ចូលរួមសោកស្ដាយ! ប្អូន​ជីទួត​មួយ ខេមរៈ សិរីមន្ត ត្រូវ​ចាក​ចេញពី​កម្មវិធី​Cambodian Idol ទាំង​ទឹកភ្នែក ហើយ​បាន​ត្រឹម​ពោល​ពាក្យ​ថា​…(​មាន​វីដេអូ​)

កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២២​កន្លង​ទៅនេះ បេ​ក្ខ​នារី​ឈ្មោះ អ៊ិត សុភា​ឧស្សាហ៍ ហៅ អ៊ិត ជូ​លី​ណា អាយុ​១៨​ឆ្នាំ មកពី​ខេត្តកំពង់ចាម បានបង្ហាញ​សមត្ថភាព​នៅ​ចំពោះមុខ​គណៈកម្មការ ក្នុង​កម្មវិធី​Cambodian Idol ក្នុង​វគ្គ​Jugde Audition ដោយ​ទទួលបាន​«Yes»​ចំនួន​៤ អាចឈាន​ដល់​វគ្គ​បន្ត​។​ នៅក្នុង​វគ្គ​Judge Audition​ទាំង សប្ដាហ៍​ទី​៦ ចម្រាញ់​បាន​បេក្ខជន បេ​ក្ខ​នារី​សរុប​ចំនួន​១២៩​រូប ក្នុងនោះ​សប្ដាហ៍​ទី​១ បាន​បេក្ខជន​១៨​រូប​, សប្ដាហ៍​ទី​២ ចំនួន​២១​រូប​, សប្ដាហ៍​ទី​៣ ចំនួន​២៣​រូប​, សប្ដាហ៍​ទី​៤ បាន​២៣​រូប​, សប្ដាហ៍​ទី​៥ ចំនួន​២៣​រូប​, សប្ដាហ៍​ទី​៦ ចម្រាញ់​បាន​ចំនួន​២១​នាក់​។​ ទោះ​យ៉ាងណា នៅ​យប់​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២២​នេះ ​បេក្ខជន​ទាំង​១២៩​រូប​ បេក្ខជនមួយចំនួន ត្រូវ​ឆ្លង​កាត់ នៅក្នុងវគ្គ Judge Cut Down​ម្ដង​ទៀត​ ​​​ដោយ​គណៈកម្មការ ​តម្រូវ​ឲ្យ​​​ពួកគេ​ម្ដង​៥​នាក់ ​ច្រៀង​គោក​ម្ដង​ម្នាក់​​​ ​មុន​នឹង​សម្រេច​ថា​ អ្នក​ណាខ្លះ ​ធ្លាក់​ទៅ​ផ្ទះ​វិញ ឬ​ជាប់​​​​ឈាន​ទៅកាន់​វគ្គ Theater Round ជុំ​ទី​1​នោះ។ ក្នុងចំណោម​បេក្ខជន បេ​ក្ខ​នារី ទី​១២៩​នោះ កញ្ញា…

អានបន្ត

គូ ដែលសក្ដិសម! សុខ ស្រី​នាង ដាក់​ប៉ុន្មាន​ប៉ុស្តិ៍​នេះ ជាមួយ ណុប បា​យ៉ា​រិ​ទ្ធ​ ស្អាត​មិន​ចាញ់កូន​កំលោះ​-​ក្រមុំ ហើយ​ឆ្លៀត​ពោល​ពាក្យ​ថា​…

អ្នកតាមដាន ព័ត៌មាន​សិល្បៈ ច្បាស់​ជា​បាន​ជ្រាប​រួចមកហើយ​ថា ពិធីមង្គលការ​របស់​កូនប្រុស​ច្បង​អ្នកនាង គង់ សុជាតិ ដែល​បានរៀបចំ​នៅ​អាគារ​ឌី​ព្រី​មៀរ​សែន​សុខ​ដល់​ទៅ​ពីរ​អាគារ H និង I កាលពី​ថ្ងៃទី​១៨ ខែមិថុនា ពិតជា​អធិកអធម​ខ្លាំងណាស់​។​ ក្នុងនោះ អ្វី​ជាការ​ចាប់អារម្មណ៍​នោះ គេ​សង្កេតឃើញ​មាន​វត្តមាន​ភ្ញៀវកិត្តិយស​ជាច្រើន ដែលមាន​ទាំង​មជ្ឈដ្ឋាន​ក្នុង​សិល្បៈ និង​ក្រៅ​សិល្បៈ រួម​នឹង​អ្នកមាន​មុខមាត់ បុគ្គល​ល្បីៗ​នៅក្នុង​សង្គម ចូលរួម​យ៉ាងច្រើន​ថែមទៀត​។​ អ្នក​សិល្បៈ​ជាច្រើន បាន​បង្អួត​សម្រស់​ជាមួយ​នឹង​ម៉ូដ​សម្លៀក​បំពាក់​ដ៏​ស្រស់​ស្អាត រួម​នឹង​គ្រឿងអលង្ការ​ដ៏​ឆើយ​ឆាយ មើល​ទៅ​មិន​ចាញ់កូន​កំលោះ​ក្រមុំ​ប៉ុន្មាន​ឡើយ។ បើ​តាម​អ្នកនាង គង់ សុជាតិ បញ្ជាក់​ថា ពិធី​មង្គលការ​កូនប្រុស​របស់​ខ្លួន​ អញ្ជើញ​ភ្ញៀវ​ចូលរួម​ប្រហែលជា​៧០​ទៅ​៨០​តុ។ ជាក់ស្ដែង នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២២​នេះ តារា​ចម្រៀង សុខ ស្រី​នាង បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន ជាមួយ កូនកំលោះ កូនក្រមុំ​, អ្នក​សិល្បៈ​មួយ​ចំនួន​ទៀត ដូចជា លោក ណុប បា​យ៉ា​រិ​ទ្ធ​, យក់ ចិន្តា​, កញ្ញា ឈិន ម៉ា​និច្ច​, លោក នី រតនា ជាដើម។ បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ដ៏​ស្រស់​ស្អាត​នេះ តារា​ចម្រៀង សុខ ស្រី​នាង…

អានបន្ត

ញាក់សាច់ទ្រើតៗ! ការងារ​សិល្បៈ​ស្ងប់ស្ងាត់ តែ​សួស វីហ្សា សម្ងំ​ងើប​លុយ យក​ទៅ​ទិញ​Rolls-Royce ចូល​ផ្ទះ ព្រោះ…

គេ​នៅ​ចាំ​បាន​ថា អ្នកនាង​សួស វី​ហ្សា និង លោក​ថ​មមី បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ឆ្នាំ ២០១៩ ក្រោយពី​ពួកគេ បាន​តស៊ូ និង​ស្វែង​យល់ចិត្ត​គ្នា​ប្រមាណ​ជាង​៤​ឆ្នាំ។ នៅ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​រយៈពេល​២​ឆ្នាំ កាលពី​​អំឡុងឆ្នាំ២០២១ លោក​ថ​មមី បាន​ធ្វើ​ឲ្យ​អ្នកនាង សួស វី​ហ្សា រំភើបចិត្ត មិន​ស្ទើរ​នោះ​ទេ ដោយ​លោក បាន​រំលឹក​អនុស្សាវរីយ៍​ជាច្រើន​កាល​នៅ​គ្រាក្រ និង​​​ធ្វើតាម​ការសន្យា ដោយ​នាំ​ភរិយា​របស់​ខ្លួន​ទៅ​ជិះ​កន្ទុំរុយ​ទៀត​ផង។ នៅ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​នេះ​ដែរ ពួកគេ បាន​ពញ្ញាក់​អារម្មណ៍​គ្នា​រៀង​ៗ​ខ្លួន ដោយ​អ្នកនាង សួស វី​ហ្សា បាន​យក​នំ​ខេ​ក ជាមួយ​នឹង​នាឡិកា ទៅ​ស៊ុប​ប្រាយ​ប្ដី​ ដល់​ក្រុមហ៊ុន​។ តែ​ជា​ការ​ឆ្លើយតប ថ​មមី បែរជា​ស៊ុប​ប្រាយ​តប​ទៅវិញ​យ៉ាង​ភ្ញាក់ផ្អើល តាមរយៈ​ការទិញ​រថយន្ត​យ៉ាង​ទំនើប​ជូន​ភរិយា​នោះ។ បច្ចុប្បន្ន សួស វី​ហ្សា និង​ស្វាមី កំពុង​មមាញឹក​ខ្លាំង​ណាស់​លើ​មុខ​ជំនួញ ស្ទើរតែ​គ្មាន​ពេល​សម្រាប់​ការងារ​សិល្បៈ​ទៅ​ហើយ។ ស្រប​ពេល​កំពុង​សម្ងំ​សន្សំ​កើប​លុយ​លើ​មុខ​ជំនួញ ជាមួយ​នឹង​ការ​ខិតខំ​ស្ទើរ​គ្មាន​ថ្ងៃ​សម្រាក​នេះ​ សួស វី​ហ្សា ក៏​ចង់​សម្រេច​បំណង​របស់​ខ្លួន​១​ទៀត ដោយ​ទិញ​រថយន្ត Rolls-Royce ព្រោះ​នាង​បាន​ស្រឡាញ់​យូរហើយ។ ជាក់ស្ដែង ថ្មីៗ​នេះ សួស វី​ហ្សា បាន​បង្ហោះ​រូបថត​១​សន្លឹក ហើយ​បញ្ជាក់​ពី​បំណងប្រាថ្នា​របស់ខ្លួន​ថា «​យក​ពេល​គិតតែ​រឿង​ល្អៗ អារម្មណ៍​យើង​ក៏​ល្អ…

អានបន្ត

ដល់.ក! ទាល់​តែ​ ទុំ សុវត្ថិ ​ផ្ញើ​រូប​​​មក ទើប​ សុខ ពិសី ភ្ញាក់​ខ្លួន​ព្រើត ហើយ​ទម្លាយ​​​អត្តចរិត​យុវជន​រូប​នេះ​ថា…

និយាយ​ដល់​ឈ្មោះ ទុំ សុវត្ថិ នោះ ប្រិយមិត្ត​ច្បាស់​ជា​ជ្រាប​សឹង​គ្រប់គ្នា​រួចមកហើយ​ថា រូបគេ បាន​ប្រែក្លាយ​គ្រោះ​ក្លាយ​ជា​លាភ ក្រោយពី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន បើ​ទោះ​រូបគេ​ត្រូវ​ធ្លាក់​ចេញពី​កម្មវិធី​Cambodian Idol​ត្រឹម​វគ្គ​Jugde Audition​ក៏ដោយ​ចុះ​។​ បច្ចុប្បន្ន ទុំ សុវត្ថិ ត្រូវ​បាន​មហាជន​ស្គាល់​ស្ទើរ​តែមួយ​ប្រទេស​ទៅ​ហើយ ដោយ​អាច​និយាយ​បាន​ថា ល្បី​ជាង​ម្ចាស់​ពាន​ទៅទៀត​នោះ ហើយ​ឱកាស​ការងារ​រកលុយ​ចំពោះ​យុវជន​មាន​ប្រវត្តិ​ដ៏​កម្សត់​រូបនេះ ក៏​មាន​ច្រើន​ផងដែរ។ និយាយ​ពី​ការ​មិន​ទាន់​ល្បី​វិញ​នោះ ទុំ សុវត្ថិ ក៏​ធ្លាប់​សុំ​តារា​ចម្រៀង សុខ ពិសី ថតរូប​ផង​ដែរ ហើយ​ដល់​ពេល​ល្បី ​​តារា​ចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ទ្រនំ​សាន់​ដេ សុខ ពិធី ភ្ញាក់​ព្រើត​ពេល​ឃើញ​រូបថត​ ថែមទាំង​លើក​សរសើរ​ពី​អត្តចរិត​របស់​គេ​ផង​ដែរ។ ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ឈរ​ទន្ទឹមគ្នា​២​នាក់ ទុំ សុវត្ថិ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២២​នេះ​, តារាចម្រៀង សុខ ពិសី បាន​លើក​ថា «​ទាល់តែ​គាត់​ផ្ញើ​រូប​មក​ហើយ​សួរ​ថា​តើ​បង​នៅចាំ​ប្អូន​បាន​អត់​ទើប​ដឹង​ថា ​ប្អូនប្រុស​ដែល​សុំ​ខ្ញុំ​ថត​កាលពី​យូរ​ឆ្នាំ​ហើយ​គឺ​ប្អូន Tom Sovath អោយ​ចាំ​មុខ​ម៉េច​បាន​បើ​ឥឡូវ​សង្ហារ​ជាមុន​ទៀត សរសើរ​អត្ត​ចរិត​គាត់​ណាស់ ចេះ​គួរសម និង​គួរ​អោយ​ស្រលាញ់​»៕

អានបន្ត

ភ្ញាក់ព្រើត! កូនអាយុជិត៣ឆ្នាំ, ផាន់ ផាត់​ណា បង្ហាញមុខ​គូស្នេហ៍ ក្នុង​ថ្ងៃ​ខួបកំណើត ខណៈ​បុរស​ម្នាក់​នោះ ហៅ​នាងពេញៗមាត់​ថា​…

និយាយ​ដល់​ឈ្មោះ តារា​សម្ដែង ផាន់ ផាត់​ណា ប្រិយមិត្ត​ប្រហែលជា​នឹកឃើញ​ភ្លាម​ថា តារា​ស្រី​រូបនេះ ធ្លាប់​ត្រូវបាន​វិញ្ញាណ​ចូល​សណ្ឋិត ពេល​កំពុង​ថត​រឿង ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​កាលពី​អំឡុង​ឆ្នាំ​២០២០​នោះ​។​ ផាន់ ផាត់​ណា ត្រូវបាន​គេ​ចាត់ទុកជា​តារា​សម្តែង ដែលមាន​សម្រស់​ស្អាត និង​សិច​ស៊ី​ម្នាក់ ដែល​មាន​ការប្រដូច​ថា​នាង​មានមុខមាត់​ស្រដៀង​តារា​សម្តែង ប៊ី​រី​យ៉ា​។ ក្រៅពី​តារា​សម្តែង​សព្វថ្ងៃ ផាន់ ផាត់​ណា ក៏​ជា​ថៅកែ​ស្រី​ម្នាក់​ដែរ​។​ កាលពី​អំឡុង​ខែតុលា​ឆ្នាំ​២០១៩ តារា​សម្ដែង​រូបនេះ បាន​សម្រាល​កូនប្រុស​ម្នាក់ ដោយ​មិនមាន​ដំណឹង​រៀបការ ដែល​កាលណោះ​មានការ​លេច​ឮ​ថា ក្រោយ​សម្រាលកូន​នាង និង​ដៃគូ​ជា​ជនបរទេស​បាន​ចែកផ្លូវ​គ្នា​។​ អ្វីដែល​ចាប់អារម្មណ៍​ក្រោយ​សម្រាលកូន​មិន​ប៉ុន្មាន​ខែ​គេ​បានឃើញ ផាន់ ផាត់​ណា វិល​មក​សម្តែង​រឿង​ទាំង​សរសៃ​ខ្ចី ដែល​ឃើញ​ហើយ​ពិតជា​អាណិត​ជាខ្លាំង​។​ ដោយឡែក កាលពី​ថ្ងៃ​១៧ ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅនេះ ជា​ថ្ងៃ​ខួបកំណើត​របស់​នាង​នោះ អ្នកគាំទ្រ កាន់តែ​មានការ​ចាប់អារម្មណ៍​ថែម​មួយ​កម្រិត​ទៀត នៅ​ពេល​ឃើញ​នាង បានបង្ហាញ​មុខ​គូស្នេហ៍​របស់ខ្លួន​។ តែ​គេ​មិន​ដឹងថា បុរស​ម្នាក់​នោះ ជា​ឪពុក​កូនប្រុស​របស់​នា​ង ដែល​មាន​អាយុ​ជិត​៣​ឆ្នាំ ឬ​យ៉ាងណា​នោះឡើយ​។​ ផាន់ ផាត់​ណា បានបង្ហាញ​រូបភាព​ថើប​មាត់​យ៉ាង​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​នៅក្នុង​ថ្ងៃ​ខួបកំណើត​ជាមួយ​នឹង​ការ​និយាយ​ថា ​«​អរគុណ​បង​សម្លាញ់​» ហើយ​នៅលើ​នំ​ខួបកំណើត​នោះ មានការ​សរសេរថា «​រីករាយ​ថ្ងៃ​ខួបកំណើត​ប្រពន្ធ​សម្លាញ់​»៕

អានបន្ត

រំជួលចិត្ត! បន្ទាប់ពី​ជូន​ដំណើរ​ឪពុក​លើក​ចុងក្រោយ, មាន សូ​នី​តា​​ ​ទម្លាយ​ពាក្យ​ចេញ​ពី​ចិត្ត ​នៅ​​ ​ទិវា​គុណ​ឪពុក​ថា…

តារាសម្ដែង កញ្ញា មាន សូនីតា កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បាន​ប្រកាសដំណឹងដ៏ក្រៀមក្រំមួយ ក្រោយពីឪពុក​​ទទួលមរណភាព។ ដំណឹង​នេះ​បានធ្វើ​ឱ្យ​មហាជន សិល្បករសិល្បការិនីជាច្រើនសម្ដែងការតក់ស្លុត និងសោក​ស្ដាយ​ជា​ខ្លាំង។ ឪពុក​របស់ មាន សូនីតា ​លោក​ឧត្ដមសេនីយ៍ទោ ចៅ ម៉ៅវីរៈ មាន​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។ លោក​បាន​ទទួល​មរណភាព​នៅ​ក្នុងវ័យ ៦០ឆ្នាំ ដោយ​ជំងឺ​កាល​ពីថ្ងៃទី១៤កន្លងទៅ។ ឪពុក​របស់ មាន សូនីតា ក៏ជាប្អូន​ជីដូនមួយ​របស់អ្នកម្តាយតារាសម្តែង ចន ច័ន្ទលក្ខិណា ផងដែរ។ មុន​ឪពុក​ទទួល​មរណភាព ហើយ​កំពុងសម្រាកព្យាបាលនោះ, គេបានឃើញវត្តមាន មាន សូនីតា និង អ្នកម្តាយបានទៅសួរសុខទុក្ខលោកឪពុកដល់មន្ទីរពេទ្យទាំងទឹកមុខក្រៀមក្រំ បើទោះឪពុករបស់នាង បែកពីម្ដាយនាងរយៈពេលប្រមាណ២០ឆ្នាំ ហើយនាងមិនបានរស់នៅជួបជុំ និងមាន​ភាព​ស្និទ្ធស្នាល​ក៏ដោយចុះ។ បន្ថែម​លើ​នេះ​ ពេល​ឪពុក​ទទួល​មរណភាព​, តារា​សម្តែង​រូប​ស្រស់ មាន សូ​នី​តា នៅតែ​បំពេញ​តួនាទី​ជា​កូនស្រី​ដ៏​ល្អ​​ ដោយ​បាន​​ច្រានចោល​ការងារ​ជាច្រើន​ ​ហើយ​ធ្វើ​ដំណើរ​២នាក់​ម្ដាយ ​ទៅ​ចូលរួម​​​​​ពិធី​បុណ្យ​សព​លោក​ឪពុក ​និង​ជូន​ដំណើរ​ជា​លើក​ចុងក្រោយ​នៅ​ឯ​ខេត្ត​សៀមរាប​ប្រកបដោយ​ទឹកមុខ​ក្រៀមក្រំ​ជា​ខ្លាំង។ ​នៅក្នុង​ពិធី​បូជាសព​លោកឪពុក​កាលពី​ល្ងាច​ថ្ងៃទី ១៧​ មិថុនា​នៅ​វត្ត​ឥន្ទ្រាធិរាជ ស្ថិតក្នុង​ខេត្តសៀមរាប មាន សូ​នី​តា បាន​រៀបរាប់​ថា…

អានបន្ត

ក្ដៅ​ដូច​បាយ​ពុះ! សុគន្ធ ចរិយា ​និង​អតីត​សង្សារ ​បក​ស្រាយ​រៀង​ខ្លួន, គួច ខេវីន ​ពន្លះ​អ្នក​ទាំង​២​ ឥត​សំចៃ​ថា…(មាន​វីដេអូ)

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ រឿងរ៉ាវ​របស់​ បេ​ក្ខ​នារី​បវរកញ្ញា​ចក្រ​វា​ឡ​ពាក់​ស្លាក​លេខ​៧ កញ្ញា សុគន្ធ ចរិយា បង្កាត់​ភ្លើ.ង​ស្នេហ៍​ជាមួយប្ដីគេ បានក្លាយ​ជាប្រធានបទ​ដ៏រសើបសម្រាប់​មហាជន​ក្នុង​ការ​ជជែក​វែកញែក​រកខុសត្រូវ ខណៈ​សាមីខ្លួន​សងខាង​មាន​ការ​បកស្រាយ​រៀងខ្លួន​នោះ។ ជាក់ស្ដែង កាលពី​​​យប់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ​បុរស​ជា​សង្សារ​របស់ កញ្ញា សុគន្ធ ចរិយា ​បាន​ធ្វើការ​បកស្រាយ​តាមរយៈ​ការ​ឡាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក សារព័ត៌មាន​តារា​ញូ​ស៍ ដោយ​រៀបរាប់​ថា ដំបូង​ឡើយ​លោក​មាន​បញ្ហា​រកាំរកូស​បន្តិចបន្តួច​ជាមួយ​គ្រួសារ ដល់ពេល​មាន​មនុស្សម្នា​ក់មក យកចិត្តទុកដាក់ ក៏​ចេះតែ​ឃើញ​គេ​ល្អ រហូតដល់​គេ​សេពគប់​គ្នា​ឈាន​ដល់​ការរស់នៅ​ជាមួយគ្នា។ ចំពោះ​ការទាក់ទង​ជាមួយ​កញ្ញា សុគន្ធ ចរិយា នោះ បុរស​រូបនេះ បាន​អះអាងថា រឿងនេះ​គ្មាន​ការ​បង្ខិតបង្ខំ​នោះទេ ខ្លួន​បាន​ប្រាប់​អស់ហើយ​រឿង​ខ្លួន​មានគ្រួសារ មាន​រូបថត​មានអី​មើល​មួយ​ចប់ ហើយ​គាត់​មើល​ឃើញ​លោក​ខុស​ពី​មនុស្ស​ប្រុស​ផ្សេងទៀត។ លោក​ថា ពេល​ស្គាល់​គ្នា​ដំបូង ឃើញ​អត្តចរិត​របស់​គាត់​ល្អ ក៏​ទំនាក់ទំនង​គ្នា​រហូតដល់​គ្រួសារ​លោក​បានដឹង ពេលនោះ​ខ្លួន​ទៅមុខ ទៅ​ក្រោយ​អត់​រួច អញ្ចឹង​លោក​ក៏បាន​ប្រាប់​ទៅ​គាត់​ថា​គ្រួសារ​លោក​បានដឹង​ហើយ ឥឡូវ​គិត​ម៉េច​។ ពេលនោះ គាត់​ក៏​រាង​ស្រឡាំងកាំង​ដែរ​។​ លោក​ថា ទោះយ៉ាងណា​លោក​មិន​អាច​បោះបង់​គ្រួសារ​ចោល​បាន​នោះ​ទេ​។ បន្ទាប់មក​ក៏​មាន​ការ​គំរាម​ពី​គាត់ មក​លើ​លោក ហើយ​លោក​ក៏​យក​រឿង​នេះ ទៅ​ប្រាប់​ប្រពន្ធ​ថា លោក​បាន​ជ្រុល​ជាមួយ​គេ​ហើយ​។ នៅ​ពេល​នោះ លោក​មិនបាន​បែក​ពី​ភរិយា​នោះ​ឡើយ​​ គឺ​ទៅ​មកៗ​ដូច ដែល​អតីត​សង្សារ​របស់​លោក​បាន​និយាយ​អញ្ចឹង។ ដោយឡែក ​កញ្ញា សុគន្ធ ចរិយា នៅ​យប់​ថ្ងៃ​ដដែល​នោះ…

អានបន្ត

កក្រើក! តារា និង​បុគ្គល​ល្បីៗ​​ ភ្លូក​ទឹក​ភ្លូក​ដី ​ចូលរួម​ពិធី​មង្គលការ​កូន​ប្រុស​​ គង់ សុជាតិ​ សរុប​រហូត​ដល់​ទៅ…(មានវីដេអូ)

កូន​ប្រុស​ច្បង​អ្នក​នាង​ គង់ សុជាតិ​ ឈ្មោះ​​ ម៉ៅ សាល់​ភាព​បុត្រ​ ស្ថិត​ក្នុង​អាយុ​២៧​ឆ្នាំ​ បាន​បញ្ចប់​ភាព​នៅ​លីវ ដោយ​​ដឹកដៃ​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត​​ ឈ្មោះ ឈន ពុទ្ធា​វីន ​ចូល​រោងការ​​ នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២២​នេះ​ ក្រោយ​ពី​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ដ៏​កាលពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២០​កន្លងទៅ​នោះ។ ពិធី​មង្គលការ​របស់​ពួកគេ ធ្វើឡើង​នៅ​The Premier Centre Sen Sok​ជាមួយនឹង​ការ​ការរៀបចំ​តុបតែង ព័ស្តុភារ​បណ្ដា​ការ​ល្អ​ប្រណីត មាន​ផ្កា​ភ្ញី​ស្រស់ៗ។ ចំណែក​ឯ​កូនកំលោះ​កូនក្រមុំ ក៏​ស្រស់​ស្អាត និង ស្រស់​សង្ហា​ស័ក្ដិសម​នឹង​គ្នា​ខ្លាំង​ណាស់។ អ្វី​ជា​ការ​ចាប់អារម្មណ៍, ​នំ​ខេ​ក​អាពាហ៍ពិពាហ៍​ សម្រាប់​កាត់​​​នា​រាត្រី​ថ្ងៃ​មង្គលការ​​នោះ​វិញ ឃើញ​ថា ធំ​ស្រស់​ស្អាត​មិនធម្មតា​ ​ធ្វើ​ឡើង​យ៉ាង​ពិសេស​ពី​លោក គង់ សង្វា​ដា​នី គឺជា​ប្អូនប្រុស​បង្កើត​របស់​អ្នកនាង គង់ សុជាតិ ​ត្រូវ​ជា​ពូ​របស់​កូន​កំលោះ​នោះ។ អ្វី​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ, នៅ​ក្នុង​កម្មវិធី​ពេល​ថ្ងៃ​ និង​ពេល​យប់​ គេ​ក៏​ឃើញ​មាន​វត្តមាន​ភ្ញៀវកិត្តិយស​សុទ្ធតែជា​អ្នកសិល្បៈ, បុគ្គល​ល្បីៗ និង អ្នកមាន​មុខមាត់​ក្នុង​សង្គម។ សរុប​ជា​រួម​ អ្នក​ចូលរួម​​​​មាន​ដូចជា ឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុន ហង្សមាស និង ភរិយា, អ្នកឧកញ៉ា…

អានបន្ត

ដល់.ក!! ប្តី​ប្រពន្ធ​មួយ​គូ​ ពិបាក​ចិត្ត​ខ្លាំង​ណាស់ ព្រោះ​គ្មាន​គ្រែ​ផ្សំ​ដំ-ណេ-ក ដោយសារ​តែ​​កម្ពស់​របស់​ពួកគាត់​រហូត​ដល់​ទៅ…(មាន​រូបភាព)

វា​ជា​រឿង​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​មួយ ​ខណៈ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ មិន​ត្រឹម​តែ​មាន​កម្ពស់​ខ្ពស់​ជាងគេ​នោះ​ទេ​ថែមទាំង​ជា​កីឡាករ​ល្បីល្បាញ​ផង​ដែរ ដោយ​ប្តី​គឺជា​កីឡាបាល់បោះ​​​ ចំណែក​ភរិយា​របស់គាត់​គឺជា​កីឡាករ​បាល់ឱប។ នៅក្នុង​ការប្រកួត​កីឡា​ជាតិ លោក ក៏បាន​ជួប និង​ស្គាល់​នាង Xu Yan ក្រោយពេល​ស្គាល់​គ្នា​បាន​រយៈពេល​៤​ឆ្នាំ ​អ្នក​ទាំងពីរ​ ក៏បាន​រៀបការ​ជាមួយគ្នា​។​ ទោះបី​ជា​មាន​កម្ពស់​ខ្ពស់​បែបនេះ​ អ្នក​ទាំងពីរ ​មិនបាន​ពិបាក​នឹង​កម្ពស់​របស់​ខ្លួន​ដែរ ប៉ុន្តែ​ក៏មាន​ចំណុច​លំបាកមួយចំនួន​ដែរ​ ហើយ​អ្នក​ទាំងពីរ​ ចែករំលែក​ឲ្យ​ដឹង​ថា ៖ «ពេលធ្វើ​ដំណើរ​ទេសចរ​ម្តងៗ​ពួកយើង​ពិតជា​ប្រទះ​នឹង​ការលំបាក​ច្រើនណាស់​រួមមាន​រថយន្ត​ឡានក្រុង​ និង​រួមទាំង​យន្តហោះ​ផងដែរ​។​ ពួកគេ បន្តថា «នៅក្នុង​សណ្ឋាគារ​ក៏​លំបាក​ព្រោះ​ភាគច្រើន​មិន​អាច​ឈរ​ត្រង់​ខ្លួន​បាន។ ពេល​ចូលក្នុង​រថយន្ត​ម្តងៗ​ខ្ញុំ​ត្រូវ​ប្រឹងប្រែង​ ទើប​អាច​ចូល​អង្គុយ​ខាងក្រោម​បាន។ វា​ជា​រឿង​សុំា​ទៅហើយ​សម្រាប់​ពួក​ខ្ញុំ»។ ​​ ពួកគេ​ បញ្ជាក់​បន្ថែម​ថា​ «​គ្រែ​ផ្សំ​ដំណេក​នា​ថ្ងៃ​រៀបការ​ក៏​ពួក​យើង​ត្រូវ​កុម្ម៉ង់​គ្រែ​ ដែល​មាន​ទំហំ​ពិសេស​វែង​ជាង​ធម្មតា ដល់​ទៅ ៤​ម៉ែត្រ»។ ពួកគេ​ត្រូវ​បាន​កត់​ចូល​ក្នុង​សៀវភៅ​ហ្គី​ណេ​ស។ ​ពួកគេ​ក៏មាន​បំណង​ប្រាថ្នា​ថា ​កូន​របស់​ពួក​គេ​នឹងមាន​កម្ពស់​ខ្ពស់​ដូចជា​ពួកគេ​ដែរ។ ពួកគេទាំង២នាក់នេះ ប្ដីមានកម្ពស់២៣៦.១៧ស.ម ខណៈប្រពន្ធមានកម្ពស់១៨៧.៣ស.ម៕ ​

អានបន្ត

Wow! ពិធី​អាពាហ៍ពិពាហ៍​​មួយ​នេះ ​កូន​ក្រមុំ​ពាក់​មាស​ជ្រែក​ខ្លួន​ ផ្អើល​មហាជន ​រហូត​មាន​ការ​លើក​ឡើង​ថា…

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​ចិន ក្រៅពី​មាន​ភាព​រីកចម្រើន​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​ហើយ​នោះ ការរៀបចំ​ពិធីមង្គលការ​របស់​ប្រជាជន ជា​អ្នកមានៗ​មួយចំនួន បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​និយម​លេង​អ៊ីនធឺណិត។ ជាក់ស្ដែង មហាជន មានការ​ភ្ញាក់ផ្អើល និង​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ខណៈ​ពិធី​រៀប​អាពាហ៍ពិពាហ៍​កូន​មហា​សេដ្ឋី​ម្នា​ក់​នៅ​ប្រទេស​ចិន ត្រូវ​បាន​រៀបចំ​យ៉ាង​ប្រណីត ពិសេស​កូនក្រមុំ​បាន​ពាក់​មាស​ជ្រែក​ខ្លួន ឃើញ​ហើយ​ញាក់​សាច់​នោះតែម្ដង។ កូនក្រមុំ​ដ៏​សែន​ស្រស់ស្អាត បាន​ពាក់​មាស​ជ្រែក​ខ្លួន​តាំងពី​ដៃ​រហូតដល់​ធ្វើជា​ខ្សែ​ពាក់​នៅ​ក​ទៀតផង​នៅក្នុង​មង្គលការ​នាង​ជាមួយ​កូនកំលោះ ដែលជា​កូន​សេដ្ឋី​នៅក្នុង​ស្រុក​ចិន​ដែរនោះ​។ ពិធីមង្គលការ​របស់​ពួកគេ មិន​ត្រឹមតែ​ល្បីល្បាញ​ក្នុងប្រទេស​នោះឡើយ រហូតដល់​សារព័ត៌មាន​បរទេស​មួយ​ចំនួន​យកទៅ​ចុះផ្សាយ​បង្ក​ចាប់អារម្មណ៍​ថែម​មួយកម្រិត​ទៀត។ រឿង​នេះ បាន​ក្លាយ​ជា​ការ​ជជែក​វែកញែក​ពេញ​បណ្ដាញ​សង្គម មាន​ទាំង​មតិស្រប មតិផ្ទុយ​។ អ្នក​និយម​លេង​អ៊ីនធឺណិត​ម្នាក់ បាន​និយាយ​ការពារ​កូនក្រមុំ​ថា ការ​ពាក់​គ្រឿងអលង្ការ​មាស​គឺជា​ផ្នែក​នៃ​ទំនៀមទម្លាប់​ក្នុងស្រុក ហើយ​បំណែក​ទាំងនេះ គឺជា​អំណោយ​ដ៏​ល្អ​ជាង​ការ​ខ្ជះខ្ជាយ​រាប់ពាន់​យន់​លើ​រថយន្ត Limousines ឬ​អំណោយ​អាពាហ៍ពិពាហ៍​ដ៏​ប្រណីត​ផ្សេងទៀត ដែល​នឹង​មិន​រក្សា​តម្លៃ​របស់​ពួកគេ​៕​​

អានបន្ត