ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ការរិះ,គន់លើតារាចម្រៀង ឆន សុវណ្ណរាជ ចំពោះការសម្រេចចិត្ត មិនជ្រើសរើសយក បេក្ខជន ទុំ សុវត្ថិ ជារឿងមួយ ធ្វើឲ្យ តារាចម្រៀងសម្បូរោមដើមទ្រូងរូបនេះ ពិបាកនឹងងើបមុខទៅហើយនោះ ស្រាប់តែមានរឿងថ្មីៗទៀតកើតឡើងលើរូបលោកបន្តបន្ទាប់។ ជាក់ស្ដែង ថ្មីៗនេះ ពេលមហាជនកំពុងរិះ,គន់ លោកឆន សុវណ្ណរាជ រវល់តែឡាយកើបលុយ មិនបានដឹង ហើយ ឆ្លៀតបង្ហោះសារបកស្រាយទៅកាន់ស្រីអូន ចំស្ថានការណ៍មិនល្អ បានធ្វើឲ្យមហាជន កាន់តែយល់ច្រឡំ ហើយរិះគន់ភ្លូកទឹកភ្លូកដីថែមទៀត។ រឿងនេះ មិនទាន់លាងជម្រះបានផង ស្រាប់តែមានការកាត់តវីដេអូ របស់លោក ពេលបញ្ចេញមតិចំពោះ តារាចម្រៀង ឈីន រតនៈ ទៅភ្ជាប់ជាមួយ បេក្ខជន ទុំ សុវត្ថិ ធ្វើឲ្យមហាជនកាន់តែយល់ច្រឡំ និងរិះគន់លោក ឥតសំចៃមាត់ថែមទៀត។ ជុំវិញរឿងនេះ តារាចម្រៀង ឆន សុវណ្ណរាជ បានធ្វើការឡាយបកស្រាយរួចហើយ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។ ទោះយ៉ាងណា នៅតែមិនទាន់ធ្វើឲ្យសំឡេងរិះ,គន់ និងការយល់ច្រឡំនេះ ថមថយខ្លាំងនោះឡើយ ទើបលោកសម្រេចបង្ហោះវីដេអូមួយទៀត…
អានបន្តDay: June 3, 2022
មិនមែនលំៗទេ! ក្រោយបែកពី នាយចឺម, ហ្វា ហ្វា បង្ហាញមុខគូស្នេហ៍ថ្មីហើយ ដោយមានរូបសង្ហាខ្ពស់ស្រឡះ និងមានអាជីពនៅអាមេរិកជា…
អ្នកគាំទ្រមួយចំនួន បានដឹងរួចមកហើយថា តារាសម្ដែងស្រី, ពិធីការិនីទូរទស្សន៍ និងតារាម៉ូដែល គៀត បេឡា ហៅអូនហ្វាហ្វា បានសាងចំណងស្នេហ៍ជាមួយតារាចម្រៀងនាយចឺម ក្នុងអំឡុង ឆ្នាំ២០១៩ តែក្រោយមក ចំណងស្នេហ៍ ពួកគេបែកបាក់។ បន្ទាប់ពីបែកបាក់ស្នេហាជាមួយនាយ ចឺម គេសង្កេតឃើញថា អូនហា កាន់តែស្រស់ស្អាត ហើយសិចស៊ីទៀត ដោយជារឿយៗតែង បង្ហាញរាងដ៏ស្រឡូនគួរឲ្យស្រឡាញ់លើបណ្ដាញសង្គម។ ចំណុចនេះ មើលទៅ ហាក់កំពុងបង្ហាញថា នាងហាក់មិនបានខូចចិត្តនឹងរឿងរ៉ាវស្នេហា នោះឡើយ។ បន្ថែមលើនេះ កាលពីពេលថ្មីៗនេះ, អូនហ្វាហ្វា ធ្លាប់បានសារភាពថា មានអ្នកស្អំបេះដូងហើយ ហើយត្រៀមបង្ហាញមុខជាសាធារណៈនៅក្នុងពេលឆាប់ៗទៀតផង។ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនវិញ អូនហ្វាហ្វា ធ្លាប់បង្ហាញការប្ដេជ្ញាថា «ប្រថុយមួយក្តារទៀត បើគេបោ,កយើង ចាំយើងរៀនផឹក» ក្រោយការប្រកាសបែបនេះនោះ ទីបំផុតអ្នកស្អំបេះដូងរបស់អូនហ្វាហ្វា ត្រូវបាននាងបើកបង្ហាញឲ្យស្គាល់មុខហើយ ដោយឃើញថា មិនត្រឹមតែមានរូបរាងខ្ពស់ស្រឡះស្រស់សង្ហាប៉ុណ្ណោះទេ ថែមទាំងមានមុខរបរជាទាហាននៅសហរដ្ឋអាមេរិកទៀតផង។ បុរសៗមិនតិចទេបានសម្តែងការខកចិត្តក្រោយពីដឹងថា តារាសម្តែងដែលនិយមសម្ញែងដើមទ្រូងធំទ្រលុកទ្រលន់ ហ្វា ហ្វា មានអ្នកស្អំបេះដូងក្រោយបែកពីតារាចម្រៀង នាយចឺម ជាពិសេសគូស្នេហ៍របស់នាងក៏មានតួនាទីការងារច្បាស់លាស់នៅទីនោះដែរ។ …
អានបន្តច្បាស់លាស់ គឺអញ្ចឹង! វិឡារថ្មី ដែលជាទ្រនំស្នេហ៍របស់តារាចម្រៀង នាយចឺម និងគូស្នេហ៍ សាងង់ជិតរួចរាល់ សង្ស័យថា…
នាយចឺម ដែលធ្លាប់តែមានឈ្មោះជាបុរសសម្បូរស្នេហ៍ល្បីថា ញ៉ែមិនរើសមុខនោះ ពេលនេះ បាន និងកំពុង ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់តារាសម្ដែង ដែលជាអ្នកមេម៉ាយរូបស្រស់កូនមួយ ហើយជាចំណងស្នេហ៍ច្បាស់លាស់ទៀតផង។ កន្លងមក នាយចឺម និងគូស្នេហ៍ បានសម្រេចទិញវិឡាររួមគ្នា ក្នុងនោះ អតីតតារាកំប្លែងរូបនេះ ប្រាប់ថា ៖ «អត់បានទៅជាមួយមេធំទេ ទុកឲ្យមេធំទៅរើស ពិតជាអរគុណ បងស្រីនិងបងប្រុស ដែលឲ្យមេដណ្ដើមផ្ទះកែងបងបាន សង្ឃឹមការងារថ្មីរបស់មេធំ និងបងប្រុសបងស្រី ជោគជ័យឆាប់ៗនេះបាទ គ្នាយើងតើបង»។ ក្រោយមកទៀត កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ នាយចឺម ក៏បានបង្ហាញរថយន្តថ្មីសន្លាងមួយគ្រឿងទើបទិញក្ដៅៗ ម៉ាក Ford Mustang ពណ៌លឿង ហើយនិយាយថា «តោះជប់លៀង បងប្អូនយើង»។ ដោយឡែក នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នាយចឺម និង សេង សុខឃីម បានបណ្តើរគ្នាទៅមើលផ្ទះវិឡាររបស់ពួកគេ បើទោះអ្នកទាំងពីរមិនបានបង្ហាញរូបភាពរួមគ្នាក្តី។ ក្នុងការទៅមើលផ្ទះនោះ ចឺម បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយប្រាប់ថា «យូរៗបានថតម្តងផុសឲ្យបងប្អូនធុញមួយមើល»។…
អានបន្តញាក់បាត់! ស្ងាត់ៗ ឈិន ម៉ានិច្ច ទិញរថយន្តJeep មានតម្លៃរហូតដល់…
គេនៅចាំបានថា កាលពីដើមឆ្នាំ២០២២ តារាចម្រៀងសំនៀងផ្អែមមុត និងជាម្ចាស់ពានកម្មវិធីចម្រៀង Cambodian Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច បានធ្វើឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីនាងបានធ្វើពិធីឡើងគេហដ្ឋានថ្មីតម្លៃជាង៤ម៉ឺនដុល្លារនៅឯស្រុកកំណើត។ សមិទ្ធផលមួយនេះ បានធ្វើឱ្យ ឈិន ម៉ានិច្ច រំភើបរីករាយជាខ្លាំង ព្រោះផ្ទះថ្មីដែលចំណាយលុយផ្ទាល់ខ្លួនជាង៤ម៉ឺនដុល្លារសាងសង់នោះ គឺធ្វើឡើងដើម្បីតបស្នងគុណឪពុកម្ដាយ។ ក្រៅពីនោះ ឈិន ម៉ានិច្ច ក៏មិនភ្លេចឡើយនូវគុណបំណាច់របស់អ្នកមានគុណចំនួនពីរដែលមិនមែនជាឪពុកម្ដាយរបស់នាង គឺផលិតកម្មរស្មីហង្សមាស និងអ្នកគាំទ្រ។ ដោយឡែក នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ ឈិន ម៉ានិច្ច បានបំពេញបំណងរបស់ខ្លួនឯងវិញម្ដង ដោយបានទិញរថយន្តយ៉ាងទំនើបម៉ាក Jeep ដែលត្រូវបានគេដឹងថាមានតម្លៃប្រមាណជិត៨ ម៉ឺនដុល្លារឯណោះ។ មិនត្រឹមតែជារថយន្តទំនើបតម្លៃខ្ពស់ប៉ុណ្ណោះទេ ឈិន ម៉ានិច្ច ថែមទាំងប្រើប្រាស់ស្លាកលេខជាឈ្មោះរបស់ខ្លួនដែរ។ ជាមួយនឹងសមាជិកថ្មីនេះ ឈិន ម៉ានិច្ច ក៏បានយកឲ្យលោកឪពុកស្រោចទឹកសុំក្តីសុខផងដែរ។ បង្ហោះភ្ជាប់ជាមួយរូបថតរថយន្តខាងលើជាច្រើនសន្លឹក ឪពុកតារាចម្រៀងរូបនេះ បាននិយាយថា « ជូនពរកូនថ្ងៃសុក្រ សុខសប្បាយ ជោគជ័យ សំណាងល្អ…
អានបន្តថាមែនៗ! ក្រោយ ឆន សុវណ្ណរាជ បង្ហើបរឿងនេះ, សុខ សីឡាលីន បង្ហាញភាពស្និទ្ធស្នាលជាមួយបុរសរូបសង្ហាម្នាក់ សង្ស័យជា…(មានវីដេអូ)
លោកអ្នក បានជ្រាបរួចមកហើយថា ក្រៅពីអាជីពជាតារាចម្រៀង និងជាគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodinan Idol នៅស្ថានីយទូរទស្សន៍ហង្សមាសហើយនោះ, សុខ ស៊ីឡាលីន ក៏ជាមន្ត្រីនគរបាលផងដែរ។ ម្ចាស់បទ «ពេលលែងមានអូនក្បែរ» បានជាប់ជាស្ថាពរក្នុងការប្រឡងក្របខ័ណ្ឌមន្ត្រីនៃសាលាបណ្ឌិត្យសភានគរបាលកម្ពុជាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ហើយមូលហេតុ ដែលចូលបម្រើជាមន្ត្រីនគរបាលនេះ គឺដោយសារតែចិត្តស្រឡាញ់ និងដើម្បីស្របតាមបំណងរបស់ឪពុកម្ដាយរបស់នាង។ នៅក្នុងការធ្វើជាគណៈកម្មការក្នុងកម្មវិធីCambodian Idolរដូវកាលទី៤សប្ដាហ៍ទី៣កន្លងមក សុខ ស៊ីឡាលីន បានជួបជាមួយបេក្ខជនជាមន្ត្រីប៉ូលិសផងដែរ ពេលសួរនាំចុះឡើង តារាចម្រៀង ដែលច្រៀងបទអង់គ្លេសបានយ៉ាងល្អរូបនេះ បានប្រាប់ពីសមាសភាគរបស់ខ្លួនថា រូបនាងជាមន្ត្រីប៉ូលិសនៅបណ្ឌិតសភា ឋានន្តរសក្ដិ ជាអនុសេនីយ៍ទោ (សក្ដិ២)។ និយាយពីរឿងស្នេហាវិញ យើងមិនដឹងថា នាងមានម្ចាស់បេះដូងហើយ ឬយ៉ាងណានោះទេ តែនៅពេលធ្វើគណៈកម្មការក្នុងកម្មវិធីCambodian Idol ហើយគ្រូពេទ្យសង្ហាបង្ហាញវត្តមាន ធ្វើឲ្យរូបនាងវង្វេងវង្វាន់ស្មារតីលង់នឹងសម្រស់ដុកទ័រនោះ លោកឆន សុវណ្ណរាជ បានឈ្លេចសួរថា «បងប្រុសមួយ ដែលមកជាមួយអាលីននោះ យ៉ាងម៉េចហើយ…»។ នៅមិនទាន់អស់ទេ, ថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយគេបានឃើញតារាចម្រៀងសម្បុរស្រអែមស្រស់ សុខ សីឡាលីន បង្ហាញរូបភាពស្និទ្ធស្នាលជាមួយបុរសរូបសង្ហាម្នាក់ នៅក្នុងបណ្ដាញសង្គមទីកតុក…
អានបន្តភ្ញាក់ក្រញ៉ាង! អ្នកនិពន្ធល្បីនៅហង្សមាសមួយរូប វិភាគសំឡេង ទុំ សុវត្ថិ ខ្ទេចដូចបាយម៉ាន និងស្នើទៅអគ្គនាយក ក្រុមហ៊ុនថា…
ក្រោយពីបានស្ដាប់សំឡេងរបស់បេក្ខជន ទុំ សុវត្ថិ បង្ហាញសមត្ថភាពក្នុងកម្មវិធីCambodian Idolរដូវកាលទី៤រួចមក, លោក សួន ពិសិដ្ឋ អ្នកតែងនិពន្ធបទភ្លេង និងទំនុកច្រៀងដ៏ល្បីនៅផលិតកម្មហង្សមាស បានវិភាគសំឡេង បេក្ខជនរូបនេះ ឡើងខ្ទេចដូចបាយម៉ាន និងសម្រេចស្នើទៅអគ្គនាយក ក្រុមហ៊ុន ដើម្បីផ្ដល់ឱកាសដល់រូបគេក្លាយជាតារាចម្រៀងនៅទីនោះទៀតផង។ កវីនិពន្ធដ៏ល្បីរូបនេះ បានបង្ហោះសារយ៉ាងវែងអន្លាយនៅថ្ងៃទី៣ ខែមិថុនា ដោយវិភាគយ៉ាងលម្អិតដូច្នេះថា «ប្អូន ទុំ សុវត្ថិ ខ្ញុំបានមើល និងស្ដាប់ការច្រៀងប្រឡងក្នុងកម្មវិធី Cambodian Idol ថ្មីៗនេះរបស់ប្អូនរួចរាល់ហើយ ទើបតែបានមើលក្រោយគេ! ប្អូនមានចំណុចខ្សោយ និង ប្អូនក៏មានចំណុចខ្លាំង! ទី១). គណៈកម្មការទាំង ៤ រូប លោក ណុប បាយ៉ារិទ្ធ អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុខ សីឡាលីន និង លោក ឆន សុវណ្ណារាជ បានលើកឡើងអំពីចំណុចវិជ្ជមាន និង អវិជ្ជមាន អំពីទេពកោសល្យពូកែ និងខ្វះខាតក្នុងការច្រៀងរបស់ប្អូន សុទ្ធសឹងតែត្រូវទាំងអស់! គាត់ទាំង ៤…
អានបន្តកុំចេះតែហ៊ាន! ប៉ះរលាកៗ ឡុង លីងល័ង្គ លុបសារចោល ដាក់ចិត្តខំរៀន និងបញ្ជាក់ម្ដងទៀតថា…
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ ដោយឃើញមានការយល់ច្រឡំលើតារាចម្រៀង ឆន សុវណ្ណរាជ ច្រើនពេក ចំពោះវីដេអូកាត់.ត យកកន្លែងបញ្ចេញមតិលើការច្រៀងរបស់ឈីន រតនៈ មកភ្ជាប់ជាមួយការច្រៀងរបស់ទុំ សុវត្ថិ នោះ, ឡុង លីងគ័ង្គ បានទទូចឲ្យមហាជនបើកចិត្តឲ្យទូលាយ និងកុំធ្វើបែបនេះ។ ឡុង លីងគ័ង្គ បានបង្ហោះសារដូច្នេះថា «រឿងការសម្រេចចិត្តរបស់ពូរាជ អោយបង ទុំ រដ្ឋា ធ្លាក់ក្នុងកម្មវិធីCambodian Idol ខ្ញុំសូមមិនបកស្រាយថា ត្រូវ ឬខុសទេ នេះជាអ្វី ដែលគាត់បានសម្រេច ក្នុងនាមគណៈកម្មការ ហើយនិងការយល់ឃើញរបស់ពុកម៉ែបងប្អូន រួមទាំងខ្ញុំដែរ តែអ្វីដែលខ្ញុំចង់និយាយគឺការកាត់តវីដេអូ ខុសពីការពិត ខ្ញុំសូមមិនគាំទ្រចំណុចនេះ ខ្ញុំមានតែសង្ឃឹមថាអ្វីៗនឹងប្រសើរឡើងវិញ សូមអោយបើកបេះដូងទូលាយទាំងអស់គ្នា ដោយការវែកញែកហេតុផល ជាជាងការជេរ ឬកាត់តវីដេអូមិនពិត។ បើក្រឡេកមកជ្រុងម្ខាងទៀត គាត់ធ្លាក់ពិតមែន តែទទួលបានការស្រឡាញ់ និងមានគេស្គាល់គាត់ច្រើនជាងអ្នក ដែលជាប់ទៅវគ្គបន្តផង អាចនិយាយថា លាភក្នុងគ្រោះ។ បើសិនការលើកឡើងរបស់ប្អូនមានខុសឆ្គង ត្រង់ចំណុចណាមួយនោះ សូមមេត្តាអធ្យាស្រ័យផង ដោយក្ដីគោរពស្រឡាញ់ពីខ្ញុំបាទ»។ …
អានបន្តឈ្នះចិត្តមហាជនហើយ! ឧកញ៉ា ខេមរៈ សិរីមន្ត ធ្វើតាមសន្យាប្រគល់ថវិកាដល់ ទុំ សុវត្ថិ និងបញ្ជាក់យ៉ាងខ្លីថា…
បើទោះបេក្ខជន ទុំ សុវត្ថិ បានធ្លាក់ចេញពីកម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤វគ្គJudge Audition ក្រោមការសម្រេចចិត្តរបស់គណៈកម្មការក៏ពិតមែន តែរូបគេ បានឈ្នះចិត្តមហាជនទូទាំងប្រទេសហើយ។ ទន្ទឹមនឹងការឈ្នះចិត្តមហាជននេះផងដែរ ទុំ សុវត្ថិ ទទួលបានការសន្ដោសប្រណីជាច្រើនពីបុគ្គលល្បីៗមួយចំនួនក្នុងរង្វង់សិល្បៈ ក្នុងនោះ ខាន់ ជេមស៍ ប្រកាសធ្វើបទOriginalឲ្យមួយបទ និងចេញMVឲ្យ, ពូឃ្លាំង ប្រកាសទទួលស្វាគមន៍ក្នុងគ្រួសារ ណយណយណា របស់លោក ខណៈខេមរៈ សិរីមន្ត ប្រកាសផ្ដល់ថវិកាលើកទឹកចិត្ត១ពាន់ដុល្លារ។ ខេមរៈ សិរីមន្ត បានប្រកាសកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ដូច្នេះ ថា «កុំបាក់ទឹកចិត្តអីប្អូនស៊ូៗបងសូមលើកទឹកចិត្តប្អូននៅថវិកា1000$មានសមត្ថភាពពិតតស៊ូគង់បានសម្រេច មានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង»។ ក្រោយពីប្រកាសរួចមក ទីបំផុត កំពូលតារាចម្រៀង មានងារជាឧកញ៉ារូបនេះ បានធ្វើតាមសន្យាហើយ ដោយជួបជាមួយ បេក្ខជន ទុំ សុវត្ថិ នៅថ្ងៃទី៣ ខែមិថុនា ដើម្បីប្រគល់ថវិកាជូន ជាមួយនឹងការបញ្ជាក់យ៉ាងខ្លីថា «ទឹកចិត្តបន្តិចបន្តួចពីបងជូនពរប្អូនជោគជ័យណា»។ តាមរយៈនេះ មហាជន បានសរសើរទឹកចិត្តកំពូលតារាចម្រៀងរូបនេះ ជាមួយនឹងការខំមិនថា «ទង្វើល្អកើតចេញពីចិត្តសន្តោសប្រណី ពិតជាគួរអោយគោរពណាស់បងឧកញ៉ា,…
អានបន្តទប់ចិត្តមិនជាប់! ពូឃ្លាំង មិនបដិសេធ ចំពោះការសម្រេចចិត្តរបស់ រាជ រិទ្ធ កញ្ញា និង លីន ហើយប្រកាសថា…(មានវីដេអូ)
រឿងរ៉ាវរបស់បេក្ខជន ទុំ សុវត្ថិ ធ្លាក់ចេញពីកម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodian Idolក្រោមការសម្រេចចិត្តរបស់គណៈកម្មការ បានក្លាយជាប្រធានបទដ៏រសើបរបស់មហាជន ដោយពួកគេសម្ដែងការមិនពេញចិត្ត និងដាក់បន្ទុកខ្លាំងទៅលើលោក ឆន សុវណ្ណរាជ និងអ្នកនាង ឱក សុគន្ធកញ្ញា។ ទោះមហាជនមិនពេញចិត្ត និងយល់ឃើញប្រហាក់ប្រហែលគ្នាក៏ពិតមែន តែបើងាកមកមើលពូឃ្លាំងវិញ បានយល់ឃើញថា ការសម្រេចចិត្តរបស់គណៈកម្មការ ប្រហែលជាពួកគេបានគិតច្បាស់លាស់ និងមើលឃើញពីចំណុចខ្វះខាតរបស់បេក្ខជនត្រង់ចំណុចណាមួយ។ ពូឃ្លាំងកាលពីល្ងាចថ្ងៃទី២ ខែមិថុនា ដោយរៀបរាប់ដូច្នេះថា «ខ្ញុំទើបតែបានដឹងរឿងរបស់ប្អូនប្រុសម្នាក់ ដែលបានចូលរួមកម្មវិធីប្រលងមួយ ហើយក៏មានចិត្តរំភើបជាមួយការតស៊ូរបស់ប្អូន សុវត្ថិ និងសំឡេងដែលស្តាប់ទៅពីរោះម្យ៉ាងរបស់ប្អូន តាមពិតខ្ញុំគិតថា ការសម្រេចចិត្តរបស់គណៈកម្មការប្រហែលជាគេបានគិតច្បាស់ហើយ និងបានឃើញពីចន្លោះខ្វះខាតរបស់ប្អូនត្រង់ណាមួយ ព្រោះប្អូន រាជ រិទ្ធ កញ្ញា និង លីន សុទ្ធតែជាអ្នកមានបទពិសោធន៍លើចម្រៀងរាប់ឆ្នាំ និងមានបទពិសោធន៍ធ្វើគណៈកម្មការកម្មវិធី ប្រលងពិភពលោកនេះជាច្រើនដងមកហើយ ក៏ដូចជាការរៀបចំរបស់អ្នករៀបចំកម្មវិធី ឬយ៉ាងណា បានគេសម្រេចចិត្តបែបនេះ យ៉ាងណាខ្ញុំសប្បាយចិត្តណាស់ ដែលឃើញ ប្អូនឧកញ៉ា សិរីមន្ត និង ខាន់ ជេមស៍ ដែលជាសិល្បកររៀមច្បង មានចិត្តជួយទៅកាន់ប្អូនប្រុសម្នាក់នោះ លើកទឹកចិត្តទៅដល់គ្នា…
អានបន្តឈប់លាក់លៀមហើយ! ម្ដាយ៧២ឆ្នាំ កូនអាយុ១៨ឆ្នាំ, ពេលនេះ ម្ដាយ អ៊ិត ជូលីណា ដាច់ចិត្តឡាយបកស្រាយ ដោយទម្លាយការពិតថា…(មានវីដេអូ)
កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ បេក្ខនារីឈ្មោះ អ៊ិត សុភាឧស្សាហ៍ ហៅ អ៊ិត ជូលីណា អាយុ១៨ឆ្នាំ មកពីខេត្តកំពង់ចាម បានបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការ ក្នុងកម្មវិធីCambodian Idol ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅពេលនោះ អ៊ិត ជូលីណា ត្រូវជាប្អូនស្រីជីទួតមួយ តារាចម្រៀង ខេមរៈ សិរីមន្ត បានលើកយកបទចម្រៀងមួយបទមានចំណងជើងថា «សមមុខ ដែលអូនក្បត់បង» មកបកស្រាយ បានយ៉ាងពីរោះ រហូតទទួលបាន«Yes»ពីគណៈកម្មការ។ មុននឹងបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការ, អ៊ិន ជូលីណា រៀបរាប់ថា ជីវិតពោរពេញដោយការមើលងាយ ខ្លួនជាក្មេងស្រីម្នាក់ ដែលគេមើលងាយទៅលើជីវភាពគ្រួសារ បច្ចុប្បន្នខ្លួនមានតែម៉ាក់ ខ្លួនជាកូនទោល ខ្លួនអត់មានឪពុកនោះទេ ដោយមានម៉ាក់ជាគ្រូបង្រៀនរបាំបុរាណ តែបច្ចុប្បន្នគាត់ចូលនិវត្តន៍ចូល១០ឆ្នាំជាងហើយ ហើយមានអាយុ៧២ឆ្នាំ។ និយាយដល់ពាក្យថា ប៉ា ឬឪពុកនោះ ស្រាប់តែ បេក្ខនារីស្ថិតក្នុងវ័យ១៨ឆ្នាំរូបនេះ បង្ហូរទឹកភ្នែក និយាយថា ខ្លួនអត់ដែលស្គាល់ពាក្យថា ប៉ា ឬឪពុកតាំងពីតូច ដោយម៉ាក់របស់ខ្លួនប្រាប់ថា ពួកគាត់បែកបាក់គ្នាតាំងពីខ្លួននៅក្នុងពោះ ខ្លួនចង់ជោគជ័យ…
អានបន្ត