ពេលកំពុងមានរឿងក្ដីក្ដាំជាមួយអ្នកមានទ្រព្យនោះ តារាចម្រៀង យុក ឋិតរដ្ឋា និងស្វាមី ដែលកន្លងមក ជាថៅកែដីឡូត៍មានជំនួញជាច្រើនក្នុងដៃ បែរជាធ្លាក់ខ្លួនរកតែលុយទិញទឹកដោះគោកូន និងម្ហូបអាហារប្រចាំថ្ងៃគ្មានផង។ ក្រោយពីទទួលដំណឹងពីការធ្លាក់ខ្លួននេះ កាលពីពេលថ្មីៗ ពួកគេ ក៏ទទួលបានលុយឧបត្ថម្ភមួយចំនួនពីលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ដើម្បីដោះស្រាយជីវភាព។ យក់ ថិតរដ្ឋា បានហៅលោកជំទាវ ហ៊ុន ស៊ីណាត ថាជាអ្នកមានគុណទី២របស់នាង និងក្រុមគ្រួសារ។ អ្វីជាការចាប់អារម្មណ៍ទៀតនោះ, កាលពីពេលថ្មីៗនេះ តារាចម្រៀង យក់ ថិតរដ្ឋា និងស្វាមី លោក ឃុំ ប៉ុណ្ណាដែត បានបណ្តើរគ្នាទៅបន់ស្រន់នៅកន្លែងស័ក្ដិសិទ្ធិមួយនៅរាជធានីភ្នំពេញ ដែលត្រូវគេស្គាល់ថាព្រះអង្គដងកើ។ ក្នុងនោះតារាចម្រៀង យក់ ថិតរដ្ឋា បានបន់ស្រន់ថា «សូមឱ្យរឿងរ៉ាវគ្រប់យ៉ាងឆាប់បានបញ្ចប់ដោយភាពយុត្តិធម៌សម្រាប់ខ្ញុំទាំងពីរ»។ ជុំវិញរឿងនេះ ពួកគេ មិនបានបង្ហើបលម្អិតនោះឡើយ គ្រាន់តែប្ដេជ្ញា តស៊ូដល់ទីបញ្ចប់ បើទោះត្រូវដើរខ្ចីលុយគេក៏ដោយ។ បើតាមប្រភពមិត្តជិតដិតរបស់តារាចម្រៀងរូបនេះ បានបង្ហើបថា យក់ ថិតរដ្ឋា និងស្វាមី…
អានបន្តDay: June 13, 2022
ស្ងាត់ៗ អតីតតារាសម្តែង កែវ កល្យាណ ត្រៀមឡើងវិឡារ តម្លៃរាប់សែនដុល្លារ នៅ…
ប្រិយមិត្ត ច្បាស់ជា បានស្គាល់រួចមកហើយនូវ តារាសម្ដែងជើងចាស់ កែវ កល្យាណ ដែលមានរូបសម្រស់ស្រស់ស្អាត គួរជាទីបេតី កាលពីជំនាន់មុន ដោយនៅពេលនោះ អ្នកណាក៏សរសើរ ពីសម្ផស្សរបស់លោកស្រីដែរ ជាសម្រស់ធម្មជាតិ គ្មានកែខៃបន្តិចនោះទេ។ ជាការកត់សម្គាល់អតីតតារាសម្តែងនាទសវត្សរ៍ឆ្នាំ៩០អ្នកនាង កែវ កល្យាណ បានបោះបង់ការសម្តែងរបស់ខ្លួនទាំងស្រុង បន្ទាប់ពីនាង បានកសាងគ្រួសារ និងមានកូន បើទោះបីជាអ្នកនាងកំពុងមានវត្តមានរស់នៅក្នុងស្រុកក៏ដោយ។ ទោះមិនបានបង្ហាញមុខនៅក្នុងអាជីពសម្តែងដូចមុនទៀតក៏ពិតមែន តែ អតីតតារាសម្តែង កែវ កល្យាណ បានជំរុញកូនស្រីរបស់ខ្លួន កែវ ឡាវិញ ចូលប្រឡូកនៅក្នុងអាជីពមួយនេះ ដែលត្រូវបានគេមើលឃើញថាជោគជ័យគួរសម។ គ្រាន់តែថា អ្នកនាង បានប្រកាសជាសាធារណៈឈប់ឱ្យកូនស្រី សម្ដែងភាពយន្ដណា ដែលប្រភេទភាពយន្ដស្នេហាភេទដូចគ្នាទៀតហើយ។ ក្រឡេកមកមើលជីវិតគូវិញ គេកម្រឃើញ អ្នកស្រីបង្ហាញមុខមាត់ស្វាមី ឬ រូបភាពផ្អែមល្ហែមនៅក្នុងគ្រួសារនៅតាមបណ្តាញសង្គមណាស់។ ប៉ុន្តែកាលពីឆ្នាំកន្លងទៅ អ្នកស្រី បានបង្ហាញរូបភាពអាពាហ៍ពិពាហ៍មួយសន្លឹករបស់អ្នកនាងជាមួយស្វាមី ដោយក្នុងនោះ គេបានឃើញលោក ឈុំ អាឈុន ក៏ជាអ្នកកំដរកូនកំលោះផងដែរ។ បច្ចុប្បន្ន អតីតតារាសម្តែងរូបនេះ កំពុងរស់នៅ…
អានបន្តលឿនណាស់! ស្ងាត់ៗ តារាសក់សំពោង វី ជីវ័ន្ត មានកូនប្រឡែងហើយ ដោយដាក់ឈ្មោះយ៉ាងពីរោះថា…
តារាសម្ដែង និងជាតារាចម្រៀង ដែលទស្សនិកជននិយមហៅតារាសក់ សំពោង លោក វី ជីវ័ន្ត កាលពីឆ្នាំមុន បានធ្វើឲ្យមហាជនចាប់អារម្មណ៍ម្ដងរួចមកហើយ ក្រោយពីលោក បានផ្លាស់ប្ដូរស្ទីលថ្មី ដោយដាច់ចិត្តកាត់សក់សំពោងចោល បន្ទាប់ពីរក្សាបានជិត២០ឆ្នាំនោះ។ មិនយូរប៉ុន្មាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ លោក បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ម្ដងទៀត ក្រោយគេប្រទះឃើញទំព័រហ្វេសប៊ុកមួយចំនួន បានបង្ហោះរូបថតជាច្រើនសន្លឹករបស់លោកជីវ័ន្ត និងគូដណ្ដឹង ក្នុងឈុតប្រពៃណីនោះ។ ចំណែក នៅលើគណនីហ្វេសប៊ុក ពួកគេទាំង២ នាពេលនោះ ក៏មានការបង្ហោះសារអបអរសាទរជាច្រើន ពីសំណាក់មិត្តភក្ដិ ផងដែរ។ លោក វី ជីវ័ន្ត បានភ្ជាប់ពាក្យ ជាមួយគូដណ្ដឹងឈ្មោះ ខួចវណ្ណឌី ដែលមានស្រុកកំណើតនៅខេត្តតាកែវ ក្រោយពីពួកគេទាំង២នាក់ បានស្វែងយល់ចិត្តគ្នាអស់រយៈពេល៨ខែមកនោះ។ ចំពោះពិធីមង្គលការរបស់ពួកគេ អាចនឹងរៀបចំធ្វើនៅឆ្នាំ២០២៣ឯណោះ។ ក្រោយភ្ជាប់ពាក្យជាមួយអនាគតភរិយាជាអ្នករស់នៅខេត្តតាកែវរួចមក, ពេលនេះតារាសក់សំពោងលោក វី ជីវ័ន្ត ទទួលបានសមាជិកថ្មីជាកូនស្រី ដែលមានមុខមាត់ស្រស់ស្អាតគួរឱ្យស្រឡាញ់ ដែលមានវ័យប្រមាណជិតពីរខែ។ សម្រាប់កូនដំបូងជាកូនស្រីនោះ លោក វី ជីវ័ន្ត បានដាក់ឈ្មោះយ៉ាងពីរោះបែបខ្មែរថា…
អានបន្តដល់.ក! នារីរូបស្រស់ ជិះរថយន្តទំនើបចាក់សាំងអស់៤០ដុល្លារមិនបានឲ្យប្រាក់, ម្ចាស់ការ៉ាស់ ប្រកាសក្ដែងៗថា…(មានវីដេអូ)
នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២២ ដោយក្នុងនោះ – ម៉ាស៊ូត ៦ ១០០រៀល ក្នុងមួយលីត្រ – សាំងធម្មតា ៥ ៨០០ រៀល ក្នុងមួយលីត្រ។ ស្របពេលក្រសួងចេញតម្លៃប្រេងឥន្ធនៈថ្មី មិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែ ទំព័រហ្វេសប៊ុកឈ្មោះ «TotalEnergies ChhukVa តូតាល់អេនើជី ឈូកវ៉ា» បានទម្លាយរូបថតអតិថិជនរបស់ខ្លួនជាច្រើនសន្លឹក ដែលចាក់សាំងហើយ មិនទូទាត់លុយឲ្យនោះ ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។ បង្ហោះភ្ជាប់ជាមួយរូបថតម្ចាស់រថយន្ត ជានារីដ៏ស្រស់ស្អាតនៅរសៀលថ្ងៃទី១៣ ខែមិថុនានេះ ទំព័រហ្វេសប៊ុកខាងលើ បានទទូចថា «សូមអញ្ជើញអ្នកនាងដ៏ស្រស់ស្អាតដែលបើកឡានស្លាកលេខ កម្ពុជា CH.TREA9 ដែលបានចាក់សាំងនៅស្ថានីយ TotalEnergies ChhukVa សូមមកទូទាត់ថ្លៃសាំង 40$ ដែលបានចាក់នៅថ្ងែទី 13/06/2022 វេលាម៉ោង 12:17នាទីថ្ងៃត្រង់»។ ទោះយ៉ាងណា អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានស្នើដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈខាងលើថា…
អានបន្តស្អាតដូចគំនូរ! ស្រីអ៊ីត ដាក់ប៉ុន្មានប៉ុស្ដិ៍ជាមួយ កូនស្រី មើលមួយភ្លែតស្មានតែកូនភ្លោះ រហូតមានការលើកឡើងថា…
ប្រិយមិត្ត ប្រាកដជា បានដឹងខ្លះហើយពីខ្សែជីវិតរបស់ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTNអ្នកនាង សេន ចិន្តា ហៅ ស្រីអ៊ីត ដោយនាង បានសម្រេចលែងលះដាច់ស្រេចជាមួយអតីតស្វាមីជាគ្រូបង្រៀន បន្សល់ទុកកូនស្រីម្នាក់ក្នុងបន្ទុកនោះ។ ក្រោយពីលែងលះជាមួយស្វាមី និងអោបក្រសោបយកកូនស្រីបណ្ដូលចិត្តមកចិញ្ចឹមបីបាច់ថែទាំយ៉ាងយកចិត្តដាក់តែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំនោះ, ពេលនេះ កូនស្រីបណ្ដូលចិត្តរបស់ ស្រីអ៊ីត ឈ្មោះថា ង៉ា ស្រីណាន កំពុងទទួលការទំនុកបម្រុង និងត្រួសត្រាយផ្លូវបានយ៉ាងល្អប្រសើរពីសំណាក់អ្នកម្ដាយជាទីស្រឡាញ់លើវិថីសិល្បៈ។ ង៉ា ស្រីណាន ពេលស្ថិតក្នុងអាយុប្រមាណ១៥ឆ្នាំ នាងក៏បានចូលប្រឡងចម្រៀងបញ្ចេញសមត្ថភាពនៅក្នុងកម្មវិធី Xfactor Cambodia កាលពីកំឡុងឆ្នាំ២០១៩ថែមទៀតផង ហើយកាលនោះនាងតូចរូបនេះ ក៏ទទួលបានប្រជាប្រិយភាពពីសំណាក់មហាជនអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់ផងដែរ ដោយសារតែនាងមានទឹកដមសំឡេងពីរោះក្រអួនក្រអៅបំពេអារម្មណ៍អ្នកស្ដាប់នោះ។ ដោយឡែក បើគិតមកទល់បច្ចុប្បន្ន ង៉ា ស្រីណាន មានអាយុ១៨ឆ្នាំ កំពុងពេញវ័យលូតលាស់ពេញរូបពេញរាងស្រស់ស្អាតមិនចាញ់អ្នកម្ដាយឡើយ ពោលគឺរូបសម្រស់ស្អាតប្លែកជាងពីក្មេងសឹងតែ ៣៦០ដឺក្រេ មានសម្បុរសថ្លា ទម្រង់មុខគួរឱ្យស្រឡាញ់ ជាពិសេសមានរូបរាងស្រឡូនស្អាតដូចទាក់ទាញដូចតារាម៉ូដែល តុបតែងខ្លួនស៊ីវិល័យស្រស់ស្អាតខ្លាំង អន្ទងចិត្តកំលោះៗឱ្យលង់ស្នេហ៍មិនតិចនោះឡើយ។ បើនិយាយពីការងារសិល្បៈវិញ មិនថាសម្ដែង ឬច្រៀងឡើយ ស្រីស្អាតមានរូបឆោមស្រស់បែបធម្មជាតិ ង៉ា ស្រីណាន តែងតែធ្វើបានយ៉ាងល្អ ហើយរមែងទទួលបានការគាំទ្រ និងកោតសរសើរមិនដាច់ពីមហាជន ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ…
អានបន្តតឹងទ្រូងស្ទើរធ្លាយនិយាយមិនចេញ! ចុងភៅ មកប្រឡង សំឡេងល្អ ស្រែកញាក់សាច់ ចុងក្រោយធ្លាក់បាត់ ដោយសារតែ…(មានវីដេអូ)
បេក្ខជន ខេមមន្ត លេវ បច្ចុប្បន្នជាចុងភៅមួយរូប ធ្លាប់តែប្រឡងនៅសាលា ចង់ក្លាយជាតារាចម្រៀង ក៏បានឈានជើងចូលមកប្រឡងចម្រៀងនៅកម្មវិធីCambodian Idol រដូវកាលទី៤ តែត្រូវធ្លាក់ក្នុងវគ្គJudge Auditionសប្ដាហ៍ទី៦។ មុននឹងចាប់ផ្ដើមច្រៀងនោះ បេក្ខជនមកពីខេត្តសៀមរាបរូបនេះ បានរៀបរាប់ពីជីវិតជាក្មេងកំព្រារបស់ខ្លួនត្រូវទៅរស់នៅរៀនសូត្រនៅអង្គការ រហូតដល់ធំពេញវ័យមករស់នៅផ្ទះជួលចេញរកការងារជាចុងភៅដើម្បីផ្គត់ផ្គង់ជីវភាព។ អ្វីជាការចាប់អារម្មណ៍នោះ ពេលនៅអង្គការ យុវជនរូបនេះ បាននិពន្ធបទចម្រៀងរៀបរាប់ពីខ្សែជីវិតរបស់ខ្លួន ហើយក៏មានឱកាសទៅសម្ដែងនៅប្រទេសជប៉ុនអំឡុងឆ្នាំ២០១៤។ លើសពីនេះ ខ្សែជីវិតរបស់លោក ត្រូវបានជនជាតិជប៉ុន ដែលនាំទៅសម្ដែងនៅទីនោះ យកទៅនិពន្ធចេញVersionថ្មីជាភាសាជប៉ុនថែមទៀតផង។ ពេលរៀបរាប់ចប់ ខេមមន្ត លេវ បានលើកយកបទចម្រៀង «តឹងទ្រូងធ្វើធ្លាយនិយាយមិនចេញ» មកបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការ ដោយឃើញថា សំឡេងល្អ មានគុណភាពតែបានសាងកំហុសនៅក្នុងបទចម្រៀងនេះ ដោយសារច្រៀងបានបន្តិច ស្រាប់តែអាក់ ទំនងភ្លេចប៉ារ៉ូ ហើយក៏ច្រៀងបន្តទៀតជាមួយនឹងសំឡេងស្រែកតឹងៗ វែងអន្លាយ រហូតដល់ចប់។ ក្រោយបកស្រាយចប់ គណៈកម្មការ ណុប បាយ៉ារិទ្ធ មើលឃើញកំហុសតែត្រង់ អាក់បន្តិចនោះប៉ុណ្ណោះ, សុខ ស៊ីឡាលីន ថា នៅស្ទើរតិចៗ កន្លុកគន្លាក់ត្រង់ឃ្លាបញ្ចប់កន្ទុយ, ឱក សុគន្ធកញ្ញា…
អានបន្តភាគថ្មី អ្នកខ្លះអត់ជឿ! ពូចក់ លួ,ចទ្រព្យសម្បត្តិ, អ្នកនាង ទ្រិញ ផល្លា ប្រកាសចាត់ការតាមផ្លូវច្បាប់ ហើយរៀបរាប់ទាំងទឹ.កភ្នែ.កថា…
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត បន្ទាប់ពីភរិយា Admin ជីង ចក់ បានទម្លាយពីវិវាទគ្រួសារជាលើកទីពីរ។ ម្ដងនេះខុសពីលើកមុន ដែលនិយាយហែកហួរគ្នារឿងលើគ្រែ តែលើកនេះ ស្រីស្អាត ទ្រិញ ផល្លារ បានប្រកាសយ៉ាងច្បាស់ថា ប្ដីរបស់ខ្លួនលួចទ្រព្យសម្បត្តិរត់ចេញពីផ្ទះ ហើយពេលនេះកំពុងរត់គេចខ្លួន។ បើទោះជាយ៉ាងណា ការប្រកាសរបស់ថៅកែអនឡាញអ្នកនាង ទ្រិញ ផល្លា ជាលើកទីពីរនេះ ហាក់ត្រូវបានមហាជនគិតថា ជាការលេងសើច និងមិនសូវមានអ្នកជឿជាក់ថា ជារឿងពិតប៉ុន្មានឡើយ ព្រោះកន្លងមក ពួកគេធ្លាប់បង្កព្យុះភ្លៀង ទាញយកប្រជាប្រិយភាពដើម្បីរកស៊ីម្ដងរួចហើយ។ ពេលនេះ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍នោះ គឺស្រីស្រស់ដែលជាថៅកែអនឡាញល្បីឈ្មោះខាងលើនេះ បានប្រកាសសង្កត់ធ្ងន់ផ្ដល់ប្រាក់រង្វាន់ចំនួន ១០,០០០ដុល្លារ ចំពោះបុគ្គល ឬបើអាជ្ញាធរសមត្ថកិច្ចចាប់ខ្លួន ជីងចក់ បាន។ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ទ្រិញ ផល្លារ បានបញ្ជាក់ឱ្យដឹងតាមរយៈសរសេរយ៉ាងច្បាស់ដូច្នេះថា ៖ «មនុស្សរត់ទៅពោធិ៍សាត់ អ្នកពោធិ៍សាត់ ឃើញប្រាប់ប៉ូលិសចាប់មនុស្សបាន១០,០០០$ ជិះព្រូសពណ៌ស ជិះគ្នាបីនាក់» ។ បន្ថែមពីនោះ ប្រភពដដែលបានបន្តដោយទម្លាយនូវរូបភាពAdmin ជីង ចក់ ជាស្វាមីលុតជង្គង់ក្រាបក្បាលដល់ចុងជើងប្រពន្ធ…
អានបន្តក្ដុកក្ដួលពេញឆាក! ហ្វេន ឆន សុវណ្ណរាជ ច្រៀងបទ នី រតនា ធ្វើឲ្យ សុខ ស៊ីឡាលីន យំឡើងដង្ហក់ ព្រោះតែ…(មានវីដេអូ)
បេក្ខជនម្នាក់ ឈ្មោះ លី ប៊ីលី អះអាងថា ជាហ្វេនរបស់តារាចម្រៀង ឆន សុវណ្ណរាជ បានលើកយកបទចម្រៀង១បទរបស់ លោក នី រតនា មកធ្វើការបកស្រាយនៅក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ សប្ដាហ៍ទី៦ ធ្វើឲ្យតារាចម្រៀង សុខ ស៊ីឡាលីន យំឡើងដង្ហក់។ បេក្ខជន អាយុ២០ឆ្នាំ មកពីខេត្តសៀមរាបរូបនេះ បានលើកយកបទចម្រៀង១បទ មានចំណងជើងថា «|មនុស្សប្រុសពេលយំអាក្រក់មើលខ្លាំងណាស់» មកបង្ហាញសមត្ថភាព កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានយ៉ាងល្អ ជាមួយនឹងការដេញហ្គីតាយ៉ាងស្ទាក់ជំនាញ។ ពេលកំពុងតែច្រៀងនោះ បានធ្វើឲ្យគណៈកម្មការ សុខ ស៊ីឡាលីន រំជួលចិត្តស្រក់ទឹកភ្នែកបាត់ទៅហើយ ហើយពេលច្រៀងចប់ តារាចម្រៀង ដែលទើបបាត់បង់ឪពុករយៈពេល៥ខែរូបនេះ បានយំដង្ហក់រៀបរាប់ថា ខ្លួនស្រឡាញ់បុរសចេះលេងហ្គីតា ហើយ១ទៀត ការលេងហ្គីតា បានយ៉ាងល្អនេះ ធ្វើឲ្យខ្លួននឹកដល់ប៉ា។ ក្រោយគណៈកម្មការទាំង៤នាក់សរសើរមិនដាច់ពីមាត់រួចមក ក៏បានសម្រេចផ្ដល់ «យេស» ដល់បេក្ខជនលី ប៊ីលី ធ្វើឲ្យរូបគេបានសំបុត្រមាស អាចឈានទៅវគ្គបន្តទៀត ដើម្បីឈោងចាប់ក្ដីស្រមៃរបស់ខ្លួននៅពេលខាងមុខនោះ។ …
អានបន្តភ្ញាក់ផ្អើល! ពូចក់ លួ.ចទ្រព្យ កំពុងរត់គេច, ប្រពន្ធ ប្រកាស អ្នកឃើញប្រាប់ប៉ូ.លិស ចាប់មនុស្សបាន ជូនលុយរហូតដល់…
អ្នកគាំទ្រមួយចំនួន បានជ្រាបរួចមកហើយថា នៅមុនពេលរៀបការនោះ, អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់តាមបណ្ដាញសង្គមដ៏ល្បី លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ ជារឿយៗ តែងតែបង្ហាញពីជីវិតជាអភិជនរបស់លោក តាមរយៈការបង្ហោះរូបថតបង្ហាញពីផ្ទះ និងរថយន្តទំនើបៗជាដើមនោះ។ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ ដែលតែងតែហៅខ្លួនឯងថា ជាអភិជនរូបនេះ បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយអ្នកនាង ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយពីរៀបការមិនទាន់បានប៉ុន្មានខែផងនោះ អ្នកនាង ទ្រិញ ផល្លា បានប្រកាសចែកផ្លូវគ្នា ក្រោមហេតុផល Adminជីងចក់ ឆាតទៅសុំស្រីដេកជាច្រើននាក់ ខណៈពេលខ្លួនកំពុងឈឺធ្ងន់ព្យាបាលនៅប្រទេសវៀតណាម ធ្វើឲ្យកក្រើកអស់បណ្ដាញសង្គមនោះ។ ទោះយ៉ាងណាថ្មីៗនេះ Adminជីងចក់ និងអ្នកនាង ទ្រិញ ផល្លា បានសម្រេចផ្សះផ្សាយកគ្នាជាប្ដីប្រពន្ធវិញ ដោយសារតែចិត្តពួកគេម្នាក់ៗ នៅមិនទាន់អស់អាល័យពីគ្នា ជាពិសេស អ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះ សន្យាជាមួយប្រជាជន១៦លាននាក់ថា ករណីឆាត ឬលួ,ចមានស្រីនេះ…
អានបន្ត