដាយជាសន្តិសុខ ស្កាត់ពីខេត្ត មកលើកទឹកចិត្តដល់ស្ទូឌីយោ ហើយថែមទាំង…(មានវីដេអូ)
ប្រិយមិត្ត បានជ្រាបរួចមកហើយថា យុវជន លីម តិចម៉េង ជាបេក្ខជនលេចធ្លោជាងគេតាំងពីបង្ហាញសមត្ថភាពដំបូងក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ ក្នុងវគ្គJugde Auditionរហូតមកដល់វគ្គLive Showនោះ។ លីម តិចម៉េង តែងតែធ្វើបានល្អជានិច្ចជាមួយនឹងសំឡេងក្រអួនក្រអៅរបស់រូបគេ ហើយចំនួនអ្នកគាំទ្រកើនឡើងជាលំដាប់ ជាពិសេស ក្រោយពីដឹងប្រវត្តិគ្រួសាររបស់រូបគេទៀតនោះ សន្ទុះនៃការគាំទ្រកាន់តែខ្លាំង។ នៅក្នុងការឡាយមួយកាលពីពេលថ្មីៗកន្លងនេះ តិចម៉េង បានប្រាប់ថា ឪពុករបស់ខ្លួនធ្វើការជាអ្នកបើកឡានដឹកសិស្សនៅចម្ការលើ នៅសាលារៀន ប៊េដអែល។ ចំណែកម្ដាយ ធ្វើសន្តិសុខផង និងអ្នកលក់អីវ៉ាន់ចាប់ហួយផង នៅរោងចក្រនៅកំបូល។ បេក្ខជនលេចធ្លោមកពីខេត្តកំពង់ចាមរូបនេះ បញ្ជាក់ទៀតថា លោកមានប្អូនបង្កើត២នាក់ ប្អូនទី២ ឈ្មោះលីម តិចហុង ហើយប្អូនពៅខ្លួនឈ្មោះ លីម មួយចេង ខណៈខ្លួនជាកូនបងនៅក្នុងគ្រួសារ។ លោកថា រឿងគ្រួសារនេះ លោកអាចប្រាប់បានតែប៉ុណ្ណឹងប៉ុណ្ណោះ។ ក្រឡេកមកមើល យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ លីម តិចម៉េង នៅតែបន្តធ្វើបានល្អដដែលរហូតមានអ្នកទស្សនាច្រើនជាងគេលើទំព័រហ្វេសប៊ុកCambodian Idol នៅពេលរូបគេបង្ហាញសមត្ថភាព ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ម្ដាយតិចម៉េង ជាសន្តិសុខ បានស្កាត់ពីខេត្តមកលើកទឹកចិត្តកូនដល់ស្ទូឌីយោ ថែមទាំងមានបាច់ផ្កា អមដោយកម្រងលុយខ្មែរទៀតផង។ ការ ដែលម្ដាយស្កាត់ មកលើកទឹកចិត្តនេះ…
អានបន្តហួសថ្លែង! ប្រពន្ធ ចាំផ្លូវប្តី៣ថ្ងៃ ខំប្រកាសរកតាមហ្វេសប៊ុក ពេលរកឃើញ ប្តីកំពុងដេ.ក.ឱ.បស.ពសង្សារ (មានវីដេអូ)
សៀមរាប ៖ ប្រពន្ធខំចាំផ្លូវប្ដីនៅឯផ្ទះ៣ថ្ងៃហើយមិនឃើញត្រឡប់មកវិញ ប៉ុន្តែអ្វី ដែលមិននឹកស្មានដល់នោះ ស្រាប់តែទទួលដំណឹងថា បុរសជាប្ដីក្លាយជាឃា..ត.ក ដោយសម្ងំឱបសពសង្សាររបស់ខ្លួន ក្រោយរឹ.ត.កសម្លា.ប់ព្រោះភ្លើ.ងប្រ.ច.ណ្ឌនោះ។ ករណីអំពើ.ឃា.ត.ក.ម្មដ៏.សា.ហា.វ.. រឹ.ត.ក.ស.ម្លា.ប់ស្រីស្នេហ៍ រួចដេកឱ.ប.សា.ក.ស.ព.រហូតដល់ហើ.មស្អុ.យ.នេះ បានកើត.មានការភ្ញា.ក់.ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចប.ន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិចុង.កៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ជ.ន.ស.ង្ស័.យ.ជា.ឃា.ត.ក.រ.ស.ម្លា.ប់.ស្រី.ស្នេ.ហ៍ រួច.ដេ.ក.ឱ.ប.សា.ក.ស.ព និងត្រូវ.សមត្ថកិច្ចចា.ប់.ឃា.ត់ខ្លួន.នោះ មានឈ្មោះសេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង។ ចំណែកនា..រី.រ.ងគ្រោះ.ដែលជាគូស្នេហ៍របស់ជ.ន.ដៃ.ដល់ មានឈ្មោះផា រដ្ឋា អាយុ២៦ឆ្នាំ មុខរបរអ្នកថែរក្សាសម្រស់ មានស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ។ មុនបាត់បង់ជីវិត ជួលបន្ទប់ស្នាក់នៅជាមួយជ.ន.ស.ង្ស័.យ.ជាប្រុសស្នេហ៍ ត្រង់ចំណុច.ទីតាំងកើតហេតុខាងលើ។ តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការបែ.កធ្លា.យ.ករ.ណីឃា.ត.ក.ម្មខាងលើនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ បាន.ធុំក្លិ.នស្អុ.យ.ភា.យ.យ៉ាងខ្លាំង ចេញពីប.ន្ទប់ជួល (ទីតាំងកើតហេតុ) រហូតដល់ទ្រាំមិនបាន ប៉ុន្តែមិនហ៊ានចូលទៅមើល ព្រោះ.បន្ទប់ជា.ប់.គន្លឹះពីខាងក្នុង ទើបផ្តល់.ដំណឹ.ងប្រាប់.ម្ចាស់ផ្ទះជួល និងរាយការ.ណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។ ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបាន.សេចក្តីរាយការណ៍ខាងលើ…
អានបន្តញាក់សាច់! នៅថ្ងៃBDស្វាមី, អគ្គីនេត្រ ត្រៀមយកងារ«ឧកញ៉ា»ឲ្យប្ដីវ័យក្មេង ថែមទាំងគ្រោងចូលរោងការនៅ…(មានវីដេអូ)
កាលពីពេលថ្មីៗកន្លងទៅនេះ គ្រូអគ្គីនេត្រ ដែលល្បីថាចេះមន្តអាគមខ្មែរ រួមទាំងមានប័ណ្ណធានា ហើយកន្លងមក ធ្លាប់បង្ហាញប្រពន្ធកូនជាសាធារណៈនោះ បែរជាប្រកាសជិតក្លាយជាកូនក្រមុំទៅវិញ ធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង។ អ្វី ដែលកាន់តែចាប់អារម្មណ៍នោះ អគ្គីនេត្រ បានយកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ធ្វើខួបកំណើតឲ្យស្វាមី ហើយក៏ជាខួបគម្រប់៥ខែ ដែលពួកគេស្រឡាញ់គ្នាផងដែរ។ មានន័យថា ខួបកំណើតពិតនៅថ្ងៃទី៨ ខែមិថុនា ហើយជាន់គ្នាជាមួយអ្នកស្គាល់គ្នា ក៏លើកមកចំថ្ងៃខួប៥ខែនៃក្ដីស្រឡាញ់របស់ពួកគេតែម្ដង។ នៅក្នុងពិធីខួបកំណើតនោះ អគ្គីនេត្រ ដែលមានឈ្មោះពិត វ៉ាន់ សុខសីហា បានប្រាប់ថា ចំពោះសេចក្ដីស្នេហារបស់ពួកគេ មានការដឹងឮពីគ្រួសារទាំងសងខាង ហើយអត់មានអ្នកណាជំទាស់នោះទេ។ និយាយរួមគ្រួសារទាំងសងខាង សុទ្ធតែមានការពេញចិត្តដូចគ្នា។ ចំពោះពិធីមង្គលការវិញ ពួកគេ បញ្ជាក់ថា គ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ ដោយពេលនេះ ខិតខំរកលុយបន្ថែមទៀតសិន បើទោះមានឡាន មានផ្ទះ សម្ភារៈនិយមរួចស្រេចហើយក៏ដោយនោះ ព្រោះបច្ចុប្បន្ន ផ្ដោតលើមុខជំនួញ ដោយចង់ឲ្យមុខរបរកាន់តែប្រសើរជាងនេះ ពេលសល់លុយច្រើនធ្វើទៅ កាន់តែល្អជាងនេះទៀត។ អ្វីជាការចាប់អារម្មណ៍ទៀតនោះ ស្វាមីរបស់អគ្គីនេត្រ មានវ័យត្រឹមតែ២០ឆ្នាំប៉ុណ្ណោះ ខណៈអគ្គីនេត្រ ខ្ទង់២៧ ទៅ២៨ឆ្នាំទៅហើយនោះ។ បន្ថែមលើនេះ ស្វាមីអគ្គីនេត្រ មានឈ្មោះ ទូចមិថុនា បានដាក់រហស្សនាមខ្លួនឯងថា ជាឧកញ៉ាវ័យក្មេងថែមទៀតផង។…
អានបន្តអុញនោះ! ចាក់សាំង អត់ទូទាត់លុយឲ្យគេហើយ សម្ដីឡូយទៀត, លោកជំទាវ ហ៊ុន ស៊ីណាត ដាក់ទៅវិញថា…(មានវីដេអូ)
កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីម្ចាស់ការ៉ាស់សាំងមួយកន្លែង បានទម្លាយរូបថតអតិថិជនរបស់ខ្លួនជាច្រើនសន្លឹក ដែលចាក់សាំងហើយ មិនទូទាត់លុយឲ្យនោះ។ បង្ហោះភ្ជាប់ជាមួយរូបថតម្ចាស់រថយន្ត ជានារីដ៏ស្រស់ស្អាត កាលពីរសៀលថ្ងៃទី១៣ ខែមិថុនានេះ ទំព័រហ្វេសប៊ុកខាងលើ បានទទូចថា «សូមអញ្ជើញអ្នកនាងដ៏ស្រស់ស្អាតដែលបើកឡានស្លាកលេខ កម្ពុជា CH.TREA9 ដែលបានចាក់សាំងនៅស្ថានីយ TotalEnergies ChhukVa សូមមកទូទាត់ថ្លៃសាំង 40$ ដែលបានចាក់នៅថ្ងែទី 13/06/2022 វេលាម៉ោង 12:17នាទីថ្ងៃត្រង់»។ ងាកមកស្ត្រីខាងលើ, ក្រោយឃើញការបង្ហោះនេះរួចមក និងមានអ្នកបញ្ចេញមតិ ជាមួយនឹងការស៊ែរព្រោងព្រាតនោះ បានឡាយវីដេអូ ប្រតិកម្មធ្ងន់ៗថា «ខ្លួនអត់វេរលុយ ដោយសារចង់ជួបផ្ទាល់, ម្ចាស់ការ៉ាស់សាំងនឹងចង់ល្បី បើមិនចង់ល្បីមិនមែនយកគេមកធ្វើប្រធានបទ ពេញបណ្ដាញសង្គមនោះទេ។ ត្រឹមលុយ៤០ដុល្លារ យកទៅធ្វើប្រធានបទឲ្យខ្លួនខូចឈ្មោះ ហើយអ្នកបញ្ចេញបញ្ចូលយោបល់ អ្នកយកគេទៅធ្វើប្រធានបទ, អ្នកដាក់Captionមកសុទ្ធតែគេចង់បាន, ខ្លួនជិះឡានតម្លៃ៧ម៉ឺនដុល្លារ រឿងអីអត់លុយ៤០ដុល្លារ ចាក់សាំង មុនឹងស៊ែរគេចេះយកខួរក្បាលមកគិតផង។ បន្ថែមលើនេះ ស្ត្រីជាម្ចាស់រថយន្តខាងលើ បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានតារាញូស៍ ហើយរៀបរាប់ថា «ថ្ងៃ ដែលខ្ញុំចូលចាក់សាំងហ្នឹង គឺខ្ញុំចូលចាក់សាំង បន្ទាប់មកទៀត ខ្ញុំចាក់សាំងបណ្តើរ ខ្ញុំជាប់និយាយទូរសព្ទបណ្តើរ នៅពេលដែលខ្ញុំបញ្ឆេះឡាន គឺខ្ញុំបាននិយាយទូរសព្ទជាមួយ កូនចៅរបស់ខ្ញុំនៅកន្លែងអ៊ីចឹង ខ្ញុំនិយាយជាមួយគាត់បណ្តើរ ព្រោះទូរស័ព្ទរបស់ខ្ញុំមានពីរគ្រឿង…
អានបន្តលើកទី១! ទើបតែបង្ហាញស្នាមសាក់ ស្រាប់តែពេលនេះ អ៊ីអ៊ី ធ្លាក់ខ្លួនឈឺលើកដំបូង រហូតម្ដាយពោលពាក្យថា…(មានវីដេអូ)
និយាយដល់ឈ្មោះ អ៊ីអ៊ី , អ្នកលេងបណ្ដាញសង្គមទីកតុកច្បាស់ជាស្គាល់មិនខាន ដោយនាងនិយាយ និងអាន ខ្មែរមិនសូវច្បាស់នោះឡើយ។ តែអ្វីទាំងនេះ បែរជាធ្វើឲ្យមានអ្នកចូលចិត្តនាងច្រើនទៅវិញ រួមផ្សំនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងនោះ។ អ៊ីអ៊ី ជាកូនកាត់ខ្មែរ-កូរ៉េមួយរូប រស់នៅប្រទេសកូរ៉េខាងត្បូង ហើយកាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ រូបនាង បានធ្វើដំណើរទេសចរណ៍មកកាន់ប្រទេសខ្មែរ ធ្វើឲ្យផ្អើលអស់អ្នកគាំទ្រជាច្រើន មកទទួលស្វាគមន៍នាង រួមទាំងអ្នកសារព័ត៌មានទៅសម្ភាសន៍ទៀតផង។ ថ្មីៗនេះទៀតសោត ក្រុមហ៊ុនម្ដាយរបស់នាង EEW9ទើបតែទទួលបាន តារាចម្រៀង តន់ ច័ន្ទសីម៉ា ធ្វើជាទូតសុឆន្ទៈ(BA) ដែលពិធីចុះកិច្ចសន្យា ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ខណៈលោកយឹម តាស្រង់ ក្លាយទៅជានាយកប្រតិបត្តិក្រុមហ៊ុនមួយនេះនោះ។ នៅក្នុងពិធីនោះ គេឃើញវត្តមានម្ដាយរបស់នាងស្លៀកពាក់យ៉ាងសមសួនមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។ តែមិនដឹងថា អ៊ីអ៊ី បានមកខ្មែរជាមួយម្ដាយរបស់នាង ឬយ៉ាងណានោះទេ ស្រាប់តែពេលនេះ លេចឮដំណឹងថា នាងធ្លាក់ខ្លួនឈឺលើកទី១។ បង្ហោះភ្ជាប់ជាមួយ រូបថតអ៊ីអ៊ីកំពុងដេកឈឺ និងស្ក្រីនសតវីដេអូ ខល ជាមួយគ្នានោះ, ម្ដាយរបស់នាងបាន សរសេរសារ បញ្ជាក់នៅព្រឹកថ្ងៃទី៤…
អានបន្តកម្សត់ដល់ហើយ! ស្រឡាញ់គ្នាសុខៗ ខាត់ សុឃីម ទម្លាយរឿងទិញអីវ៉ាន់អនឡាញអត់ឲ្យប្ដីដឹង, ស្រីៗ ឃើញហើយទប់ចិត្តមិនជាប់ ក៏លើកឡើងថា…
តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានសម្រេចចិត្តចូលរោងការតាមប្រពៃណី ជាមួយស្វាមី លោក អ៊ិន សុបញ្ញា ហៅ ផាណូ មកដល់ពេលនេះ អស់រយៈពេលជិត១០ឆ្នាំ មកហើយ។ ប៉ុន្តែពួកគេ នៅតែរក្សា បានភាពផ្អែមល្ហែម ដដែល។ ស្របពេលគ្រួសារ មានសុភមង្គលនេះដែរ, តារាប្រុសស្រីមួយគូនេះ, យីអ៊ុនហាក់ឡើងខ្ពស់ ដោយចាប់ដៃគ្នា រកស៊ីកាក់កបឡើងស្រឺតៗដូចទឹកជន់ខែវស្សា មានលុយ វិឡារ ឡាន និងជំនួញធំៗក្នុងដៃយ៉ាងច្រើន។ ទោះយ៉ាងណា ថ្មីៗនេះ ខាត់ សុឃីម បានបង្ហោះសារមួយយ៉ាងអស់សំណើច និងត្រូវចិត្តស្រីៗភាគច្រើនខ្លាំងណាស់ ពាក់ព័ន្ធនឹងការទិញអីវ៉ាន់អនឡាញ ចេញលុយខ្លួនឯង ហើយត្រូវលួ,ចយកអីវ៉ាន់នោះចូលផ្ទះស្ងាត់ៗ ខ្លាចប្ដីដឹងនោះ។ កូនស្រីច្បងត្រកូលខាត់រូបនេះ បានបង្ហោះសារថា «ស្រីគេទិញអនឡាញប្ដីគេអ្នកចេញលុយ ស្រីដូចខ្ញុំចេញលុយខ្លួនឯងហើយ ត្រូវលួចយកអីវ៉ាន់ចូលផ្ទះទៀត ឆាតជីវិតនេះកម្សត់ពេកហើយ»។ គ្រាន់តែឃើញបែបនេះ ស្រីៗចូលទៅខំមិនព្រាត ព្រោះត្រូវសាច់រឿងពេក។ ពួកគេ លើកឡើងស្រដៀងៗគ្នាថា «ដូចគ្នាណាស់បងសម្លាញ់, ដូចប្អូនដែរនឹងបង គាត់មិនចិត្តអាក្រក់ទេតែប្អូនកុម្ម៉ង់1ថ្ងៃចង់10មុខហើយយកមកទុកចោល, ចេញពីបេះដូង…
អានបន្តបរាជ័យមិនបោះបង់! សំ សារ័ត្ន បង្ហាញខ្លួនជាថ្មី ពិសេសជាងមុន ដល់ពេលច្រៀងគោកលើទីកតុក ម្នាក់ៗ និយាយពីសំឡេង និងសម្រស់នាងថា…(មានវីដេអូ)
និយាយដល់បេក្ខនារីម្នាក់ឈ្មោះ សំ សារ័ត្ន ប្រិយមិត្តមួយចំនួនទំនងជានឹកឃើញពីប្រវត្តិដ៏កម្សត់របស់នាង កាលពីអំឡុងមកប្រឡងCambodian Idolរដូវកាលទី៣ ដោយនៅពេលនោះ នាងមិនដែលធ្លាប់ឃើញម្ដាយរបស់ខ្លួនសោះ ព្រោះតែបាក់បែកជាមួយឪពុកនាងតាំងពីតូច។ ទោះយ៉ាងណា ក្នុងការបង្ហាញវត្តមានជាថ្មីក្នុងកម្មវិធីប្រឡងចម្រៀងប្រឡងCambodian Idolរដូវកាលទី៤ វគ្គ Judge Audition សប្ដាហ៍ទី៣ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ គេឃើញនាង បានខលទៅអ្នកម្ដាយសុំកម្លាំងចិត្ត មុនទៅបង្ហាញសមត្ថភាពមុខគណៈកម្មការ។ ការបង្ហាញខ្លួនជាថ្មីនេះ បេក្ខនារី សំ សារ័ត្ន ក៏បាននិយាយពីការតាមរកឃើញម្ដាយវិញទាំងអួលដើម.កផងដែរ។ ក្រោយពីនិយាយរឿងម្ដាយចប់ បេក្ខនារីស្ថិតក្នុងវ័យ៣២ឆ្នាំរូបនេះ បានបកស្រាយបទ «អនុស្សាវរីយ៍សំពៅលូន» បានយ៉ាងពីរោះ ហើយត្រូវគណៈកម្មការទាំង៤រូបសរសើរថាល្អជាងលើកមុន រួចសម្រេចផ្ដល់«យេស»ដល់រូបនាង អាចឈានទៅវគ្គបន្ត។ ក្រឡេកមកមើលនៅលើបណ្ដាញសង្គមទីកតុករបស់ខ្លួនវិញ បេក្ខនារីម្នាក់នេះ បានច្រៀងគោកនូវបទ «ឯងខុសម៉ាត់ឯណា » ជាសំនៀងដើមរបស់យឿន សូត្រអនុស្សាវរីយ៍ បានយ៉ាងពីរោះ ធ្វើឲ្យហ្វេនៗលាន់មាត់សរសើរគ្រប់គ្នាផងដែរ។ ពួកគេ បានលើកឡើងសរសើរូបសម្រស់ និងសំឡេងដូច្នេះថា «ពីរោះណាស់បង, កុំឲ្យខ្ញុំជាហ្វេនខកចិត្តណាIdol, ស្អាតជាងពេលប្រឡង, ឥលូវក្មេងជាងពេលប្រលងទៅទៀតបង, ពិតជាពីរោះណាស់, ក្មេងជាងមុនឆ្ងាយណាស់,…
អានបន្តទទួលយកអត់បានទេ! ស្រឡាញ់គ្នាស្ទើរលេប, វេជ្ជបណ្ឌិតឆ្នើមរូបនេះ ទៅគ្មានលាមួយម៉ាត់, ប្រពន្ធខូចចិត្តស្ទើរឆ្កួត យំរៀបរាប់ថា…(មានវីដេអូ)
ប្ដីប្រពន្ធមួយគូ ដែលប្ដីជាវេជ្ជបណ្ឌិតឆ្នើមមួយរូបនៅពេទ្យអង្គឌួង តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះគ្នាចាក់ទឹកមិនលិចនោះ ពេលនេះ ប្ដីបានលាចាកលោកទៅគ្មានលាមួយម៉ាត់ ប្រពន្ធខូចចិត្តស្ទើរឆ្កួតទៅហើយ។ ប្រពន្ធបណ្ឌិតឆ្នើមខាងលើ បង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ប្ដី ដោយរៀបរាប់ទាំងទឹកភ្នែកនៅថ្ងៃទី២៥ ខែឧសភា ដូច្នេះថា «រូបនេះ គឺអូនថតអោយបងចុងក្រោយ ប្ដីអូនល្អលើសហើយដឹងទេ 6ឆ្នាំ3ខែហើយដែលយើងរៀបការ បងមិនដែលទៅណាចោលអូនបាត់មួយយប់ទេ ទោះត្រូវថ្ងៃបងយាមពេទ្យ ក៏រត់មកផ្ទះជួយបិទទ្វារអោយប្រពន្ធហើយទៅយាមវិញ ប្រពន្ធឈរលក់យូរមិនបានរត់ទៅជួយជំនួស អោយអូនអង្គុយមិនអោយឈរយូរទេខ្លាចឈឺជើង 6ឆ្នាំអូនមិនដែលហត់ចិត្តសោះបងថ្នមផ្លូវចិត្តនិងកាយប្រពន្ធណាស់ មកពីធ្វើការហត់យ៉ាងណាក៏រត់ថើបកូនសិនដែរ ជីវិតបងហត់នឿយណាស់ យើងតស៊ូមួយគ្នាតាំងពីញាំមីមួយកញ្ចប់2នាក់ យើងអត់ណាស់កាល2017 អូនយំបងជូតទឹកភ្នែកអូន ហើយសុំទោសអូនថា នាំអូនមកពិបាកមួយតែអូនពេញចិត្ត អូនសុខចិត្តគ្រប់យ៉ាងអោយតែបានក្បែរបង បងចាំទេកាលយើងមានកូនទីមួយបងសប្បាយចិត្តនឹងកូនមុខដូចបង100% បងប្រាប់អូនថា បងនឹងធ្វើអោយអូនមានក្ដីសុខ ទោះបងគ្មានសម្ភារៈនិយមក៏ដោយ បងដឹងទេប្រពន្ធបងពេលនេះ មានអារម្មណ៍យ៉ាងណាពេលបងទៅមិនលា មិនបំពេញសន្យា មិនមើលមុខអូន និងកូន អូនដឹងថា បងធ្វើការរាល់ថ្ងៃលើសកម្លាំង ឈឺមិនប្រាប់អូនខ្លាចអូនបារម្ភ ប្ដីដឹងទេការចាកចេញនេះ ប្រពន្ធបងជិតឆ្កួតហើយ ប្ដីអូនសង្ហាណាស់ ចំណេះដឹងខ្ពង់ខ្ពស់ មានចរិតស្លូតបូត ស្មោះត្រង់ណាស់ 5ថ្ងៃហើយ ដែលបងទុកអូនអោយគេងគ្មានបង អូននឹកបងចង់អោបបងអោយពេញដៃដូចមុន ចង់អោយបងកាន់ដៃអូនពេលគេង អូនស្រលាញ់ប្ដីណាស់ អូននឹងរក្សាការស្រលាញ់ប្ដីក្នុងបេះដូងអូនអស់មួយជីវិត …
អានបន្ត