អបអរ! មហាហង្សអលស្តាFCក្លាយជាក្រុមជើង ឯកពាន់រង្វាន់បាល់ទាត់ថ្នាក់ជាតិFutsal 2020

ភ្នំពេញ​ ៖​ ទីបំផុត​ក្រុមកីឡា​បាល់ទាត់​មហាហង្ស​អ ល​ស្តា​FC​បាន​យកឈ្នះ​ការប្រកួត​និង​ក្លាយជា​ក្រុម​ជើងឯក​ពាន់រង្វាន់​ក្នុង​វគ្គ​ផ្តាច់​ព្រាត់​បាល់ទាត់​ថ្នាក់ជាតិ​Fut sal 2020​។​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​ក្រុម​នេះ​អាច​ដណ្តើមបាន​ពាន់​រហូតដល់​ទៅ​៥​ក្នុង​ចំ​ណោ​យ​ពាន​៦​ទៀតផង​។​

អានបន្ត

លោក​ព្រះ​! នៅ​ថ្ងៃ​ការខ្លួន ពូ​ឈី​វ​ បាត់​ស្បែកជើង ក្រពុលមុខ​ទាំង​ព្រឹក ក៏បង្ហោះសារថា​…(មានវីដេអូ)

អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​ជ្រាប​រួចមកហើយ​ថា លោក ឡា ពិសិដ្ឋ ហៅ​ពូ ពូ​ឈី​វ គឺជា​ស្ថាបនិក​ក្រុម​កងទ័ព​អង្គរ និង​ជា​អ្នកគាំទ្រ​វិស័យ​កីឡា​ដ៏​ស្មោះស្ម័គ្រ ដោយ​លោក​តែងតែ បង្ហាញ​វត្តមាន​ជាមួយ​ការ​ស្លៀកពាក់​ពណ៌​ក្រហម ដោយមាន​គូរ​មុខ គូរ​មាត់​ជា​ទង់ជាតិ​កម្ពុជា ដើម្បី​ចូលរួម​គាំទ្រ​ក្រុមកីឡា​បាល់ទាត់​កម្ពុជា​ស្ទើរតែ​គ្រប់ការ​ប្រកួត​ទាំងអស់នោះ។ ​ក្រៅពី​ការគាំទ្រ​បាល់ទាត់​យ៉ាង​ស្ម័គ្រស្មោះ​នោះ ពូ​ឈី​វ ក៏ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​បំផុស​ចលនា​ស្រឡាញ់​បរិស្ថាន និង​ធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន​ទៀត ជាហេតុ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន មានការ​ពេញចិត្ត ក៏ដូចជា​គាំទ្រ​លោក ជាច្រើន​ផងដែរ​។​ ងាក​មក​មើល​ជីវិត​ស្នេហា​វិញ លោក ក៏បាន​ស្រឡាញ់​នារី​ម្នាក់ ដែល​សកម្ម​នឹង​ការងារ​បរិស្ថាន​ផងដែរ​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោក បានសម្រេច​ចិត្ត​ភ្ជាប់​ស្ពានមេត្រី​ជាមួយ​រាជិនី​សំរាម គឺ​កញ្ញា ឃុន ពន្លក ដែលជា​យុវជន​សំរាម​ប្រចាំ​ខេត្តក្រចេះ ជាហេតុ​ធ្វើ​ឲ្យ​មហាជន មានការ​ចាប់អារម្មណ៍​ជាខ្លាំង ជាមួយនឹង​ការសរសើរ​ថា ពិតជា​ស្រស់ស្អាត ហើយ​សក្ដិសម​នឹង​គ្នា​ខ្លាំងណាស់​។​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ពួកគេ បាន​ថត​Pre Wedding ហើយ​ថែមទាំង​បង្ហោះ​សារ​គួរ​ឲ្យ​ស្ងើចសរសើរ​ថា «​ជា​ឱកាស​របស់​យើងខ្ញុំ​ជា​គូ​ស្វាមីភរិយា​ថ្មី ចង់​បំផុសគំនិត​បែប​ច្នៃប្រឌិត​ថ្មីៗ ទៅដល់​គូស្នេហ៍​ដទៃ​ជាច្រើន​ទៀត ងាក​មក​រក​ការថត Pre-wedding បែប​អប់រំ ដែល​ជា​ការរួមចំណែក ផ្តល់​សារ​ជូន​ប្រជាពលរដ្ឋ ឱ្យ​មាន​ឥរិយាបថ​ល្អៗ​ក្នុងសង្គម ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រទេសជាតិ​ផងដែរ តួយ៉ាង​ការ​បំផុសគំនិត​ទាំង ៦​របស់​គូស្នេហ៍​យើងខ្ញុំ គឺជា​ការចាប់ផ្តើម​មួយ​ដាស់​ស្មារតី ពញ្ញាក់​អារម្មណ៍ ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ការបង្ហាញ​នូវ​សេចក្តីស្រលាញ់ ភាពស្មោះត្រង់ និង​កសាង​អនុស្សាវរីយ៍​មួយ ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​បំផុសគំនិត​ទាំងនេះ គឺជា​ធាតុ​ចូល​មួយ​ជួយ​ដល់​គ្រួសារ​ខ្មែរ និង​សង្គមជាតិ។ ការ​បំផុស​គំនិត​ទាំង​៦​របស់​ពូ​ឈីវ​នោះ រួមមាន​ អាពាហ៍ពិពាហ៍​១​គូ​ដើមឈើ​១​ដើម​, ខន្តី​សេចក្តី​អត់ធន់​, គូស្នេហ៍​ថែ​ស៊ីក្លូ​, ផ្តល់​ឈាម​ផ្តល់​ក្តី​ស្រលាញ់​, យើង​គាំទ្រ​កីឡា​ជាតិ​, គូ​ស្នេហ៍​ថែ​បរិស្ថាន​។ ​ ដោយឡែក​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ជា​ថ្ងៃ​រៀប​មង្គលការ​របស់​ពួកគេ​នោះ ស្រាប់តែ​ពូ​ឈីវ បាន​បង្ហោះ​សារ​គួរ​ឲ្យ​អស់សំណើច​ទាំង​ព្រឹក​ថា «​ឡាបល់យ៉ បាត់​ស្បែកជើង​បាត់ កំពុង​ទាប​ជាង​កូនក្រមុំ​ផង​​ឯង​ខំ​ត​កែង​ម៉ា​ស្អាត​ហើយ​»​។ ឃើញ​បែប​នេះ អ្នកគាំទ្រ​React សើច​ព្រោងព្រាត ជាមួយនឹង​ការ​បញ្ចេញមតិ​ថា…

អានបន្ត

នោះ​! ព្រោះតែ​រឿង​មួយ​នេះ ធ្វើ​ឲ្យ​ឱក សុគន្ធ​កញ្ញា នៅ​មិន​សុខ បង្ហោះ​សារ​ជូនដំណឹង​ទាំង​ព្រឹក​ថា​…

ឱក សុគន្ធ​កញ្ញា ជា​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប​ឈរជើង​លើ​វិថី​សិល្បៈ​ជាច្រើន​ឆ្នាំ ជាមួយ​នឹង​អ្នកគាំទ្រ​យ៉ាង​ច្រើន គ្រប់​ស្រទាប់​វ័យ​ទាំងអស់ ហើយ​ក្នុងចំណោម​អ្នកគាំទ្រ​របស់​នាង​មួយ​ចំនួន​តូច​នោះ បាន​បង្កើត​គណនី និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដាក់ឈ្មោះ​របស់​នាង​ទៀតផង។

អានបន្ត

ឡូយ​ណាស់​! បទ «​អា​មុំ​អូន​» ពី ពូ ផ្ទុះ​ការ​សរសើរ​ព្រោងព្រាត ពិសេស​ថត​នៅ​វត្ត​ទូល​រាជា ហើយថែមទាំង​មាន​…(មានវីដេអូ)

នេះ​ជា​ចំណី​អារម្មណ៍​ប្លែក​ទៀតហើយ​សម្រាប់​ទស្សនិកជន ខណៈ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​អា​មុំ​អូន​» របស់​តារា​ចម្រៀង ពូ ថត​នៅ​វត្ត​ទូល​រាជា ហើយ​មាន​ភ្ជាប់​ជាមួយ​ឧបករណ៍​ភ្លេងខ្មែរ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ផ្ទុះ​ការ​សរសើរ​ព្រោងព្រាត។

អានបន្ត