មិនធម្មតា! ឧកញ៉ា ​ហេង ឡុង ​ចូលរួម​ពិធី​មង្គលការ​កូន​ប្រុស គង់ សុជាតិ ​ផុស​រូប​៣​សន្លឹក មាន​ឧកញ៉ា​រហូត​ដល់​ទៅ…

ប្រិយមិត្ត​មួយ​ចំនួន បាន​ជ្រាប​រួច​មក​ហើយ​ថា កូន​ប្រុស​ច្បងអ្នកនាង គង់ សុជាតិ ឈ្មោះថា ម៉ៅ សាល់​ភាព​បុត្រ បានភ្ជាប់ពាក្យ​ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ឈន ពុទ្ធា​វីន កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​ និងបានដឹកដៃគ្នាចូល​រោងការ​​ នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២​នេះ។ ពិធីមង្គលការ​របស់​ពួកគេ ធ្វើឡើង​នៅ​The Premier Centre Sen Sok​ជាមួយនឹង​ការ​ការរៀបចំ​តុបតែង ព័ស្តុភារ​បណ្ដា​ការល្អ​ប្រណីត មាន​ផ្កា​ភ្ញី​ស្រស់ៗ​។ ចំណែកឯ​កូនកំលោះ​កូនក្រមុំ ក៏​ស្រស់ស្អាត និង ស្រស់​សង្ហា​ស័ក្ដិសម​នឹង​គ្នា​ខ្លាំង​ណាស់​។​ នៅក្នុង​កម្មវិធី​ពេលព្រឹក​នេះ គេ​ក៏​ឃើញ​មាន​វត្តមាន​ភ្ញៀវកិត្តិយស​សុទ្ធតែជា​អ្នកសិល្បៈ និង អ្នកមាន​មុខមាត់​ក្នុងសង្គម ក្នុងនោះ​មានដូចជា លោកជំទាវ ហ៊ុន ស៊ី​ណាត​, លោក ជា វណ្ណា​រិ​ទ្ធ និង​ភរិយា​, អ្នកនាង យក់ ថិ​ត​រដ្ឋា និង​លោក ឃុំ ប៉ុណ្ណា​ដែ​ត​,តារាចម្រៀង នៅ ស៊ី​នឿន​, ពិធីការ សុខ រ៉ាស៊ី , តារា​សម្ដែង អ៊ឹម ជីវ៉ា​, ពិធីករ ប៉ែន…

អានបន្ត

លើកទី១! ​ថ្ងៃ​BD ប្ដី, ម្ចាស់​ហាង បីយូធីស្ទរ​លេង​ឈុត​ធំ ទិញ​ឡាន​ទំនើប​ឲ្យ​ប្ដី​ហើយ​ ថែម​ទាំង​មាន​ចាប់​រង្វាន់​លុយ​សុទ្ធ​រហូត​ដល់…(មានវីដេអូ)

អ្នកគាំទ្រ បាន​សម្ដែង​ការ​អបអរសាទរ និង​សរសើរ​មិន​ដាច់​ពី​មាត់ ក្រោយពី​ប្រទះឃើញ Ngoun Xiang ដែលជា ម្ចាស់​ហាង បី​យូ​ធី​ស្ទរ បាន​ទិញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ជូន​គូស្នេហ៍​របស់ខ្លួន​លើក​ទី​១ នៅ​ថ្ងៃ​ខួបកំណើត​។​ បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត និង​វីដេអូ ជាច្រើន កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ម្ចាស់​ហាង ដែលមាន​ប្រវត្តិ​ដ៏​កម្សត់​រូបនេះ បាន​រៀបរាប់​ថា «​គេ​ថា ប្តី​ខំ ប្រពន្ធ​ប្រឹង មិន​យូរ​មិន​ឆាប់​គង់តែ​ក្លាយ​ជា​អ្នកមាន​លើកទីមួយ ដែល​ទិញ កាដូរ​ជូន​គាត់​អត់​ចេះ surprise ទេ ដឹក​ដៃ​ទៅ​ទិញ​ហ្មង​សុំ​ពាក្យ​ជូនពរ​ម្នាក់​មួយ​មក​HBD my love Hea Seth»​។​ បន្ថែម​លើ​នេះ នៅ​ថ្ងៃ​ខួបកំណើត​នោះ មាន​ចាប់​រង្វាន់​លុយ​សុទ្ធ​ទៀត​ផង​។ បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ ចាប់​រង្វាន់​លុយ​សុទ្ធ​នោះ ម្ចាស់​ហាង​ដ៏​ជោគជ័យ​ខាងលើនេះ បាន​រៀបរាប់​ទៀតថា «​ចាប់​រង្វាន់ ប្រាក់សុទ្ធ ក្នុង ថ្ងៃ BD ហ៊ា​គាត់ ចាប់​ត្រូវ​រហូត​ហ្មង​សំខាន់ បាន​លុយ​ហើយ​អត់​យក​ទេ​អោយ​មក​ឯង​វិញ​ខ្ញុំ​ឯនេះ​ឮ​តែ​គេ​អោយ​វិញ ទទួល​ដៃ​10»​។​ នៅ​ក្នុង​វីដេអូ​នោះ គេ​សង្កេត​ឃើញ​ថា ប្ដី​របស់​ម្ចាស់​ហាង​ខាងលើ បាន​ចាប់​រង្វាន់​ឃើញ​លុយ​ដុល្លារ​ទាំង​បាច់ៗ​ចំនួន​៨​ដុំ ដោយ​មួយ​ដុំ​មាន​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​។ ដូច្នេះ​សរុប​លុយ​សុទ្ធ​សម្រាប់​ចាប់​រង្វាន់​នោះ មាន​រហូតដល់​ទៅ​៨​ម៉ឺន​ដុល្លារ​ឯណោះ។ ទោះ​យ៉ាង​ណា អ្វី​គួរ​ឲ្យ​សរសើរ​នោះ​ ដូច​ម្ចាស់​ហាង​ខាងលើ​បាន​បញ្ជាក់​អញ្ចឹង ប្ដី​របស់​ខ្លួន​មិន​យក​លុយ​រង្វាន់​នោះ​ទេ…

អានបន្ត

សំណាង​មើលមិនឃើញ! នារី​ម្នាក់ ​​ក្រ​ហៅ​លែង​ឮ​ ស្រាប់តែ​​ប្រែ​ក្លាយ​ជា​អ្នក​មាន​​មួយ​រំពេច​ ក្រោយ​ពី​​​ប្រទះឃើញ​គជ់​មាន​តម្លៃ​មហាសាល​នៅ​ក្នុង…

បរទេស ​៖​ ​នេះ​ ពិត​ជា​សំណាង​ពិតជា​មើល​មិន​ឃើញ​មែន ​ខណៈ​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ កំពុង​មាន​ជីវភាព​លំបាក​ខ្វះមុខខ្វះក្រោយ ស្រាប់តែ​​ប្រទះឃើញ​គជ់​ពណ៌​ទឹកក្រូច​ដ៏​កម្រ​មួយ ដែល​មាន​តម្លៃ​រហូតដល់​រាប់សែន​ដុល្លារ នៅ​ក្នុង​ខ្យង​សមុទ្រ​ ដែល​ទិញ​មក​បម្រុង​នឹង​ធ្វើ​អាហារ។ ស្ត្រី​សំណាង​រូបនេះ​ ឈ្មោះ Kodchakorn Tantiwiwatkul មកពី​ខេត្ត Satun ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កន្លងទៅ រូបនាង​បាន​ទិញ​ខ្យង​សមុទ្រ​មកពីផ្សារ ក្នុងតម្លៃ​ប្រមាណ៧០ បាត ហើយ​នាង​ក៏បាន​ធ្វើការ​សម្អាត និង ឆ្កឹះ​វា ស្រាប់តែ​ភ្លាមៗ​នោះ នាង​បាន​ប្រទះឃើញ​វត្ថុ​ម្យ៉ាង​ពណ៌​ទឹកក្រូច​ប្លែក ដែល​ដំបូង​នាង​ស្មានថា​ជា​ដុំថ្ម។ ក្រោយមក នាង​ពិតជា​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​ វា​គឺជា គជ់​ខ្យង​ដ៏​កម្រ ដែល​មាន​ទម្ងន់​រហូត​៦ ​ខាំ និង ប្រវែង ១.៥ សង់ទីម៉ែត្រ ដែល​មាន​តម្លៃ​រហូតដល់​រាប់សែន​ដុល្លារ។​ ស្ត្រី​រូបនេះ ​បាន​បន្តទៀតថា ដោយ​ខ្លាច​អ្នកលក់​ខ្យង​មក​ទារ​យក​គជ់​នេះ​ទៅវិញ ទើប​នាង​បាន​ព្យាយាម​ធ្វើការ​លាក់បាំង តែ​ក្រោយមក ដោយសារ​គ្រួសារ​នាង​មានការ​ខ្វះខាត​ខ្លាំង និង​ត្រូវការ​ប្រា​ក់​មក​ព្យាបាល​ឪពុក និង ម្ដាយ​ដែលមាន​ជំងឺមហារីក ទើប​នាង​សម្រេចចិត្ត​ដាក់លក់​វា។​ នាង Kodchakorn បាន​ដាក់​គជ់​ខ្យង​នេះ​លក់​ជា​សាធារណៈ​នៅ​ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២១ ហើយ​សង្ឃឹមថា​នឹងមាន​អ្នកទិញ​ឲ្យ​តម្លៃ​សមរម្យ​ផងដែរ។…

អានបន្ត

ស្ដែងៗ! អ៊ំ​ប្រុស​ម្នាក់​​​​​​ ​តស៊ូ​ទៅ​ទិញ​លៀស, ​ចោរ​គ្មាន​មេត្តា​​​ប្ល-ន់​ម៉ូតូ​បាត់, ម្ចាស់​ហាង«ប្រាក់​សម្បត្តិ» អាណិត​ក៏​សម្រេច​ថា…(មាន​វីដេអូ) ​

ក្រោយពី​ឃើញ​អ៊ំ​ប្រុស​ម្នាក់ មាន​វ័យ​ជាង​៦០​ឆ្នាំ មិន​លើកដៃ​សុំ​ជំនួយ សុខចិត្ត​ឡើង​ពី​យប់​ទិញ​លៀស​ពី​ផ្សារ​យក​មក​ប្រឡាក់​លក់​បន្ត ហើយ​ត្រូវ​ក្រុម​ចោរ​ប្ល​-​ន់ យក​ម៉ូតូ​ទៅ​បាត់​នោះ​, ថៅកែ​ហាង​ម៉ូតូ «​ប្រាក់ សម្បត្តិ​» សម្រេច​ជូន​ម៉ូតូ​លោក​អ៊ំ​មួយ​គ្រឿង ដោយ​យក​ថវិកា​ពី​អ៊ំ​ប្រុស​ត្រឹម​៣០០​ដុល្លារ​ប៉ុណ្ណោះ​។​ មុននឹង​ម្ចាស់​ហាង​ខាងលើ​សម្រេច​ជួយ​នោះ លោក សុវណ្ណ​រិទ្ធី បាន​បង្ហោះ​វីដេអូ បទសម្ភាសន៍​ជាមួយ​អ៊ំ​ប្រុស អម​ដោយ​សារ បញ្ជាក់​ថា «​ករណី​ក្រុម​ចោរ​ប្ល​-​ន់​ម៉ូតូ​អ៊ំ​ប្រុស​អ្នកលក់​លៀស​ហាល​យប់មិញ នៅ​សង្កាត់​ទួល​សង្កែ​១ ផ្លូវ​វាយ​កូន​ហ្គោល ខណ្ឌ​ឬ​ស្សី​កែវ​។ ពេល​អ៊ំ​ប្រុស គាត់​ក្រោក​ទៅ​យក​លៀស​មក​លក់ ជិះ​ត្រលប់​មកវិញ​ជិត​ដល់​ផ្ទះ ត្រូវ​ក្រុម​ចោរ​ប្ល​-​ន់​ម៉ូតូ​រួច​រត់​បាត់​។ អាណិត​គាត់​អាយុ​៦០ ឆ្នាំ​ជាង​ហើយ ត្រូវ​ក្រុម​ចោរ​វា​-​យ​ប្ល​-​ន់​ទៀត​៕ បើ​ពុក​ម៉ែ​បងប្អូន​មានចិត្ត​អាណិត​លោក​អ៊ំ អាច​ផ្ញើ​តាមរយៈ​​លេខ​កុង ABA – 002834516 – Sovann Rithy នេះ​»​។​ ក្រោយពី​មានការ​ប្រកាស​អំពាវនាវ​សុំ​ជំនួយ​បែបនេះ លោក សុវណ្ណ រិទ្ធី ក៏បាន​ប្រមូល​ថវិកា​ពី​សប្បុរសជន សរុប​ចំនួន​៨០០​ដុល្លារ​ ជូន​អ៊ំ​ប្រុស​ដើម្បី​ទិញ​ម៉ូតូ​ថ្មី ហើយ​ម្ចាស់​ហាង ម៉ូតូ «​ប្រាក់ សម្បត្តិ​» ​អាណិត ​សម្រេច​ជូន​ម៉ូតូ​វ៉េវ​ដល់​អ៊ំ​មួយ​គ្រឿង ដោយ​យក​លុយ​ពី​អ៊ំ​ប្រុស​ត្រឹមតែ​៣០០​ដុល្លារ​ប៉ុណ្ណោះ​។ មានន័យថា អ៊ំ​ប្រុស​សល់​លុយ​ចំនួន​៥០០​ដុល្លារ ជា​ថវិកា​បាន​ពី​សប្បុរសជន។ ជាមួយគ្នានេះ ស្ត្រី​ដ៏​ស្រស់ស្អាត ឈ្មោះ Pich Pich…

អានបន្ត

ហួសចិត្ត! រៀបការ​៦​ឆ្នាំ​ហើយ ​​គ្មាន​កូន​សោះ​ ពេល​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ ស្រាប់តែ​ប្ដី​ធ្លាក់ថ្លើមក្ដុក​ ក្រោយ​ដឹង​ថា…

បរទេស ៖ អ្នកនាង​តុងៗ ​មាន​អាយុ ២៩​ឆ្នាំ​ហើយ រហូតមកដល់ ពេលនេះ​នាង​បាន​រៀបការ​ជាមួយ​ប្ដី​អស់​រយៈពេល​៦​ឆ្នាំ​មកហើយ តែ​នៅតែ​មិនទាន់​មានកូន​សូម្បីតែ​ម្នាក់។ ពេលនោះ​ពួកគេ​ទាំងពីរ ​​ទៅពិនិត្យ​រាងកាយ នៅ​ពេទ្យ ក៏​សង្កេតឃើញថា ដូចជា​គ្មាន អ្វី​ខុសពី​ធម្មតា​ទេ។ អ្នក​ទាំងពីរ​ធ្លាប់​ឈ្លោះ​គ្នា ដោយសារ​រឿង​នេះ ​ជា​ច្រើនដង​មកហើយ រហូត​ប៊ិះ នឹង​ឈានដល់​ការ​បែកបាក់​គ្នា​ទៀតផង​។ ​អ្នក​ទាំងពីរ​ក្លាយ​ជា​សាច់រឿង ដែល​អ្នកភូមិ​យក​មក​និយាយ គ្រប់​ពេល ព្រោះ​រាល់ពេល​​អ្នកភូមិ​កើតកូន អ្នក​ទាំងពីរ​ឃើញ តែងតែ​ឈ្លោះ​គ្នា។​ ដើម្បី​កុំ​ឲ្យ​ខ្មាស​អ្នកភូមិ និង​ឈ្លោះ​គ្នា​ប្ដី​ប្រពន្ធ ដោយសារ​ចង់បាន​កូនទៀតនោះ ពួកគេ​ក៏​សម្រេចចិត្ត​ទៅ​ពេទ្យ​ពិនិត្យមើល​ម្ដងទៀត​។​ លើក​នេះ​ គឺ​ទៅ​ពេទ្យ​ធំ​នៅ​ឯ​ទីក្រុង ពេល​ទៅដល់​ពេទ្យ ក៏​ពិនិត្យឃើញ​ថា ​ក្នុង​ស្បូន​របស់​តុងៗ មាន​របស់​ម្យ៉ាង​គឺ​កម្ទេច​សា​–​ក​-​ស​- ព​-​របស់​ទារ​.​ក​ ដែល​លាក់ខ្លួន​ជា​យូរ​មកហើយ។ គ្រូពេទ្យ​ប្រាប់​ថា ​នេះ​ដោយសារ​មកពី​កាល ដែល​យក​កូន​ចេញ ​គឺ​ធ្វើ​មិន​ស្អាត​យក​មិន​អស់ ទើប​បណ្ដាល​អោយ​គ្មាន​កូន​។​ បើ​ជ្រុល​ជា​ស្រលាញ់​គ្នា ជា​ប្ដី​ប្រពន្ធ​ហើយ លើកលែងទោស​អោយ​គ្នា​ម្ដង​ទៅ រួច​ចាប់ផ្ដើម​ដេក​ជាមួយគ្នា យក​កូន​ជាថ្មី​ទៅ​វា​ចប់​ហើយ។ ដោយ​ដឹង​បែប​នេះ បុរស​ជា​ប្ដី​ឈឺ​ចិត្ត​ធ្លាក់ថ្លើមក្ដុក​ សុំ​ប្រពន្ធ​លែង​តែម្ដង។ ទោះ​យ៉ាងណា​ ពេទ្យ​ប្រាប់បន្តថា ​ប្រពន្ធ​ធ្លាប់​មាន​កូន​ជាមួយ​អ្នក​ផ្សេង តែ​តុងៗ​នាង​ក៏​ស្រលាញ់​យើង មក​រស់នៅ​ជាមួយ​យើង​ហើយ​ អញ្ចឹង​សូម​លោក​ប្ដី​គិត​ម្ដងទៀត កុំ​លែងលះ​ឆៅៗ​អញ្ចឹង​អី៕​

អានបន្ត

ទម្លាយអាថ៌កំបាំង! ចេះតែ​ឆ្ងល់​ហេតុ​អី កន្លែង​នេះ អ្នកស្រី ទ្រី ដា​ណា ធំ​ម៉េ​ស​, ដល់​សាមីខ្លួន​ប្រាប់​ទើប​ធ្លាយ​ការពិត​ថា​…(មានវីដេអូ)

អ្នកស្រី​ទ្រី ដា​ណា ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាមរយៈ​សកម្មភាព​មនុស្ស​ធម៌​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ជាមួយ​នឹង​ការកាប់​កប់​លើ​មុខ​ជំនួញ មាន​លុយ មាន​ឡាន មាន​វិឡារ ជាដើម​នោះ ហើយ​បើ​ក្រឡេក​មក​មើលរូប​សម្រស់​វិញ បើ​ទោះ​ពេលនេះ កូន​៣​ក៏ពិតមែន តែ​ក្រមុំ​សុំ​ចាញ់​តែម្ដង​។​ អ្នកស្រី ទ្រី ដា​ណា ជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន​៥​នាក់ ដែល​មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ អ្នកជំនួញ​ឆ្នើម​រូប​នេះ មាន​ឪពុក​ឈ្មោះ ងួន ទ្រី និង​អ្នក​ម្ដាយ​ឈ្មោះ សៀង ជូរ ប៉ុន្តែ​លោក​ទាំង​២ បាន​ទទួល​មរណភាព​ទៅ​ហើយ ដោយ​ជំងឺ​ប្រចាំ​កាយ។ បច្ចុប្បន្ន អ្នកស្រី ទ្រី ដា​ណា កំពុង​រស់នៅ​ជា​អ្នក​ម្ដាយ​Single​ដ៏​រឹងមាំ​ជាមួយ​នឹង​ការ​ដើរ​តួនាទី​ជា​អាណាព្យាបាល ចិញ្ចឹម​បីបាច់​កូន​យ៉ាង​ល្អ ហើយក៏​ដើរ​តួនាទី​ជា​អ្នកដឹកនាំ ដែល​មាន​សមាជិក​ក្នុង​ដៃ​រាប់​ម៉ឺន​នាក់។ និយាយ​ពី​រឿង​ស្នេហា​វិញ បច្ចុប្បន្ន អ្នកស្រី​ទ្រី ដា​ណា កំពុង​ប្រកាស​បើក​បេះដូង តែ​មិនទាន់​រក​ឃើញ​បុរស​ណា​ម្នាក់ ដែល​សក្ដិសម​នៅឡើយ​ទេ។ ទន្ទឹម​នឹង​កំពុង​រង់ចាំ​វត្តមាន​បុរស​ល្អ​ចូល​ក្នុង​ជីវិត​នេះ​ដែរ អ្នកស្រី ទ្រី ដា​ណា ក៏បាន​ថែ​សម្រស់​របស់​ខ្លួន​បាន​យ៉ាង​ល្អ ក្នុង​នោះ​កន្លែង​ពិសេស មើល​ទៅ​មាន​លក្ខណៈ​ខុសប្លែក​គួរ​ឲ្យ​កត់សម្គាល់។ ត្រង់​ចំណុច​នេះ ដើម្បី​កុំ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​មាន​ចម្ងល់​នោះ កាលពី​ពេល​ថ្មីៗ​នេះ អ្នកស្រី បាន​ចេញ​វីដេអូ លើ​ទីក​តុ​ក​ទម្លាយ​អាថ៌កំបាំង​នេះ ដោយ​បញ្ជាក់​ថា…

អានបន្ត

Wow! នំខេក​មង្គលការ​កូន​ប្រុស​ច្បង​ គង់ សុជាតិ ធំ​​ញាក់​សាច់ ត្រូវ​បាន​ធ្វើឡើង​យ៉ាង​ពិសេស​ ពី​សំណាក់​លោក…

ក្រោយ​ភ្ជាប់ពាក្យ​ជាមួយគ្នា កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នោះ​, ទី​ផុត កូនប្រុស​ច្បង​អ្នកនាង គង់ សុជាតិ ដែលមាន​ឈ្មោះថា ម៉ៅ សាល់​ភាព​បុត្រ បាន​ដឹកនាំ​ភរិយា​ដ៏​ស្រស់ស្អាត​ឈ្មោះ ឈន ពុទ្ធា​វីន ចូល​រោងការ​ហើយ នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២​នេះ។ ពិធីមង្គលការ​របស់​ពួកគេ ធ្វើឡើង​នៅ​The Premier Centre Sen Sok​ជាមួយនឹង​ការ​ការរៀបចំ​តុបតែង ព័ស្តុភារ​បណ្ដា​ការល្អ​ប្រណីត មាន​ផ្កា​ភ្ញី​ស្រស់ៗ​។ ចំណែកឯ​កូនកំលោះ​កូនក្រមុំ ក៏​ស្រស់ស្អាត និង ស្រស់​សង្ហា​ស័ក្ដិសម​នឹង​គ្នា​ខ្លាំង​ណាស់​។​ នៅក្នុង​កម្មវិធី​ពេលព្រឹក​នេះ គេ​ក៏​ឃើញ​មាន​វត្តមាន​ភ្ញៀវកិត្តិយស​សុទ្ធតែជា​អ្នកសិល្បៈ និង អ្នកមាន​មុខមាត់​ក្នុងសង្គម ក្នុងនោះ​មានដូចជា លោកជំទាវ ហ៊ុន ស៊ី​ណាត​, លោក ជា វណ្ណា​រិ​ទ្ធ និង​ភរិយា​, អ្នកនាង យក់ ថិ​ត​រដ្ឋា និង​លោក ឃុំ ប៉ុណ្ណា​ដែ​ត​, តារាចម្រៀង នៅ ស៊ី​នឿន​, ពិធីការ សុខ រ៉ាស៊ី , តារា​សម្ដែង អ៊ឹម ជីវ៉ា​, ពិធីករ ប៉ែន…

អានបន្ត

អបអរ! ពិធី​មង្គលការ​កូន​ប្រុស​ច្បង​​ គង់ សុជាតិ​ ព្រឹក​នេះ​ ធ្វើ​ឡើង​យ៉ាង​អធិកអធម​​​ ខណៈ​អ្នក​ចូលរួម​សុទ្ធតែ…

​ គេ​នៅ​ចាំ​បាន​ថា អ្នកនាងគង់ សុជាតិ ​បាន​រៀបការជាមួយ លោក ជា វិបុល កាលពីថ្ងៃទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅសណ្ឋាគាអាំងទែរកុងទីណង់តាល់ ដោយចំណាយថវិកាជាច្រើនម៉ឺនដុល្លារ។ ក្រោយរៀបការ បានប៉ុន្មានឆ្នាំ ពួកគេ ក៏ទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។ មុននឹង​រៀបការ​ជាមួយ​លោក​ជា វិបុល​នោះ អ្នកនាង​គង់ សុជាតិ មានកូន​២​នាក់​ក្នុងបន្ទុក ​ដែល​ជាដំណក់ឈាមរួមគ្នាជាមួយ លោក វិសាលភាព។ ក្រោយលែងលះគ្នា អ្នក​ទាំង​ពីរ​ នៅ​រាប់អាន​នឹង​គ្នា​ធម្មតា ហើយពេលនេះ កូនរបស់ពួកគេពេញវ័យអស់ហើយដែរ។ ក្រឡេក​មក​មើល​អាយុ​របស់​លោក​ជា វិបុល ប្អូន​អ្នកនាង​គង់ សុជាតិ ចំនួន​៣​ឆ្នាំ ប៉ុន្តែ​លោក​ជា​វិបុល បាន​ដើរ​តួនាទី​ជា​ប្ដី​ល្អ ជា​ឪពុក​ល្អ តែងតែ​ផ្ដល់​ក្ដី​ស្រឡាញ់​ដល់​អ្នកនាង​គង់ សុជាតិ និង​ចាត់ទុក​កូន​ប្ដី​មុន បីដូច​ជា​កូនបង្កើត​របស់​លោក ជាមួយ​នឹង​ការ​មើល​ថែ ពួកគេ បាន​យ៉ាង​ល្អ​ផងដែរ។ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ កន្លងទៅ កូនប្រុសច្បង របស់អ្នកនាងគង់​ សុជាតិ បានភ្ជាប់ពាក្យជាមួយ នារីដ៏ស្រស់ស្អាតម្នាក់។ ក្រោយរង់ចាំអស់រយៈពេលប្រមាណជិត២ឆ្នាំ ទីបំផុតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ កូនប្រុសច្បងរបស់ពិធីការិនីរូបនេះ បានដឹកដៃភរិយារូបស្រស់…

អានបន្ត

លំដាប់អភិជន! អ្នក​សុំ​ទា-ន​ហាយ​សូ ​គ្រាន់តែ​អាហារ​សម្រន់​១​ពេល​២​ម៉ឺន​ ផឹក​កាហ្វេ​១​កែវ​ ១​ពាន់​ឲ្យ​ តែ​ឲ្យ​លុយ​ធៀប​រហូត​ដល់…(មាន​វីដេអូ)

ថ្មី​ទៀត​ហើយ! អ្នក​សុំ​ទា-ន​ហាយ​សូ ​គ្រាន់តែ​អាហារ​សម្រន់​១​ពេល​២​ម៉ឺន​ ផឹក​កាហ្វេ​១​កែវ​ ១​ពាន់​ឲ្យ​ តែ​ឲ្យ​លុយ​ធៀប​រហូត​ដល់…(មាន​វីដេអូ) ប្រិយមិត្ត ប្រហែលជា​នៅចាំ​បាន​ថា កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២១ ម្ចាស់​ហាង​លក់​ទូរ​សព្ទ​មួយ​កន្លែង ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chendalen Phoneshop បាន​បង្ហោះ​វីដេអូ​មួយ ពាក់ព័ន្ធ​ទៅ​នឹង​អ្នកសុំទា-ន​ម្នាក់ ​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង​នៅ​ពេល​នោះ។ ​អ្វី​ជាការ​ចាប់អារម្មណ៍ នៅក្នុង​វីដេអូ​នោះ គេ​ឃើញ បុរស​អ្នកសុំទា-ន​ ហាយសូ​រូបនេះ បាន​អះអាងថា កាលពី​មិនទាន់​កូ​វីដ​៣​ថ្ងៃ រក​បាន ១​លាន ឥឡូវ​សល់​តែ ៧០​ម៉ឺន​ទេ បាត់ៗ ហៅ​មិនឮ​ហ្មង​។ លោក​ថា រាល់ថ្ងៃ​មាន​ប្រពន្ធ​២ កូន​៦ នាក់​។​ លើសពីនេះ អ្នកសុំទាន​ដ៏​ចាប់អារម្មណ៍​រូប​នេះ បាន​បន្ត​ទៀ​ថា ខ្លួន​ធ្វើការ​សុំទា-ន​មែន ប៉ុន្តែ​ខ្លួន​ជក់​៣ លេខ ផឹក ABC អត់​មាន​ថោ​.​កទាប​ទេ សំខាន់​កុំ​ឲ្យ​ដើរ​លួ​.​ច​គេ​បាន​ហើយ​។ ចំពោះ​ប្រពន្ធ​តែ​​​ខឹង ម្នាក់ ខ្លួន​លែង​ទាំង​២ ហើយ​យក​២​ទៀត ព្រោះ​សំខាន់​ខ្លួន​អ្នក​រកលុយ​…​។​ ​ដោយឡែក​ថ្មីៗ​នេះ​ទៀត វីដេអូ​ផ្សេងទៀត​របស់លោក ត្រូវបាន​គេ​បង្ហោះ​ព្រោងព្រាត បង្ក​ការភ្ញាក់ផ្អើល​ជាថ្មី​នៅក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក ដោយ​វីដេអូ​មួយ​នោះ គេ​ឃើញ​បុរស​អ្នកសុំទាន​កាលី​ប​រូបនេះ លើកឡើង​ដូច​ពេល​មុន​ថា ៣​ថ្ងៃ​១​លាន ឥឡូវ​សល់​៧០​ម៉ឺន​ទេ​។​ ពេលឮ​លោក​ឆ្លើយ​បែបនេះ ស្រាប់​តែមាន​បុរស​ម្នាក់​សួរ​លោក​ថា…

អានបន្ត