មុននឹងបញ្ចប់ជី,វិតភរិយានោះ បុរសជាមន្ត្រីយោធាម្នាក់ ឈ្មោះ ជា អូន អាយុ២៦ឆ្នាំ បានអះអាងថា ខ្លួនដេកគិតចុះគិតឡើងអស់រយៈពេល១ខែឯណោះ និងបានបង្ហោះសារសុំទោសកូន, ឪពុកម្ដាយ បងប្អូនទាំងអស់ទាំងទឹកភ្នែកទៀតផង។ បុរសជាមន្ត្រីយោធាខាងលើ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «ជា អូន សន្តិភាព» បានបង្ហោះសារនៅម៉ោង២និង០៥នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ដូច្នេះថា «ខ្ញុំមិនមែនមនុស្សអវិជ្ជាទេ តែដោយសារបំ.ពានកុហ.កក្ប.ត់ៗសា.ហា.វខ្លាំងពេកនឹកស្មានមិនដល់ ខ្ញុំហ៊ានធ្វើខ្ញុំគិតហើយគិតទៀត1 ខែមុននឹងខ្ញុំធ្វើខ្ញុំប្រាប់ហើយប្រាប់ទៀត តែអ្នកមើលងាយខ្ញុំខ្ញុំមិនចង់ទេ តែអ្នកឯងនៅតែបង្ខំខ្ញុំ ខុសហើយនៅខ្លាំងទៀតដោយសារបុរសម្នាក់អ្នកបំ,ផ្លាញអនាគតគ្រួសារតូចនេះ»។ ក្រោយមកនៅម៉ោង២និង០៧នាទី បុរសខាងលើ បានបង្ហោះវីដេអូ, រូបថតជាមួយភរិយា និងកូន អមដោយការរៀបរាប់ភ្ជាប់ជាមួយស្ទីកឃ័រទឹកភ្នែកថា «ញុំសុំទោសម៉ាក់ប៉ាសងខាងកូនមិនចង់ធ្វើអញ្ចឹងទេព្រោះតែក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបានហើយប្រពន្ធខ្ញុំគេមិនផ្ដល់ឱកាសឲ្យខ្ញុំទេខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមក ខ្ញុំប្រាប់ហើយថាកុំឱ្យកុហកខ្ញុំ បំ.ពានខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេ កូនសុំទោសម៉ាក់ប៉ាខ្ញុំពិបាកធ្វើចិត្តខ្លាំងណាស់ ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេសូមម៉ាកប៉ាជួយដាក់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំជាមួយគ្នាអស់មួយជីវិត កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ជួយមើលកូនខ្ញុំផង ទ្រព្យដែលខ្ញុំមាននិងប្រពន្ធខ្ញុំដល់ឱ្យនិងថែរក្សាកូនខ្ញុំផង កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន»។ គួរបញ្ជាក់ថា មន្ត្រីយោធាម្នាក់ បានដកកាំភ្លើងខ្លីបា…ញ់ស.ម្លា.ប់ ប្រពន្ធស្លា…ប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុងបន្ទប់គេង នៃផ្ទះរបស់ជនរង,គ្រោះជាប្រពន្ធឈ្មោះ នូ សុខនីតា កាលពីវេលាម៉ោង…
អានបន្តDay: June 10, 2022
ព្រឺសម្បុរខ្ញាកៗ! អាម៉ី ត្រូវខ្មោចលង ពេលដេកសណ្ឋាគារ រហូតប្រកាសក្ដែងៗថា…
គេនៅចាំបានថា កញ្ញា តេង ណដាណា ហៅ អាម៉ី បានភ្ជាប់ពាក្យជាមួយនឹងបុរសសង្ហាម្នាក់ឈ្មោះ Kelvin កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ដោយគ្រាន់តែថ្លៃបណ្ដាការ រហូតទៅដល់៩៩៩៩៩ដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ៤០០ ០០០ ០០០រៀល (បួនរយលានរៀល) និងចិញ្ចៀនពេជ្រ ២ម៉ឺនដុល្លារឯណោះ។ ដោយឡែកAh Gi Leader មានឈ្មោះពិត តេង ស៊ីណាត បានភ្ជាប់ពាក្យជាមួយបុរសរូបសង្ហាម្នាក់ ឈ្មោះ អៀង អេងឡាយ ក្រោមការចូលរួមពីសាច់ញាតិ ចាស់ទុំទាំងសងខាង កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ ដោយ គ្រាន់តែថ្លៃបណ្ដាការ រហូតដល់ទៅ ៥០០លានរៀល ខ្សែកពេជ្រ តម្លៃខ្ទង់៧ម៉ឺនដុល្លារ ព្រមទាំងផ្ទះមួយខ្នង តម្លៃជាង១០ម៉ឺនដុល្លារផងនោះ។ កាលពីពេលថ្មីៗនេះ បងប្អូនបង្កើត២នាក់នេះ រួមនឹងគូដណ្ដឹងរបស់ពួកគេ បានធ្វើដំណើរទៅកម្សាន្តនៅឯប្រទេសថៃ ហើយនៅទីនោះ ពួកគេដេកនៅសណ្ឋាគារមួយ ស្រាប់តែត្រូវខ្មោចលង ធ្វើឲ្យពួកគេដេកបានមួយយប់រើចេញតែម្ដង។ អាម៉ី…
អានបន្តនោះ! ប៊ុន ផាក ប្រាប់ពីគន្លឹះជោគជ័យស្នេហា, ជា ចាន់តុលា ប្រាប់ពីអាថ៌កំបាំងមនុស្សប្រុស ជាការដាស់តឿនថា…
ក្រោយពីរងព្យុះភ្លៀងជាច្រើននាពេលកន្លងមកល្បីកក្រើកអស់បណ្ដាញសង្គម រួចមក គេសង្កេតឃើញថា ជីវិតគូរបស់លោក ប៊ុន ផាក និងម្ចាស់ហាងV Shopកញ្ញា ស៊ាន ធារី កាន់តែល្អប្រសើរឡើង ដូចលលលកញីឈ្មោល ស្រមោច និងស្ករអញ្ចឹង។ ជាក់ស្ដែងថ្មីៗនេះ ដើម្បីជីវិតគូកាន់តែមានថាមពលខ្លាំងឡើងនោះ ពួកគេ បានដឹកដៃគ្នា ហោះហើរទៅសាកថ្មឲ្យជីវិត នៅឯកោះម៉ាឌៀវ ដែលជាកោះ ល្បីឈ្មោះដូចឋានសួគ៌លើគោក ទាល់តែអ្នកមានទើបអាចទៅលេងបាននោះ។ ក្នុងដំណើរកម្សាន្តនេះ ពួកគេថែមទាំង បានចងក្រងវីដេអូគួរឲ្យចាប់ចិត្ត មើលមួយភ្លែត ដូចជាវីដេអូត្រៀមរៀបមង្គលការ ជះចំហាយកក់ក្តៅពេញទីតែម្តង។ ស្របពេលស្នេហាកំពុងតែទទួលបាននៅភាពជោគជ័យនេះផងដែរ លោកគ្រូ ជោគជ័យ ប៊ុន ផាក កាលពីពេលថ្មីៗនេះ បានបង្ហោះរូបថតទិដ្ឋភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកចេញពីកោះខាងលើ ហើយបានប្រាប់ពីគន្លឹះជាច្រើនដើម្បីឲ្យស្នេហាគង់វង់បានយូរអង្វែងនោះ។ សហគ្រិនវ័យក្មេងរូបនេះ បានរៀបរាប់ថា «- ស្នេហាវាអួអាប់ ពេលដែរឈ្លោះគ្នា តែវាក៏ស្រស់បំព្រងខ្លាំងនៅពេលដែរត្រូវគ្នា ចឹងកុំទុកពេលអោយខឹងគ្នាយូរ នាំខាតពេល ខូចមនោសញ្ចេតនា ( ឆាប់លួងឆាប់បាត់ ក្រលួង ក្របាត់ ) – date គ្នារូមែនតិចរៀងរាល់អាទិត្យគឺសំខាន់ មិនថារវល់យ៉ាងណា…
អានបន្តទោះទៅជាខ្មោ,ចក៏បារម្ភពីកូន! អ្នកភូមិឮសំឡេងមនុស្ស២នាក់យំពេលយប់, ធារិកា ទៅកន្លែងកើត.ហេតុវិញ ស្រាប់តែឃើញ…(មានវីដេអូ)
រហូតមកដល់ពេលនេះ រយៈពេលជិត១ខែទៅហើយ ដែលតារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា បានបាត់បង់ឪពុកម្ដាយជាទីស្រឡាញ់ក្នុងមួយប៉ប្រិចភ្នែក ក្រោយជួបហេតុការណ៍ក្រឡាប់រថយន្ត នៅស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ។ តាមការរៀបរាប់របស់ ធារិកា នៅពេលនោះគឺថា ផ្លូវកោង ហើយដីរអិល ក្នុងឡានជិះ៥នាក់ ពេលនោះ ប៉ានាងកាច់ចង្កូតអត់ទាន់។ បើកាច់ទៅឆ្វេងផុតហើយ ព្រោះគុម្ពព្រៃ ដល់ទៅស្ដាំក្រឡាប់ធ្លាក់ប្រឡាយ បណ្ដាលឲ្យមានហេតុការណ៍បែបនេះតែម្ដង។ នៅពេលភ្លាមៗនោះ គេមិនដឹងមូលហេតុពិតប្រាកដឡើយ។ តែក្រោយបុណ្យ៧ថ្ងៃឪពុកម្ដាយ ធារិកា បានប៉ុន្មានថ្ងៃ, តារាចម្រៀង អ៊ាម វន្នី បានបញ្ជាក់ពីមូលហេតុថា «តាមការផ្តល់ដំណឹងពីរដ្ឋបាលខេត្តព្រះវិហារបានអោយដឹងថា រថយន្តបែកកង់មុខផ្នែកខាងស្តាំពេលកំពុងបើកបរ ទើបធ្វើអោយទាញចង្កូតទៅស្តាំក្រឡាប់ធ្លាក់ប្រឡាយរហូតដល់មានគ្រោះ ថ្នាក់ដល់ជីវិត»។ ជាមួយគ្នានោះ លោកបានសម្ដែងអារម្មណ៍សោកស្ដាយថា «ពិតជាគួរអោយសោកស្តាយខ្លាំងណាស់ ចឹងបានខ្ញុំឆ្ងល់ថា ហេតុអ្វីដានកង់ឡានគាត់បើកត្រូវគន្លងផ្លូវល្អណាស់ តែសុខៗស្រាប់តែឃើញស្នាមកាច់ចង្កូតទៅស្តាំសឹងតែ៩០ដឺក្រេទៅវិញ»។ ងាកមក ធារិកា ក្រោយឪពុកម្ដាយបាត់បង់ជីវិតទៅ បន្ទុកទាំងអស់ត្រូវធ្លាក់លើនាង ទាំងការបង់រំលស់ផ្ទះ, បង់សាលាប្អូន, ចំណាយប្រចាំថ្ងៃ, ទូទាត់ថ្លៃឡានខ្ចីគេ ហើយជួបគ្រោះ.ថ្នាក់ ជាដើម។…
អានបន្តគិតខុសបាត់! ខួបកំណើត កែវ ចាន់និមល, ស្វាមីទម្លាយរឿងបែបនេះ ទើបដឹងថា នាងលំបាកប៉ុណ្ណា…
លោកអ្នកទំនងជាបានជ្រាបរួចមកហើយថា អ្នកនាង កែវ ចាន់និមល និងលោក សូវ៉ាត សីលា បានរៀបការជាមួយគ្នារហូតមកដល់ពេលនេះ រយៈពេលជាង១០ឆ្នាំមកហើយ ដោយមានកូនស្រីម្នាក់ ជាដំណក់ឈាមរួមគ្នា។ ជាការកត់សម្គាល់ កន្លងមក ពួកគេទាំង២ ហាក់មានភាពមមាញឹករៀងខ្លួន មិនសូវមានពេលស្និទ្ធស្នាលគ្នាទេ តែមួយរយៈចុងក្រោយនេះ ពួកគេ បានឆ្លៀតពេលវេលារកលុយមកសាកថ្មជីវិតរបស់ពួកគេឲ្យកាន់តែស្រស់បំព្រងឡើង។ ថ្មីៗនេះ លោក សូវ៉ាត សីលា បានចូលកាន់តំណែងជា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹត្យការ នៃវិទ្យាស្ថានជាតិអាកាសចរស៊ីវិល របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ក្នុងឱកាសនោះ គេឃើញ លោក សូវ៉ាត សីលា ថើបអ្នកនាង កែវ ចាន់និមល ជាភរិយា អមដោយបាច់ផ្កាយ៉ាងស្រស់ស្អាត១បាច់ នាមុខវេទិកាប្រកាសឡើងតំណែងថ្មីនោះទៀតផង។ ដោយឡែកនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃខួបកំណើតរបស់ភរិយានោះ លោក សូវ៉ាត សីលា បានបង្ហោះកម្រងរូបថតជាច្រើនសន្លឹកក្នុងឈុតប្រពៃណី ហើយពោលពាក្យជូនពរ និងសរសើរភរិយាថា «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ ជូនពរអូនឲ្យមានសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លៀសវៃ និងទទួលបានការគាំទ្រ…
អានបន្តបំណងបានសម្រេច! កែវ ចាន់និមល កើនអាយុ១ឆ្នាំទៀត, ខួបកំណើតឆ្នាំនេះ ពិសេសជាងពេលមុនៗ សាមីខ្លួន ពោលពាក្យចេញពីបេះដូងថា…
អ្នកនាង ចាន់ កែវនិមល គឺជាពិធីការិនីឆ្នើមមួយរូបប្រចាំទូរទស្សន៍ហង្សមាស និងក្ដោបក្ដាប់តំណែងក្នុងកម្មវិធីធំៗជាច្រើន ជាហេតុធ្វើឲ្យប្រជាប្រិយភាពរបស់នាង កាន់តែលេចធ្លោឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រហូតមកដល់ពេលនេះ អ្នកនាង កែវ ចាន់និមល បានរៀបការជាមួយស្វាមីអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយបន្សល់ទុកនូវកូនស្រីម្នាក់ជាដំណក់ឈាមរួមគ្នា។ ជាការកត់សម្គាល់ ជីវិតគូរបស់ពួកគេ មិនសូវមានពេលស្និទ្ធស្នាលគ្នាប៉ុន្មាននោះទេ ដោយសារតែពួកគេ គិតពីអនាគតគ្រួសារ រវល់រកលុយរៀងខ្លួននោះ។ ទោះយ៉ាងណា ក៏ពួកគេនៅតែមានវេលាដើម្បីសាកថ្មឲ្យជីវិតគូរបស់ពួកគេ មានឋាមពលកាន់តែខ្លាំងនោះ។ ជាក់ស្ដែងនៅថ្ងៃនេះ ជាថ្ងៃខួបកំណើតរបស់ខ្លួន ដែលត្រូវកើនអាយុ១ឆ្នាំទៀតនោះ កែវ ចាន់និមល បានធ្វើឡើងយ៉ាងពិសេស មានការរូបថតក្នុងឈុតប្រពៃណីជាមួយស្វាមី, កូន ជាពិសេសជាមួយឪពុកម្ដាយ ជាអ្នកផ្ដល់កំណើតឲ្យនោះ។ បង្ហោះភ្ជាប់ជាមួយកម្រងរូបថតជាច្រើនសន្លឹក កែវ ចាន់និមល បានរៀបរាប់ដូច្នេះថា «ថ្ងៃកំណើតឆ្នាំនេះ ចាត់ទុកថា ពិសេសសម្រាប់ខ្ញុំ ព្រោះខ្ញុំប៉ងចង់ថតរូបជុំប៉ាម៉ាក់ក្នុងឈុតបែបនេះយូរហើយអរគុណលោកទាំងពីរ ដែលផ្តល់កំណើតដល់កូនលោកទាំងពីរមិនមែនជាសេដ្ឋី តែលោកតែងតែអោយកូនគ្រប់យ៉ាងមិនថាតម្លៃប៉ុន្មានអោយតែកូនចង់បាន»។ តាមរយៈនេះ អ្នកគាំទ្រ, អ្នកសិល្បៈរួមអាជីព, មិត្តភក្ដិ, សាច់ញាតិ បងប្អូនមួយចំនួន បានចូលរួមជូនពរតាមរយៈខំមិនព្រោងព្រាត ក្នុងនោះ ឱក សុគន្ធកញ្ញា បានជូនពរថា…
អានបន្តត្រេកអរជំនួស! ក្រោយធ្លាក់ខ្លួនគ្មានលុយទិញម្ហូប និងទឹកដោះគោកូន, លោកជំទាវ ហ៊ុន ស៊ីណាត ឧបត្ថម្ភថវិកាដល់ យក់ ឋិតរដ្ឋា និងស្វាមី រហូតដល់…
គេនៅចាំបានថា តារាចម្រៀង យក់ ឋិតរដ្ឋា បានរៀបការជាមួយ លោក ឃុំ ប៉ុណ្ណាដែត កាលពីអំឡុងឆ្នាំ ២០០៦។ ក្រោយពីរៀបការជាមួយគ្នារួចមក គិតមកដល់ពេលនេះ ពួកគេ បានទទួលចំណងដៃកូនប្រុស ស្រី ចំនួន ៣ នាក់ហើយ ។ បច្ចុប្បន្ន ពួកគេទាំង២នាក់ មានអាជីវកម្មជាច្រើននៅក្នុងដៃ ដូចជា គ្រឿងសម្អាង ដីឡូតិ៍ និងផ្ទះល្វែង បុរីជាដើម។ តែថ្មីៗនេះ ស្រាប់តែជួបរឿងរ៉ាវជាមួយអ្នកមានទ្រព្យ ធ្វើឲ្យពួកគេបានត្រឹមប្ដេជ្ញាតស៊ូដល់ទីបញ្ចប់ ហើយសម្បីតែលុយទិញទឹកដោះគោកូនក៏ពួកគេត្រូវខ្ចីលុយមិត្តភក្ដិដែរ។ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ តារាចម្រៀង អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហោះសារយ៉ាងភ្ញាក់ផ្អើល អមដោយស្ទីកឃ័រទឹកភ្នែកថា « ខ្ញុំអត់ដែលធ្វើបាបអ្នកណាទេលោកអើយ បាបកម្មមានពិត អ្នកឯងបំពានខ្ញុំ ហេតុអីអ្នកឯងបំផ្លាញខ្ញុំចឹង»។ ក្រោយមកនៅថ្ងៃទី២៨ ខែឧសភា យក់ ឋិតរដ្ឋា បានបង្ហោះរូបថតជិះកង់៣ជាមួយកូនៗយ៉ាងកម្សត់ ហើយរៀបរាប់អមដោយស្ទីកឃ័រទឹកភ្នែកទៀតថា «ខ្ញុំដឹងថា ខ្ញុំគ្មានលុយកាក់ច្រើនដូចអ្នកឯងដើម្បីតតាំងជាមួយអ្នកឯង តែខ្ញុំនឹងស៊ូអោយដល់ទីបញ្ចប់ បើទោះជាខ្ញុំត្រូវដើរខ្ចីបុលលុយកាក់គេក៏ដោយ គឺខ្ញុំប្រើភាពស្មោះត្រង់របស់ខ្ញុំតែមួយមុខគត់…
អានបន្តទ្រឹស្ដីញាក់សាច់! លោកគ្រូជោគជ័យ ប៊ុន ផាក ប្រាប់ពីគន្លឹះធ្វើឲ្យជីវិតគូ ស្រឡាញ់គ្នាបានយូរ
ក្រោយពីរងព្យុះភ្លៀងជាច្រើននាពេលកន្លងមកល្បីកក្រើកអស់បណ្ដាញសង្គម រួចមក គេសង្កេតឃើញថា ជីវិតគូរបស់លោក ប៊ុន ផាក និងម្ចាស់ហាងV Shopកញ្ញា ស៊ាន ធារី កាន់តែល្អប្រសើរឡើង ដូចលលលកញីឈ្មោល ស្រមោច និងស្ករអញ្ចឹង។ ជាក់ស្ដែងថ្មីៗនេះ ដើម្បីជីវិតគូកាន់តែមានថាមពលខ្លាំងឡើងនោះ ពួកគេ បានដឹកដៃគ្នា ហោះហើរទៅសាកថ្មឲ្យជីវិត នៅឯកោះម៉ាឌៀវ ដែលជាកោះ ល្បីឈ្មោះដូចឋានសួគ៌លើគោក ទាល់តែអ្នកមានទើបអាចទៅលេងបាននោះ។ ក្នុងដំណើរកម្សាន្តនេះ ពួកគេថែមទាំង បានចងក្រងវីដេអូគួរឲ្យចាប់ចិត្ត មើលមួយភ្លែត ដូចជាវីដេអូត្រៀមរៀបមង្គលការ ជះចំហាយកក់ក្តៅពេញទីតែម្តង។ ស្របពេលស្នេហាកំពុងតែទទួលបាននៅភាពជោគជ័យនេះផងដែរ លោកគ្រូ ជោគជ័យ ប៊ុន ផាក កាលពីពេលថ្មីៗនេះ បានបង្ហោះរូបថតទិដ្ឋភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកចេញពីកោះខាងលើ ហើយបានប្រាប់ពីគន្លឹះជាច្រើនដើម្បីឲ្យស្នេហាគង់វង់បានយូរអង្វែងនោះ។ សហគ្រិនវ័យក្មេងរូបនេះ បានរៀបរាប់ថា «- ស្នេហាវាអួអាប់ ពេលដែរឈ្លោះគ្នា តែវាក៏ស្រស់បំព្រងខ្លាំងនៅពេលដែរត្រូវគ្នា ចឹងកុំទុកពេលអោយខឹងគ្នាយូរ នាំខាតពេល ខូចមនោសញ្ចេតនា ( ឆាប់លួងឆាប់បាត់ ក្រលួង ក្របាត់ ☺️ ) – date…
អានបន្ត