បើនិយាយពីជីវិតដ៏ហ៊ឺហារបស់តារាសម្ដែងកញ្ញា អៀង ម៉េងលិ គ្រប់គ្នាប្រហែលជាមិនចង់ជឿនោះឡើយ ថាស្រីស្រស់សម្រស់ទាក់ភ្នែករូបនេះ ធ្លាប់ជួបនូវវិ.បត្តិយ៉ាងធ្ងន់ធ្ងរ ពោលគឺនាងរស់នៅអបឈ្មោះជាក្មេងកំព្រារឪពុកតាំងតែពីតូច។ ជារឿយៗ អៀ ម៉េងលិ តែងតែរំលឹកនូវរឿងរ៉ាវដ៏ឈឺចាប់របស់ខ្លួន ដែលត្រូវរស់នៅជាកូនកំព្រា និងមានតែម្ដាយដែលបីបាច់ថែរក្សា ខណៈឪពុកបានដើរចោលអស់រយៈពេលជាង២០ឆ្នាំ។ ប្រការនេះហើយ ទើបតារាសម្ដែងស្រី អៀ ម៉េងលិ ហៅអូន ម៉ី មានមនោសញ្ចេតនាជ្រាលជ្រៅចំពោះអ្នកម្ដាយរបស់នាង។ ទោះយ៉ាងណានេះ ជារឿងរ៉ាវជីវិតឯកជនរបស់នាង ប៉ុន្តែ បើក្រឡេកទៅមើលងារងារសិល្បៈវិញ តារាសម្តែងរូបស្រស់សាច់ខ្ចី អៀ ម៉េងលិ បានសាងភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ដោយឃើញនាង បានលេចមុខនៅក្នុងការប្រកួត Miss Grand Cambodia 2022។ បច្ចុប្បន្ន អៀ ម៉េងលិ មានអាយុ២៤ឆ្នាំ មានកម្ពស់១ម៉ែត្រ៧០ និងទម្ងន់ ៤៥គីឡូក្រាម។ នាង បានបង្ហាញវត្តមានក្នុងការប្រកួត Miss Grand Cambodia 2022 ជាមួយនឹងការតាំងចិត្តខ្ពស់ ដោយ សន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យ។ គេសង្កេតឃើញថា ការប្រកួត Miss Grand Cambodia នៅក្នុងឆ្នាំ ២០២២នេះ មានតារាសម្តែងជាច្រើនបានចូលរួមប្រកួត…
អានបន្តDay: June 20, 2022
ជិតសម្រាលបាត់! ពិធីការិនី ប៉ែន ស្រីពេជ្រ បង្អួតសម្រស់ក្បាលពោះយ៉ាងជឿជាក់ ក្នុងឈុតប្រពៃណី ខណៈពពោះបាន…
គេនៅចាំបានថា ពិធីការិនី ដ៏ល្បី អ្នកនាង ប៉ែន ស្រីពេជ្រ បានចូលរោងការបញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ជាមួយបុរសសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា ក្រោយពីស្គាល់គ្នា អស់រយៈពេល៥ឆ្នាំនោះ។ ពិធីមង្គលការនេះ បានរៀបចំធ្វើឡើងនៅ ភោជនីយដ្ឋាន ទន្លេបាសាក់ II ក្រោមការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ជាពិសេសវត្តមានរបស់តារាល្បី ញាំងឲ្យកម្មវិធីទាំងមើលទៅពិតជាស្រស់ស្អាតទាក់ចិត្តមហាជននោះ។ ក្រោយរៀបការរហូតមកដល់ពេលនេះ ពួកគេមានដំណក់ឈាមរួមគ្នាហើយ ដោយ អ្នកនាង ប៉ែន ស្រីពេជ្រកំពុងពពោះកូនដំបូង បានរយៈពេល៧ខែហើយ។ តែសម្រស់របស់ពិធីការិនីរូបនេះ នៅតែផូរផង់ ស្អាតបែបអ្នកមានទម្ងន់ ឃើញហើយទ្រាំសរសើរមិនបាននោះទេ។ ដើម្បីទុកជាអនុស្សាវរីយ៍នៅក្នុងការពពោះកូនដំបូងនេះ ប៉ែន ស្រីពេជ្រ ក៏បានបង្ហាញរូបភាពយ៉ាងស្រស់ស្អាតក្នុងឈុតបុរាណជាមួយស្វាមិ ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរពីសម្រស់របស់អ្នកម្តាយថ្មីថ្មោងរូបនេះ។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកនាង ប៉ែន ស្រីពេជ្រ បានបង្ហាញអារម្មណ៍ថា «តាំងពីមានកូនមក ៧ខែនេះម៉ាក់ត្រេកអរណាស់ ពេលមានកូនម៉ាក់រឹងមាំណាស់ ឆ្លងកាត់បានគ្រប់រឿងរ៉ាវទាំងអស់ ម៉ាក់ចង់ឃើញមុខកូន ចង់ថើប ចង់ថ្នមកូន ជួបគ្នា២ខែទៀតណាកូនមាសម្តាយ ឆេង ពេជ្រវិមាន (អេលី)»។ បើទោះជាពពោះកូនជិតគ្រប់ហើយទៅហើយក្តី តែគេសង្កេតឃើញថា…
អានបន្តក្ដុកក្ដួល! មុនផ្អើលថាត្រូវគ្នា, ធ្លាយដំណឹងប្រពន្ធ ពូចក់ ប៉ុ-នប៉-ងស.ម្លា.ប់ខ្លួន ហើយរៀបរាប់ទាំងទឹ.កភ្នែ.កថា (មានវីដេអូ)
នៅមុនពេលរៀបការនោះ, អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់តាមបណ្ដាញសង្គមដ៏ល្បី លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ ជារឿយៗ តែងតែបង្ហាញពីជីវិតជាអភិជនរបស់លោក តាមរយៈការបង្ហោះរូបថតបង្ហាញពីផ្ទះ និងរថយន្តទំនើបៗជាដើមនោះ។ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ ដែលតែងតែហៅខ្លួនឯងថា ជាអភិជនរូបនេះ បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយអ្នកនាង ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយពីរៀបការមិនទាន់បានប៉ុន្មានខែផងនោះ អ្នកនាង ទ្រិញ ផល្លា បានប្រកាសចែកផ្លូវគ្នា ក្រោមហេតុផល Adminជីងចក់ ឆាតទៅសុំស្រីដេកជាច្រើននាក់ ខណៈពេលខ្លួនកំពុងឈឺធ្ងន់ព្យាបាលនៅប្រទេសវៀតណាម ធ្វើឲ្យកក្រើកអស់បណ្ដាញសង្គមនោះ។ ទោះយ៉ាងណាថ្មីៗនេះ Adminជីងចក់ និងអ្នកនាង ទ្រិញ ផល្លា បានសម្រេចផ្សះផ្សាយកគ្នាជាប្ដីប្រពន្ធវិញ ដោយសារតែចិត្តពួកគេម្នាក់ៗ នៅមិនទាន់អស់អាល័យពីគ្នា ជាពិសេស អ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះ សន្យាជាមួយប្រជាជន១៦លាននាក់ថា ករណីឆាត ឬលួ,ចមានស្រីនេះ លែងមានទៀតហើយ ហើយបើខ្លួនធ្វើរឿងហ្នឹងទៀតកិត្តិយសកូនប្រុសរបស់ខ្លួន ខ្លួនលែងមានមុខនៅក្នុងបណ្ដាញសង្គមតទៅទៀតហើយ។ ដោយឡែកកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ…
អានបន្តPrankមែន! លេចធ្លាយ អេដមីន ជីងចក់ និងភរិយា បណ្តើរគ្នាទៅទទួលទានអាហារធ្វើព្រងើយ (មានវីដេអូ)
គេសង្កេតឃើញថា អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បី អេដមីន ជីងចក់ មានបញ្ហាគ្រួសារធ្វើឲ្យកក្រើកអស់បណ្ដាញសង្គមចំនួន២ដងរួចមកហើយ ខណៈលើកទី១ អ្នកតាមដានស្ទើរដាច់បាយទឹកទឹកចុងក្រោយត្រូវគ្នា ស្រាប់តែលើកទី២ទៀត ក៏លេចធ្លាយពួកគេទៅញុំាអាហារជាមួយគ្នាធ្វើព្រងើយ។ គេនៅចាំបានថា កាលពី១៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ អ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលជាលើកទី២ បន្ទាប់ពីភរិយា Admin ជីង ចក់ បានប្រកាសយ៉ាងច្បាស់ថា ប្ដីរបស់ខ្លួនលួចទ្រព្យសម្បត្តិរត់ចេញពីផ្ទះ ហើយកំពុងរត់គេចខ្លួន។ បើទោះជាយ៉ាងណា ការប្រកាសរបស់ថៅកែអនឡាញអ្នកនាង ទ្រិញ ផល្លា ជាលើកទីពីរនេះ ហាក់ត្រូវបានមហាជនគិតថា ជាការលេងសើច និងមិនសូវមានអ្នកជឿជាក់ថា ជារឿងពិតប៉ុន្មានឡើយ ព្រោះកន្លងមក ពួកគេធ្លាប់បង្កព្យុះភ្លៀង ទាញយកប្រជាប្រិយភាពដើម្បីរកស៊ីម្ដងរួចហើយ។ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍នោះ គឺស្រីស្រស់ដែលជាថៅកែអនឡាញល្បីឈ្មោះខាងលើនេះ បានប្រកាសសង្កត់ធ្ងន់ផ្ដល់ប្រាក់រង្វាន់ចំនួន ១០,០០០ដុល្លារ ចំពោះបុគ្គល ឬបើអាជ្ញាធរសមត្ថកិច្ចចាប់ខ្លួន ជីងចក់ បាន។ ក្រោយកើតរឿងនេះ ក៏មានលេចធ្លាយដំណឹងថា ភរិយារបស់ អេដមីន ជីងចក់ មានបញ្ហាផ្លូវចិត្តរហូតមាន បំណងច.ង់ស.ម្លាប់ខ្លួន ។ អ្វីដែលកត់សម្គាល់រឿងរ៉ាវរបស់ប្តីប្រពន្ធមួយគូនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកហាក់ទទួលបានការរិះ,គន់ច្រើនជាងការអាណិត។ អ្វីដែលចាប់អារម្មណ៍ទៀតនោះ មុននេះបន្តិចក៏មានការបង្ហាញវីដេអូខ្លីមួយដោយឃើញ អេដមីន ជីងចក់ និងភរិយាអ្នកលក់អនឡាញ សាច់ខ្ចី ទ្រិញ ផល្លា បណ្តើរគ្នាចូលទៅទទួលទានអាហារនៅកន្លែងមួយយ៉ាងរំភើយហាក់ដូចមិនមានរឿងអ្វីកើតឡើង៕…
អានបន្តចូលរួមអបអរ! ពិធីការិនី ចាន់ កែវនិមល ទទួលបានសមាជិកទីពីរ ខណៈកូនស្រីច្បងរំភើបពេក រហូតស្រក់ទឹកភ្នែក (មានវីដេអូ)
កាលពីពេលថ្មីៗនេះ ពិធីការិនី កែវ ចាន់ កែវនិមល ទើបតែរៀបចំពិធីខួបកំណើតរបស់ខ្លួន ដោយស្លៀកឈុតប្រពៃណីថតរូបជាមួយគ្រួសារយ៉ាងសប្បាយរីករាយ មិនទាន់បានប៉ុន្មានផង ភាពរីករាយ ក៏កើតឡើងម្ដងទៀត ដោយសារតែដល់ខួបកំណើតកូនស្រីរបស់នាងវិញម្ដង។ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃខួបកំណើតរបស់កូនច្បងច្បងគម្រប់អាយុ១១ឆ្នាំនោះ វាជារឿងរីករាយមួយទៅហើយ ហើយអ្វីដែលកាន់តែរីករាយថែមទៀតនោះ អ្នកនាង ចាន់ កែវនិមល មានកាដូពិសេសសម្រាប់កូនស្រីច្បង ពេលបើកមើល ស្រាប់តែឃើញថា អូន ទេពី មានប្អូនស្រីហើយ។ ពេលដឹងដំណឹងល្អថា ម្ដាយខ្លួនកំពុងពពោះកូនទី២ ភ្លាមៗនោះ អូន ទេពី រំភើបរហូតសម្រក់ទឹកភ្នែក ហើយអ្នកនាង ចាន់ កែវនិមល បានរៀបរាប់ថា «គ្រប់យ៉ាងគឺដើម្បីទេពី ដំបូងប៉ាម៉ាក់គិតថា មានតែកូនម្នាក់គឺ គ្រប់គ្រាន់ហើយសម្រាប់គ្រួសារយើង តែដោយសារកូនស្តាប់បង្គាប់ មិនដែលធ្វើឱ្យ ប៉ាម៉ាក់ពិបាកទោះប៉ាម៉ាក់រវល់យ៉ាងណាក៏ដោយ ទើបប៉ាម៉ាក់ព្យាយាមបំពេញបំណងកូនគ្រប់យ៉ាង»។ ក្នុងនោះដែរពិធីការិនីរូបនេះក៏បានអរគុណដល់មន្ទីរពេទ្យឯកជនល្បីឈ្មោះមួយដែលបានជួយថែរក្សាសុខភាពគភ៌របស់នាង។ តាមរយៈនេះ ក៏មានការចួលរួមជូនពរ និងត្រេកអរចំពោះការទទួលសមាជិកថ្មីរបស់ពិធីការិនីប្រចាំទូរទស្សន៍ហង្សមាសនេះពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើន៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អានបន្តភ្ញាក់ផ្អើល! ឪពុកបង្កើតចូលរួមមង្គលការ ស្រាប់តែ កូនប្រុស ពិធីការិនី គង់ សុជាតិ ស្រក់ទឹកភ្នែក ព្រោះតែ…
គេនៅចាំបានថា អ្នកនាងគង់ សុជាតិ បានរៀបការជាមួយ លោក ជា វិបុល កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគាអាំងទែរកុងទីណង់តាល់ ដោយចំណាយថវិកាជាច្រើនម៉ឺនដុល្លារ។ ក្រោយរៀបការ បានប៉ុន្មានឆ្នាំ ពួកគេ ក៏ទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។ មុននឹងរៀបការជាមួយលោកជា វិបុលនោះ អ្នកនាងគង់ សុជាតិ មានកូន២នាក់ក្នុងបន្ទុក ដែលជាដំណក់ឈា,មរួមគ្នាជាមួយ លោក ម៉ៅ វិសាលភាព។ ក្រោយលែងលះគ្នា អ្នកទាំងពីរ នៅរាប់អាននឹងគ្នាធម្មតា ហើយពេលនេះ កូនច្បងរបស់ពួកគេ បានរៀបការរួចហើយដែរ កាលពីពេលថ្មីៗនេះ។ កូនប្រុសច្បងអ្នកនាង គង់ សុជាតិ ឈ្មោះ ម៉ៅ សាល់ភាពបុត្រ ស្ថិតក្នុងអាយុ២៧ឆ្នាំ បានបញ្ចប់ភាពនៅលីវ ដោយដឹកដៃកូនក្រមុំដ៏ស្រស់ស្អាត ឈ្មោះ ឈន ពុទ្ធាវីន ចូលរោងការ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ក្រោយពីភ្ជាប់ពាក្យកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ ទោះជាការរៀបការកូនដំបូងក្តី តែគេសង្កេតឃើញអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានរៀបចំយ៉ាងល្អ និងហ៊ឹកហ៊ាក់ស័ក្តិសមជាមួយកិត្តិយសរបស់ខ្លួន…
អានបន្តឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភក្នុងកម្មវិធីខ្មុកខោល នូវទឹកប្រាក់២០លានរៀល
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុនណាវ៉ាត់ត្រា ខ្នាតយក្ស បានអញ្ជើញជាគណៈអធិបតីកម្មវិធីខ្មុកខោល និងបាននាំយកថវិកាចំនួន$5,000ជូនសាលាសិល្បៈហ្វ៊ូណនដើម្បីពង្រឹងគោលជំហរនិងក្ដីបំណងរបស់Galaxy navatraក្នុងយុទ្ធនាការចូលរួមគ្នាជំរុញ និងផ្សព្វផ្សាយសិល្បៈវប្បធម៌បុរាណខ្មែរទៅអន្តរជាតិ។ ក្នុងសន្ទរកថារបស់ខ្លួនលោកឧកញ៉ា ឡេង ប្រុស បានថ្លែងថាលោកពិតជាមានក្ដីសោមនស្សក្រៃលែ ង ដែលបានចូលរួមកម្មវិធី ខ្មុកខោល។ លោកថា កម្មវិធីនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបំផុសការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ និងយុវជន ឱ្យឈ្វេងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណ ជាពិសេសល្ខោនខោលខ្មែរ ដើម្បីបន្តសាមគ្គីគ្នាថែរក្សា ការពារ ឱ្យបានស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តិ៍។ ទន្ទឹមគ្នានោះ លោកឧកញ៉ា អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស ក៏បានអំពាវនាវ សូមប្រជាពលរដ្ឋខ្មែរបន្តចូលរួមទាំងអស់គ្នា ថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបដែលបុព្វបុរសយើង បានបន្សល់ទុករហូតដល់សព្វថ្ងៃ។ លោកបន្តថា ការចូលរួមគ្រប់រូបភាពនៃការថែរក្សា អភិរក្ស និងជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដូនតាយើង មិនត្រឹមតែជាសក្ខីភាពបង្ហាញពីភាពរុងរឿងថ្កុំថ្កើងគួរជាទីស្ងប់ស្ងែងនៃមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការផ្សារភ្ជាប់រវាងមនុស្ស និងមនុស្ស សង្គម និងសង្គម ព្រមទាំងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពផងដែរ។ កម្មវិធី “ខ្មុកខោល” គឺគម្រោងមូលនិធិ ១០០០រៀល ដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ សម្ដែងល្ខោនខោលដ៏អស្ចារ្យ នាចុងឆ្នាំ២០២២ ក្រោមការរៀបចំ និងកៀរគងមូលនិធិសប្បុរសជនក្នុង…
អានបន្តស្អាតគ្រប់ប៉ុស្តិ៍ម៉ង! កូនប្រុសច្បង ការបាន២ថ្ងៃ, គង់ សុជាតិ បញ្ចេញរូបថតថ្ងៃអាពាហ៍ពិពាហ៍ ហើយឆ្លៀតពោលពាក្យថា…
ក្រោយកូនច្បងរៀបការបាន២ថ្ងៃ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ ពិធីការិនីដ៏ល្បី អ្នកនាង គង់ សុជាតិ បានបញ្ចេញរូបថតថ្ងៃអាពាហ៍ពិពាហ៍ជាង៧០សន្លឹក ឃើញថា ស្អាតគ្រប់ប៉ុស្ដិ៍ និងបានឆ្លៀតពោលពាក្យអរគុណជាថ្មីផងដែរ។ កូនប្រុសច្បងអ្នកនាង គង់ សុជាតិ ឈ្មោះ ម៉ៅ សាល់ភាពបុត្រ ស្ថិតក្នុងអាយុ២៧ឆ្នាំ បានបញ្ចប់ភាពនៅលីវ ដោយដឹកដៃកូនក្រមុំដ៏ស្រស់ស្អាត ឈ្មោះ ឈន ពុទ្ធាវីន ចូលរោងការ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ក្រោយពីភ្ជាប់ពាក្យកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ ពិធីមង្គលការនេះ បានរៀបចំយ៉ាងប្រណីត នៅអាគារឌីព្រីមៀរសែនសុខដល់ទៅពីរអាគារ H និង ហើយថ្នាក់ដកឹនាំ, តារា រួមនឹងបុគ្គលល្បីៗចូលរួមភ្លូកទឹកភ្លូកដី សរុបជារួម មានដូចជា ឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុន ហង្សមាស និង ភរិយា, អ្នកឧកញ៉ា លាង ឃុន, លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន, លោកជំទាវ ហ៊ុន ស៊ីណាត, តារាចម្រៀងឱក…
អានបន្តញាក់សាច់! នៅថ្ងៃBDស្វាមី, អគ្គីនេត្រ ត្រៀមយកងារ«ឧកញ៉ា»ឲ្យប្ដីវ័យក្មេង ថែមទាំងគ្រោងចូលរោងការនៅ…(មានវីដេអូ)
កាលពីពេលថ្មីៗកន្លងទៅនេះ គ្រូអគ្គីនេត្រ ដែលល្បីថាចេះមន្តអាគមខ្មែរ រួមទាំងមានប័ណ្ណធានា ហើយកន្លងមក ធ្លាប់បង្ហាញប្រពន្ធកូនជាសាធារណៈនោះ បែរជាប្រកាសជិតក្លាយជាកូនក្រមុំទៅវិញ ធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង។ អ្វី ដែលកាន់តែចាប់អារម្មណ៍នោះ អគ្គីនេត្រ បានយកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ធ្វើខួបកំណើតឲ្យស្វាមី ហើយក៏ជាខួបគម្រប់៥ខែ ដែលពួកគេស្រឡាញ់គ្នាផងដែរ។ មានន័យថា ខួបកំណើតពិតនៅថ្ងៃទី៨ ខែមិថុនា ហើយជាន់គ្នាជាមួយអ្នកស្គាល់គ្នា ក៏លើកមកចំថ្ងៃខួប៥ខែនៃក្ដីស្រឡាញ់របស់ពួកគេតែម្ដង។ នៅក្នុងពិធីខួបកំណើតនោះ អគ្គីនេត្រ ដែលមានឈ្មោះពិត វ៉ាន់ សុខសីហា បានប្រាប់ថា ចំពោះសេចក្ដីស្នេហារបស់ពួកគេ មានការដឹងឮពីគ្រួសារទាំងសងខាង ហើយអត់មានអ្នកណាជំទាស់នោះទេ។ និយាយរួមគ្រួសារទាំងសងខាង សុទ្ធតែមានការពេញចិត្តដូចគ្នា។ ចំពោះពិធីមង្គលការវិញ ពួកគេ បញ្ជាក់ថា គ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ ដោយពេលនេះ ខិតខំរកលុយបន្ថែមទៀតសិន បើទោះមានឡាន មានផ្ទះ សម្ភារៈនិយមរួចស្រេចហើយក៏ដោយនោះ ព្រោះបច្ចុប្បន្ន ផ្ដោតលើមុខជំនួញ ដោយចង់ឲ្យមុខរបរកាន់តែប្រសើរជាងនេះ ពេលសល់លុយច្រើនធ្វើទៅ កាន់តែល្អជាងនេះទៀត។ អ្វីជាការចាប់អារម្មណ៍ទៀតនោះ ស្វាមីរបស់អគ្គីនេត្រ មានវ័យត្រឹមតែ២០ឆ្នាំប៉ុណ្ណោះ ខណៈអគ្គីនេត្រ ខ្ទង់២៧ ទៅ២៨ឆ្នាំទៅហើយនោះ។ បន្ថែមលើនេះ ស្វាមីអគ្គីនេត្រ មានឈ្មោះ ទូចមិថុនា បានដាក់រហស្សនាមខ្លួនឯងថា ជាឧកញ៉ាវ័យក្មេងថែមទៀតផង។…
អានបន្ត