គេនៅចាំបានថា លោកឪពុក តារាចម្រៀង សុខ សីឡាលីន បានទទួលមរណភាព កាលពីយប់ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ ដោយសារតែជំងឺប្រចាំកាយ ធ្វើឲ្យនាងសោកសង្រេងជាពន់ពេក។ កាលពីសប្ដាហ៍មុន នៅក្នុងកម្មវិធីCambodian Idolរដូវកាលទី៤វគ្គJudge Audition សប្ដាហ៍ទី៤ ពេលបេក្ខជនម្នាក់ឈ្មោះ ណាន វីសារ ច្រៀងចប់, តារាចម្រៀង សុខ សីឡាលីន រលីងរលោងទឹកភ្នែក រៀបរាប់ថា និយាយត្រង់ ក្នុងជីវិតខ្លួនក្រៅពីប៉ាម្នាក់ មិនដែលមានបុរសណាម្នាក់ផ្ដល់ភាពកក់ក្ដៅ សូម្បីតែបងប្រុស ក៏អត់សូវផ្ដល់ភាពកក់ក្ដៅដែរ ហើយក៏កម្រមានបុរសណានិយាយពាក្យលួងលោមផ្អែមល្ហែម ក្នុងន័យលើកទឹកចិត្ត។ ដោយឡែក សប្ដាហ៍ទី៦ ពេលមានបេក្ខជនមួយចំនួន បានឡើងបង្ហាញសមត្ថភាពជាមួយនឹងហ្គីតារបស់ពួកគេនោះ បានធ្វើឲ្យសុខ ស៊ីឡាលីន ជាគណៈកម្មការនឹករលឹកដល់ឪពុករបស់ខ្លួន ដែលជាតន្ត្រីករ កាន់ហ្គីតាសូឡូ ខ្លាំងណាស់ ក៏បង្ហោះសារទាំងរំជួលចិត្ត។ បង្ហោះរូបថតឪពុករបស់ខ្លួនពេលនៅមានជីវិត សុខ ស៊ីឡាលីន រៀបរាប់អមដោយស្ទីកឃ័រទឹកភ្នែកថា «រូបភាពលោកឪពុកគ្រប់យ៉ាង ការបណ្ដុះបណ្ដាលគ្រប់យ៉ាង តាំងពីយើងនៅក្រលំបាក ដែលកូនខំតស៊ូមកដល់ពេលនេះ បែរជាលោកឪពុកទៅចោលកូន តែកូនក៏អស់ចិត្តព្រោះកូនប្រណីបត្តិមើលថែលោកគ្រប់យ៉ាងកូនព្យាយាមអស់ហើយ…
អានបន្តDay: June 12, 2022
ភ្ញាក់ក្រញ៉ាង! ឆាយ វីរៈយុទ្ធ ទី២ មកប្រឡង Cambodian Idol ធ្វើឲ្យ ឱក សុគន្ធកញ្ញា ភ្លាត់មាត់ថា…(មានវីដេអូ)
បុរសសំឡេងធ្ងន់ម្នាក់ ឈ្មោះ ជន សំរិទ្ធ អាយុ២៦ឆ្នាំ មកពីខេត្តតាកែវ ធ្លាប់មកប្រឡងប្រជែងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia ម្ដងរួចមកហើយ ហើយមិនអស់ចិត្ត ក៏បានបង្ហាញវត្តមានលើកទី២ នៅក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ វគ្គJudge Audition សប្ដាហ៍ទី៦ វិញម្ដង។ គ្រាន់តែបង្ហាញខ្លួននៅចំពោះមុខគណៈកម្មការភ្លាម តារាចម្រៀង ណុប បាយ៉ារិទ្ធ ស្គាល់បាត់ទៅហើយ ហើយនិយាយថា ការពិតទៅ អ្នកអត់ទាន់បានជោគជ័យ ស្រែកថា ជយោបង្ហាញប្រាប់គេនោះ មកហើយមកទៀត រកជោគជ័យសម្រាប់ខ្លួនឯង។ នេះចង់បង្ហាញឲ្យគេឃើញថា យើងមិនមែននៅតែប៉ុណ្ណឹងនោះទេ។ ក្រោយតារាចម្រៀង ណុប បាយ៉ារិទ្ធ និយាយចប់ បេក្ខជន ជេន សំរិទ្ធ បានលើកយកបទ «ក្បត់អារម្មណ៍ខ្លួនឯងមកបកស្រាយ» បានយ៉ាងពីរោះ ហើយគ្រាន់តែច្រៀងចាប់ភ្លាម តារាចម្រៀង ឱក សុគន្ធកញ្ញា ភ្លាត់មាត់ថា «អរគុណយុទ្ធ» អូយ មនោសញ្ចេតនាពេញខ្លួន បកស្រាយបទចម្រៀង១បទនេះ ទឹកដមសំឡេងដូច លោក ឆាយ វីរៈយុទ្ធ…
អានបន្តក្ដុកក្ដួល! សល់១ថ្ងៃបុណ្យ៧ថ្ងៃបងប្រុស តាំងចិត្តមកប្រឡង ដាក់១បទនេះ ណុប បាយ៉ារិទ្ធ ស្រក់ទឹកភ្នែក ព្រោះតែ…(មានវីដេអូ)
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodina Idol រដូវកាលទី៤ វគ្គJudge Auditionបានឈានដល់សប្ដាហ៍ទី៦ហើយនៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ ជាមួយបេក្ខជន បេក្ខនារីមានសមត្ថភាពជាច្រើន។ ងាកមកចាប់អារម្មណ៍បេក្ខជនម្នាក់ឈ្មោះ វណ្ណ លីហួរ អាយុ២៤ឆ្នាំ មកពីខេត្តកណ្ដាល ទើបតែបាត់បង់បងប្រុសបង្កើតម្នាក់រយៈពេល៦ថ្ងៃ ដោយសារឆក់ចរន្តអគ្គិសនី បានតាំងចិត្ត តស៊ូមកប្រឡងទាំងកំពុងកាន់ទុក្ខ។ គ្រាន់តែដឹងរឿងនេះ ភ្លាម គណៈកម្មការ ណុប បាយ៉ារិទ្ធ បានធ្វើការសរសើរចំពោះការ ធ្វើចិត្តបាន តស៊ូមកប្រឡងកម្មវិធី ដោយមិនបោះបង់ ហើយជាការឆ្លើយតប បេក្ខជនរូបនេះ បានបញ្ជាក់ថា បើតាមតែអារម្មណ៍របស់ខ្លួនមិនអាចធ្វើចិត្តបានទេ ព្រោះកំពុងមានទុក្ខជាទម្ងន់។ ទោះយ៉ាងណា បេក្ខជនរូបនេះ បានបញ្ជាក់ថា ដោយសារតែក្រុមការងារហង្សមាស បានលើកទឹកចិត្ត ហើយក្រុមគ្រួសារថា បើនៅតែចឹងទៀតក៏គ្មានបានអីមកវិញដែរ បងទៅកាន់សុគតិភពហើយ ទើបធ្វើឲ្យខ្លួនមានទឹកចិត្តមកប្រឡងវិញ។ មុនចាប់ផ្ដើមច្រៀងបេក្ខជនរូបនេះ បានបង្ហាញជំនឿរថា បងប្រុសខ្លួន នឹងនៅក្បែរខ្លួន ដើម្បីលើកទឹកចិត្ត។ ពេលកំពុងច្រៀងបទ«គេង» ដែលជាបទបែបស្នេហានោះ បែរជាស្ដាប់ទៅហាក់មានអារម្មណ៍ថា ប្អូនកំពុងបំពេរបងទៅវិញ…
អានបន្តច្បាស់ក្រឡែត! ក្រោយល្បីថា បែកគ្នាជាមួយប្ដី, ពេលនេះ ពេជ្រ សូលីកា ដាច់ចិត្តទម្លាយហើយថា…(មានវីដេអូ)
គេនៅចាំបានថា តារាចម្រៀង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នាងបានសម្រាលកូនដំបូង(កូនប្រុស) ដោយដាក់ឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday។ ក្រោយរៀបការ គេសង្កេតឃើញថា ពួកគេ បានរស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារដ៏តូចនេះ ហើយតែងតែបង្ហាញភាពផ្អែមល្ហែមតាមរយៈការបង្ហោះរូបថតឲ្យអ្នកគាំទ្របានឃើញជារឿយៗផងដែរ តែមួយរយៈចុងក្រោយស្រាប់តែមានការសង្ស័យថា ចំណងស្នេហ៍របស់ពួកគេឈានដល់ផ្លូវបំបែកទៅវិញ។ ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ សារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយ ដោយដាក់ការសង្ស័យជុំវិញចំណងស្នេហ៍របស់ឈានដល់ផ្លូវបំបែក ដោយលើកហេតុផលមួយចំនួនមកធ្វើអំណះអំណាងការពារប្រធានបទរបស់ខ្លួននោះ។ ប្រភព បានលើកហេតុផលថា ប៉ុន្មានខែចុងក្រោយនេះ មិនសូវឃើញពេជ្រ សូលីកា និងស្វាមី បញ្ចេញរូបភាពគូប៉ុន្មានឡើយ ក្រៅពីថតរូបជុំគ្នាក្នុងថ្ងៃខួបគម្រប់២ឆ្នាំរបស់កូនប្រុស។ លើសពីនេះទៅទៀត តារាស្រីរូបនេះ ហាក់បង្ហាញតម្រុយចម្លែកៗលើStoryគណនី Instagram របស់ខ្លួន ដូចជា កាលពីដើមខែមេសា កន្លងទៅ ក្នុងថ្ងៃApril ‘s Fool Day…
អានបន្តញាក់សាច់! លោកជំទាវ ហ៊ុន ស៊ីណាត ស្ងើចសរសើរ, ម្កុដពេជ្រ ផ្ដួចផ្ដើមគំនិតកែច្នៃដោយកូនខ្មែរ ប្រើពេល៣ខែ មានតម្លៃរហូតដល់…
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ, កម្មវិធីបើកបង្ហាញម្កុដពេជ្រ ដ៏អស្ចារ្យដល់បវរកញ្ញា ចក្រវាឡកម្ពុជា Miss Universe Cambodia 2022 ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ស៊ីណាត និងលោកជំទាវ ឈា សេងអ៊ីម។ ម្កុដពេជ្រដ៏ស្រស់ស្អាត និងអស្ចារ្យនេះ ជាការឧបត្ថម្ភរបស់លោកចិនសំណាង ម្ចាស់ហាងមាសពេជ្រ CSNJ ហើយក្នុងឱកាសនោះ លោកបាននិយាយថា ការធ្វើម្កុដនេះ គឺដើម្បីជួយលើកស្ទួយដល់បវរកញ្ញាកម្ពុជាឲ្យមានភាពរីកចម្រើនទៅកាន់ពិភពលោក និងចង់បង្ហាញពីត្បូងដ៏មានតម្លៃគឺត្បូងរតនគីរីរបស់ខ្មែរយើង។ លោក បានបន្តទៀតថា ម្កុដនេះគឺធ្វើរយៈពេលបីខែ ដែលគូដោយជនជាតិឥណ្ឌា ដាំត្បូងរចនាដោយជនជាតិអ៊ីតាលី ផ្តួចផ្តើមគំនិតដោយកែច្នៃកូនខ្មែរគឺលោកចិនសំណាងផ្ទាល់តែម្តង ហើយម្កុដនេះ មានត្បូងរតនគីរីនិងត្បូងពេជ្រ ដែលមានតម្លៃរហូតដល់ មានតម្លៃ 180000$ ( ដប់ប្រាំបីម៉ឺនដុល្លារ ) ដែលជាការឧបត្ថម្ភដោយ លោក ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ ! ចំពោះបេក្ខនារីទាំង២០នាក់ទទួលបានចិញ្ចៀនពេជ្រម្នាក់១វង់ និងអ្នកជាប់លេខ១ទទួលបានថវិកាចំនួន ៥០០០$ ។ ក្នុងឱកាសនោះដែរ លោកជំទាវ ហ៊ុន ស៊ីណាត…
អានបន្តហួសចិត្ត! បញ្ចូលលុយsmart ហើយ អស់លុយលឿនជាងម៉ីស៊ីល អ៊ី វ៉ា ឆ្ងល់សួរត្រង់ៗថា…
នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមហ៊ុនស្មាត ត្រូវបានអតិថិជនរបស់ខ្លួនមួយចំនួនប្រតិកម្មជុំវិញសេវាកម្ម, ពេលបញ្ចូលលុយហើយបែរជាអត់មានលុយនោះ ហើយកន្លងមក បញ្ហាទាំងនេះ ត្រូវបានក្រុមហ៊ុនធ្វើការបកស្រាយរួចហើយដែរ។ ជាក់ស្ដែងនៅថ្ងៃទី១២ ខែមិថុនា តារាចម្រៀងអ៊ីវ៉ា បានស្ក្រីនសត របាយការណ៍ក្រុមហ៊ុនកាត់លុយ អមជាមួយនឹងការលើកជាចម្ងល់សួរត្រង់ៗថា «សុំឆ្ងល់1 ប្រព័ន្ធsmart ខ្ញុំប្រើ1$ក្នុង1អាទិត្យយូរឆ្នាំហើយ តែម៉េចពេលខ្លះដល់ថ្ងៃបញ្ចូលលុយយើងបញ្ចូលហើយទៅជាអត់លុយវិញ ដូចជា2ដងហើយ ជាក់ស្ដែងថ្ងៃនេះ ត្រូវបញ្ចូលលុយ1$សម្រាប់1អាទិត្យ តែទៅជាអត់លុយ ខ្ញុំបញ្ចូលឡើង4ដងអស់4$ហើយ 1$បានប្រហែល15នាទីអស់បាត់លឿនជាងម៉ីស៊ីលទៀត អានឹងមកពីអីវិញទៅ មានអ្នកណាដឹងអត់ ជួយប្រាប់ផង មិនរិះថាំលុយតិចតួចទេគ្រាន់តែឆ្ងល់»។ តាមរយៈនេះ មិនឃើញមានចម្លើយណាមួយពីអ្នកគាំទ្រឡើយ តែពួកគេ បានលើកឡើងពីបទពិសោធន៍រៀងៗខ្លួនដែរថា «ខ្ញុំច្រើនដងហើយបញ្ចូលលុយកាត់លុយក្នុងកុងហើយអត់ឃើញមានលុយចូលក្នុងទូរស័ព្ទ តែមិនមែនប្រព័ទ្ធsmartទេ, ខ្ញុំអស់៣ដុល្លារដែរ អត់បានអីមួយសេន, បងវិញបញ្ចូលមួយថ្ងៃ2$ នៅតែឆ្លើយថាមិនមានទឹកប្រាក់, ដូចតែគ្នានិងខ្ញុំបើគិតទៅមួយខែអស់8$ទៅ10$ក្នុងមួយខែ»។ ទោះយ៉ាងណា មានការផ្ដល់យោបល់ថា «ខលសួរខាងក្រុមហ៊ុនបានដឹងមូលហេតុនឹងដោះចេញលឿនបងស្រី, install Smart app ស្រួលមើល,ប្រើ Non Auto ទៅឯង អស់ពេលណាដូរពេលហ្នឹង។ អាសេវា Auto Renew វាទាល់តែមានលុយក្រៅប្រព័ន្ធលើស ១០សេន…
អានបន្តធ្ងន់ហើយ! ក្រោយមកពីបុណ្យខួប១ឆ្នាំ ខ្ទេចឡានLexus570១គ្រឿង, ស្រាប់តែ កុរណា ពេជ្រ ពោលពាក្យថា…
រថយន្តស៊េរីទំនើបម៉ាក Lexus570 របស់តារាចម្រៀង ករុណា ពេជ្រ ត្រូវបានក្មេងៗមួយក្រុមជិះម៉ូតូបុកបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែលោកពោលពាក្យយ៉ាងមានន័យថា ឡានលោកថ្លៃមិនស្មើនឹងជីវិតក្មេងទាំង៣នាក់នេះ នោះទេ។ តារាចម្រៀង កុរណា ពេជ្រ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅព្រឹកមិញនេះថា «សូមបើកបរ ដោយគោរពច្បាប់ចរាចរណ៍ …ខ្លួនខ្ញុំផ្ទាល់ ម៉ោង៨យប់មិញ ទើបមកពីបុណ្យខួបមួយឆ្នាំគេ ត្រឡប់ជិតដល់ផ្ទះហើយ …. មិនសមសោះ នៅកន្លែងទីប្រជុំជន ផ្លូវបត់ទៀត ហេតុអ្វីប្អូនៗជិះម៉ូតូឌុបគ្នា បីនាក់ បើកលឿនសាហាវយ៉ាងនេះ … ទាំងឡានម៉ូតូអ្នកបើកបរដទៃ ឈប់បង្អង់ ដោយក្តីយោគយល់គ្រប់គ្នា …. សំណាងណាស់ ដែលប្អូនៗមិនមានប៉ះពាល់ដល់ជីវិត ហើយនៅអាចដើរលើកម៉ូតូ ឌុបគ្នា ទៅទៀតបាន ដោយមិនមានរបួសធ្ងន់ ប៉ុន្តែនៅពេលនេះបងទេដែល ធ្ងន់… ហ៊ឺ…… ប៉ុន្តែសំណាងហើយដែលប៉ះខាងមុខឡាន ប្រសិនបើបុកចំកណ្តាលតួឡានបងវិញ មិនដឹងប្អូនទាំងបីគ្រោះ.ថ្នាក់ខ្លាំងដល់កម្រិតណា ហើយម៉ូតូមិនដឹងរួញយ៉ាងម៉េច….. ថ្ងៃមុន ប៉ះលើ Ra Bee និង Pich Thana ស្រាប់តែថ្ងៃប៉ះលើ ករុណាពេជ្រ ម្តង … បានត្រឹមតែ…
អានបន្តបានត្រឹមសោកស្ដាយ! មកស្ដាប់សម្ដីចុងក្រោយ ប្ដីពោលពាក្យប្រាប់ស,មត្ថកិច្ច , ដំបូងឮថាជាយោ.ធា ពេលនេះ ស្រាប់តែធ្លាយដំណឹងថា…(មានវីដេអូ)
ប្រិយមិត្ត ទំនងជា បានជ្រាបរួចមកហើយនូវព័ត៌មានដ៏រន្ធ,.ត់មួយ ពាក់ព័ន្ធនឹងបុរសម្នាក់ឈ្មោះ ជា អូន អាយុ២៥ឆ្នាំ ដោយព័ត៌មានបឋមថា ជាមន្ត្រីយោធានោះ បានដកកាំ..ភ្លើ..ងខ្លីបា…ញ់ស.ម្លា.ប់ ប្រពន្ធឈ្មោះ នូ សុខនីតា ហៅ ស៊ីវ អេង អាយុ ២២ឆ្នាំ ស្លា…ប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង៣និង៤៥នាទី ថ្ងៃទី១០ ខែមិថុនា ២០២២។ ករណីនេះ កើតឡើងនៅចំណុច ទល់មុខ ហ្ការ៉ាស់សាំងកាល់តិច ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីកើតហេតុ ជ.ន.ល្មើ.សត្រូវបានសមត្ថកិច្ចចា.ប់ខ្លួនយកទៅសាកសួរនាំ។ បើតាមអ្នកព័ត៌មានម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «បង ម៉េង អ្នកសារព័ត៌មាន» បានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះរឿងនេះ កាលពីម្សិលមិញថា «វិប្បដិសារី មិនអាចត្រឡប់ក្រោយបានឡើយ អ្នកដែលឈឺចាប់បំផុតគឺគ្រួសារទាំងសងខាង ជាពិសេសកូន បើអស់និស្ស័យ មិនអាចរួមរស់នៅជាមួយគ្នាបាន សូមកុំសាងភាពវិនាសព្រាត់ប្រាសគ្នាបែបនេះ!»។ ជាមួយគ្នានេះ អ្នកសារព័ត៌មានខាងលើ បានសង្ខេបខ្លឹមសារជន,ល្មើ,សប្រាប់សមត្ថកិច្ច មកបញ្ជាក់ថា «សង្ខេបសម្ដីចុងក្រោយ ដែលគាត់ប្រាប់ប៉ូលិសថា ពូអើយ ខ្ញុំស្រលាញ់ប្រពន្ធណាស់ ខ្ញុំចង់ត្រូវគ្នាជាមួយប្រពន្ធវិញ ទើបមកសុំប្រពន្ធត្រូវគ្នាវិញ…
អានបន្តមុខកូនធំជាងម៉ាក់! បានជួបកូនៗទាំង៣, អ្នកស្រី ទ្រី ដាណា ញញឹមខ្ជឹប ហើយពោលពាក្យបែបនេះថា…
អ្នកស្រីទ្រី ដាណា ត្រូវបានគេស្គាល់ច្រើន តាមរយៈសកម្មភាពមនុស្សធម៌ស្ទើរជារៀងរាល់ថ្ងៃ ជាមួយនឹងការកាប់កប់លើមុខជំនួញ មានលុយ មានឡាន មានវិឡារ ជាដើមនោះ។ ទោះយ៉ាងណា ទម្រាំមកដល់ចំណុចនេះ អ្នកស្រី បានតស៊ូឆ្លងកាត់ឧបសគ្គជាច្រើន។ បច្ចុប្បន្ន អ្នកស្រីទ្រី ដាណា បានរស់នៅជាស្ត្រីមេម៉ាយ ឬអ្នកម្ដាយSingle អស់រយៈពេលប្រមាណជិត១ឆ្នាំមកហើយ ដោយក្នុងរយៈពេលនេះ អ្នកស្រី តែងតែប្រកាសបើកបេះដូងទទួលយកអ្នកថ្មី ក្រោមលក្ខខណ្ឌមួយចំនួន។ តែរហូតមកដល់ពេលនេះ មិនទាន់ជ្រើសរើសបាននៅឡើយ។ ថៅកែហាងពេជ្រ ចិត្តធម៌រូបនេះ មានកូនចំនួន៣នាក់, ស្រីម្នាក់ និងប្រុស២ ក្នុងចំណោមនោះ, កូនប្រុសពៅ ជាកូនរបស់ពូម៉ៅ បន្សល់ទុកជាចំណងដៃ មុនពេលបែកគ្នាជាមួយអ្នកស្រី ទ្រី ដាណា នោះ។ កូនប្រុសពៅរូបនេះ អ្នកស្រីទ្រី ដាណា ឧស្សាហ៍បង្ហាញមុខជាងគេ ហើយពូម៉ៅ ក៏តែងតែបង្ហាញការនឹករលឹកចំពោះរូបគេផងដែរ។ ដោយហេតុថា ត្រូវដើរតួជាឪពុកផង ជាម្ដាយផង ជាអ្នកដឹកនាំមនុស្សជាច្រើនក្រោមឱវាទក្រុមហ៊ុនរបស់ខ្លួនផងនោះ អ្នកស្រី ទ្រី ដាណា មិនសូវមានពេលវេលាជួបជុំជាមួយកូនៗទាំងអស់នេះនោះឡើយ។ ដូច្នេះហើយពេលជួបម្ដងៗអ្នកស្រី តែងតែបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយឥតឧបមា។ …
អានបន្តមានន័យណាស់! ក្រោយ បរាជ័យ ទុំ សុវត្ថិ ច្រៀង១បទនេះ លោក ហ៊ុន ម៉ានិត លើកឡើងថា…(មានវីដេអូ)
ពិតណាស់ថា យុវជន ទុំ សុវត្ថិ បានធ្លាក់ចេញពីកម្មវិធី លំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ ក្នុងវគ្គJudge Audition ក្រោមការសម្រេចចិត្តចុងក្រោយ របស់គណៈកម្មការ ឆន សុវណ្ណរាជ ដែលនិយាយថាNo តែរូបគេបែរជាទទួលបានសំណាងផ្ទួនៗទៅវិញ។ នេះមិនខុសអ្វីពីពាក្យគេនិយាយថា គ្រោះក្លាយជាលាភនោះទេ ដោយរហូតមកដល់ ពេលនេះ រូបគេ បានទទួលការជ្រោមជ្រែងពីបុគ្គលល្បីៗក្នុងវិថីសិល្បៈជាច្រើន តាមរយៈការផ្ដល់ជាថវិកា, ការទទួលឲ្យចូលច្រៀង, ការទទួលធ្វើជាកូនសិស្ស, ការនិពន្ធបទចម្រៀង ហើយថែមទាំងមានឱកាសឡើងច្រៀងក្នុងកម្មវិធីសម្ពោធលក់ជាផ្លូវការ HUAWEI nova Y70ទៀតផង។ អ្វី ដែលកាន់តែពិសេស និងសំណាងជាងនេះ ទៅទៀតនោះ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ យុវជន ទុំ សុវត្ថិ បានទទួលការឧបត្ថម្ភ ថវិកាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថែមទៀតផង។ ជាក់ស្ដែង បើយោងតាមទំព័រហ្វេសប៊ុក «កាកបាទក្រហមកម្ពុជា-Cambodian Red Cross» បានបញ្ជាក់ដូច្នេះថា…
អានបន្ត