លោកអ្នក បានស្គាល់រួចមកហើយនូវតារាទីកតុកដ៏ល្បីចំនួន២រូប គឺសុខ លីន និងម៉ាក់ល័ក្ខ ដោយកន្លងមក ពួកគេ ជាមិត្តភក្ដិ និងដៃគូដ៏សក្ដិសម ធ្លាប់រស់នៅបន្ទប់ជាមួយគ្នា។ តែដោយមានបញ្ហាខ្លះ ធ្វើឲ្យពួកគេខ្វែងគំនិត ឈានដល់ចែកផ្លូវគ្នាដើររៀងៗខ្លួន(ឈប់នៅជាមួយគ្នា) សូម្បីតែថតជាមួយគ្នាទៀត ក៏លែងឃើញដែរ។ កាលពីនៅស្និទ្ធស្នាលនឹងគ្នានោះ ពួកគេ ធ្លាប់ទៅញុំាអាហារជុំគ្នា បង្ហាញវត្តមានញឹកញាប់នៅផ្ទះអ្នកស្រីទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ផងដែរ។ តែក្រោយៗមកទៀត គេមិនសូវឃើញសុខ លីន បង្ហាញវត្តមាន ជាមួយអ្នកស្រី ទ្រីដាណា ទៀតឡើយ។ ដោយឡែក ម៉ាក់ល័ក្ខ ទើបតែចុះកុងត្រាការងារថ្មីជាមួយអ្នកស្រី ទ្រី ដាណា ក្នុងតម្លៃខ្លួនរហូតដល់១០ម៉ឺនដុល្លារឯណោះ។ ប្រការ ដែលមិត្តសម្លាញ់ដ៏ល្បីឈ្មោះទាំង២នាក់នេះ ក្លាយជាអ្នកដទៃនោះ ទើបមានពាក្យខំមិនដូចគ្នាៗពីសំណាក់អ្នកគាំទ្រមួយចំនួន ដោយលើកឡើងថា កូនចង់ឲ្យម៉ាក់លីន និងម៉ាក់ល័ក្ខ ត្រូវគ្នាវិញ កូននឹងសប្បាយចិត្ត។ ស្របពេលពាក្យនេះមិនទាន់សាបរលត់នៅឡើយនោះ ស្រាប់តែតារាទីកតុកដ៏ល្បីឈ្មោះ២នាក់នេះ បានបង្ហាញវត្តមានជាមួយគ្នាក្នុងការថតឲ្យសម្អាងការ ធ្វើឲ្យអ្នកគាំទ្រពួកគេឃើញហើយមានស្នាមញញឹមជាថ្មី។ ទោះយ៉ាងណា ការថតរូបជាមួយគ្នានេះ មិនមែនមានន័យថា ពួកគេត្រូវគ្នាវិញនោះឡើយ ដោយពួកគេគ្រាន់តែថតសម្អាងការឲ្យគេប៉ុណ្ណោះ រឿងផ្ទាល់ខ្លួនទុកមួយឡែកសិន។ ជាក់ស្ដែងគណនីទីកតុកមួយឈ្មោះ «Jungkook 1» បានបញ្ជាក់ច្បាស់ៗដើម្បីកុំឲ្យមានការយល់ច្រឡំថា «ការងារទេបងៗ»។ ដោយឃើញបែបនេះ អ្នកគាំទ្រ…
អានបន្តDay: June 16, 2022
នោះ! សុគន្ធ ចរិយា បកស្រាយជាថ្មី, គឹម លីហ្សា ដាក់ផ្លែម៉ាឆ្ងាញ់ថា «មុនប្រឡងអូនដូចកូនទន្សាយ គ្រាន់តែចប់…(មានវីដេអូ)
កាលពីពេលថ្មីៗកន្លងទៅនេះ អតីតបេក្ខភាព បវរកញ្ញាចក្រវាឡកម្ពុជា សុគន្ធ ចរិយា បានចេញមុខរៀបរាប់ទាំងទឹកភ្នែករឿង បុរសម្នាក់អះអាង ជាប្ដីចូលទៅឆាឆៅ និងថែមទាំងគំ,រាមដោយពាក្យធ្ងន់ៗទៀតផង ធ្វើឲ្យជួបភាពអាម៉ាស់យ៉ាងខ្លាំង។ ជុំវិញរឿងនេះ សុគន្ធ ចរិយា បានច្រានចោលទាំងស្រុងថា នាងមិនទាន់មានប្ដី ឬបានរៀបការ ចុះសំបុត្រអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិល ឬ មានកូនអ្វីទាំងអស់ ជាមួយបុរសដែលបានចោទប្រកាន់នាងនោះ។ ទោះយ៉ាងណានាងទទួលស្គាល់ថា នាង និង បុរសដែលបង្ហោះវីដេអូចោទនាងនោះ គឺធ្លាប់មានទំនាក់ទំនងជាសង្សារនឹងគ្នា ប៉ុន្តែពេលនេះ បានចែកផ្លូវគ្នាដើររៀងខ្លួនហើយ។ ក្រោយមក ក៏ផ្ទុះរឿងថ្មីមួយទៀតថា នាងជាស្រីដណ្ដើមប្ដីគេ ទើបនាងកើតទុក្ខមិនសុខចិត្តផ្ដល់បទសម្ភាសន៍ជាមួយលោក អ៊ឹម ជីវ៉ា ដោយបកស្រាយថា អតីតសង្សាររបស់ខ្លួន បានកុហកខ្លួន ដោយពេលមកទាក់ទងខ្លួនដំបូង ប្រាប់ថា គាត់អាយុ៣២ឆ្នាំ គាត់ធ្លាប់មានប្រពន្ធ តែប្រពន្ធគាត់គ្រោះថ្នាក់ច.រាចរណ៍ស្លា.ប់ សព្វថ្ងៃគឺគាត់ពោះម៉ាយ កូនមួយ កូនប្រុស អាយុ១៦ ឆ្នាំ ហើយខ្លួនក៏អត់សួរនាំច្រើនទៀតទេ ព្រោះស្រឡាញ់គ្នា ត្រូវទុកចិត្តគ្នា។ បន្ថែមលើនេះ សុគន្ធ ចរិយា ក៏បានឡាយវីដេអូម្ដងទៀត ឆ្លើយតបទៅនឹងការចោទប្រកាន់ពីអតីតសង្សាររបស់ខ្លួន និងប្រពន្ធ។ ក្នុងនោះ នាងថែមទាំងអះអាងថា អតីតសង្សាររបស់ខ្លួនកុហក, បោកប្រាស់ខ្លួន…
អានបន្តអបអរសាទរ! ហង្ស ម៉ានីតា គ្រងមកុដតម្លៃ១៨ម៉ឺនដុល្លារ មហាជនពេញចិត្តស្ដូក សូម្បី ខាត់ សុឃីម ក៏ពោលពាក្យដែរថា…
បន្ទាប់ពីបានឆ្លងកាត់វិញ្ញាសាជាច្រើន នៅទីបំផុតកម្មវិធីប្រកួតសម្រស់បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២២ រកឃើញម្ចាស់ជយលាភីលេខ១ហើយ នោះគឺនារីដ៏ស្រស់ស្អាតកញ្ញា ហង្ស ម៉ានីតា។ ម៉ានីតា បានក្លាយជាម្ចាស់មកុដដែលមានតម្លៃ១៨ម៉ឺនដុល្លារអាមេរិក។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ល្ងាចមិញនេះ គឺជាពេលវេលាដ៏ព្រឺព្រួចមួយសម្រាប់អ្នកគាំទ្រការប្រកួតកម្មវិធីសម្រស់បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២២ ឬ Miss Universe Cambodia 2022 ព្រោះនៅថ្ងៃម្សិលមិញនេះ គឺថ្ងៃផ្ដាច់ព្រ័ត្រ ដែលត្រូវបង្ហាញពីមុខមាត់ពិតរបស់ម្ចាស់ជយលាភីលេខ១ និងជាម្ចាស់មកុដដែលមានតម្លៃ១៨ម៉ឺនដុល្លារនោះ។ យ៉ាងណាក្រោយឆ្លងកាត់ការសម្រិតសម្រាំងអស់រយៈពេលជាច្រើនម៉ោងនៅវគ្គផ្ដាច់ព្រ័ត ទីបំផុតកម្មវិធីលំដាប់ពិភពលោកមួយនេះ ក៏បានរកឃើញម្ចាស់មកុដជាផ្លូវការ និងជានារីស្រស់ស្អាតបំផុតនោះ គឺកញ្ញា ហង្ស ម៉ានីតា។ ជាកត់សម្គាល់ ក្រៅពីសម្រស់ ហង្ស ម៉ានីតា ត្រូវបានមហាជនទទួលស្គាល់ថា មានទាំងសមត្ថភាពដែលអាចឈរនៅលើឆាកអន្តរជាតិតំណាងឱ្យជាតិកម្ពុជា ព្រោះបេក្ខនារីដែលមកពីរាជធានីភ្នំពេញរូបនេះ មានចំណេះដឹងអាចនិយាយបានរហូតដល់ទៅ៣ភាសា។ ទាំងអស់នេះបានជួយឱ្យកញ្ញា ហង្ស ម៉ានីតា ទទួលបានចំណាប់អារម្មណ៍ពីសំណាក់អ្នកទស្សនា និងគណកម្មការនៅវគ្គជម្រុះកាលពីពេលកន្លងមក។ ដោយឡែកនៅវគ្គផ្ដាច់ព្រ័ត្រយប់មិញនេះ ម៉ានីតា ក៏នៅតែធ្វើបានយ៉ាងល្អ ហើយក៏ទទួលបានជោគជ័យ និងក្លាយជាម្ចាស់មកុដតម្លៃ១៨ម៉ឺនដុល្លារ ។ ទន្ទឹមនឹងជ័យជម្នះដ៏ធំធេងនោះ ហង្ស ម៉ានីតា ត្រូវបានសាទរយ៉ាងច្រើនកុះករ។ ក្នុងនោះ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ក៏បានពេញចិត្តចំពោះលទ្ធផលនេះផងដែរ ហើយបង្ហោះរូបថតជាច្រើនសន្លឹកជាការចូលរួមអបអរសាទ និងបង្ហាញក្ដីពេញចិត្តថា «ម្នាក់នេះ…
អានបន្តគិតខុសហើយ! Love Riyaធ្លាប់លើកឡើងថា អត់ពីខ្លួន ប្រូសូនី រកអ៊ីហូបគ្មាន, ដល់ឃើញដុល្លារមួយគំនរ និងខ្សែ.ក ទើបដឹងថា…(មានវីដេអូ)
អ្នកលេងបណ្ដាញសង្គមភាគច្រើន ច្បាស់ជាបានជ្រាបរួចមកហើយថា អ្នកនាង Love Riya បានមានទំនាក់ទំនងស្នេហាជាមួយលោក ដែន សូនី អស់រយៈពេលជាង១ឆ្នាំ ដោយពុំបានចូលរោងការនោះឡើយ ហើយក៏បែកគ្នាដោយចម្រូងចម្រាសហែកហួរគ្នារៀងៗខ្លួនតែម្ដង។ ក្រោយបែកគ្នាជាមួយលោក ដែន សូនី មិនបានប៉ុន្មានផង អ្នកនាងLove Riyaក៏បានរកឃើញCrushថ្មីរបស់ខ្លួន ដែលជាលោកប៉ូលិសរូបសង្ហាឈ្មោះ ហេង គីមហៀង ឈានដល់សម្រេចដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ នៅពេល អ្នកនាងLove Riya និងលោកប៉ូលិសកំពុងចូលរោងការនោះ ស្រាប់តែប្រភពមួយ បានទម្លាយវីដេអូ លោកដែន សូនី កំពុងអង្គុយលក់ស្បែកជើងតាមចិញ្ចើមផ្លូវ ធ្វើឲ្យអ្នកស្គាល់លោកជាច្រើន មានការចាប់អារម្មណ៍ខ្លាំងណាស់។ ទន្ទឹមនឹងការចាប់អារម្មណ៍នេះ មានអ្នកខ្លះលើកឡើងថា បែកពីអ្នកនាងLove Riyaប្រូសូនីធ្លាក់ខ្លួនទៀតផង។ ទោះយ៉ាងណា, នៅពេលនោះ មានប្រភពខ្លះទៀតអះអាងថា លោកគ្រាន់តែជិះឡានទំនើបមកឈប់ត្រង់កន្លែងលក់ស្បែកជើង ហើយចូលទៅលេងអ្នកលក់ស្បែកជើងប៉ុណ្ណោះ។ ងាកមកអ្នកនាងLove Riyaវិញ ពេលបែកគ្នាភ្លាមៗនោះ ក៏ធ្លាប់លើកឡើងដៀ,លឲ្យលោក ដែន សូនី កប់មាត់ៗថា បែកពីខ្លួនទៅ រកអីហូបគ្មានផងដែរ។ ផ្ទុយពីការលើកឡើងនេះ បច្ចុប្បន្ន លោកដែន សូនី បានខិតខំរកស៊ីខ្លាំងណាស់ ទាំងការលក់ឡាន, ឡាយលក់ផលិតផលតាមអនញឡាញជាច្រើនមុខទៀត។…
អានបន្តលះបង់ណាស់! ស្ត្រីគ្រប់រូប ក្រោយសម្រាលមិនពេញចិត្តកន្លែងនេះ តែ បេនីយ៉ាំង ផ្ទុយពីគេ ហើយទម្លាយអារម្មណ៍ថា…
ក្រោយពីរង់ចាំអស់រយៈពេលជាយូរនោះ អតីតតារាសម្ដែងរូបស្រស់សិចស៊ី បេនីយ៉ាំង ដែលមានឈ្មោះកំណើតថា លី សុគន្ធារី បានសម្រាលកូនប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ហើយគិតមកដល់ពេលនេះ មានរយៈពេលជាង១សប្ដាហ៍ហើយ។ អ្វីជាការកត់សម្គាល់នោះ ឃើញថា ថ្ងៃកំណើតកូនរបស់ បេនីយ៉ាំង 06.06.2022 គឺលេខ៦ទាំងអស់ ហើយបើទោះគ្មានគូស្នេហ៍នៅក្បែរចាំថ្នាក់ថ្នមក្នុងពេលសរសៃខ្ចី ក៏នាងនៅតែរឹងមាំប្រើត្រកូលខ្លួនសម្រាប់កូនប្រុសជាទីស្រឡាញ់យ៉ាងរំភើយ។ ក្នុងនាមជាអ្នកម្ដាយ Single , អតីតតារាស្រី បច្ចុប្បន្នជាអ្នកលក់តាមអនឡាញ អ្នកនាង បេនីយ៉ាំង បានប្រើត្រកូលខ្លួនសម្រាប់កូនជាទីស្រឡាញ់ ដោយនាងដាក់ឈ្មោះថា លី អាន ដែលស្តាប់ទៅឃើញថា ពីរោះនិងមាំមួនស័ក្ដិសមជាកូនពូជតែម្តង។ បេនីយុំាង ជាតារាស្រីមួយរូប ដែលចូលចិត្តភាពស្អាត ដោយថ្មីៗនេះ គ្រាន់តែបានសម្រាលកូនភ្លាម នាងមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ហើយបានចាប់ផ្ដើមមកថែរក្សាសម្រស់របស់ខ្លួនវិញ ជាមួយនឹងការប្រើប្រាស់ឡេ ដើម្បីឲ្យសាច់កាន់តែស ភ្លឺរលោងគួរជាទីគយគន់នោះ។ ទោះយ៉ាងណា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ នាងបានបង្ហោះរូបថត១សន្លឹក បង្ហាញក្បាលពោះ ដែលមានស្នាមវះ ក្រោយសម្រាលកូន ហើយរៀបរាប់ថា «ការលះបង់មួយនេះពិតជាមានក្តីសុខខ្លាំងណាស់ស្នាមរបួសពិសេសបំផុតក្នុងជីវិតខ្ញុំ ជាស្នាមដែលខ្ញុំស្រឡាញ់ពេញចិត្តជារៀងរហូតទៅ ខ្ញុំមិនចង់ឱ្យវារលុបទេ។ ស្នាមរបួសមួយនេះគឺជាស្នាមក្តីសុខ»។ ដោយឃើញបែបនេះ អ្នកគាំទ្រ លើកឡើងថា «ត្រូវហើយបង…
អានបន្តអីយ៉ា! ទើបល្បីថាសមគ្នា ដល់ថ្ងៃខួបកំណើត ណុប បាយ៉ារិទ្ធ សុខស្រីនាង ជូនពរយ៉ាងពិសេសថា…
កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង ណុប បាយ៉ារិទ្ធ ទើបតែបង្ហោះរូបថតដ៏ស្រស់ស្អាតជាមួយនឹងអ្នកនាង សុខ ស្រីនាង ធ្វើឲ្យអ្នកគាំទ្រ ឃើញហើយលាន់មាត់សរសើរថា ពួកគេ ពិតជាស្រស់ស្អាត និងសក្ដិសមគ្នាណាស់។ អ្វីជាការចាប់អារម្មណ៍ទៀតនោះ នៅពេលបង្ហោះ ណុប បាយ៉ារិទ្ធ បានបង្ហាញក្ដីនឹករំលឹក និងសរសើរចំពោះតារាចម្រៀង ដែលអ្នកគាំទ្រហៅថា ជារាជិនីសម្រស់រូបនេះថា «មើលរូបថតអូសមកក៏ឃើញ រូបថតចាស់ទេ ហើយក៏ខានជួបគ្នាឡើងយូរ នឹកប្អូនស្រី ស្រលាញ់ចរិតគាត់ រមទម សុភាព ហ្មត់ចត់»។ ដោយឡែកនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ តារាចម្រៀង សុខ ស្រីនាង បានចែករំលែករូបថត និងសារខាងលើនោះ ចេញពីទំព័រហ្វេសប៊ុករបស់លោក ណុប បាយ៉ារិទ្ធ ចូលទំព័រហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងការជូនពរយ៉ាងពិសេសថា «រីករាយថ្ងៃកំណើតបងប្រុសជាទីស្រឡាញ់គោរពសូមជូនពរបងឱ្យមានសុខភាពល្អនិងមានសំណាងល្អពេញមួយជីវិត»។ តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «មែនក៏អី គួរឱ្យស្រលាញ់អូនដល់ឆ្អឹង, ចង់អោយចែនាងច្រៀងបទថ្មីFtមួយបងរិទ្ធិ។ ដោយឡែក នៅក្នុងផុសរបស់លោក ណុប បាយ៉ារិទ្ធ វិញ ត្រូវបានអ្នកគាំទ្រសរសើរលោកថា «បងឯងសម្រស់អមតៈ ហើយមើលទៅ ៤២ ៤៣ ហើយដូច ១៨ឆ្នាំ,…
អានបន្តបែកធ្លាយ! ក្រោយឪពុកទទួលមរណភាព ទើបដឹងថា មាន សូនីតា ជាកូនមន្ត្រីធំ ហើយត្រូវជាប្អូនជីដូនមួយរបស់…
កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ តារាសម្ដែង កញ្ញា មាន សូនីតា បានប្រកាសដំណឹងដ៏ក្រៀមក្រំមួយ ក្រោយពីឪពុកទទួលមរណភាព។ ដំណឹងនេះបានធ្វើឱ្យមហាជន សិល្បករសិល្បការិនីជាច្រើនសម្ដែងការតក់ស្លុត និងសោកស្ដាយជាខ្លាំង។ ជាការពិត ថ្មីៗនេះ មាន សូនីតា ទើបតែទទួលអារម្មណ៍រីករាយ នៅថ្ងៃសម្ភោធរឿងកុនដ៏ធំមួយ ដែលដឹកនាំដោយអ្នកស្រី ពាន់ ភួងបុប្ផា និងមានចូលរួមសម្ដែងដោយរូបនាងផ្ទាល់ ជាមួយតារាសាច់ដុំលោក អេដវីន។ ប៉ុន្តែរយៈពេលនៃការរីករាយរំលងមិនបានប៉ុន្មានម៉ោងផង មាន សូនីតា ស្រាប់តែជួបទុក្ខដ៏ក្រៀមក្រំផុតក្នុងជីវិត ដោយឪពុករបស់នាងបានទទួលមរណភាព។ កន្លងមកតារាស្រីនិយមស្លៀកពាក់ខ្លី បញ្ចេញគល់ភ្លៅស្រឡូន និងសាច់សខ្ចីកញ្ញា មាន សូនីតា ធ្លាប់ទម្លាយថា នាងមិនសូវទទួលបានភាពកក់ក្ដៅពីឪពុក និងក្រុមគ្រួសារប៉ុន្មានឡើយ ព្រោះឪពុកម្តាយរបស់នាងបានបែកបាក់គ្នាតាំងតែពីនាងនៅតូច។ ទោះជាយ៉ាងនៅឪពុកទទួលមរណភាព សូនីតា បានប្រកាសកាន់ទុក្ខ និងថែមទាំងភ្ជាប់នូវខ្លឹមសារយ៉ាងស្រងេះស្រងោច។ នាងបានសរសេរថា «កូនសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកពុកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ យ៉ាងណាក៏ជាលោកឪពុក សូមពុកទៅឱ្យបានសុខ» ។ ក្រៅពីការបង្ហោះសារបង្ហាញភាពស្រងេះស្រងោចនេះ មាន សូនីតា មិនទាន់ បានបង្ហាញរូបភាពនៅក្នុងពិធីបុណ្យសពលោកឪពុកឡើយ។ ការបាត់បង់លោកឪពុករបស់ មាន សូនីតា បានធ្វើឱ្យមិត្តភក្តិនៅក្នុងនិងក្រៅសិល្បៈជាច្រើនបានចូលរួមសោកស្តាយនិងរំលែកទុក្ខគ្រប់គ្នា។ អ្វីដែលចាប់អារម្មណ៍ឪពុករបស់ មាន សូនីតា…
អានបន្តឲ្យចំហាយ! ទើបតែបើកបេះដូង ទ្រី ដាណា Coverបទដ៏ចា,ក់ដោតមួយនេះ លាក់មុខបុរសម្នាក់ ហើយប្រាប់ថា…(មានវីដេអូ)
ប្រិយមិត្ត បានជ្រាបរួចមកហើយថា រហូតមកដល់ពេលនេះ អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ បានរស់នៅជាអ្នកម្ដាយSingleអស់រយៈពេលជាច្រើនខែមកហើយ ក្រោយពីប្រកាសផ្ដាច់ចំណងស្នេហ៍ ជាប្ដីប្រពន្ធជាមួយពូម៉ៅនោះ។ នៅក្នុងការរស់នៅជាស្ត្រីមេម៉ាយនេះ អ្នកស្រីទ្រី ដាណា ធ្លាប់ប្រកាសបើកបេះដូងទទួលយកអ្នកថ្មី ក្រោមលក្ខខណ្ឌមួយចំនួន។ អ្នកស្រីធ្លាប់បញ្ជាក់ថា រាល់ថ្ងៃខ្លួនមានគ្រប់យ៉ាងអស់ហើយ អាជីវកម្មក៏ខ្លួនមាន លុយក៏ខ្លួនមាន សុភមង្គល បើនិយាយពីកូនវិញ សេរីភាពវិញ ខ្លួនមានទាំងអស់ តែខ្វះម្យ៉ាង ខ្វះស្នេហាពិត។ អ្នកស្រី បន្តថា ខ្លួនរស់នៅក្នុងការកុហក បោកប្រាស់អស់រយៈពេលយូរឆ្នាំហើយ អញ្ចឹងខ្លួនត្រូវការអ្នក ដែលធ្វើឲ្យខ្លួនHappy។ អ្នកខ្លះនិយាយថា បងស្រឡាញ់អូនណាស់ៗ ប៉ុន្តែនិយាយពីស្រីវា វាមិនដែលបង្ហោះរូបយើង ហើយលេងឆាតជាមួយស្រី អញ្ចឹងទៅ។ អាហ្នឹងគេហៅថា នៅក្នុងការបោកប្រាស់។ អ្នកស្រី អះអាងថា អ្នកដែលស្រឡាញ់ខ្លួន ចូលមកក្នុងជីវិតរបស់ខ្លួនបាន មិនចាំបាច់មានច្រើននោះទេ បងអ្នករត់ម៉ូតូឌុបក៏បានដែរ មិនបាច់យកអីមកទេ យកតែបេះដូងស្មោះមកបានហើយ ហើយគ្រាន់តែប្រាប់មុនថា បោកខ្លួនអត់បានទេ ហើយក៏មិនបាច់ចង់បានអីពីខ្លួនដែរ។ បើមកកន្លែងនេះមានអ្វីៗគ្រប់បែបយ៉ាងហើយ ហើយមិនបាច់ចង់បានអ្វីពីខ្លួន គឺអត់បាននោះទេ។ ទោះយ៉ាងណា អ្នកស្រី បានបញ្ជាក់ថា ខ្លួនអត់ស្រឡាញ់អ្នកទាបៗទេ ស្រឡាញ់១,៧៨ម៉ែត្រ ទៅ១,៨០អីឡើង បានសមនឹងគីឡូរបស់ខ្លួន…
អានបន្តគូដែលសក្ដិសមបំផុត! ចោម ច័ន្ទ បានប្ដីក្មេងចេះថ្នាក់ថ្នម នាំទៅជួបឪពុកម្ដាយ ហើយសរសើរកប់ៗមាត់ថា…
គេនៅចាំបានថា កន្លងមក អ្នកនាង ចោម ច័ន្ទ បានយកតុក្កតា ធ្វើជាប្ដី តែក្រោយមកស្រាប់តែឃើញនាង បានបង្ហាញមុខស្វាមីរបស់ខ្លួនជាជនជាតិអារ៉ាប់ ដ៏សង្ហាមួយរូប ធ្វើឲ្យអ្នកគាំទ្រឃើញហើយសរសើរមិនដាច់ពីមាត់។ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ចោម ច័ន្ទ ទើបតែនាំស្វាមីរបស់ខ្លួនទៅជួបឪពុកម្ដាយ ហើយបង្ហោះរូបថត និងសារបញ្ជាក់ដូច្នេះថា «មកលេងពុកម៉ែរួចរាល់ ក៏បន្តការងារធម្មតាពុកម៉ែគ្រួសារទាំងមូលទទួលស្គាល់កូនប្រសា សរសើរខាងប្រុសម៉ងហេតុតែស្រលាញ់ចូលស្ទឹងតាមបទ»។ ដោយឡែកនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ពួកគេទាំង២បានស្លៀកពាក់ប្រពៃណីជាមួយគ្នាមើលទៅពិតជាស្រស់ស្អាត និងសមគ្នាខ្លាំងណាស់។ ក្រោយមកនៅថ្ងៃដដែលនោះ ចោម ច័ន្ទ បានបង្ហោះរូបថតជាមួយគ្នាក្នុងឈុតសម័យវិញម្ដង ឃើញថា ស្អាតម្យ៉ាងផងដែរ។ បង្ហោះភ្ជាប់ជាមួយរូបថតសម័យជាមួយគ្នាជាច្រើនសន្លឹក ចោម ច័ន្ទ បានបញ្ជាក់ពីចំណងស្នេហ៍របស់ពួកគេថា «ពីមនុស្សដែរមិនធ្លាប់ស្គាល់គ្នា បែរជាមកជួបគ្នានៅពេលវេលាមួយបានមកដល់ សំខាន់ខាងប្រុសលះបង់គ្រប់យ៉ាងដើម្បីបំពេញក្តីសុបិន»។ តាមរយៈនេះ អ្នកគាំទ្រ បានលើកសរសើរ និងជូនពរថា «ជូនពរប្អូនបានក្តីសុខរហូតណា, គូដែលសក្ដិសមបំផុត, ចែសំណាងខ្លាំងណាស់ចែជូនពរអោយស្រឡាញ់គ្នារហូតដល់ចាស់ និងមានសុភមង្គល, ស្អាត ចឹងពេលមានកូនកូនស្អាត ស្អាតណាស់កូនកាត់, សមគ្នាណាស់ជូនពរអ្នកទាំងពីរស្រលាញ់ដល់ចាស់កោងខ្នងណា»៕
អានបន្តគួរឲ្យបារម្ភ! ឡោម លក្ខិណា កូនប្រុសមានជំងឺម្យ៉ាងកំពុងព្យាបាល…
ថ្មីៗនេះ នៅទំព័រហ្វេសប៊ុករបស់អតីតតារាសម្ដែងល្បីឈ្មោះ ឡោម លក្ខិណា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីកូនប្រុសមានជំងឺម្យ៉ាង ។ តាមរយៈសំណេរមួយដែលបង្ហោះកាលពីម្សិលមិញ ឡោម លក្ខិណា បានឱ្យដឹងថា កូនប្រុសរបស់នាងមានជំងឺទឹកដក់ក្នុងតម្រងនោម និងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ។ ក្នុងនាមជាម្ដាយ ឡោម លក្ខិណា បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកូន ដោយនាងបានបន់ស្រន់ដល់ព្រះសំពះដល់ទេពតាឱ្យតាមជួយថែរក្សាកូនប្រុសបណ្ដូលចិត្តរបស់នាង ឱ្យបានឆាប់ជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញទៀតផង ។ ដោយក្នុងនោះអតីតតារាស្រីទឹកភ្នែក ឡោម លក្ខិណា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះកូនម៉ាក់ត្រូវចូលម៉ាស៊ីនធំព្យាបាលជំងឺ សូមព្រះប្រទានពរកូនម៉ាក់ឱ្យជួបតែសំណាងល្អ ជៀសផុតពីជំងឺទាំងអស់ ឆាប់បានត្រឡប់មកផ្ទះវិញណាកូន» ។ ទន្ទឹមនឹងនោះមានសិល្បករធ្លាប់រួមអាជីព និងរាប់អាន ឡោម លក្ខិណា និងគ្រួសារជាច្រើនចូលរួមជូនពរដល់ម្ដាយ និងកូនរូបនេះ ។ សូមរំលឹកថា ឡោម លក្ខិណា ជាអតីតតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាពកាលពីជាង១០ឆ្នាំមុន ពោលគឺនាងបានដើរលើវិស័យសិល្បៈតាំងតែពីក្មេង ជាមួយគ្នានឹងតារាសម្ដែងទឹកភ្នែក គឺអ្នកនាង លី ចាន់សីហា ។ ប៉ុន្តែបន្ទាប់ពីសាងបានប្រជាប្រិយភាព ឡោម លក្ខិណា ក៏ហាក់ឃ្លាតឆ្ងាយពីអាជីពបន្តិចម្ដងៗ និងចាប់ដៃសាងគ្រួសារជាមួយលោក ប៉ា ពិសិដ្ឋ ដែលទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ។ បន្ទាប់ពីលោក…
អានបន្ត