កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាសម្ដែងស្រីនិយមស៊ិចស៊ីកញ្ញា ព្រីម លីហ្សា ទម្លាយរឿងមានកូនប្រុសអាយុ៦ឆ្នាំម្នាក់ ខណៈកន្លងមកមិនធ្លាប់មានព័ត៌មាន ជុំវិញតារាស្រីរូបនេះរូបការសោះ។ រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺចាប់តាំងពី ព្រី លីហ្សា ប្រឡូកក្នុងវិស័យសិល្បៈរហូតមានឈ្មោះបោះសំឡេងគ្មាននរណាបានដឹងថា តារាស្រីរូបនេះធ្លាប់មានស្វាមី ឬរៀបការនោះឡើយ ប៉ុន្តែនៅពេលថ្មីៗនេះបែរជា បង្ហាញមុខកូនប្រុសម្នាក់ដែលមានវ័យ៦ឆ្នាំទៅហើយ ខណៈដែលមុខមាត់របស់ស្វាមី ឬឪពុករបស់ក្មេងប្រុសបែបណានោះស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ។ ការចាប់អារម្មណ៍នេះបានកើតឡើង ក្រោយពេលដែលសកម្មភាពលើបណ្ដាញសង្គមតារាសម្ដែងចូលចិត្តតែខ្លួនស៊ិចស៊ី ព្រីម លីហ្សា បង្ហាញ និងទម្លាយនូវមុខមាត់ក្មេងប្រុសម្នាក់ ជាមួយពាក្យពេចន៍គួរឲ្យចាប់អារម្មណ៍ថា៖ «នេះហើយ គឺជាអ្នកដែលធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត ក្នុងការតស៊ូនៅក្នុងជីវិត ដើម្បីដើរមកដល់សព្វថ្ងៃនេះ My Baby, I love u single mom តែងតែយកពេលវេលាមើលថែទាំគាត់ ហើយនិងផ្ដល់ភាពកក់ក្ដៅឲ្យគាត់ជានិច្ច..!» ។ ក្រៅពីនេះ គេក៏តែងតែប្រទះឃើញតារាសម្ដែងស្រីនិយមស្លៀកពាក់បែប Fashion រូបនេះ កាន់ដៃក្មេងប្រុសខាងលើដើរកម្សាន្ដនៅកន្លែងនានាជាប្រចាំថែមទៀតផង ។ ប៉ុន្តែអ្វីដែលមហាជន និងអ្នកដែលនិយមតាមដានពីជីវិតដ៏ហ៊ឺហារបស់ ព្រីម លីហ្សា មានចម្ងល់នោះគឺ ហេតុអ្វីបានជាតារាសម្ដែងកូនកាត់បីសាសន៍រូបនេះមិនបង្ហាញមុខស្វាមី? ។ បើទោះជាយ៉ាងណា ព្រីម លីហ្សា ធ្លាប់បានអះអាងថា កូនប្រុសម្នាក់នេះហើយដែលជាកម្លាំងចិត្តជួយឱ្យនាងដើរមកដល់សព្វថ្ងៃ ។…
អានបន្តDay: June 15, 2022
កំលោះចាស់ កុំទាន់អស់សង្ឃឹម! កូនប្រុសអាយុ៨៦, កូនស្រីអាយុជាង៤០ឆ្នាំ រៀបការនៅកំពង់ចាម ខណៈមានប្រភពទម្លាយថា…
កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញរូបថតប៉ុន្មានសន្លឹករបស់លោកតាម្នាក់ រៀបការជាមួយស្ត្រីវ័យជាង៤០ឆ្នាំ ត្រូវបានគេចែករំលែកព្រោងព្រាតនោះ។ បើតាមទំព័រហ្វេសប៊ុក«សិល្បករកម្ពុជា» របស់លោក អ៊ឹម ជីវ៉ា បានបង្ហោះរូបថតទិដ្ឋភាពមង្គលការនេះជាច្រើនសន្លឹកកាលពីថ្ងៃទី១២ ខែមិថុនា ហើយបញ្ជាក់ដូច្នេះថា «Wow អ្នកដែលមិនទាន់មានគូ ចាប់ពីអាយុ30ឆ្នាំឡើងទៅកុំអាលអស់សង្ឃឹម! លោកតាកូនកំលោះវ័យ៨៦ឆ្នាំជាង និងកូនក្រមុំវ័យជាង៤០ឆ្នាំ រៀបការនៅកំពង់ចាមនៅល្ងាចថ្ងៃនេះ។ រូបភាពដោយ លោកជំទាវ គា គីរី»។ តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន នាំគ្នាចូលទៅខំមិន និងចែករំលែកព្រោងព្រាត។ ក្នុងនោះចំណោមខំមិនជាច្រើននោះ ពួកគេ បានលើកឡើងថា «ជូនពរអ្នកទាំងពីរជួបសំណាងល្អ ខំចំណាយពេលយូរ ទើបយល់ចិត្តគ្នា, ស្មានកូនក្រមុំ៥០ ជាងតើមិញ ឃើញរូបដំបូង, កុំអស់សង្ឃឹមប្រុសៗគ្នាយើង, ៨៦ហើយនៅបានទៀតណ៎ សរសើរអ៊ំសុខភាពល្អណាស់ក្មេងៗជំនាន់ក្រោយដឹងបានសុខភាពដូចអ៊ំអត់ទេ»។ ទោះយ៉ាងណា ស្របពេលប្រភពពីលោកអ៊ឹម ជីវ៉ា អះអាងថារៀបការនោះ ស្រាប់តែមានមតិមួយ បានចេញមុខអះអាងថា មានមែនជាពិធីមង្គលការនោះទេ ជាវិធីឡើងផ្ទះ និងខួបអាពាហ៍ពិពាហ៍។ ជាក់ស្ដែង គណនីហ្វេសប៊ុក ឈ្មោះ «Kanha Phea» បានបញ្ជាក់ដូច្នេះថា «គាត់ឡើងផ្ទះ…
អានបន្តអ្នកណាខ្លះធ្លាប់Crushលើគាត់?, នឹករំលឹក តួឯកប្រុសឡុង វីរៈយុទ្ធ ពេក ហ្វេនៗប្រកាសសួររក ស្រាប់តែធ្លាយដំណឹងថា…
តារាសម្ដែងប្រុសដ៏ល្បីល្បាញកាលពីជាង១០ឆ្នាំមុន លោក ឡុង វីរៈយុទ្ធ ហៅនាយភូ បានបាត់ដំណឹងសូន្យឈឹងពីពិភពសិល្បៈ មិនថា នៅលើកញ្ចក់ទូរទស្សន៍ និងតាមបណ្ដាញសង្គមទេ ពោល គឺមិនដែលមានអ្នកបានឃើញវត្តមានរបស់លោកឡើយ បើទោះបីជាប្រជាប្រិយភាព និងការគាំទ្ររបស់លោកនៅតែមានក្ដី។ លោក ឡុង វីរៈយុទ្ធ ហៅ នាយភូ ជាតារាសម្ដែងមួយរូបដែលអាចនិយាយបានថា មានទេពកោសល្យខ្ពស់ សម្ដែងបានល្អក្នុងចំណោមតារាប្រុសដទៃទៀតរួមជំនាន់ជាមួយលោក ដែលមានដុងពីធម្មជាតិ មិនថាការនិយាយ ការសើច ទម្រង់មុខ ឬតួអង្គអ្នកមានអ្នកក្រ គឺលោករក្សាជំហរសម្ដែងបានយ៉ាងល្អ។ រឿងដែលលោកបានសម្ដែងភាគច្រើន គឺទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់អ្នកទស្សនា ជាពិសេសគឺរឿង «ប្រពន្ធខ្ញុំឆ្នាំខ្លា», «ភូមិខ្ញុំស្រស់ឆើតឆាយ» ដែលចាប់ដៃគូរដ៏សាកសមជាមួយតួឯកស្រី សុខ សុម៉ាវត្តី កាលពីកំឡុងឆ្នាំ២០១២ ក៏ផ្ទុះកក្រើកតាមកញ្ចក់ទូរទស្សន៍។ ទោះយ៉ាងណា មកដល់ពេលនេះ លោក ឡុង វីរៈយុទ្ធ បែរជាបាត់ដំណឹងសូន្យឈឹង ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ពិសេសទស្សនិកជនដែលនិយមគាំទ្រលោក ជាច្រើនក៏មានការងឿងឆ្ងល់ជាខ្លាំងផងដែរ។ ជាក់ស្ដែងទំព័រហ្វេសប៊ុក គាំទ្រខ្សែភាពយន្ដខ្មែរ តារាខ្មែរ ក៏លើកឡើងយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ អេតមីន នៅតែហ៊ានរក្សាសំដីខ្លួនឯងថា មិនទាន់មានតារាសម្ដែងប្រុសខ្មែរជំនាន់ថ្មីយើងមួយណាអាចធ្វើបានល្អជាងគាត់នៅឡើយនោះទេ ។ បង ភូ ម្នាក់នេះ សម្ដែងបានយ៉ាងធម្មជាតិបំផុត…
អានបន្តនៅតែស្អាតដូចដើម! វ៉ាន់ នីឡា បង្អួតសម្រស់ ពេលពពោះបានជាង៦ខែ ស្អាតឡើងខ្ញង់ រហូតហ្វេនៗសរសើរថា…
តារាកំប្លែង វ៉ាន់ នីឡា បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយកូនកំលោះ ស៊ុត សក្ការៈ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ហើយគិតមកដល់ពេលនេះ ទើបតែមានរយៈពេលប្រមាណជិត៣ខែហើយ។ ពិធីមង្គលការរបស់ពួកគេ ធ្វើឡើង សណ្ឋាគារសុខា ក្រុងភ្នំពេញ ក្រោមការចូលរួមពីសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ ជាពិសេសវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនក្រមុំ កំលោះនោះ។ ក្រោយរៀបការ បានរយៈពេលប្រមាណ១ខែ ស្រាប់តែតារាកំប្លែងស្ថិតក្នុងក្រុមនាយពែកមី រូបនេះ បានប្រកាសដំណឹងល្អ មានទម្ងន់រយៈពេល១៧សប្ដាហ៍ នៅលើគណនីអ៊ីនស្ដាក្រាមរបស់ខ្លួន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា «mommy17week»។ មកដល់ពេលនេះ វ៉ាន់ នីឡា បានត្រៀមបន្ទប់សម្រាប់សម្រាលរួចរាល់អស់ហើយ។ ជាក់ស្ដែង ថ្មីៗនេះ ស្វាមីរបស់តារាកំប្លែងវ៉ាន់ នីឡា បានបង្ហាញបន្ទប់ត្រៀមសម្រាលកូនរបស់ខ្លួននៅ មន្ទីរពហុព្យាបាល ចិត្រា និង សម្ភព ហ្ស៊ូលី (Chetra Polyclinic & Julie Maternity) ដោយដាក់Captionថា «ជួបគ្នាឆាប់ៗកូនស្រី»។ ក្រោយបង្ហោះរួច មានអ្នកសួរនាំពីតម្លៃសម្រាកព្យាបាលនោះទីនោះ ហើយត្រូវប្ដីវ៉ាន់ នីឡា…
អានបន្តមកដឹងមូលហេតុ! ពេលឡើងឆាក សយ វុត្ថា ឃើញគណៈកម្មការដូចឃើញស.ត្វច.ម្លែក ដល់មហាជនរិះ.គន់ ទើបធ្លាយការពិតថា…(មានវីដេអូ)
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ បានបញ្ចប់វគ្គJudge Audition នៅក្នុងសប្ដាហ៍ទី៦ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ត្រៀមចូលដល់វគ្គ Theater Round ជុំទី1នៅថ្ងៃអាទិត្យ១៩ ខែមិថុនា ខាងមុខនេះ។ នៅក្នុងវគ្គJudge Audition សប្ដាហ៍ទី៦នេះ បានចម្រាញ់បេក្ខជន បេក្ខនារីមានសមត្ថភាពចំនួន២១នាក់ ខណៈសប្ដាហ៍ទី១ បានបេក្ខជន១៨រូប, សប្ដាហ៍ទី២ ចំនួន២១រូប, សប្ដាហ៍ទី៣ ចំនួន២៣រូប, សប្ដាហ៍ទី៤ បាន២៣រូប, សប្ដាហ៍ទី៥ ចំនួន២៣រូប។ ដូច្នេះ សរុបទាំង៦សប្ដាហ៍ចម្រាញ់បានបេក្ខជន បេក្ខនារីសរុបចំនួន១២៩រូប។ និយាយពីបេក្ខជនចុងក្រោយ ក្នុងវគ្គJudge Audition សប្ដាហ៍ទី៦ឈ្មោះ សយ វុត្ថា អាយុ៣២ឆ្នាំ បានឡើងមកបង្ហាញសមត្ថភាព ដោយច្រៀងបទ «ចុ,កដូចគេបុ,កមួយកាំ,បិត» បានយ៉ាងពីរោះរណ្ដំ គ្រាន់តែមានបញ្ហាចង្វាក់បន្តិចបន្តួច ហើយត្រូវគណៈកម្មការសរសើរ រួចផ្ដល់យេសទាំងអស់គ្នា។ តែមុននឹងបង្ហាញសមត្ថភាព អ្នកទស្សនាបានមើលឃើញចំណុចមួយចំនួន ហើយស្នើឲ្យកែប្រែបន្ទាន់។ មុននឹងបង្ហាញសមត្ថភាព បេក្ខជនមកពីខេត្តកំពង់ស្ពឺរូបនេះ បានដើរមកចំពោះមុខគណៈកម្មការ ហើយធ្វើដូចជាភ្ញាក់ផ្អើលពេលឃើញCoachទាំង៤នាក់ដូចឃើញសត្វចម្លែក ជាមួយនឹងកាយវិការឆ្គងៗ ដោយចំណុចទាំងនេះ ត្រូវបានអ្នកទស្សនាថា ជាការខ្វះសុជីវធម៌នៅក្នុងខ្លួន។ ដោយឃើញបែបនេះ ពួកគេ លើកឡើងថា…
អានបន្តបន្ទន់ឥរិយាបថហើយ! ក្រោយលោកជំទាវ ហ៊ុន ស៊ីណាត ប្រ តិ ក ម្ម, ម៉ាក់ ចន្ទ្រា ដេកគិតមួយយប់ ឃើញថា…(មានវីដេអូ)
គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកជំនួញផ្នែកអនឡាញ ដែលគេស្គាល់ថា ម៉ាក់ ចន្ទ្រា បានទៅចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង និងបានភ្លេចបង់លុយឲ្យបុគ្គលិកផ្នែកចាក់សាំង រួចជិះរថយន្តទំនើបរបស់ខ្លួនចេញទៅបាត់។ មិនយូរប៉ុន្មាន ខាងការ៉ាស់សាំង បានបង្ហោះរូបថតម្ចាស់រថយន្ត អមដោយសារអំពាវនាវថា «សូមអញ្ជើញអ្នកនាងដ៏ស្រស់ស្អាតដែលបើកឡានស្លាកលេខ កម្ពុជា CH.TREA9 ដែលបានចាក់សាំងនៅស្ថានីយ TotalEnergies ChhukVa សូមមកទូទាត់ថ្លៃសាំង 40$ ដែលបានចាក់នៅថ្ងែទី 13/06/2022 វេលាម៉ោង 12:17នាទីថ្ងៃត្រង់»។ ក្រោយពីឃើញបែបនេះ ស្ត្រីខាងលើ បានឡាយវីដេអូប្រតិកម្មៗខ្លាំង ដោយលើកឡើងថា ខ្លួនអត់វេរលុយ ដោយសារចង់ជួបផ្ទាល់, ម្ចាស់ការ៉ាស់សាំងនឹងចង់ល្បី បើមិនចង់ល្បីមិនមែនយកគេមកធ្វើប្រធានបទ ពេញបណ្ដាញសង្គមនោះទេ។ អ្នកស្រីថា ត្រឹមលុយ៤០ដុល្លារ យកទៅធ្វើប្រធានបទឲ្យខ្លួនខូចឈ្មោះ ហើយអ្នកបញ្ចេញបញ្ចូលយោបល់ អ្នកយកគេទៅធ្វើប្រធានបទ, អ្នកដាក់Captionមកសុទ្ធតែគេចង់បាន, ខ្លួនជិះឡានតម្លៃ៧ម៉ឺនដុល្លារ រឿងអីអត់លុយ៤០ដុល្លារ ចាក់សាំង មុននឹងស៊ែរគេចេះយកខួរក្បាលមកគិតផង។ លើសពីនេះ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានតារាញូស៍ អ្នកជំនួញខាងលើអនឡាញខាងលើ ក៏បានប្រតិកម្មខ្លាំងៗផងដែរ រហូតលោកជំទាវ ហ៊ុន ស៊ីណាត ឮសម្ដីនោះហើយ ទ្រាំមិនបាន ចេញសារឆ្លើយតបទៅវិញផងដែរ។ ទោះយ៉ាងណា ពេលនេះ ស្ត្រីខាងលើនោះ បានបន្ទន់ឥរិយាបថវិញ ហើយបានប្រាប់សារព័ត៌មានតារាញូស៍ថា បន្ទាប់ពីពិចារណាអស់មួយយប់ទៅ…
អានបន្តកាន់តែក្ដៅ! ម៉ាក់ ចន្ទ្រា ចេញសារសុំទោសមហាជនបែបបញ្ឈឺ ហើយបោះពាក្យត្រង់ៗថា…(មានវីដេអូ)
គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកជំនួញផ្នែកអនឡាញ ដែលគេស្គាល់ថា ម៉ាក់ ចន្ទ្រា បានទៅចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង និងបានភ្លេចបង់លុយឲ្យបុគ្គលិកផ្នែកចាក់សាំង រួចជិះរថយន្តទំនើបរបស់ខ្លួនចេញទៅបាត់។ មិនយូរប៉ុន្មាន ខាងការ៉ាស់សាំង បានបង្ហោះរូបថតម្ចាស់រថយន្ត អមដោយសារអំពាវនាវថា «សូមអញ្ជើញអ្នកនាងដ៏ស្រស់ស្អាតដែលបើកឡានស្លាកលេខ កម្ពុជា CH.TREA9 ដែលបានចាក់សាំងនៅស្ថានីយ TotalEnergies ChhukVa សូមមកទូទាត់ថ្លៃសាំង 40$ ដែលបានចាក់នៅថ្ងែទី 13/06/2022 វេលាម៉ោង 12:17នាទីថ្ងៃត្រង់»។ ក្រោយពីឃើញបែបនេះ ស្ត្រីខាងលើ បានឡាយវីដេអូប្រតិកម្មៗខ្លាំង ដោយលើកឡើងថា ខ្លួនអត់វេរលុយ ដោយសារចង់ជួបផ្ទាល់, ម្ចាស់ការ៉ាស់សាំងនឹងចង់ល្បី បើមិនចង់ល្បីមិនមែនយកគេមកធ្វើប្រធានបទ ពេញបណ្ដាញសង្គមនោះទេ។ អ្នកស្រីថា ត្រឹមលុយ៤០ដុល្លារ យកទៅធ្វើប្រធានបទឲ្យខ្លួនខូចឈ្មោះ ហើយអ្នកបញ្ចេញបញ្ចូលយោបល់ អ្នកយកគេទៅធ្វើប្រធានបទ, អ្នកដាក់Captionមកសុទ្ធតែគេចង់បាន, ខ្លួនជិះឡានតម្លៃ៧ម៉ឺនដុល្លារ រឿងអីអត់លុយ៤០ដុល្លារ ចាក់សាំង មុននឹងស៊ែរគេចេះយកខួរក្បាលមកគិតផង។ លើសពីនេះ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានតារាញូស៍ អ្នកជំនួញខាងលើអនឡាញខាងលើ ក៏បានប្រតិកម្មខ្លាំងៗផងដែរ រហូតលោកជំទាវ ហ៊ុន ស៊ីណាត ឮសម្ដីនោះហើយ ទ្រាំមិនបាន ចេញសារឆ្លើយតបទៅវិញផងដែរ។ ទោះយ៉ាងណា ពេលនេះ ស្ត្រីខាងលើនោះ បានបន្ទន់ឥរិយាបថវិញ ហើយបានប្រាប់សារព័ត៌មានតារាញូស៍ថា បន្ទាប់ពីពិចារណាអស់មួយយប់ទៅ…
អានបន្តPrankញាក់សាច់! ឆន សុវណ្ណរាជ លេងមួយក្បាច់នេះ ធ្វើឲ្យណុប បាយ៉ារិទ្ធ ស្រឡាំងកាំង ព្រោះតែ…(មានវីដេអូ)
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ បានបញ្ចប់វគ្គJudge Audition នៅក្នុងសប្ដាហ៍ទី៦ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ត្រៀមចូលដល់វគ្គ Theater Round ជុំទី1នៅថ្ងៃអាទិត្យ១៩ ខែមិថុនា ខាងមុខនេះ។ នៅក្នុងវគ្គJudge Audition សប្ដាហ៍ទី៦នេះ បានចម្រាញ់បេក្ខជន បេក្ខនារីមានសមត្ថភាពចំនួន២១នាក់ ខណៈសប្ដាហ៍ទី១ បានបេក្ខជន១៨រូប, សប្ដាហ៍ទី២ ចំនួន២១រូប, សប្ដាហ៍ទី៣ ចំនួន២៣រូប, សប្ដាហ៍ទី៤ បាន២៣រូប, សប្ដាហ៍ទី៥ ចំនួន២៣រូប។ ដូច្នេះ សរុបទាំង៦សប្ដាហ៍ចម្រាញ់បានបេក្ខជន បេក្ខនារីសរុបចំនួន១២៩រូប។ និយាយពីបេក្ខជនចុងក្រោយ ក្នុងវគ្គJudge Audition សប្ដាហ៍ទី៦ឈ្មោះ សយ វុត្ថា អាយុ៣២ឆ្នាំ បានឡើងមកបង្ហាញសមត្ថភាព ដោយច្រៀងបទ «ចុ,កដូចគេបុ,កមួយកាំ,បិត» បានយ៉ាងពីរោះរណ្ដំ គ្រាន់តែមានបញ្ហាចង្វាក់បន្តិចបន្តួច ហើយត្រូវគណៈកម្មការសរសើរ រួចផ្ដល់យេសទាំងអស់គ្នា។ តែមុននឹងបង្ហាញសមត្ថភាព អ្នកទស្សនាបានមើលឃើញចំណុចមួយចំនួន ហើយស្នើឲ្យកែប្រែបន្ទាន់។ មុននឹងបង្ហាញសមត្ថភាព បេក្ខជនមកពីខេត្តកំពង់ស្ពឺរូបនេះ បានដើរមកចំពោះមុខគណៈកម្មការ ហើយធ្វើដូចជាភ្ញាក់ផ្អើលពេលឃើញCoachទាំង៤នាក់ ជាមួយនឹងកាយវិការឆ្គងៗ ដោយចំណុចទាំងនេះ ត្រូវបានអ្នកទស្សនាថា ជាការខ្វះសុជីវធម៌នៅក្នុងខ្លួន។ ដោយឃើញបែបនេះ ពួកគេ លើកឡើងថា…
អានបន្តអុញនោះ! ចាក់សាំង អត់ទូទាត់លុយឲ្យគេហើយ សម្ដីឡូយទៀត, លោកជំទាវ ហ៊ុន ស៊ីណាត ដាក់ទៅវិញថា…(មានវីដេអូ)
កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីម្ចាស់ការ៉ាស់សាំងមួយកន្លែង បានទម្លាយរូបថតអតិថិជនរបស់ខ្លួនជាច្រើនសន្លឹក ដែលចាក់សាំងហើយ មិនទូទាត់លុយឲ្យនោះ។ បង្ហោះភ្ជាប់ជាមួយរូបថតម្ចាស់រថយន្ត ជានារីដ៏ស្រស់ស្អាត កាលពីរសៀលថ្ងៃទី១៣ ខែមិថុនានេះ ទំព័រហ្វេសប៊ុកខាងលើ បានទទូចថា «សូមអញ្ជើញអ្នកនាងដ៏ស្រស់ស្អាតដែលបើកឡានស្លាកលេខ កម្ពុជា CH.TREA9 ដែលបានចាក់សាំងនៅស្ថានីយ TotalEnergies ChhukVa សូមមកទូទាត់ថ្លៃសាំង 40$ ដែលបានចាក់នៅថ្ងែទី 13/06/2022 វេលាម៉ោង 12:17នាទីថ្ងៃត្រង់»។ ងាកមកស្ត្រីខាងលើ, ក្រោយឃើញការបង្ហោះនេះរួចមក និងមានអ្នកបញ្ចេញមតិ ជាមួយនឹងការស៊ែរព្រោងព្រាតនោះ បានឡាយវីដេអូ ប្រតិកម្មធ្ងន់ៗថា «ខ្លួនអត់វេរលុយ ដោយសារចង់ជួបផ្ទាល់, ម្ចាស់ការ៉ាស់សាំងនឹងចង់ល្បី បើមិនចង់ល្បីមិនមែនយកគេមកធ្វើប្រធានបទ ពេញបណ្ដាញសង្គមនោះទេ។ ត្រឹមលុយ៤០ដុល្លារ យកទៅធ្វើប្រធានបទឲ្យខ្លួនខូចឈ្មោះ ហើយអ្នកបញ្ចេញបញ្ចូលយោបល់ អ្នកយកគេទៅធ្វើប្រធានបទ, អ្នកដាក់Captionមកសុទ្ធតែគេចង់បាន, ខ្លួនជិះឡានតម្លៃ៧ម៉ឺនដុល្លារ រឿងអីអត់លុយ៤០ដុល្លារ ចាក់សាំង មុនឹងស៊ែរគេចេះយកខួរក្បាលមកគិតផង។ បន្ថែមលើនេះ ស្ត្រីជាម្ចាស់រថយន្តខាងលើ បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានតារាញូស៍ ហើយរៀបរាប់ថា «ថ្ងៃ ដែលខ្ញុំចូលចាក់សាំងហ្នឹង គឺខ្ញុំចូលចាក់សាំង បន្ទាប់មកទៀត ខ្ញុំចាក់សាំងបណ្តើរ ខ្ញុំជាប់និយាយទូរសព្ទបណ្តើរ នៅពេលដែលខ្ញុំបញ្ឆេះឡាន គឺខ្ញុំបាននិយាយទូរសព្ទជាមួយ កូនចៅរបស់ខ្ញុំនៅកន្លែងអ៊ីចឹង ខ្ញុំនិយាយជាមួយគាត់បណ្តើរ ព្រោះទូរស័ព្ទរបស់ខ្ញុំមានពីរគ្រឿង…
អានបន្តសោកស្ដាយ! គុយ លី ទី២ សុខចិត្តលាឈប់ពីការងារ មកប្រឡងចម្រៀង ចុងក្រោយNo ទាំងអស់, គុយ លី ស៊ីន លើកទឹកចិត្តថា…(មានវីដេអូ)
និយាយដល់ឈ្មោះ គុយ លី ប្រិយមិត្តមួយចំនួនទំនងជា បានជ្រាបរួចមកហើយថា ដំបូងឡើយរូបលោក គ្រាន់តែជាអ្នកចូលចិត្តថតវីដេអូច្រៀងលើបណ្ដាញសង្គម បន្ទាប់ពីទំនេរការងារជាកម្មករចិញ្ចឹមបង្គា ក៏ដូចជាសំណង់ នៅប្រទេសថៃប៉ុណ្ណោះ។ គេសង្កេតឃើញថា វីដេអូរបស់តារាចម្រៀងពលករលើបណ្ដាញសង្គមរូបនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងទាំងនៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសថៃ។ អាចថា លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ជាFans ម្នាក់ ដែលគាំទ្រគុយ លី ផងដែរ រហូតដល់លោកមានចិត្តអាណិតបានហៅ គុយ លី មករស់នៅផ្ទះ ព្រមទាំងឲ្យកាន់ការងារធំៗ ថែមទៀតផង។ បច្ចុប្បន្ន ក្រៅពីកាន់ការងារធំៗហើយនោះ គុយ លី ក៏ឆ្លៀតនិពន្ធបទចម្រៀងសម្រាប់តារាចម្រៀងនៅផលិតកម្មGalaxy Navatraផងដែរ។ អ្វីជា ការកត់សម្គាល់នោះ ស្រាប់តែថ្មីៗនេះ លេចមុខបេក្ខជនម្នាក់មានសំឡេងស្រដៀងទៅនឹងអតីតកម្មករចិញ្ចឹមបង្គារូបនេះមកប្រឡងចម្រៀង។ នៅក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ វគ្គJugde Audition សប្ដាហទី៦ បេក្ខជនម្នាក់ ឈ្មោះ សំ កំសាន្ត អាយុ២៧ឆ្នាំ មកពីខេត្តតាកែវ បានលើកយកបទចម្រៀងមួយបទ មានចំណងជើងថា «ស្រក់ទឹកភ្នែកលើខ្នងក្របី» យកមកបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការ។ តែរូបគេធ្វើមិនបានល្អនោះទេ ដោយមិនទទួលបាន«Yes»សូម្បីតែ១។ ទោះយ៉ាងណា សំឡេងរបស់បេក្ខជន…
អានបន្ត