ម៉ិច ម៉ារីកា និង​អនាគត​ប្ដី​ ស្គាល់​​គ្នា​២​ឆ្នាំ​ សុំ​ធ្វើ​សង្សារ, ជា​សង្សារ​បាន​២​ឆ្នាំ ​ក៏​បែក​គ្នា ​៥ឆ្នាំក្រោយ ស្រាប់តែ…(មាន​វីដេអូ)

គេនៅចាំបានថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ តារាសម្ដែង ម៉ិច ម៉ារីកា បានភ្ជាប់ពាក្យជាមួយ​អាណិកជន​ខ្មែររស់នៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីសំណាក់មិត្តភក្តិរួមអាជីពប្រមាណជា ១០តុប៉ុណ្ណោះ។ ការអញ្ជើញភ្ញៀវតែចំនួន១០តុសម្រាប់ពិធីភ្ជាប់ពាក្យរបស់ខ្លួននេះ ត្រូវបានតារាស្រី លេចវត្តមានក្នុងភាគខ្មែរជាច្រើនរូបនេះ បញ្ជាក់ថា ធ្វើដោយមិនមានគម្រោង ទើបអញ្ជើញភ្ញៀវតិចតួចបែបនេះ។ ក្រោយភ្ជាប់ពាក្យបានប៉ុន្មានថ្ងៃ តារាសម្ដែងរូបនេះ បានបង្ហោះសារបញ្ជាក់ពីចំណងស្នេហ៍របស់ខ្លួនថា «មកដល់ពេលនេះ៩ឆ្នាំហើយសម្រាប់ពួកយើង ស្គាល់គ្នា២ឆ្នាំសុំធ្វើជាសង្សារ ជាសង្សារបាន២ឆ្នាំក៏បែកគ្នា​ បែកគ្នា៥ឆ្នាំ​Hmm…»។ អ្នកនាង បន្តថា «តែអ្វីដែលស្មានមិនដល់គឺពួកយើងបានជួបគ្នាវិញម្ដងទៀត មិនគិតទេថានឹងមានថ្ងៃនេះ ជួបគ្នាម្ដងនេះ សុំប្រើជីវិតប្ដីប្រពន្ធវិញ មិនចង់ឈ្លោះ មិនចង់បែក តែចង់មើលថែគ្នានឹងរស់នៅជាមួយគ្នារហូតដល់ចាស់ love you husband»។ ក្រោយភ្ជាប់ពាក្យ ម៉ិច ម៉ារីកា និងគូដណ្តឹង បានបណ្តើរគ្នាទៅលំហែរនៅតាមបណ្តាខេត្តជាច្រើន ហើយរហូតមកដល់ថ្ងៃទី២០ ខែមិថុនា គូដណ្តឹងរបស់នាងមានឈ្មោះថា ជុំ ចាន់ឆវី ក៏ដល់ពេលវេលាត្រូវត្រឡប់ទៅសហរដ្ឋអាមេរិកវិញដែរធ្វើឱ្យតារាសម្តែងរូបនេះ ជូនដំណើរទាំងក្តីអាលោះអាល័យ។ ក្នុងនោះ ម៉ិច ម៉ារីកា មិនទាន់កំណត់ពេលវេលាក្នុងការចាកចេញទៅរស់នៅជាមួយអនាគតស្វាមីឡើយ ហើយតាមគម្រោង នាង ក៏មិនមានបំណងរៀបការនៅក្នុងស្រុកខ្មែរទៀតដែរ។ ជាមួយគ្នានេះ អ្នកគាំទ្រ ក៏បានសរសើរចំពោះចំណងស្នេហ៍របស់ពួកគេផងដែរ ដោយស្គាល់គ្នា២ឆ្នាំ សុំគ្នាធ្វើសង្សារ ធ្វើសារបាន២ឆ្នាំ…

អានបន្ត

មិនមែនលំៗទេ! បំណុល​តុងទីន​ជាង​៥០​ម៉ឺនដុល្លារ, ម៉ាដូណា សង​គេ​ខ្ទេច ហើយ​រលាស់​ដៃ​ភិល​ ដឹក​ដៃ​ប្ដី​ធ្វើ​ខួប​ស្នេហ៍​ ផ្អើល​អ្នក​សិល្បៈ

និយាយ​ដល់​ឈ្មោះ ម៉ា​ដូ​ណា ប្រិយមិត្ត​មួយ​ចំនួន ច្បាស់​ជា​នឹកឃើញ​ភ្លាម​ថា រូប​លោក​ ជាប់​បំណុល ដោយសារ​ការ​លេង​តុងទីន​ដល់​ទៅ​ជាង​៥០​ម៉ឺន​ដុល្លារ​ឯណោះ។ ទោះ​យ៉ាងណា ក្នុង​បទសម្ភាសន៍​ជាមួយ លោក​អ៊ឹម ជីវ៉ា នៅ​ថ្ងៃ​ខួប​ស្នេហា​គម្រប់​៧​ឆ្នាំ​, ម៉ា​ដា​ណូ បាន​បញ្ជាក់​ថា លោក​មិន​ជាប់ជំពាក់​វ៉ាក់វិន​នឹង​អ្នកណា​ទៀត​ទេ ក្រោយពី​លក់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​យក​ទៅ​សង​គេ​នោះ​។​ ​ ក្រោយពី​សងបំណុល​គេ​រួច​អស់នោះ ម៉ា​ដូ​ណា រលាស់ដៃ​ភិល ដឹក​ដៃ​ប្ដី​ធ្វើ​ខួបកំណើត រួម​នឹង​ខួប​នៃ​ក្តី​ស្រឡាញ់ នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​ឬ​ស្សី​កែវ ដោយមាន​ការចូលរួម​ផ្តល់​កិត្តិយស​ពី​សំណាក់​អ្នកមាន​មុខមាត់​នៅក្នុង​សង្គម និង​អ្នកសិល្បៈ​ជាច្រើន ដែល​ធ្វើឱ្យ ម៉ា​ដូ​ណា និង​គូស្នេហ៍​ញញឹម​បិទមាត់​មិន​ជិត​ឡើយ​។ ​អ្វី ដែល​ចាប់អារម្មណ៍ បើ​ទោះ បានរួម​រស់​ជាមួយគ្នា​រហូតដល់​ទៅ​៧​ឆ្នាំ​ក៏ពិតមែន តែ​លោក ម៉ា​ដូ​ណា និង​ស្វាមី​ពិតជា​មានបំណង​ចង់​រៀបការ​ទៅតាម​ប្រពៃណី​ខ្មែរ ហើយ​ថែមទាំង​ចង់​បានកូន​ប្រឡែង​ថែមទៀត​។​ ​ងាក​មក ពិធី​ខួប​នៃ​ក្តី​ស្រឡាញ់​រយៈពេល​៧​ឆ្នាំ​របស់ ម៉ា​ដូ​ណា និង​គូស្នេហ៍​វិញ បានរៀបចំ​យ៉ាង​អធិកអធម កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ ហើយ​តាម គម្រោង​អញ្ជើញ​ភ្ញៀវ​ប្រមាណ​ជា​៤០​តុ​ទេ ប៉ុន្តែ​ធាតុពិត​ដល់​ទៅ ៦០​តុ​ឯណោះ​។ ​ក្នុងនាម​ជា​ម្ចាស់​កម្មវិធី ម៉ា​ដូ​ណា និង​គូស្នេហ៍​លោក ហេង ទ្រី បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​ក្នុង​ឈុត​បុរាណ​ពណ៌​ក្រហម​ស្រស់​រួម​នឹង​សម្លៀកបំពាក់​បែប​បែប​អ្នក​មាននៅ​ឌូ​បៃ​ទៀតផង​។ ​គេ​នៅ​ចាំបាន​ថា ម៉ា​ដូ​ណា ធ្លាប់​យំ​សស្រាក់​នៅក្នុង​កម្មវិធី​ជជែក​ម្សា​ន្ត 3Fun មួយ ប្រកាស​ក្ដែ​ងៗ​ថា​ខ្លួន​កំពុង​វ័ណ្ឌ​-​ក​ជាមួយ​បំណុល​តុងទីន​រហូតដល់​ជាង…

អានបន្ត

នៅចាំ សន ស្រី​ពៅ ឡើង​ប្រឡង​ចម្រៀង​ទាំង​ពពោះ​ទេ​? ត្រៀម​វិល​ចូល​សិល្បៈ​វិញ​ ឥឡូវ​មាន​កូន​​រហូត​ដល់…(មាន​វីដេអូ)

​ គេនៅចាំបានថា កាលពីឆ្នាំ២០១៤ បេក្ខនារីម្នាក់ ឈ្មោះ សន ស្រី​ពៅ ស្ថិតក្នុងអាយុ២៣ឆ្នាំ បានឡើងមកប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវ​កាល​ទីមួយ ទាំងកំពុងពពោះកូនក្នុងផ្ទៃ។ នៅពេលនោះ អ្នកនាង បានលើកយក​បទ​«​ឆ្កួត​ព្រោះ​ស្នេហ៍​បង​» មក​បកស្រាយ​ ធ្វើឲ្យ​កៅអី​៤​របស់ គណៈកម្មការ​ បានវិលមករករូបនាង។ គ្រាន់តែឃើញបែបនេះ នាងរំភើបឡើងស្រក់ទឹកភ្នែក ហើយប្រាប់គណៈកម្មការថា មិនត្រឹមតែរូបនាងរំភើបទេ សូម្បីតែកូនក្នុងផ្ទៃរបស់នាងក៏រំភើបផងដែរ។ តាមរយៈសម្ដីប៉ុន្មានម៉ាត់នេះ បានធ្វើឲ្យគណៈកម្មការទាំង៤នាក់ ឡើងទៅលើទឹកចិត្តនាងដល់លើឆាក ហើយចុងក្រោយរូបនាង សម្រេចយក​កំពូល​តារាចម្រៀង​ដ៏​ល្បី ឱក សុគន្ធ​កញ្ញា ជា​គ្រូបង្វឹក ប៉ុន្តែ​នាង​មិន​ទទួលបាន​ជោគជ័យ​ពី​កម្មវិធី​ខាងលើ បានត្រឹមតែ វគ្គ The Battle Round ប៉ុណ្ណោះ។​ បើ​គិត​មកដល់ពេលនេះ​រយៈពេល​ប្រមាណ​ជា​៨​ឆ្នាំ​ហើយ​ដែល សន ស្រី​ពៅ បាន​ចាក​ចេញពី​សិល្បៈ។ មានន័យថា បច្ចុប្បន្ន នាងអាចមានវ័យប្រមាណ៣១ឆ្នាំហើយ ហើយអ្វីជាការចា់ប់អារម្មណ៍នោះ នាង បានបង្ហាញពីបំណងវិលត្រឡប់ចូលវិថីសិល្បៈវិញ។ ​ថ្មីៗ​នេះ នាង​បាន​ប្រាប់ថា ​នឹង​វិល មក​ចាប់​អាជីព​ចម្រៀង​ជាថ្មី​ម្តងទៀត​ ដោយ​ចាប់ផ្តើម​ទទួលយក​ការ​ច្រៀង​នៅតាម​កម្មវិធី​ប្រគំ​តន្ត្រី​នៃ​ស្ថានីយ​ទូរទស្សន៍​នានា​ហើយ ក៏​កំពុង​ត្រៀម​ចេញ​បទ Original Song នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ។…

អានបន្ត

តោះៗឱកាសមាស! ថៅកែ​ទុរេន​ម្នាក់ ​​នឹង​លើ​កូន​ស្រី​ឲ្យ​ភ្លាម​ ​ជាមួយ​ឡាន​១០​គ្រឿង​ ផ្ទះ​១ខ្នង លុយ​រាប់​ម៉ឺន​ដុល្លារ​ បើ​សិន​ជា​បុរស​ណា​ម្នាក់​អាច…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថៃ ​៖ ​នេះ​ជា​រឿង​ដ៏​ចាប់​អារម្មណ៍​មួយ​នៅលើ​បណ្តាញ​សង្គម ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា បន្ទាប់​ពីឪពុក​ជា​អ្នកជំនួញ​ជនជាតិ​ថៃ​ម្នាក់ បាន​ប្រកាស​រើស​កូនប្រសា​ប្រុស ដោយ​ផ្ដល់​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ​បើ​បុរស​ៗ​ណា​អាច​ឆ.ក់​យក​បេះដូង​កូនស្រី​បណ្ដូលចិត្ត​គាត់​បាន​នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទ្រព្យសម្បត្តិ ដែល​ត្រូវ​ផ្ដល់ជូន​នោះ​រួមមាន​រថយន្ត​១០​គ្រឿង ផ្ទះ​១​ខ្នង និង​លុយ​សុទ្ធ​១០​លាន​បាត (​ប្រហែល ៣១​ម៉ឺន​ដុល្លារ​អាមេរិក​) និង​ទ្រព្យ​ផ្សេងៗ​ទៀត ជាពិសេស​ទៀត​នោះ ​នឹង​ក្លាយ​ជា​អ្នក​​គ្រប់គ្រង​ជំនួញ​បន្ត​ពី​គាត់​បាន​ទៀត​ផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក Anont Rotthong ត្រូវបាន​គេ​ស្គាល់​ថា គឺជា​អ្នកជំនួញ​ដ៏​ជោគជ័យ​ម្នាក់ ឬ​ថៅកែ​ផ្លែ​ទុរេន​ក្នុង​ខេត្ត Chumphon ប្រទេស​ថៃ។ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បាន​បង្ហោះ​សារ​មួយ​នៅលើ​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​មហាជន ពិសេស​ពួក​កំលោះៗ​ស្រក់ទឹកមាត់ បន្ទាប​ប់​ពី​លោក​បានប្រកាស​ជា​សាធារណៈ​បែបនេះ ប្រសិន​អាច​ឆក់យក​បេះដូង​កូនស្រី​វ័យ ២៦​ឆ្នាំ​របស់​លោក​បាន​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកជំនួញ​លោក Anont Rotthong បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុននេះ​ថា ​៖«​នរណា​ខ្លះ​ដឹង​ពី​របៀប ជ្រើសរើស (​មើល​) ទិញ​ផ្លែ​ទុរេន និង​ប្រភព​ផ្លែឈើ​ចេញពី​ចម្ការ នឹង​អាចមក​ចាប់ដៃ​កូនស្រី​របស់ខ្ញុំ​បាន​។ ខ្ញុំ​នឹងមិន​យក​ថ្លៃ​បណ្ណាការ​អ្វី​ពី​អ្នក​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ឲ្យ​ជំនួស​ទៅវិញ​នូវ​លុយ​សុទ្ធ ១០​លាន​បាត រថយន្ត​១០​គ្រឿង ផ្ទះ​១​ខ្នង ផ្សារ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទុរេន​២​កន្លែង និង​កូនស្រី​បណ្ដូលចិត្ត​របស់ខ្ញុំ ដែល​នាង​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ…

អានបន្ត

មិន​ជឿ​ចាស់​ស្រឡះ​ដៃ​ធេង! ល្បី​ថា មាន​ខ្សែ​ជាប់​ ឥឡូវ កូន​នាយ​កុយ ទឹកភ្នែក​ស្រក់​ជ្រែក​ផែន​ថ្ពាល់​ ក្រោយ​ធ្លាក់​ត្រឹម​វគ្គ…(មាន​វីដេអូ)

កាលពីថ្ងៃទីយប់ថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២២កន្លងទៅនេះ កូនស្រី​នាយ​កុយ កញ្ញា ជី ស្រី​ណែ​ត បាន​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក​Cambodian Idolរដូវកាលទី៤ វគ្គJudge Auditionសប្ដាហ៍​ទី​១​​ ដោយ​នៅ​ពេល​នោះ នាង​បាន​សាង​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​សម្រាប់​អ្នក​ទស្សនា។ នៅ​ពេល​នោះ នាង បាន​លើក​យក​បទ​មរតក​ដើម «​នឹក​ភូមិ​ភ្នំ​ធំ​» ដើម្បី​បង្ហាញ​សមត្ថភាព​។ មុននឹង​បង្ហាញ​សមត្ថភាព​នេះ នាង​បាន​និយាយ​ពី​ជីវប្រវត្តិ​របស់​ខ្លួន​ថា ត្រូវជា​កូនស្រី​របស់ លោក​ជួង ជី ហៅ នាយ​កុយ ធ្វើ​ឲ្យ​គណៈកម្មការ​ភ្ញាក់​ព្រើត​តែម្ដង។ នៅមុន​បង្ហាញខ្លួន​មុខ​គណៈកម្មការ​នេះ​ បេក្ខនារី​មកពី​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្ដាល​ ស្ថិត​ក្នុង​វ័យ​២១ឆ្នាំរូបនេះ​ បញ្ជាក់​ថា មូលហេតុ ដែល​ខ្លួន​ដាក់ពាក្យ​មក​ប្រឡង​នេះ ដោយសារតែ​ខ្លួន​ស្រឡាញ់​វិស័យ​សិល្បៈ ហើយ​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​ដូច​ប៉ា​ដែរ​។​ ជា​មួយ​គ្នានេះ ស្រី​ណែ​ត បាន​បញ្ជាក់​ថា ក្នុងការ​មក​ចូលរួម​ការប្រឡង​កម្រិត​ពិភពលោក​មួយ​នេះ ខ្លួន មិន​ប្រាប់​ឪពុក​ឲ្យ​ដឹង​នោះ​ទេ ដឹង​តែ​ម៉ាក់​ប៉ុណ្ណោះ ព្រោះ​ចង់​ឲ្យ​ប៉ា​ភ្ញាក់ផ្អើល​។ ស្រី​ណែ​ត បន្តទៀតថា ប៉ា​ខ្លួន​មិន​ដឹង​ខ្លួន​ចេះ​ច្រៀង​នោះ​ទេ ដឹង​ត្រឹម​ខ្លួន​ជា​អ្នកលក់​អន​ឡាញ ពូកែ​រកស៊ី ហើយ​បើ​ជា​ប់​ទៅ​វគ្គ​បន្តបន្ទាប់​ទៀត ខ្លួន​នឹង​អញ្ជើញ​ប៉ា​ឲ្យ​មក​លើកទឹកចិត្ត​។ ក្រោយ​ច្រៀង​ចប់ ទីបំផុត កញ្ញា ជី ស្រី​ណែ​ត អាច​ឈាន​ទៅ​វគ្គ​បន្ត​ទៀត ជាមួយ​នឹង​លទ្ធផល ទទួល​បាន​«​យេ​ស​»​ចំនួន​៣​ ក្នុង​ចំណោម​គណៈកម្មការ​៤រូប។ ដោយឡែក…

អានបន្ត

ដឹង​ការពិត! វីដេអូយំស្រែកក្នុងឡានរបស់អ្នកនាង ទ្រិញ ផល្លា មិនមែនជាការប៉ុ.នប៉.ងស.ម្លា.ប់ខ្លួន តែជា…(មានវីដេអូ)

កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២​នេះ ​អ្នកនាង ទ្រិ​ញ ផល្លា បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ប្រកាស​តាម​ចាប់​ស្វាមី​របស់​ខ្លួន ដែល​ព្យាយាម​រត់គេច​ទៅកាន់​ខេត្ត​ពោធិ៍សាត់ ព្រមទាំង​ជូន​លុយ​ដល់​ទៅ​១​ម៉ឺន​ដុល្លារ ចំពោះ​អ្នករាយការណ៍​ទៅ​ប៉ូ.លិស ហើយ​ឈាន​ដល់​ការ​ចាប់​ខ្លួន​នោះ។ នៅ​ពេល​នោះ ថៅកែ​អន​ឡាញ​រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ខ្លះ​ៗ​ថា ស្វាមី​របស់​ខ្លួន​លួ.ច​ទ្រព្យសម្បត្តិ​ហើយ​រត់គេច និង​មានការ​ប្រើប្រាស់​អំ.ពើ.ហិ..ង្សា​លើ​អ្នកនាង​ថែម​ទៀតផង​។ ក្រោយមក រឿងនេះ ក៏​ស្ងប់ស្ងាត់​មួយរយៈ ដោយ​អ្នកនាង បាន​លុប​សារ​ ដែល​បង្ហោះ​ពាក់ព័ន្ធ​រឿង​ខាងលើ​ ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ទាំងអស់​។​ ទោះយ៉ាងណា ស្រាប់តែ​មានការ​ធ្លាយ​វីដេអូ​មួយ អម​ដោយ​សារ ដែល​អ្នកនាង​បង្ហោះ​សារ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្​លួន​ថា «​អ្នក​ម្ដាយ​អើយ​រត់​ពេញ​ផ្លូវ​ទាំង​មេឃងងឹត​មក​ជួយ​ជីវិត​កូន​»​។ តាមរយៈ​ការ​វីដេអូ និង​សារ​នេះ ត្រូវបាន​គេហទំព័រ​មួយចំនួន​យកទៅ​ចុះផ្សាយ ដោយ​ដាក់​ការ​សង្ស័​យថា អ្នកនាង ទ្រិ​ញ ផល្លា ចង់​បញ្ច.ប់ជី.វិត​។​ ក្រោយពី​មានការ​ផ្សព្វផ្សាយ​មួយចំនួន ដោយ​ដាក់​ការសង្ស័យ​តាមរយៈ​សំណេរ​ខាងលើ ថា ជា​ករណី ប្រពន្ធ​ពូ​ចក់​ចង់​.​បញ្ចប់​ជីវិត​ខ្លួនឯង​នោះ តាមពិត​មិន​ដូច្នេះ​ទេ​។ ការពិត​ករណី​នេះ ជាការ​រត់គេច​ពី​អំ.ពើ​ហិ.ង្សា​ប៉ុណ្ណោះ​។​ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ថៅកែ​អន​ឡាញ​ល្បីឈ្មោះ អ្នកនាង ទ្រិ​ញ ផល្លា បាន​រៀបរាប់​ថា វីដេអូ​មួយ​នោះ ជា​វីដេអូ ដែល​អ្នកនាង បាន​រត់គេច ពី​ការប្រើប្រាស់​អំ.ពើហិ.ង្សា និង​គំ.រាម​សម្លាប់​ពី​អេ​ដ​មីន​ជីងចក់​ជា​ស្វាមី ហើយ​នៅពេលនោះ នាង​បាន​រត់ទៅរក​ម្ដាយ​ឲ្យ​ជួយ​ទាំង​កណ្ដាលយប់​។​ ​នៅក្នុង​វីដេអូ​នោះ អ្នកនាង…

អានបន្ត

ជោគជ័យ ទាំងមិនបានត្រៀមខ្លួន! ទុំ សុវត្ថិ ក្លាយ​ជា​ទូត​សុឆន្ទៈ​របស់ ​HUAWEI ខណៈ​ម្សិល​មិញ​រូប​គេ​ថែមទាំង…​

និយាយ​ដល់​ឈ្មោះ ទុំ សុវត្ថិ នោះ ប្រិយមិត្ត​ច្បាស់​ជា​ជ្រាប​សឹង​គ្រប់គ្នា​រួចមកហើយ​ថា រូបគេ បាន​ប្រែក្លាយ​គ្រោះ​ក្លាយ​ជា​លាភ ក្រោយពី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន បើ​ទោះ​រូបគេ​ត្រូវ​ធ្លាក់​ចេញពី​កម្មវិធី​Cambodian Idol​ត្រឹម​វគ្គ​Jugde Audition​ ក្រោម​ការ​សម្រេច​ចុងក្រោយ របស់​លោក ឆន សុវណ្ណរាជ ក៏ដោយ​ចុះ។ បច្ចុប្បន្ន ទុំ សុវត្ថិ ត្រូវ​បាន​មហាជន​ស្គាល់​ស្ទើរ​តែមួយ​ប្រទេស​ទៅ​ហើយ ដោយ​អាច​និយាយ​បាន​ថា ល្បី​ជាង​ម្ចាស់​ពាន​ទៅទៀត​នោះ ហើយ​ឱកាស​ការងារ​រកលុយ​ចំពោះ​យុវជន​មាន​ប្រវត្តិ​ដ៏​កម្សត់​រូបនេះ ក៏​មាន​ច្រើន​ផងដែរ។ ជាក់ស្ដែង​ៗ​ថ្មី​នេះ ទុំ សុវត្ថិ ត្រូវ​បាន​ក្រុមហ៊ុន​ទូរសព្ទ​យក្ស​ HUAWEI អញ្ជើញ​ទៅ​​​ច្រៀង​ក្នុង​​កម្មវិធី​សម្ពោធ​លក់​ជា​ផ្លូវការ HUAWEI nova Y70 ដោយមាន ការ​ដើរ​លើ​កម្រាលព្រំ​ក្រហម ច្រៀង​រាំ​កម្សាន្ត បង្ហាញ​ម៉ូត និង ទស្សនា​ខ្សែភាពយន្ត Jurassic World Dominion 3D មុនគេ នៅ​ក្នុង​រោងកុន​ Prime Cineplex, Samai Square ទួលគោក។ ក្រោយ​ពី​ឡើង​ច្រៀង​ក្នុង​កម្មវិធី​ខាង​លើ​រួចមក ស្រាប់តែ​នៅ​ថ្ងៃទី២១ ខែ​មិថុនា ឆ្នាំ​២០២២​នេះ ក្រុមហ៊ុន HUAWEI បាន​ប្រកាស​ដំណឹង​ដ៏​ភ្ញាក់ផ្អើលថា «សូម​អបអរ​ដល់លោក ទុំ សុវត្ថិ…

អានបន្ត

មេម៉ាយឡើងថ្លៃ! ក្រោយ​បែក ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន កែវ វ​ល័​ក្ខ ភ្ជាប់​ពាក្យ​ដៃគូ​ថ្មី អាយុ​ប្អូន​ដល់​ទៅ…

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អតីត​តារា​សម្តែង កែវ វ​ល័​ក្ខ ទើបតែ​ប្រកាស​ពាក់ព័ន្ធ​ទៅ​នឹង​ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន មិនបាន​ទទួលខុសត្រូវ​ទៅលើ​ចំណុច​មួយ​ចំនួន ក្រោយពី​បែក​គ្នា​ជាមួយ​អ្នកនាង ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មាន​ការចាប់អារម្មណ៍​ជាខ្លាំង​។​ អ្នកនាង កែវ វ​ល័​ក្ខ បាន​បង្ហោះ​សារ ដែលមាន​អត្ថន័យ​ដូច្នេះ​ថា «​អ្នកដឹង​បានដឹង អ្នក​អត់​ដឹង​នៅតែ​អត់​ដឹង អា​អើយ​អា មិនដឹង​ជា​ជេរ​បែបណា​ឱ្យ អស់​កំហឹង​ដែរ​ខឹង នូវ​ទង្វើ​ថោកទាប​របស់​វា​(​កាតព្វកិច្ច​+​ទំនួល​ខុសត្រូវ​+​អាហារកិច្ច​) បី​ចំណុច​នឹងមាន​ន័យ​យ៉ាងម៉េច​បងប្អូន​»​។​ ​ក្រោយ​បែក​គ្នា ពួកគេ​មាន​ដៃគូ​ស្នេហា​រៀងៗ​ខ្លួន ដោយ ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន កំពុង​រស់នៅ​ជាមួយ​អ្នក​មេម៉ាយ​រូប​ស្រស់​ជា​អ្នកលក់​អន​ឡាញ​យ៉ាង​មាន​ក្តី​សុខ ខណៈ​អ្នកនាង កែវ វ​ល័​ក្ខ បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់​កាលពី​ពាក់កណ្តាល​ខែមេសា​កន្លង​ទៅនេះ ដោយមាន​ការចូលរួម​សាទរ​ពី​សំណាក់​សាច់ញាតិ​ជាច្រើន​។​ ​អ្វីដែល​ចាប់អារម្មណ៍ បើទោះជា​បាន​ភ្ជាប់ពាក្យ​ទៅតាម​ប្រពៃណី​ខ្មែរ​ក្តី តែ​អ្នក​មេម៉ាយ​កូន​បួន​រូបនេះ បាន​បញ្ជាក់ថា នាង​មិនទាន់បាន​រួមរស់​ក្រោម​ដំបូល​ជាមួយគ្នា​ទេ​។ នេះ ពិតជា​គួរ​ឲ្យ​សរសើរ​ខ្លាំងណាស់ ខណៈ​តារា​មួយចំនួន នៅ​ក្រមុំ ហើយ​មិនទាន់​រៀបការ​ផង ក៏​រស់នៅ​ក្រោម​ដំបូល​ជាមួយគ្នា​បាត់ទៅហើយ។ ចំពោះ​គូ​ដណ្ដឹង​របស់​អ្នកនាង មើលទៅ​រាង​ចាស់​នោះ កែវ វ​ល័​ក្ខ បាន​ប្រាប់​ ហាក់​លេងសើច​ថា «​មើលឃើញ​គាត់​ចាស់​ដោយសារ​គាត់​ទុក​ពុកមាត់​ប្រសិនបើ​កោរ​គឺ​ក្មេង​ជាង​ខ្ញុំ​តែម្តង ហេតុនេះ​ទើប​ខ្ញុំ​មិនឱ្យ​កោរ​» ។ បន្ថែម​លើ​នេះ កែវ វ​ល័​ក្ខ ក៏បាន​បញ្ជាក់ដែរថា មូលហេតុ​នាង​សម្រេចចិត្ត​ភ្ជាប់ពាក្យ ដោយសារ​កាល​ភ្ជាប់​ស្នេហ៍​ជាមួយ…

អានបន្ត

ស្រណោះណាស់! ម្ចាស់​បទ​«គេង»​​ ច្រៀង​បទ​​របស់​គេ​ ធ្វើឲ្យ​ហ្វេនៗ​ហូរ​ទឹកភ្នែក​សឹង​គ្រប់គ្នា ​ព្រោះតែ…(មាន​វីដេអូ)

និយាយដល់ឈ្មោះ លោក ទៀន អេងលាង ហៅខៃ ប្រិយមិត្តមួយចំនួនច្បាស់ជាស្គាល់មិនខាន តាមរយៈការសម្ដែងជាតួឯកក្នុងរឿងមួយចំនួនរបស់ស្ថានីយទូរទស្សន៍CTN។ ប៉ុន្តែអ្វីជាការចាប់អារម្មណ៍ក្រៅពីសមត្ថភាពផ្នែកសម្ដែងភាពយន្តបានល្អហើយនោះ លោកក៏ទទួលបានការគាំទ្រច្រើន តាមរយៈ​សមត្ថភាព​ច្រៀងផងដែរ។ បច្ចុប្បន្ន តួឯកប្រុស ក្នុងរឿងឈ្មោះថា ទិឃាយុ កំពុងទទួលការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ដែលនិយមស្តាប់បទ Original Song ខណៈទាំងទឹកដមសំនៀងរបស់លោក និងស្នាដៃតែងនិពន្ធចម្រៀងដោយខ្លួនឯង គឺពិសេសតែម្តង។ ក្រៅពីការច្រៀងបទនិពន្ធដោយខ្លួនឯងហើយនោះ តារាប្រុសរូបនេះ ក៏បានCoverបទតារាជើងចាស់ ជើងថ្មី បានយ៉ាងពីរោះផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ ចម្រៀងCoverប៉ុន្មានបទរបស់តារាចម្រៀងម្ចាស់បទ «គេង»រូបនេះ ត្រូវបានអ្នកគាំទ្ររបស់លោកយកមកបង្ហោះបង្កោះឲ្យមានការចាប់អារម្មណ៍ជាខ្មី ខណៈលោកច្រៀងនៅក្នុងPleng Session ទទួលបានការចាប់អារម្មណ៍ និងសរសើរម្ដងរួចមកហើយនោះ។ ក្នុងចំណោមចម្រៀងCoverប៉ុន្មានបទ ដែលអ្នកគាំទ្រលោក បង្ហោះនោះ យើងសូមលោកយកតែមួយបទយកមកនិយាយប៉ុណ្ណោះ គឺបទ «ពុកអើយម៉ែអើយ » ជាសំនៀងដើមរបស់លោក សាពូន មីដាដា ដោយបទនេះ មិនបង្ហោះ មិនដល់១ថ្ងៃផង មានការចូលទស្សនាច្រើន ហើយភាគច្រើន ទប់ទឹកភ្នែកមិនជាប់តែម្ដង។ ក្រោយស្ដាប់បទនេះហើយ ពួកគេ បានលើកសរសើរ និងសម្ដែងអារម្មណ៍ស្រដៀងៗគ្នាដូច្នេះថា «ស្ដាប់ហើយ ទឹកភ្នែកហូរមិនដឹងខ្លួន, ស្ដាប់ហើយស្រាប់តែស្រក់ទឹកភ្នែក ហូរនឹកដល់លោកឪពុកណាស់ តែបានត្រឹមមើលរូបថតរបស់គាត់,…

អានបន្ត