កាលពីពេលថ្មីៗកន្លងទៅនេះ បុរសម្នាក់ ប្រើប្រាស់គណនីទីកតុកឈ្មោះ «sinun0» បានធ្វើត្រាប់កាយវិការតាមសំឡេងរបស់ Adminជីងចក់បានយ៉ាងល្អ ធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរ សូមតែអ្នកស្រីទ្រី ដាណា ក៏លាន់មាត់ថាដូចផងដែរ។ វីដេអូ ធ្វើត្រាប់កាយវិការតាមសំឡេងនោះ គ្រាន់តែអ្នកចុចបេះដូងជាង៣០ម៉ឺន, បញ្ចេញមតិជាង២ពាន់ និងកូពីលីង ជាង២០០០ផងដែរ។ ក្នុងចំណោមមតិជាង២ពាន់នោះ ពួកគេ លើកឡើងថា «ចុម មុខដូចម្ល៉េះ, ឡូយជាងម្ចាស់ដើមទៀត, ខ្លាំងជាងម្ចាស់ដើមទៀត, មុខដូចគ្នាទៀត, មុខស្រដៀងពូចក់ កាលនៅស្គម»។ ចំពោះម្ចាស់សំឡេង Adminជីងចក់ ក្រោយពីឃើញបុរសខាងលើ ធ្វើត្រាប់កាយវិការបានយ៉ាងល្អ ខ្លាំងជាងលោកទៅទៀតនោះ ក៏សម្រេចឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល ជាការលើកទឹកចិត្ត ដោយដំបូងឡើយហៅបុរសនោះថា ប្អូន ដល់ដឹងអាយុពិតបុរសនោះ៣៨ឆ្នាំ ទើបប្ដូរមកហៅថាបងវិញ ព្រោះAdminជីងចក់អាយុ៣៦ឆ្នាំ។ បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ថា អ្នកយកសំឡេងខ្លួនទៅធ្វើត្រាប់មានច្រើនណាស់ តែបងប្រុសខាងលើ គាត់ធ្វើបានល្អខ្លាំងណាស់ ទាំងទឹកមុខ ទាំងសំឡេង សង់តង់គ្នា អញ្ចឹងខ្លួនសម្រេចថា «យេស»។ ពូចក់ បន្តថា សំឡេងគាត់ដូចចាក់ឌីស អញ្ចឹងខ្លួនឲ្យ«យេស» ហើយឧបត្ថម្ភ២០ម៉ឺនរៀលទៀត។ …
អានបន្តDay: June 8, 2022
បែកធ្លាយ! ចេះតែឆ្ងល់ បេក្ខនារីម្នាក់នេះ មុខស្រដៀង អ្នកស្រី ទ្រី ដាណា ម៉្លេះ ដល់សាមីខ្លួន ទម្លាយទើបដឹងថាមកពី…(មានវីដេអូ)
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ វគ្គ Judge Audition សប្ដាហ៍ទី៣ បានបញ្ចប់ទៅកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ដោយចម្រាញ់បានបេក្ខជន បេក្ខនារីមានសមត្ថភាពចំនួន២៣រូប។ ក្នុងចំណោម២៣រូបនេះ អ្នកទស្សនាមួយចំនួន បានចាប់អារម្មណ៍ទៅលើបេក្ខនារីមួយរូបស្ថិតក្នុងវ័យ២៨ឆ្នាំ ឈ្មោះ ធី ចាន់ធា ដោយសារតែច្រៀងដូចចាក់ឌីស ហើយមុខមាត់ស្រដៀងទៅនឹងអ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ទៀតផង។ បេក្ខនារី មកពីខេត្តបាត់ដំបងរូបនេះ បានលើកយកបទចម្រៀងមានចំណងជើងថា «រាត្រីទឹកឃ្មុំ» មកបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការ ដោយគ្រាន់តែចាប់ផ្ដើមច្រៀងភ្លាម សំឡេងដូចចាក់ឌីសទៅហើយ ដោយច្រៀងបានយ៉ាងពីរោះ រណ្ដំ ផ្អែម ស្រទន់ ស្ដាប់ហើយចង់ងងុយដេកតែម្ដង។ ក្រោយច្រៀងបទប្រឡងចប់ និងទទួលបានការសរសើរហើយនោះ, បេក្ខនារីម្នាក់នេះ ថែមទាំងច្រៀងសម្ដែងកាត់សក់បង្កក់សេរី បានយ៉ាងល្អ ដោយចាប់ដៃគូជាមួយលោក ណុប បាយ៉ារិទ្ធ ញាំងឲ្យកម្មវិធីទាំងមូលពោរពេញដោយសំណើច ព្រោះតែពាក្យកំប្លុកកំប្លែងតួទេវតាប្រុសនោះ។ ការច្រៀងបង្ហាញសមត្ថភាព រួមនឹងច្រៀងសម្ដែងបន្ថែមបានយ៉ាងល្អនេះ មិនធ្វើឲ្យគណៈកម្មការស្ទាក់ស្ទើរក្នុងការផ្ដល់«យេស»ចំនួន៤ដល់បេក្ខនារីរូបនេះឡើយ។ លើសពីនេះ សំបុត្រមាសនោះ ត្រូវបាន លោក ឆន សុវណ្ណរាជ…
អានបន្តខ្លាំងប៉ះខ្លាំង! ប្អូនស្រី តារាសម្ដែង គង់ ម៉ូនីកា បកស្រាយការពិត, លោកផែង វណ្ណៈ សក ទៅ ឧកញ៉ា ហេង ឡុងថា…(មានវីដេអូ)
តារាស្រី គង់ មូនីកា ចាប់ផ្ដើមមានឈ្មោះបោះសំឡេង ក្រោយសម្ដែងនៅក្នុង MV បទចម្រៀង «រាំគ្រលែងចង្កេះ» របស់តារាចម្រៀង Tempo ព្រោះតែរូបនាង ហ៊ានស្លៀកឈុតប៊ីគីនី បង្ហាញដើ.ម.ទ្រូ.ងមូលក្លុំ និងជើងដ៏ស្រឡូនទាំងគូ ដ៏គួរឲ្យស្រឡាញ់នោះ។ ក្រោយមក តារាស្រីរូបនេះ បានសាងស្នាដៃធំមួយទៀត តាមរយៈការសម្ដែង MV ក្នុងបទចម្រៀង «ជូនដំណើរអូនឡើងលើផ្លូវហាយវ៉េ» របស់តារាចម្រៀងសំឡេងស្អកខេម ដោយ MVមួយនេះ បានចំណាយដើមទុនច្រើនបំផុត របស់ផលិតកម្ម កាឡាក់ស៊ីណា វ៉ាត្រា។ ទោះយ៉ាងណា អ្វីដែលគួរឲ្យស្ដាយ និងស្លុ.ត.ចិ.ត្តនោះ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ស្រាប់តែទទួលបានដំណឹងថា កញ្ញា គង់ ម៉ូនីកា បានទទួលម.រណ.ភាព ដោយសារគាំ,ងបេះ.ដូង ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។ ស្របពេលព័ត៌មានផ្សាយព្រោងព្រាតថា ស្លា.ប់ដោយសារគាំ.ង.បេះ.ដូងនោះ ស្រាប់តែលោក ឧកញ៉ា ហេង ឡុង វិញ កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានទម្លាយថា «ព័ត៌មានក្រៅផ្លូវការ “មរណភាពរបស់កញ្ញា…
អានបន្ត