nolvadex drug environmentalairsystems.com content

ថ្ងៃឆ្លង​ឆ្នាំ អ្នកស្រី ទ្រី ដាណា នាំ​កូន​ដើរ​លេង​ក្រៅ​ប្រទេស, ឃើញដាណាភីន ស្លៀក​ពាក់​បែប​មនុស្ស​ប្រុស, អ្នក​គាំទ្រ លើក​ឡើង​ថា…

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២០ អ្នកស្រី ទ្រី ដា​ណា បាន​​​ឡាយ​វីដេអូ បង្ហាញមុខ​កូនស្រី​របស់​ខ្លួន​លើក​ដំបូង ជាមួយ​នឹង​ការ​ផ្ដល់​​​កាដូ ជា​រថយន្ត lamborghini​ដ៏​ស្រស់​ស្អាត​ បង្ក​ឲ្យ​មានការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ ក្រោយពី​អ្នកស្រី ទ្រី ដា​ណា បង្ហាញមុខ ដា​ណា​ភី​ន រួចមក គេ​សង្កេត​ឃើញ​ថា កូនច្បង​របស់​អ្នកស្រី​រូប​នេះ ចាប់ផ្ដើម​មាន​អ្នក​ស្គាល់​ច្រើន សូម្បីតែ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​​​បង្កើត​​​ហើយ​ទុកចោល​មិនសូវមានសកម្មភាព​ ក៏​មាន​ចំនួន​អ្នក​ចូល​ទៅ​ឡាយ​សឹង​មិន​គួរ​ឲ្យ​ជឿ​ផង​ដែរ​។ ទន្ទឹមនឹងនេះ ក៏មាន​ប្រុសៗ​ជាច្រើន​លង់​នឹង​សម្រស់​នាង​មិន​ស្ទើរ​នោះដែរ។ ដាណាភីន មិនត្រឹមតែមានរូបសម្រស់ធ្វើឲ្យប្រុសៗលង់ស្នេហ៍នោះទេ តែរូបនាង ថែមទាំងរៀនពូកែថែមទៀតផង ហើយការ​ចាយ​លុយ​ក៏​ចេះ​សន្សំសំចៃ​ថែមទៀតផង។ ទោះយ៉ាងណា គេសង្កេតឃើញថា កូនស្រីច្បងអ្នកស្រី ទ្រី ដាណា រូបនេះ ចូលចិត្តស្លៀកពាក់​ដូចជាមនុស្សប្រុសខ្លាំងណាស់។ ជាក់ស្ដែងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ គេឃើញអ្នកស្រី ទ្រី ដាណា នាំកូនៗរបស់ខ្លួនទាំង៣នាក់ដើរកម្សាន្តនៅប្រទេស​ម៉ាឡេស៊ី ហើយបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយនឹងការប្រាប់យ៉ាងខ្លីថា «ក្តីសុខរបស់កូនៗ»។ តាមរយៈរូបថតនេះ គេឃើញដាណាភីន ស្លៀកពាក់យ៉ាង​សាមញ្ញ​បែប​មនុស្ស​ប្រុស។ ដោយឃើញបែបនេះ អ្នកគាំទ្រមួយចំនួន បានធ្វើការសំណូមពរ និងលើកឡើង តាមរយៈខំមិនថា «ចែខ្ញុំចង់អោយកូនស្រីបង គាត់តែងខ្លួនជាស្រីវិញបានអត់ កម្ពស់គាត់ក៏បាន…

អានបន្ត

ហ្វេនៗសួរ ថ្ងៃនេះចែដាណា ភ្ជាប់ពាក្យមែន? ស្រាប់តែ អ្នកស្រី ទ្រីដាណា ឆ្លើយថា…(មាន​វីដេអូ)

កាលពី​ពេល​ថ្មីៗកន្លងទៅនេះ អ្នកគាំទ្រ​មាន​ការ​ចាប់អារម្មណ៍​ជាខ្លាំង ក្រោយ​អ្នក​ស្រី ទ្រី ដាណា បាន​គ្រង​ឈុត​កូនក្រមុំ ហើយ​ប្រាប់​ថា ថត​ដាក់​មុខ​រោង ដោយសារ​តែ​អ្នក​នាង​ត្រូវភ្ជាប់​ពាក្យនៅ​ក្នុងខែធ្នូ ឆ្នាំ២០២២ ហើយ​ត្រូវ​រៀបការ​នៅ​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣។ នៅ​ក្នុង​ការ​ឡាយ​មួយ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នកស្រី មិន​ទាន់​ដឹង​ច្បាស់​ថា កូន​កំលោះ​របស់ខ្លួន​ជាអ្នកណានោះទេ ខ្លាច​រើស​មក​ខុសទៀត ដឹង​ត្រឹមតែ​អ្នកស្រី សម្រេច​ចិត្តចូលរោងការក្នុងអំឡុងឆ្នាំ២០២៣ហើយ។ នៅក្នុងការភ្ជាប់ពាក្យ ចុងខែធ្នូនេះ អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា អ្នកស្រី មិនទាន់បង្ហាញមុខកូនកំលោះនៅឡើយទេ ដោយចាំបង្ហាញថ្ងៃរៀបមង្គលការ ព្រោះភ្ជាប់ពាក្យហើយ ក៏មិនប្រាកដថា យើងនឹងអាចឈានទៅរកថ្ងៃមង្គលការនោះដែរ។ ទោះអ្នកស្រី ទ្រី ដាណា មិនបានបញ្ជាក់ថា កូនកំលោះជាអ្នកណាក៏ពិតមែន តែអ្នកគាំទ្ររបស់អ្នកស្រី ធ្វើការរំពឹងទុកមុនហើយថា កូនកំលោះនោះច្បាស់ថា ជាលោក សេង មង្គល ដោយសារតែមួយរយៈចុងក្រោយនេះ ពួកគេតែងតែបង្ហាញ​វត្តមាន​ជាមួយគ្នា ហើយ​លែបខាយ​ដូចជាគូសង្សារអញ្ចឹង។ ស្របពេលអ្នកគាំទ្រកំពុងមានការរំពឹងទុកខ្ពស់នោះ ស្រាប់តែ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ គេឃើញរូបថតប៉ុន្មានសន្លឹក ដែលលោកជំទាវ ហ៊ុន ស៊ីណាត បង្ហោះនៅលើបណ្ដាញសង្គមទីកតុក ចេញពីផ្ទះអ្នកស្រី ទ្រី ដាណា ត្រូវបានអ្នកលេងបណ្ដាញសង្គមគិតថា…

អានបន្ត

រំភើប​ជំនួស! ​ ​អ្នក​ស្រី ទ្រី ដាណា ​ស្កាត់​ពី​ភ្នំពេញ​ទៅ​ជួប​ប្អូនស្រី​និទ្ទេស​A​ ភាព ស្រីណាត់ ដល់​ផ្ទះ​ ថែមទាំង​ឲ្យ​លុយ​​​ រហូត​ដល់…(មាន​វីដេអូ)

ក្រោយ​ពី​​ទន្ទឹង​រង់ចាំ​រយៈពេល​ជិត​កន្លះ​ខែ​​ ទីបំផុត​ ​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ​ត្រូវ​បាន​ក្រសួង​ប្រកាស​ហើយ​កាលពីថ្ងៃទី២២-២៣ ខែ​ធ្នូ ឆ្នាំ២០២២ ដោយ​មាន​បេក្ខជនប្រឡងជាប់សរុបមានចំនួន៩០ ៩៥០ នាក់ ត្រូវជា ៧២.៣៣ ភាគរយ, អ្នក​ធ្លាក់​ចំនួន​៣៧ ១៨៥នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ១២៨ ១៣៥នាក់។ ដោយឡែក​នៅ​ខេត្តព្រះសីហនុ មានបេក្ខជនប្រឡងចំនួន៖ ១.៦៩៤នាក់ ស្រី ៩០២នាក់ ប្រឡងជាប់ជាស្ថាពរចំនួន ១.៣៦៤នាក់ ស្រី ៧៥៩នាក់។ ក្នុងនោះប្រឡងជាប់គិតជាមធ្យម ភាគ ៨០.៥២ភាគរយ ស្រី ៨៤.១៥ភាគរយ។ សិស្សប្រឡងជាប់ និទ្ទេស A ចំនួន ២១នាក់ ស្រី១៣នាក់ និទ្ទេស B ចំនួន ១១៦នាក់ ស្រី៧៧នាក់ និទ្ទេស C ៣២៥នាក់ ស្រី ១៨៤នាក់ និទ្ទេស D ៤៩៦នាក់ ស្រី ២៧៥នាក់ និងនិទ្ទេស E ចំនួន ៤០៦នាក់ ស្រី ២១០នាក់។ ក្នុងចំណោមអ្នកជាប់និទ្ទេសAនៅខេត្ត​ព្រះសីហនុ​នោះ…

អានបន្ត

ទោះ MGC ប្ដូរអ្នកគ្រប់គ្រងថ្មី តែ លីវ ជីលី អរគុណលោក អ៊ិន សុភិន ខំប្រឹងប្រែង ៣ ឆ្នាំ បវរកញ្ញាបានចូល Top ទាំងបី

ថ្មីៗនេះ ប្រិយមិត្តអ្នកគាំទ្រវិស័យបវរកញ្ញាប្រាកដជាបានជ្រាបហើយថា ចាប់ពីឆ្នាំ ២០២៣ តទៅ អ្នកនាង អ៊ឹម សុគន្ធា ត្រូវបានប្រកាសជាផ្លូវការ ក្លាយជានាយកគ្រប់គ្រងថ្មីលើកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand Cambodia ជំនួសលោក អ៊ិន សុភិន។ ជាការពិត មុនពេលកម្មវិធីប្រកួតសម្រស់ដ៏ធំខាងលើផ្លាស់ប្ដូរអ្នកគ្រប់គ្រងថ្មី លោក អ៊ិន សុភិន បានធ្វើជាស្ថាបនិកក្នុងកម្មវិធីមួយនេះអស់រយៈពេល ៣ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២២ ដោយនៅឆ្នាំ ២០១៩ កញ្ញា លីវ ជីលី គឺជាម្ចាស់មកុដ, ឆ្នាំ ២០២០ មានកញ្ញា ប៉ូគឹមថេង សុទ្ធធីតា និង ឆ្នាំ ២០២១ បវរកញ្ញាជ័យលាភីគ្រងមកុដបានទៅលើ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។ ដ្បិតថាពេលនេះ លោក អ៊ិន សុភិន លែងជាស្ថាបនិករបស់កម្មវិធី Miss Grand Cambodia តទៅទៀតក្ដី ប៉ុន្ដែងាកមកកញ្ញា លីវ ជីលី វិញ បានរំលេចពាក្យអរគុណជាខ្លាំងដល់លោក…

អានបន្ត

Jungkook ធ្លាប់ទម្លាយច្បាស់ៗថា ១០ ឆ្នាំទៀត ចង់ធ្វើការងារសាមញ្ញៗទាំងនេះ

សព្វថ្ងៃនេះ កំលោះសង្ហា JungKook សមាជិកក្រុមបុរស BTS កំពុងទទួលបានប្រជាប្រិយភាពគាំទ្រពីសំណាក់មហាជនយ៉ាងភ្លូកទឹកភ្លូកដី តាមរយៈសម្រស់ដ៏សែនស្រស់សង្ហាក៏ដូចគ្នា និងសមត្ថភាពខាងសិល្បៈសឹងគ្រប់ទម្រង់។ យ៉ាងណាមិញ ក្រោយពីបានប្រឡូកសិល្បៈជាង ៨ ឆ្នាំមកនេះ ក្រៅពីការស្រឡាញ់គាំទ្រហើយនោះ តារាប្រុសរូបនេះ ទាក់ទាញប្រជាប្រិយភាពខ្លាំង និង សល់លុយមិនចេះតិចជាងលានដុល្លារនោះទេនៅក្នុងដៃ ដែលធ្វើឱ្យគេអាចហ៊ឺហារសប្បាយចាយជាមួយនឹងជីវិតបានយ៉ាងមានន័យ ក្នុងវ័យត្រឹមតែ ២៥ ឆ្នាំប៉ុណ្ណោះ។ ចំណែកសមីខ្លួនវិញ បើទោះជាអាជីពសិល្បៈនេះ បានទាញកេរ្តិ៍ឈ្មោះ និងលុយកាក់ឱ្យលោកបានច្រើនខ្លាំងយ៉ាងណាក្តី នៅថ្ងៃខាងមុខរូបគេបែរជាមិនចង់ប្រាថ្នាវាទៀតឡើយ​ ដោយសុំត្រឹមការងារសាមញ្ញទាំងនេះទៅវិញ។ តារាប្រុស JungKook ធ្លាប់បានទម្លាយឱ្យដឹងថា នៅថ្ងៃខាងមុខលោកចង់ក្លាយជាជាងសាក់រូបម្នាក់ ព្រោះមួយរយៈនេះ លោកពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសិល្បៈសាក់រូប ហើយក៏ចង់សិក្សាដឹងពីវាឱ្យបានច្រើនផងដែរ។ ជាក់ស្តែង នៅលើដងខ្លួនលោកពេលនេះ គឺពោរពេញទៅដោយរូបសាក់ចម្លែកៗជាច្រើន។ លើសពីនេះទៅទៀត លោកថែមទាំងចង់ក្លាយជាម្ចាស់ហាងលក់សាច់ទាថែមទៀតផង ព្រោះតែលោកពិតជាចូលចិត្តញ៉ាំវាខ្លាំងណាស់។ ដោយឡែក ចំពោះការងារសិល្បៈ ក៏មិនបានដកខ្លួនទាំងស្រុងនោះដែរ លោកបានបង្ហើបថា លោកចង់ក្លាយជាអ្នកនិពន្ធ និងអ្នកភ្លេងដ៏ជំនាញម្នាក់ផងដែរ។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជានឹកសរសើរតារាប្រុសរូបនេះខ្លាំងណាស់ ដែលនៅនឹកគិតដល់ការចង់បានជីវិតសាមញ្ញ ទាំងដែលខ្លួនកំពុងស្ថិតនៅចំណុចខ្ពស់បែបនេះ ហើយគេក៏បានជូនពរឱ្យលោកសមនឹងបំណងថែមទៀតផង៕

អានបន្ត

Bella ចិត្តបុណ្យណាស់ ចំណាយលុយផ្ទាល់ខ្លួន សាសង់កន្លែងលេងកីឡាឱ្យក្មេងៗនៅសាលា

នៅក្នុងសិល្បៈថៃនរណាៗក៏ដឹងថាតារាស្រី Bella Ranee គឺតារាសម្ដែងដែលមានសមត្ថភាព និង រូបសម្រស់ស្រស់សោភា។ ចាប់តាំងតែផ្ទុះល្បីក្នុងរឿង « បុព្វសន្និវាស » មក តារាស្រី Bella បានហក់ឡើងជាតារាស្រីជួរមុខម្នាក់ក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ និង ក្ដាប់បានការងារធំៗជាបន្តបន្ទាប់។ តារាសម្ដែងស្រី Bella Ranee គឺជាតារាថៃម្នាក់មានអត្តចរិតរួសរាយ ពោរពេញដោយទេពកោលស្យ និង សមត្ថភាពល្អ ដោយមិនប្លែកចិត្តនោះទេ ដែលមហាជនអ្នកគាំទ្រជាច្រើនតែងតែស្រឡាញ់ពេញចិត្តដល់នាងនោះ។ ជាមួយនឹងសមត្ថភាព និង អត្តចរិតល្អនេះហើយបានជានាំឱ្យតារាស្រីរូបនេះមានអ្នកគាំទ្រច្រើនទាំងក្នុង និង ក្រៅប្រទេស។ ក្រៅពីមានភាពល្បីល្បាញ សមត្ថភាពខ្លាំងលើវិស័យសិល្បៈហើយ Bella ក៏ជាតារាស្រីចិត្តបុណ្យម្នាក់ផងដែរ។ ជាក់ស្តែង ថ្មីៗនេះ តារាស្រីស្រស់ Bella បានចំណាយលុយ ១ សែនបាត ដែលស្មើប្រមាណជិត ៣ ពាន់ដុល្លារជួយទៅកាន់សាលារៀនមួយកន្លែងដើម្បីសាងសង់ទីលានកីឡាសម្រាប់កូនសិស្ស។ ជាការពិត ដោយមើលឃើញពីភាពខ្វះខាតមិនបង្អង់យូរ ស្រីស្រស់ Bella ដែលជាតារាស្រីមានទាំងសម្រស់ ចំណេះដឹង និង ទឹកចិត្តនោះ បានយកលុយផ្ទាល់ខ្លួនដើម្បីជួយដល់សាលាភ្លាមៗ ដែលទង្វើនេះបានធ្វើឱ្យមហាជនអ្នកគាំទ្ររបស់នាងក្នុង និង ក្រៅប្រទេសស្ងើចសរសើរពីទឹកចិត្តបុណ្យរបស់នាងជាខ្លាំង៕

អានបន្ត

គ្រួសារកក់ក្ដៅ! ឱក សុគន្ធកញ្ញា ពកូនប្រុសឈរមើលស្វាមីធ្វើម្ហូបយ៉ាងមានក្ដីសុខ

បើនិយាយចំពោះគ្រួសារកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តែងទទួលបានការកោតសរសើរ និង ចិត្តច្រណែនជាខ្លាំងពីបណ្ដាទស្សនិកជនអ្នកគាំទ្រ ព្រោះថាជារឿយៗគ្រួសារតារាស្រីរូបនេះតែងបង្ហាញសកម្មភាពផ្អែមល្ហែម ក្ដីស្រឡាញ់ក្នុងជីវិតប្ដីប្រពន្ធ និង ភាពកក់ក្ដៅស្ដែងពីក្ដីសុខក្នុងរង្វង់គ្រួសារយ៉ាងពេញទំហឹង។ ចំពោះគ្រួសារដ៏កក់ក្ដៅមួយនេះកន្លងមកអ្នកនាង ឱក សុគន្ធកញ្ញា ក៏តែងបានបង្ហាញ និង លើកសរសើរអួតពីស្វាមីពេញៗមាត់ពីទង្វើដែលស្វាមីរបស់អ្នកនាងបានធ្វើចំពោះគ្រួសារថា ស្វាមីរបស់អ្នកនាងពិតជាស្វាមីដែលមិនត្រឹមតែពូកែកាន់កាប់ការងាររកស៊ីខាងក្រៅនោះទេ ថែមទាំងចេះមើលថែគ្រួសារបានយ៉ាងល្អពេលនៅផ្ទះជួយការងារប្រពន្ធ មើលថែកូន និង អាចចេះធ្វើម្ហូបពូកែជាងអ្នកនាងទៅទៀតផង។ ជាក់ស្ដែង ថ្មីៗនេះ ជីវិតគ្រួសារដ៏កក់ក្ដៅរបស់កំពូលតារាចម្រៀងស្រីរូបនេះកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ក្រោយឃើញវីដេអូខ្លីនៃសកម្មភាពរបស់អ្នកនាងឈរពកូនប្រុសមើលស្វាមីធ្វើម្ហូបពេញដោយស្នាមញញឹម ដែលមហាជនឃើញហើយរំភើបជំនួស និង ស្ងប់ស្ងែងចំពោះក្ដីសុខរបស់ប្ដីប្រពន្ធកំពូលតារាចម្រៀងរូបនេះជាខ្លាំង។ វីដេអូខ្លីនេះ កំពុងផ្ទុះការចែករំលែកពីអ្នកគាំទ្រពេញបណ្ដាញសង្គមភ្ជាប់ជាមួយពាក្យពេចន៍សរសើរស្ទើរតែគ្រប់មាត់ជាមួយនឹងក្ដីសុខរបស់ជីវិតគ្រួសារកំពូលតារាចម្រៀងរូបនេះ និង ស្វាមី។

អានបន្ត

អបិយជំនឿ គ្រូហុងស៊ុយ ណាលី ផ្តាំត្រង់ៗ ចូលឆ្នាំ​ ២០២៣ អ្នកកើតឆ្នាំរកាឆុងណាស់ នឹងជួបរឿងទាំងនេះ

ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់អ្នកគ្រូ ណាលី ហើយ ដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយបែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ។ នាពេលថ្មីៗនេះ អ្នកគ្រូបានបង្ហោះបញ្ជាក់តាមរយៈផេក Master Naly Fengshui ឆ្លើយតបទៅនឹងសំណួរថា ៖ «តើអ្នកដែលកើតឆ្នាំរកា នឹងជួបរឿងអ្វីខ្លះក្នុងឆ្នាំ 2023?» អ្នកគ្រូបានបញ្ជាក់ឱ្យដឹងបែបនេះថា សម្រាប់អ្នកដែលកើតឆ្នាំរកា ក្នុងឆ្នាំ ២០២៣ នេះ គឺឆុងតួម៉ោង ១០០% នឹងឧស្សាហ៍មានអការឈឺក្បាល ឬ មានរឿងស្មុគស្មាញដែលត្រូវគិតច្រើន និង សូមប្រយ័ត្នសាច់ញាតិចាស់ទុំមានបញ្ហាសុខភាព៕

អានបន្ត

ច្រើនតែធ្វើឱ្យអ្នកគាំទ្រសើចសប្បាយ លើកនេះ លីម តិចម៉េង និយាយហ្មត់ចត់ប្លែកៗដូចមានសម្ពាធ

ថ្មីៗនេះ ស្របពេលធ្វើដំណើរលើវិថីសិល្បៈចម្រៀង និង ក្លាយជាអាយដលក្នុងចិត្តមហាជនជាច្រើនហើយនោះ តារាចម្រៀងពន្លកថ្មី លីម តិចម៉េង បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង ចម្លែកចិត្តចំពោះរូបលោកជាខ្លាំងបន្ទាប់ពីសុខៗក៏បានឃើញលោកបង្ហោះសារនិយាយប្លែកៗហាក់កំពុងតែទទួលរងសម្ពាធពីវិស័យសិល្បៈចម្រៀងដែលកំពុងប្រឡូកនេះ។ ជុំវិញការបង្ហោះសារនិយាយប្លែកៗនេះដែរ អាយដលតូចរូបនេះពុំបាននិយាយបញ្ជាក់ច្បាស់ឱ្យដឹងថាកំពុងមានបញ្ហាអ្វីឡើយ ដោយគ្រាន់តែសរសេររៀបរាប់ទៅកាន់មហាជនថា ៖ «ប្រហែលជាថ្ងៃមុនគេយល់ច្រឡំលើខ្ញុំ តែថ្ងៃនេះនៅតែយល់ច្រឡំលើខ្ញុំ ប្រហែលជាថ្ងៃក្រោយនៅតែយល់ច្រឡំលើខ្ញុំទៀត តែខ្ញុំនៅតែជាខ្ញុំ អ្វីដែលល្អ មានប្រយោជន៍ មានតម្លៃសម្រាប់ជីវិត គឺខ្ញុំនៅតែបន្តចែករំលែកក្នុងនាមជាខ្មែរ ខ្ញុំគ្រាន់តែជាអ្នកចម្រៀងម្នាក់របស់បងប្អូនគ្រួសារខ្មែរទាំងអស់គ្នា ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំជាតារានោះទេ ខុសត្រូវ ខ្វះខាត ត្រង់ចំណុចណាបងប្អូនអាចពិចារណាតាមការគួរ ព្រោះខ្ញុំមិនអាចតម្រូវតាមសំណូមពររបស់បងប្អូនទាំងអស់គ្នាបានទេ មនោសញ្ចេតនា និង ការងារ គឺដាច់ដោយឡែកពីគ្ នាមិនអាចលម្អៀងបានទេ ហើយបងប្អូនអ្នកគាំទ្រទាំងអស់របស់ខ្ញុំ គឺជាកម្លាំងចិត្តដ៏សំខាន់ក្នុងជីវិតរបស់ខ្ញុំ សូមអរគុណ»។ ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្ររបស់អាយដលតូច លីម តិចម៉េង នាំគ្នាចែករំលែក និង បញ្ចេញមតិវែកញែកសួរនាំជុំវិញការបង្ហោះសារប្លែករបស់អាយតូចរូបនេះបន្តបន្ទាប់ដោយក្ដីងឿងឆ្ងល់៕

អានបន្ត

ជាសេដ្ឋីនីពិតៗ! ទើបត្រៀមបើកហាងកាហ្វេលើកោះ ឥលូវ Nune ដឹកដៃស្វាមីទៅសម្ពោធជំនួញថ្មីមួយទៀតបាត់

បើនិយាយពីតារាស្រី Nune Woranuch មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ ថានាងជាតារាស្រីជើងចាស់ដែលមានប្រជាប្រិយភាព មានទេពកោសល្យ ជាពិសេសជាតារាស្រីមួយរូបដែលពូកែថែរក្សារូបសម្រស់ហាក់មិនចេះចាស់សោះឡើយ។ ក្រៅពីអាជីពសិល្បៈ គេបានរកឃើញថា Nune និងស្វាមីហាក់ខិតខំរកស៊ីមិនទំនេរដៃសោះឡើយ ដោយមានមុខជំនួញថ្មីៗរហូត ទាំងដែលបច្ចុប្បន្នមានក្រុមហ៊ុន និងមុខជំនួញជាច្រើនវាល់លានពេញក្នុងដៃរួចស្រាប់។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ Nune បានប្រកាសថា នាងកំពុងត្រៀមបើកអាជីវកម្មថ្មីផ្ទាល់ខ្លួន ជាហាងកាហ្វេ និងការ៉េម ដែលមានទីតាំងនៅឯតំបន់ Koh Larn។ ទើបតែប្រកាសបើកហាងកាហ្វេ មិនទាន់ដល់មួយខែស្រួលបួលផង ស្រាប់តែនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញថា Nune និងស្វាមី ដឹកដៃគ្នាទៅសម្ពោធអាជីវកម្មថ្មីមួយថែមទៀតបាត់ ដោយជាហាងអាហារថៃ និងភេសជ្ជៈ មានឈ្មោះថា Waan Thai ទីតាំងស្ថិតនៅទីក្រុងបាងកក៕

អានបន្ត