គេនៅចាំបានថា នៅមុនពេលបង្ហាញសមត្ថភាពច្រៀងនៅចំពោះមុខគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ វគ្គJudge Audition សប្ដាហ៍ទី៤ បេក្ខនារីម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាប្អូនជីទួតមួយកំពូលតារាចម្រៀងខេមរៈ សិរីមន្ត បានរៀបរាប់ពីប្រវត្តិដ៏កម្សត់របស់ខ្លួន។ បេក្ខនារីម្នាក់នោះ ឈ្មោះ អ៊ិត សុភាឧស្សាហ៍ ហៅ អ៊ិត ជូលីណា អាយុ១៨ឆ្នាំ មកពីខេត្តកំពង់ចាម បានរៀបរាប់ថា ជីវិតពោរពេញដោយការមើលងាយ ខ្លួនជាក្មេងស្រីម្នាក់ ដែលគេមើលងាយទៅលើជីវភាពគ្រួសារ បច្ចុប្បន្នខ្លួនមានតែម៉ាក់ ខ្លួនជាកូនទោល ខ្លួនអត់មានឪពុកនោះទេ ដោយមានម៉ាក់ជាគ្រូបង្រៀនរបាំបុរាណ តែបច្ចុប្បន្នគាត់ចូលនិវត្តន៍ចូល១០ឆ្នាំជាងហើយ ហើយមានអាយុ៧២ឆ្នាំ។ និយាយដល់ពាក្យថា ប៉ា ឬឪពុកនោះ ស្រាប់តែ បេក្ខនារីស្ថិតក្នុងវ័យ១៨ឆ្នាំរូបនេះ បង្ហូរទឹកភ្នែក និយាយថា ខ្លួនអត់ដែលស្គាល់ពាក្យថា ប៉ា ឬឪពុកតាំងពីតូច ដោយម៉ាក់របស់ខ្លួនប្រាប់ថា ពួកគាត់បែកបាក់គ្នាតាំងពីខ្លួននៅក្នុងពោះ ខ្លួនចង់ជោគជ័យ យកជ័យលាភីជូនម៉ាក់ឲ្យបាន។ ម៉ាក់របស់ខ្លួន ដើរតួជាឪពុក ផង ជាម្ដាយផង ទោះគាត់អត់មានថវិកាគ្រប់គ្រាន់ តែគាត់ព្យាយាមឲ្យខ្លួននិពន្ធចុះ គាត់អ្នកជួយពីក្រោយ និងមានបងម្នាក់ ជួយជំរុញ។ និយាយដល់បងប្រុសម្នាក់នោះ…
អានបន្តDay: June 4, 2022
ស្អាតខ្លាំងណាស់! ទើបតែអាយុប៉ុននេះសោះ, ចូលី ពេញក្រមុំស្ដូក មុខដូចអ្នកនាងចន ច័ន្ទលក្ខិណាបេះដាក់ រហូតមានការលើកថា…
គេនៅចាំបានថា អ្នកនាង ចន ច័ន្ទលក្ខិណា បានចាប់ដៃជាមួយលោកយុត្ថារ៉ា ឆានី ជាប្តីប្រពន្ធជាង១៧ឆ្នាំ ចំណងស្នេហ៍ក៏រលត់ត្រឹមឆ្នាំ២០១៤ ក្រោយរស់នៅមិនចុះសម្រុងគ្នា ដោយបន្សល់នូវចំណងដៃកូនស្រីម្នាក់ យ៉ាងស្រស់ស្អាត ឈ្មោះ នី ចិន្តាចូលី។ ចំពោះកូនស្រីដ៏គួរឲ្យស្រឡាញ់របស់ពួកគេ គិតមកទល់នឹងពេលនេះ មានវ័យ១៥ឆ្នាំហើយ ហើយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ជាថ្ងៃខួបកំណើតចូលីនោះ គេសង្កេតឃើញអ្នកនាងចន ច័ន្ទលក្ខិណា បានរៀបចំឲ្យកូនយ៉ាងសាមញ្ញ តែមើលទៅពោរពេញដោយស្នាមញញឹម និងសុភមង្គល។ នៅសល់តែប៉ុន្មានខែទៀត ចូលី នឹងឈានដល់វ័យ១៦ឆ្នាំហើយ។ ពេលស្ថិតក្នុងវ័យ១៤ឆ្នាំនោះ ចូលីមើលទៅក្រមុំបាត់ទៅហើយ ហើយកម្ពស់សឹងតែស្មើម្ដាយទៅហើយ។ ដោយឡែក ងាកមកចាប់អារម្មណ៍លើ នី ចិន្តាចូលី ដែលមានអាយុ១៥ឆ្នាំនោះវិញឃើញថា ពេញរូបពេញរាងក្រមុំស្ដូក ពេលឈរទន្ទឹមអ្នកនាង ចន ច័ន្ទលក្ខិណា ជាម្ដាយនោះ មើលទៅប៉ុនគ្នាទៅហើយ កម្ពស់ក៏មិនចាញ់គ្នា រូបសម្រស់វិញ ពិតជាស្រស់ស្អាតខ្លាំងណាស់។ ចំពោះលោកហេង ឡុង ដែលជាអ្នកគាំទ្រម្នាក់របស់លោកយុត្ថារ៉ា ឆានី ហើយទីបំផុតបានអតីតប្រពន្ធអាយដល ជាគូគាប់នោះ ឃើញថា មានការស្រឡាញ់ចូលី ដូចកូនបង្កើតអញ្ចឹង ដោយគេឧស្សាហ៍ឃើញលោក…
អានបន្តលើកទី១! ទើបតែបង្ហាញស្នាមសាក់ ស្រាប់តែពេលនេះ អ៊ីអ៊ី ធ្លាក់ខ្លួនឈឺលើកដំបូង រហូតម្ដាយពោលពាក្យថា…(មានវីដេអូ)
និយាយដល់ឈ្មោះ អ៊ីអ៊ី , អ្នកលេងបណ្ដាញសង្គមទីកតុកច្បាស់ជាស្គាល់មិនខាន ដោយនាងនិយាយ និងអាន ខ្មែរមិនសូវច្បាស់នោះឡើយ។ តែអ្វីទាំងនេះ បែរជាធ្វើឲ្យមានអ្នកចូលចិត្តនាងច្រើនទៅវិញ រួមផ្សំនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងនោះ។ អ៊ីអ៊ី ជាកូនកាត់ខ្មែរ-កូរ៉េមួយរូប រស់នៅប្រទេសកូរ៉េខាងត្បូង ហើយកាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ រូបនាង បានធ្វើដំណើរទេសចរណ៍មកកាន់ប្រទេសខ្មែរ ធ្វើឲ្យផ្អើលអស់អ្នកគាំទ្រជាច្រើន មកទទួលស្វាគមន៍នាង រួមទាំងអ្នកសារព័ត៌មានទៅសម្ភាសន៍ទៀតផង។ ថ្មីៗនេះទៀតសោត ក្រុមហ៊ុនម្ដាយរបស់នាង EEW9ទើបតែទទួលបាន តារាចម្រៀង តន់ ច័ន្ទសីម៉ា ធ្វើជាទូតសុឆន្ទៈ(BA) ដែលពិធីចុះកិច្ចសន្យា ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ខណៈលោកយឹម តាស្រង់ ក្លាយទៅជានាយកប្រតិបត្តិក្រុមហ៊ុនមួយនេះនោះ។ នៅក្នុងពិធីនោះ គេឃើញវត្តមានម្ដាយរបស់នាងស្លៀកពាក់យ៉ាងសមសួនមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។ តែមិនដឹងថា អ៊ីអ៊ី បានមកខ្មែរជាមួយម្ដាយរបស់នាង ឬយ៉ាងណានោះទេ ស្រាប់តែពេលនេះ លេចឮដំណឹងថា នាងធ្លាក់ខ្លួនឈឺលើកទី១។ បង្ហោះភ្ជាប់ជាមួយ រូបថតអ៊ីអ៊ីកំពុងដេកឈឺ និងស្ក្រីនសតវីដេអូ ខល ជាមួយគ្នានោះ, ម្ដាយរបស់នាងបាន សរសេរសារ បញ្ជាក់នៅព្រឹកថ្ងៃទី៤…
អានបន្តគ្រោះក្លាយជាលាភ! សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា៥ពាន់ដុល្លារ ដល់ ទុំ សុវត្ថិ ថែមទាំង កំពុងពិនិត្យសិក្សាឲ្យចូលក្របខណ្ឌ…
ពិតណាស់ថា យុវជន ទុំ សុវត្ថិ បានធ្លាក់ចេញពីកម្មវិធី លំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ ក្នុងវគ្គJudge Audition ក្រោមការសម្រេចចិត្តចុងក្រោយ របស់គណៈកម្មការ ឆន សុវណ្ណរាជ ដែលនិយាយថាNo តែរូបគេបែរជាទទួលបានសំណាងផ្ទួនៗទៅវិញ។ នេះមិនខុសអ្វីពីពាក្យគេនិយាយថា គ្រោះក្លាយជាលាភនោះទេ ដោយរហូតមកដល់ ពេលនេះ រូបគេ បានទទួលការជ្រោមជ្រែងពីបុគ្គលល្បីៗក្នុងវិថីសិល្បៈជាច្រើន តាមរយៈការផ្ដល់ជាថវិកា, ការទទួលឲ្យចូលច្រៀង, ការទទួលធ្វើជាកូនសិស្ស, ការនិពន្ធបទចម្រៀង ហើយថែមទាំងមានឱកាសឡើងច្រៀងក្នុងកម្មវិធីសម្ពោធលក់ជាផ្លូវការ HUAWEI nova Y70ទៀតផង។ អ្វី ដែលកាន់តែពិសេស និងសំណាងជាងនេះ ទៅទៀតនោះ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ យុវជន ទុំ សុវត្ថិ បានទទួលការឧបត្ថម្ភ ថវិកាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថែមទៀតផង។ ជាក់ស្ដែង បើយោងតាមទំព័រហ្វេសប៊ុក «កាកបាទក្រហមកម្ពុជា-Cambodian Red Cross» បានបញ្ជាក់ដូច្នេះថា…
អានបន្តហេតុតែគេ! ស្ងាត់ៗ រ៉េត ស៊ូហ្សាណា បណ្តើរកូនប្រុសទីពីរ ព្រាប សុវត្ថិ ទៅសួនសត្វ រហូតមានការលើកឡើងថា…
លោកអ្នកទំនងជា បានជ្រាបរួចមកហើយថា តារាចម្រៀង រ៉េត ស៊ូហ្សាណា ជាអតីតបេក្ខនារីក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកThe Voice Cambodia រដូវកាលទី២ ដែលច្រៀងបទអង់គ្លេសបានយ៉ាងល្អ ហើយក្រោយមកក៏វិវឌ្ឍខ្លួនច្រៀងបទខ្មែរបានយ៉ាងពីរោះផងដែរ។ បច្ចុប្បន្ន រ៉េត ស៊ូហ្សាណា កំពុងឈរជើងនៅផលិតកម្មរស្មីហង្សមាស និងជាដៃគូដ៏សមសក្ដិជាមួយនឹង សុវត្ថិ មុនីនាគ ដែលជាកូនប្រុសទី២ របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ។ កន្លងមក ពួកគេ បានចេញបទចម្រៀង និងសម្ដែងជាមួយគ្នាបានយ៉ាងល្អ ក្នុងMVបទបែបយុវវ័យ «សុំខុសមួយយប់»។ ចំពោះបទ «សង្ស័យ» សម្ដែងជាមួយគ្នា ក៏ទទួលបានការគាំទ្រច្រើនផងដែរ។ ក្រៅពីការសម្ដែងជាមួយគ្នាហើយនោះ ថ្មីៗនេះ តារាចម្រៀង រ៉េត ស៊ូហ្សាណា ថែមទាំង បណ្តើរកូនប្រុសទីពីររបស់តារាចម្រៀង ព្រាប សុវត្ថិ ជាមួយមិត្តភក្ដិដទៃទៀត ទៅសួនសត្វ សួនសត្វសាហ្វារី យ៉ាងរីករាយ ហើយត្រូវបានអ្នកគាំទ្រមើលឃើញថា ពួកគេពិតជាសក្ដិសមគ្នាណាស់។ ភាពស្និទ្ធស្នាលរបស់តារាចម្រៀងយុវវ័យទាំងពីរ បានធ្វើឱ្យ ហ្វេនៗលាន់មាត់សរសើរព្រាតតែម្តង។រ៉េត ស៊ូហ្សាណា បានបង្ហាញទឹកមុខរីករាយជាមួយនឹងការថតរូបយ៉ាងស្និទ្ធស្នាលជាមួយកូនប្រុសទីពីររបស់តារាចម្រៀង ព្រាប សុវត្ថិ រួមនឹងមិត្តភក្តិរបស់នាង។…
អានបន្តម្ចាស់ពានអែបកៀន! ក្រោយល្បី មហាជនគាំទ្រភ្លូកទឹកភ្លូកដី ទុំ សុវត្ថិ ទទួលបានឱកាសការងារមួយនេះបាត់ គឺ…
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សំឡេងនៃការរិះ.គ.ន់ទៅលើតារាចម្រៀង ឆន សុវណ្ណរាជ កាន់តែពុះកញ្ជ្រោលឡើងដូចទឹកបាក់ទំនប់ ខណៈ ទុំ សុវត្ថិ ដែលត្រូវតារាចម្រៀងសម្បូររោមដើមទ្រូងរូបនេះ ទម្លាក់ចេញពីកម្មវិធី កាន់តែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី។ តាំងពីទទួលបានការអាណិតស្រឡាញ់ច្រើនពីមហាជនមក ទុំ សុវត្ថិ បានទទួលការជ្រោមជ្រែងពីបុគ្គលល្បីៗក្នុងវិថីសិល្បៈជាច្រើន តាមរយៈការផ្ដល់ជាថវិកា, ការទទួលឲ្យចូលច្រៀង, ការទទួលធ្វើជាកូនសិស្ស, ការនិពន្ធបទចម្រៀងឲ្យជាដើម។ ចំពោះការប្រកាសផ្ដល់ថវិកាលើកទឹកចិត្តពីឧកញ៉ា ខេមរៈ សិរីមន្តនោះ លោក ទុំ រដ្ឋា ហៅទុំ សុវត្ថិ បានទៅទទួលរួចរាល់ហើយ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ។ តែចំពោះការផ្ដល់ឱកាសឲ្យផ្សេងៗពីបុគ្គលមួយចំនួនក្នុងចង្កោមសិល្បៈនោះ គេមិនដឹងថា អតីតបេក្ខជន Cambodian Idolរដូវកាលទី៤រូបនេះ សម្រេចទៅផ្លូវមួយណាឡើយ។ អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ ស្របពេលមានការជួយជ្រោមជ្រែងច្រើន ហើយមហាជនគាំទ្រដូចភ្លូកទឹកភ្លូកដីនោះ យុវជន ទុំ សុវត្ថិ បានទទួលឱកាសរកលុយមួយទៀត តាមរយៈការឡើងច្រៀងក្នុងកម្មវិធីរបស់ក្រុមហ៊ុនទូរសព្ទដ៏ល្បីមួយ នាពេលខាងមុខនេះ។ ជក់ស្ដែង នៅថ្ងៃទី៣ ខែមិថុនា នេះ ទំព័រហ្វេសប៊ុក ក្រុមហ៊ុន HUAWEI…
អានបន្តឃើញហើយរត់ម៉ង! ពេជ្រ សោភា ទម្លាយរូបថតកាលពីមុន និងឆ្ងល់ខ្លួនឯងកាលនោះ អត់អ្នកញ៉ែ ផ្អើលហ្វេនៗចូលខំមិនព្រាតថា…
តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បច្ចុប្បន្ន មានវ័យក្បែរ៤០ឆ្នាំទៅហើយ តែនាង ត្រូវបានគេដឹងថា នៅមិនទាន់រកឃើញបុរសជាគូជីវិតច្បាស់លាស់ និងបង្ហាញមុខជាផ្លូវការ នៅឡើយ។ ទោះយ៉ាងណា តារាចម្រៀង ពេជ្រ សោភា ត្រូវបានគេមើលឃើញថា កំពុងតែទទួលបានជោគជ័យលើការងារសិល្បៈ និងជាតារាស្រីមួយរូប ដែលស្ថិតក្នុងចំណោមតារាចម្រើន ដែលរស់នៅប្រើជីវិតស្រណុកស្រួល មានទ្រព្យសម្បត្តិ លុយឡាន និងផ្ទះវិឡារ។ ពេជ្រ សោភា មានស្រុកកំណើតនៅខេត្តព្រៃវែង ដោយមានឪពុកឈ្មោះ ស៊ូ សារិន និង ម្ដាយឈ្មោះ សួ សុភាព។ ពេជ្រ សោភា មានបងប្អូនចំនួន៤នាក់ ហើយកាលវ័យកុមារភាព ជីវភាពគ្រួសាររបស់នាង មិនប្រសើរដូចបច្ចុប្បន្ននេះឡើយ ដោយនាងត្រូវជួយលក់ដូរឪពុកម្ដាយ ដើម្បីទទួលបានថវិកាគាំទ្រក្នុងការសិក្សា។ និយាយពីរូបសម្រស់វ័យ បើទោះពេលនេះ ស្ថិតក្នុងវ័យ៣៨ឆ្នាំក៏ពិតមែន តែតារាចម្រៀងម្ចាស់បទ «Better Day» រូបនេះ នៅតែស្រស់ស្អាត ក្មេងជាងវ័យដដែល ហើយបើធៀបនឹងសម្រស់ពីមុនទៀតសោត ឃើញថា នាងហាក់មិនខុសប្លែកគ្នាប៉ុន្មានឡើយ គ្រាន់តែពេលវ័យកាន់តែចាស់…
អានបន្ត