គេនៅចាំបានថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី៤ វគ្គJudge Audition សប្ដាហ៍ទី៤កន្លងទៅនេះ លោកគ្រូពេទ្យ សង្ហាម្នាក់ បានធ្វើឲ្យគណៈកម្មការសុខ ស៊ីឡាលីន លង់ស្នេហ៍រហូតវង្វេងវង្វាន់ស្មារតី។ ទោះយ៉ាណា នៅពេលនោះ ហាក់ដូចជាការលេងសើចដើម្បីបង្កើនបរិយាកាសសប្បាយរីករាយប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងសប្ដាហ៍ទី៥ឯណេះវិញ អ្នកលក់ ឡានម្នាក់ បានធ្វើឲ្យតារាចម្រៀង សុខ ស៊ីឡាលីន ស្រក់ទឹកភ្នែកពិតៗ ព្រោះតែបេក្ខជន បា,ញ់ចំបេះដូងនាងពេក។ មុននឹងចាប់ផ្ដើមបង្ហាញសមត្ថភាពនោះ បេក្ខជន ណាន វីសារ អាយុ២១ឆ្នាំ មកពីខេត្តសៀមរាប ប្រកបរបរជាអ្នកលក់ឡាន និងច្រៀងផងនោះ បានរៀបរាប់ពីប្រវត្តិដ៏កម្សត់របស់ខ្លួន។ ពេលនិយាយចប់ បេក្ខជន មានមុខមាត់ស្រដៀង តារាចម្រៀង ហ្សូណូ ម្នាក់នេះ បានលើកយកបទ«តើបងមានថ្ងៃនោះទេ» មកបកស្រាយ ហើយប្រាប់ថា ផ្ញើជូន គណៈកម្មការ សុខ ស៊ីឡាលីន ជាពិសេស។ តាមរយៈបទនេះ បេក្ខជន ណាន វីសារ បានច្រៀងយ៉ាងពីរោះ, មានទំនុកចិត្ត និងទទួលខុសត្រូវ។…
អានបន្តDay: June 5, 2022
អ្នកគាំទ្រ សរសើរ ឆន សុវណ្ណរាជ ល្បីជាងមុន ផុសត្រឹម២នាទី មានអ្នកចុចមេដៃរហូតដល់…
រហូតមកដល់ពេលនេះ សំឡេងនៃការរិះ,គន់ចំពោះតារាចម្រៀង ឆន សុវណ្ណរាជ នៅមិនទាន់ថមថយនៅឡើយ ក្រោយពីនិយាយថា No ទៅកាន់បេក្ខជន ទុំ សុវត្ថិ ធ្វើឲ្យរូបគេត្រូវធ្លាក់ចេញពីកម្មវិធីCambodian Idolរដូវកាលទី៤ វគ្គJudge Audition ទាំងទឹកភ្នែកនោះ។ ទោះជាមានការរិះ,គន់បែបណាក៏ដោយ តារាចម្រៀងសម្បូររោមដើមទ្រូងរូបនេះ មិនធ្វើការឆ្លើយតប ឬបកស្រាយអ្វីឡើយ ដោយលោកបញ្ជាក់ថា លោកជាមនុស្សមហាជន អ្នកទាំងអស់គ្នាមានសិទ្ធិក្នុងការរិះ,គន់លោក។ អ្វី ដែលលោកបកស្រាយ ចំពោះតែការកាត់.តសំឡេងរបស់លោក និងការបង្ហោះសារ ធ្វើឲ្យមានការយល់ច្រឡំប៉ុណ្ណោះ។ ងាកមកកម្មវិធីCambodian Idolនៅតែចាប់ផ្ដើមធម្មតា ដោយថ្មីៗនេះ ទំព័រហ្វេសប៊ុកផ្លូវការកម្មវិធីនេះ បានបញ្ជាក់ថា «គណៈកម្មការដ៏សុក្រិតទាំងបួនរូប នៅតែបន្តបេសកកម្មដ៏ធំប្រចាំឆ្នាំមួយនេះយ៉ាងអស់ពីកម្លាំងកាយចិត្ត ធានាជ្រើសរើសឲ្យបាននូវបេក្ខជន ដែលមានសមត្ថភាពពិតប្រាកដ ស័ក្ដិសមគ្រប់គ្រាន់បំផុតសម្រាប់ធ្វើជាអាយដូលថ្មីរបស់ទស្សនិកជន»។ ករណីលោកឆន សុវណ្ណរាជ កំពុងទទួលរងការរិះ,គន់នេះ ប្រិយមិត្តមួយចំនួន ទំនងជាយល់ឃើញថា ប្រជាប្រិយភាពរបស់តារាចម្រៀងរូបនេះ ធ្លាក់ចុះហើយមើលទៅ។ តែអ្នកគាំទ្ររបស់លោកម្នាក់ យល់ឃើញខុសពីនេះ ដោយសារការផុសរូបរបស់លោកសន្ទុះនៃការចុចមេដៃកើនឡើងជាងពេលមុនទៅទៀត។ ជាក់ស្ដែង នៅពេលលោក ឆន សុវណ្ណរាជ បង្ហោះរូបថត៣សន្លឹកនៅមុខអង្គរវត្ត ហើយបង្ហាញពីការនឹករំលឹកចំពោះទឹកដីខេត្តសៀមរាបនោះ…
អានបន្តទប់លែងជាប់! គង់ ចាន់ស្រីមុំ ខឹងញ័រសាច់ ក្រោយមានស្ត្រីម្នាក់បោះសម្តីឱ្យប្តីនិងកូនស្រីថា…(មានវីដេអូ)
នេះអាចចាត់ទុកជាលើកដំបូងហើយ ដែលគេបានឃើញតារាសម្តែង គង់ ចាន់ស្រីមុំ ឡាយវីដេអូដោយបង្ហាញអារម្មណ៍ខឹងសម្បា ក្រោយពីស្ត្រីម្នាក់ បានបោះពាក្យសម្ដីថា ឲ្យប្ដីរបស់នាង និងកូនស្រី ដែលកំពុងឈឺនោះ។ តារាសម្តែង គង់ ចាន់ស្រីមុំ បានឡាយវីដេអូរយៈពេលជាង៤៩នាទី កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ដោយដាក់ចំណងជើងថា «ញ័រសាច់»។ នៅក្នុងវីដេអូ វីដេអូនោះ គង់ ចាន់ស្រីមុំ បានរៀបរាប់ថា ប៉ះអ្នកណាបានតែកុំមនុស្សជាទីស្រឡាញ់ ជាពិសេសប៉ះកូននាង គឺ មិនអាចអត់ឱនបានទេ។ គង់ ចាន់ស្រីមុំ បានបន្ថែមថា មានស្ត្រីម្នាក់ ដែលជាហ្វេនបានថាឱ្យស្វាមីរបស់នាង ខណៈលោក គឹម សីហា អង្គុយចោងហោងបីកូនស្រីនៅមុខហាងមួយនៅផ្សារទំនើបអ៊ីអនពីរ ខណៈកូនស្រីមិនសូវស្រួលខ្លួន ហើយនាងជាម្តាយជាប់រវល់ថតវីដេអូ។ ស្ត្រីរូបនោះ បាននិយាយថា«ប៉ា ម៉ូម៉ូ ម៉េស ដាច់ដាបម៉េសអង្គុយបែបនេះ»។ បន្តពីនេះ បុគ្គលរូបនោះ បានសុំ ម៉ូម៉ូ ថតរូប តែដោយសារមិនស្រួលខ្លួនទើប ម៉ូម៉ូ មិនបានសើចនៅមុខកាមេរ៉ាបណ្តាលឱ្យស្ត្រីជាអ្នកសុំថតនិយាយបន្តទៀតថា «ខំស្រឡាញ់ គាំទ្រទាំងម៉ែ និងកូន…
អានបន្តប្ដី ដែលមនុស្សស្រីប្រាថ្នា! ក្រោយពពោះ ដេនី ក្វាន់ ទទួលបានការថ្នាក់ថ្នមពីគូស្នេហ៍ដូចព្រះនាង
បើទោះកន្លងមក ធ្លាប់រកាំរកូសជាមួយគ្នាផ្អើលអស់អ្នកគាំទ្រក៏ពិតមែន តែក្រោយពីផ្សះផ្សាគ្នាហើយនោះ គេសង្កេតឃើញថា តារាសម្ដែង ដេនី ក្វាន់ ទទួលបានការថ្នាក់ថ្នម ពីគូស្នេហ៍ដូចព្រះនាងអញ្ចឹង ហើយនេះក៏ជាក្ដីសុខ ដែលមនុស្សស្រីគ្រប់រូបប្រាថ្នាផងដែរ។ និយាយពីរូបសម្រស់វិញ បើទោះពេលនេះ កំពុងពពោះជាង៧ខែក្ដី តែដេនី ក្វាន់ នៅតែមាន សម្រស់ស្អាតផូរផង់ ហើយការស្លៀកពាក់របស់នាង ក៏មើលទៅ នៅតែសក្ដិសម និងទាក់ទាញមិនធម្មតាដដែល។ ចំពោះគូស្នេហ៍របស់ខ្លួននេះ ដេនី ក្វាន់ បានព្យាយាមលាក់មុខម្ដងហើយម្ដងទៀត ដោយនាងបង្ហោះរូបតែងតែបែរខ្នងជានិច្ច។ តែក្រោយមក បង្ហាញមុខបានមួយរយៈ ស្រាប់តែមានរកាំរកូសជាមួយគ្នា ធ្វើឲ្យតារាស្រីរូបនេះ បង្ហោះសារផ្អើលអ្នកគាំទ្ររបស់ខ្លួន។ បន្ទាប់ពីបង្ហោះសារផ្អើលអ្នកគាំទ្រមិនបានប៉ុន្មានផង ស្រាប់តែដេនី ក្វាន់ ថតរូបជាមួយបុរសម្នាក់ ដោយបែរខ្នងដដែល ហើយគេនឹកស្មានថា នាងមានប្ដីថ្មីទៀតបាត់ហើយ តែតាមពិតគឺជាបុរស ដែលនាងបង្ហាញមុខលើកមុន និងធ្លាប់មានភាពរកាំរកូសជាមួយគ្នានេះឯង តែពួកគេផ្សះផ្សាគ្នាវិញបាន ធ្វើឲ្យរូបនាង ទទួលបានការថ្នាក់ថ្នមលើសដើម មើលទៅដូចព្រះនាងអញ្ចឹង។ ជាក់ស្ដែង ថ្មីៗនេះ គណនីយហ្វេសប៊ុករបស់គូស្នេហ៍នាង បានបង្ហាញរូបភាពផ្អែមល្ហែមជាមួយនាងជាច្រើនចេញពីប្រទេសថៃ ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថា សរសើរពីសំណាងរបស់តារាស្រីរូបនេះ និងជូនពរឲ្យពួកគេស្រឡាញ់គ្នាបែបនេះរហូតទៀតផង។…
អានបន្តមិនងាយស្រួលទេ! ទម្រាំបានរាងស្អាតប៉ុននេះ, រ៉េត ស៊ូហ្សាណា តស៊ូខ្លាំងណាស់ ពេលដើរលេងម្ដងៗមិនហ៊ាន…
រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងម្នាក់ ដែលអាចច្រៀងបានទាំងបទអង់គ្លេស និងភាសាខ្មែរបានយ៉ាងពីរោះ ហើយសម្រស់របស់នាង ក៏ស្អាតថែមទៀត ជាមួយនឹងរូបរាងស្រឡូន សាច់ស គួរជាទីគយគន់។ ទោះយ៉ាងណា ទម្រាំតែទទួលបានរូបរាងដ៏ស្រឡូនបែបនេះ អតីតបេក្ខនារីក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកThe Voice Cambodia រដូវកាលទី២រូបនេះ បានតស៊ូខ្លាំងណាស់ជាមួយនឹងការហាត់ប្រាណ តមអាហារ ដែលខ្លួនចូលចិត្តផង។ ជុំវិញរឿងនេះ រ៉េត ស៊ូហ្សាណា ធ្លាប់ចែករំលែកបទពិសោធន៍របស់ខ្លួនដូច្នេះថា «ពី 58kg រហូតដល់ 45kg…ស្រក់អស់ 13kg ត្រឹមរយៈពេល 3ខែគត់.. រូបភាពខាងឆ្វេងកាលនោះខ្ញុំ 58kg ហើយខាងស្ដាំ ដែលជារូបបច្ចុប្បន្ន 45kg..នៅពីក្រោយការស្រក់ kg នេះ គឺមានការលំបាកច្រើនដោយត្រូវហាត់ប្រាណផង តមអាហារ ដែលខ្លួនចូលចិត្តផង.ត្រូវញុំាបន្លែ ដំឡូងផ្អែម (sweet potato) ដោយពេលខ្លះមួយថ្ងៃពេញ ញុំាតែ ផ្លែប៉ោម និងទឹក រត់ម៉ាស៊ីនផង វៃបុកផង.. តែនេះជាលទ្ធផលដែលទទួលបានពីក្រោយការខិតខំប្រឹងប្រែង.. ខ្ញុំធ្វើបាន បងប្អូនទាំងអស់គ្នាក៏អាចធ្វើបាន ដើម្បីសុខភាពល្អ និង បង្កើនទំនុកចិត្តលើខ្លួនឯង..បងប្អូនទាំងអស់គ្នាតែងតែចង់អោយខ្ញុំចែករំលែកពីវិធីស្រក់ kg…
អានបន្តឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្រសរសើរថា ជាតារាស្រី ដែលរក្សាភាពអត់ធ្មត់បានល្អបំផុត ព្រោះថា…
ស្របពេលមហាជនកំពុងរិះ,គន់ទៅលើតារាចម្រៀង ឆន សុវណ្ណរាជ ស្ទើរងើបមុខមិនរួច ក្រោយទម្លាក់បេក្ខជន ទុំ សុវត្ថិ ចេញពីកម្មវិធីCambodian Idolរដូវកាលទី៤ វគ្គ Judge Audition នោះ តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ជាផ្ទាំងស៊ីបមួយផងដែរ។ ទោះយ៉ាងណា កំពូលតារាចម្រៀងស្រីលំដាប់ប្រទេសរូបនេះ មានការអត់ធ្មត់ខ្ពស់ណាស់ មិនធ្វើការតបតអ្វីនោះឡើយ ទោះអ្នកខ្លះបង្កើតជាអាខោនទីកតុកក្លែងក្លាយដាក់ឈ្មោះអ្នកនាង បង្ហោះចម្រៀងបែបឌឺដង ចំស្ថានការណ៍កំពុងក្ដៅគគុកធ្វើឲ្យមានការយល់ច្រឡំ និងរិះគន់អ្នកនាង កាន់តែខ្លាំងបែបណាក៏ដោយ។ មិនថាតែពេលនេះនោះទេ នៅពេលកន្លងមក ទោះមានយល់ច្រឡំមួយចំនួន និងរិះ,គន់អ្នកនាងប៉ុណ្ណាក៏ដោយ ក៏តារាចម្រៀង ដែលមានប្រវត្តិដ៏កម្សត់រូបនេះ មិនធ្វើការតបតអ្វីឡើយ ដោយជ្រើសរើស ការរក្សាភាពស្ងៀមស្ងាត់ ជាជម្រើសដ៏ល្អនោះ។ ប្រការនេះ ត្រូវបានទំព័រហ្វេសប៊ុកមួយ ឈ្មោះ«តារាខ្មែរ តារាថៃ តារាកូរ៉េ» លើកសរសើរ កាលពីពេលថ្មីៗថា «តារាស្រី ដែលរក្សាភាពអត់ធ្មត់បានល្អបំផុត មិនចូលចិត្តតបត មិនចូលចិត្តប្រកែកវែកញែករកខុសត្រូវ គ្រប់យ៉ាងគឺទុកអោយពេលវេលាជាអ្នកបកស្រាយ ស្ងប់ស្ងាត់ នឹងន មិនថាមានព្យុះភ្លៀងយ៉ាងណា ក៏អាចឆ្លងកាត់បាន បែបនេះហើយទើបគាត់អាចឈរជើងជាកំពូលតារាបានមកដល់សព្វថ្ងៃ…
អានបន្ត