ភរិយាបែបនេះ កម្ររកបាន! ខួប​អាពាហ៍ពិពាហ៍​គម្រប់​៧​ឆ្នាំ, ពូឃ្លាំង​ ធ្វើការ​អរគុណ​ភរិយា​ចំនួន​៧​ចំណុច​យ៉ាង​​ពិសេស​ថា…

គេ​នៅ​ចាំបាន​ថា ពូ​ឃ្លាំង បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​នារី​ម្នាក់​ឈ្មោះ​ស៊ុយ ច​ន្ធូ ដែលមាន​អាយុ​ស្របាល​គ្នា កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ ក្រោយពី​ស្គាល់គ្នា និង​ស្វែង​យល់ចិត្ត​គ្នា​អស់​រយៈពេល​ជា​យូរ​នោះ​។​ ​ ​នៅពេលនោះ ពូ​ឃ្លាំង បាន​បញ្ជាក់​ថា ពិធី​មង្គលការ​របស់​ខ្លួន ភ្ញៀវ​សរុប​ទាំងអស់​ប្រហែល​១០០​តុ​។​តៃ​សម្រាប់​សិល្បៈ​ដូចគ្នា អញ្ជើញ​ប្រហែល​ជាង​១០​នាក់​ប៉ុណ្ណោះ មានដូចជា តារាចម្រៀង មាស សុខ​សោភា​,​ប្ដី​ប្រពន្ធ​អ្នកនាង គង់ សុជាតិ​, នេន​ទុំ , រ៉ូ​លីន​, លោក ឈន សុ​វណ្ណា​រាជ ក្រុម​ដ​ន្ត្រី​របស់លោក គង់ ពិសិដ្ឋ ជាដើម​។​ ដោយឡែក កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ជា​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​គម្រប់​៧​ឆ្នាំ​នោះ ម្ចាស់បទ «ជួយថែសិល្បៈដូនតា» ពូ​ឃ្លាំង បាន​ធ្វើការ​អរគុណ​ភរិយា​របស់ខ្លួន​ចំនួន​៧​ចំណុច​យ៉ាង​មានន័យ​ផង​ដែរ។ ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក ពូ​ឃ្លាំង បាន​សរសេរ​ធ្វើការ​អរគុណ​ដូច្នេះ​ថា «Happy Anniversary 7 ឆ្នាំ​ណា ប្រពន្ធ​សំលាញ់ !!!, អ​គុ​ណែ ដែល​ជ្រើស​យក​បង​ជា​ប្តី​, ​អគុណ​ដែល​ស្រលាញ់​បង​, អគុណ​ដែល​មើលថែ​បង​, អគុណ​ដែល​ទ្រាំ​នឹង​ចរិត​របស់​បង​, អគុណ​ដែល​បង​មាន​កំហុស…

អានបន្ត

អ្នក​ស្រី ទ្រី ដាណា ធ្លាប់​សន្យា​ធ្វើ​ផ្ទះ​ឲ្យ ស៊ីឡុងនី ​តែ​ពេល​នេះ​ ឃើញ​នៅ​ខ្ទម​ដដែល​ ទើប​មាន​ការ​សួរនាំ ​ក៏​ធ្លាយ​ដំណឹង​ថា…(មានវីដេអូ)

គេ​នៅ​ចាំ​បាន​ថា កាល​នៅ​ត្រូវ​គ្នា​ជាមួយ​ពូ​ម៉ៅ​នោះ ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ អ្នកស្រី ទ្រី ដា​ណា បាន​​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​សៀមរាប ហើយ​ជួប​ស្ត្រី​ម្នាក់ ដែល​ល្បីល្បាញ​តាម​បណ្ដាញ​សង្គម ឈ្មោះ​ស៊ី​ឡុង​នី។ នៅ​ពេលនោះ ដោយ​ឃើញ​ស្ត្រី​ខាងលើ មាន​ជីវភាព​លំបាក​ រ៉ាប់រង​ចិញ្ចឹម​កូន​៤​នាក់​ម្នាក់ឯង ព្រោះ​បែក​ពី​ប្ដី​នោះ​ អ្នកស្រី​ក៏បាន​សន្យា​ថា នឹង​សាង​សង់ផ្ទះ​តូច​ល្មម​ជូន​គាត់។ បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២០ អ្នកស្រី ទ្រី ដា​ណា បាន​សរសេរ​រៀបរាប់​ថា «​ចៃដន្យ​ណាស់ មក​ព្រះអង្គ​ចេក ព្រះអង្គ​ចម ស្រាប់តែ​ឮ​សំឡេង​គាត់​ហៅ idol ហើយ​លួ,ច​ថត​ទៀត​ បងប្អូន​ស្គាល់​គាត់​ទេ គាត់​ហ្នឹងហើយ ល្បី​ថា​សៀវ ឡុង​នី​ខ្មែរ ចូលចិត្ត​ធ្វើ​ឱ្យគេ​សើច​នៅ​សៀមរាប​នោះ តាមពិត ជីវិត​គាត់​កម្សត់​ណាស់ មិនមែន​សប្បាយ​ដូច​នៅ​ក្រៅ​ចឹ​ង​ទេ គាត់​ធ្វើ​ចឹ​ង ព្រោះ​ចង់​លក់​ការ៉េម​ដាច់ គាត់​និង​ប្ដី​បែក​គ្នា ហើយ​ឥឡូវ​គាត់​ចិញ្ចឹម​កូន ៤​នាក់ និង​ម្ដាយ គ្មាន​កន្លែង​នៅ​ស្រួល​ទេ​។ គាត់​រួសរាយ​ណាស់ មក​ជិត​ខ្ញុំ សើច​ដាក់​ខ្ញុំ ខ្ញុំ​ក៏​សួរនាំ​ជីវិត​គាត់ ហើយ​គាត់​ថា ​ចង់​បានកូន​ផ្ទះ​ល្មម​មួយ​នៅ​ជាមួយ​កូនៗ និង​ម៉ែ​គាត់​។ អាណិត​គាត់ ខំប្រឹង ហើយក៏​ឃើញ​គាត់​តាម tiktok ច្រើន​ដែរ​។ ខ្ញុំ​នឹង​សង់ផ្ទះ​ល្មម​មួយ​ឱ្យ​គាត់ ឃើញ​គាត់​រំភើបចិត្ត…

អានបន្ត

ទឹកចិត្ត​ម្ដាយ! ការ​កូន​បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់​តែ​អ្នក​នាង គង់ សុជាតិ ពោល​ពាក្យ​ថា ​ម្ដាយ​ណា​មិន​ស្រឡាញ់​កូន ​ពេល​នេះ…

គេ​នៅ​ចាំ​បាន​ថា អ្នកនាងគង់ សុជាតិ ​បាន​រៀបការជាមួយ លោក ជា វិបុល កាលពីថ្ងៃទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅសណ្ឋាគាអាំងទែរកុងទីណង់តាល់ ដោយចំណាយថវិកាជាច្រើនម៉ឺនដុល្លារ។ ក្រោយរៀបការ បានប៉ុន្មានឆ្នាំ ពួកគេ ក៏ទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។ មុននឹង​រៀបការ​ជាមួយ​លោក​ជា វិបុល​នោះ អ្នកនាង​គង់ សុជាតិ មានកូន​២​នាក់​ក្នុងបន្ទុក ​ដែល​ជាដំណក់ឈា,មរួមគ្នាជាមួយ លោក ម៉ៅ វិសាលភាព។ ក្រោយលែងលះគ្នា អ្នក​ទាំង​ពីរ​ នៅ​រាប់អាន​នឹង​គ្នា​ធម្មតា ហើយពេលនេះ កូនច្បងរបស់ពួកគេ បានរៀបការរួចហើយដែរ កាលពីពេលថ្មីៗនេះ។ កូន​ប្រុស​ច្បង​អ្នក​នាង​ គង់ សុជាតិ​ ឈ្មោះ​​ ម៉ៅ សាល់​ភាព​បុត្រ​ ស្ថិត​ក្នុង​អាយុ​២៧​ឆ្នាំ​ បាន​បញ្ចប់​ភាព​នៅ​លីវ ដោយ​​ដឹកដៃ​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត​​ ឈ្មោះ ឈន ពុទ្ធា​វីន ​ចូល​រោងការ​​ កាលពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២២​កន្លងទៅ​ ក្រោយ​ពី​ភ្ជាប់​ពាក្យ​​កាលពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២០។ ទោះជា​ការរៀប​ការកូន​ដំបូង​ក្តី តែ​គេ​សង្កេតឃើញ​អ្នកនាង គង់ សុជាតិ និង​លោក ជា វិបុល បានរៀបចំ​យ៉ាង​ល្អ និង​ហ៊ឹកហ៊ាក់​ស័ក្ដិសម​ជាមួយ​កិត្តិយស​របស់ខ្លួន…

អានបន្ត

អាណិត​ណាស់! ពូ​ចក់ ដេក​យំ, ​មាន​អ្វី​គ្រប់​យ៉ាង ​រក​សុភមង្គល​​​គ្រួសារ​មួយ ​​មិន​បាន​ ហើយ​សុំទោស​មហាជន​ថា…(មាន​វីដេអូ)

យើង​ដឹង​ហើយ​ថា មុន​ពេល​រៀបការ​ជាមួយ​គ្នានោះ Admin ជីងចក់ និង​អ្នកនាង ទ្រិញ ផល្លា សុទ្ធតែ​ធ្លាប់​បាន​បញ្ជាក់រួចហើយ ពី​មូលហេតុ​នៃ​ការ​យក​គ្នាជា​គូ​អនាគត​រៀងៗខ្លួន ក្នុង​នោះ​អ្នក​នាង ផល្លា ក៏​បាន​និយាយពីប្រវត្តិស្នេហារបស់ពួកគេផងដែរ។ ក្រោយសម្រេចចិត្តដើរផ្លូវជាមួយគ្នា និងស្វែងយល់ចិត្តគ្នាហើយនោះ ពួកគេ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ អ្នកនាង ទ្រិ​ញ ផល្លា ត្រូវបាន​គេ​ដឹង​ថា ជា​ស្ត្រី​មេម៉ាយ​កូន​១ មាន​រូប​សម្រស់​ស្រស់​ស្អាត មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ និង​ពូកែ​រកស៊ី​ទៀត​ផង​។ លើស​ពី​នេះ នាង ក៏​ជា​អតីត​បេក្ខនារី ក្នុង​កម្មវិធី​ដ៏​ល្បី​មួយ មាន​ឈ្មោះថា កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា (Cambodia Next Top Model) ទៀតផង។ ចំពោះ​ការសម្រេច​ជ្រើសរើស​ពូ​ចក់​ ជា​គូ​អនាគត អ្នកនាង ផល្លា ធ្លាប់​បញ្ជាក់​ថា ដោយសារ​ទង្វើ​ល្អ និង អត្តចរិត​របស់​Admin ជីងចក់ ហើយ​ចាស់ទុំ មក​មើល​ក៏​ឃើញ​ថា បុគ្គល​ម្នាក់​ហ្នឹង​ល្អ​ដែរ​។ ម្យ៉ាងទៀត…

អានបន្ត

កាន់តែ​ក្ដៅ! ក្រោយ​មាន​រឿង ពូចក់ ឡាយ​វីដេអូ ថា​ឲ្យ​ប្រពន្ធ ស្ដេច​ឆេវឆាវ​លើ​លោក ​និង​ផ្ដាំផ្ញើ​ទាំង​​​ហួសចិត្ត​ថា…(មានវីដេអូ)

អ្នក​គាំទ្រ​មួយ​ចំនួន បាន​ជ្រាប​រួច​មក​ហើយ​ថា នៅ​មុនពេល​រៀបការ​នោះ​, អ្នក​អត្ថាធិប្បាយ​កីឡាបាល់ទាត់​តាម​បណ្ដាញ​សង្គម​ដ៏​ល្បី លោក ជឿន ប៊ុន​ចក់ ហៅ Admin ជីងចក់ ជារឿយៗ តែងតែ​បង្ហាញ​ពី​ជីវិត​ជា​អភិជន​របស់​លោក តាមរយៈ​ការ​បង្ហោះ​រូបថត​បង្ហាញ​ពី​ផ្ទះ និង​រថយន្ត​ទំនើប​ៗ​ជាដើម​នោះ។ កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ អ្នក​អត្ថាធិប្បាយ​កីឡាបាល់ទាត់ ដែល​តែងតែ​ហៅ​ខ្លួនឯង​ថា ជា​អភិជន​រូបនេះ បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​អ្នកនាង ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ក្រោយពី​រៀបការ​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង​នោះ អ្នកនាង ទ្រិ​ញ ផល្លា បានប្រកាស​ចែក​ផ្លូវ​គ្នា ក្រោម​ហេតុផល Admin​ជីងចក់ ឆាត​ទៅ​សុំ​ស្រី​ដេក​ជាច្រើន​នាក់ ខណៈ​ពេល​ខ្លួន​កំពុង​ឈឺ​ធ្ងន់​ព្យាបាល​នៅ​ប្រទេស​វៀតណាម ធ្វើ​ឲ្យ​កក្រើក​អស់​បណ្ដាញ​សង្គម​នោះ​។​ ទោះយ៉ាងណា​ថ្មីៗ​នេះ Admin​ជីងចក់ និង​អ្នកនាង ទ្រិ​ញ ផល្លា បានសម្រេច​ផ្សះផ្សា​យកគ្នា​ជា​ប្ដី​ប្រពន្ធ​វិញ ដោយសារតែ​ចិត្ត​ពួកគេ​ម្នាក់ៗ នៅ​មិនទាន់​អស់​អាល័យ​ពីគ្នា ជាពិសេស អ្នក​អត្ថាធិប្បាយ​បាល់ទាត់​រូបនេះ សន្យា​ជាមួយ​ប្រជាជន​១៦​លាន​នាក់​ថា ករណី​ឆាត ឬ​លួ​,​ច​មាន​ស្រី​នេះ លែងមានទៀតហើយ ហើយ​បើ​ខ្លួន​ធ្វើ​រឿង​ហ្នឹង​ទៀត​កិត្តិយស​កូនប្រុស​របស់ខ្លួន ខ្លួន​លែងមាន​មុខ​នៅក្នុង​បណ្ដាញ​សង្គម​តទៅទៀត​ហើយ​។​ ដោយឡែក​នៅ​ថ្ងៃទី​១៣…

អានបន្ត

ឡូយណាស់! តារា​ចម្រៀង អេ​ដា និង គូ​ដណ្ដឹង​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​​ ហើយ​គ្រោង​​រៀបការ​នៅ​…

គេ​នៅ​ចាំ​បាន​ថា តារា​ចម្រៀង អេ​ដា ឈ្មោះ​ពិត ថុ​ន ស​ចរិយា បាន​ភ្ជាប់​ពាក្យ តាម​ប្រពៃណី​ខ្មែរ ជា​ផ្លូវការ ជាមួយ​គូស្នេហ៍ ឈ្មោះ តាន់ អេ​លែ​ន ក្រោយពី​ស្វែងយល់​ចិត្ត​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​។​ មុននឹង​សម្រេច​ភ្ជាប់ពាក្យ​ជាមួយ​ស្វាមី រូប​សង្ហា​នេះ​ ម្ចាស់​បទ​«​ពីរ​នាក់​បាន​ហើយ​» បាន​ស្វែងយល់​ចិត្តថ្លើម​គ្នា​ទៅវិញទៅ​មក​ដល់​១០​ឆ្នាំ​ឯណោះ ព្រោះ​ដូច​ដឹង​ស្រាប់​ហើយ​ថា អេ​ដា ធ្លាប់​បរាជ័យ​ជីវិត​អាពាហ៍ពិពាហ៍​ម្តង​រួច​មក​ហើយ​។​ អ្វីដែល​កត់សម្គាល់​ទំនេរ​ពី​ការងារ អេ​ដា និង​គូ​ដណ្តឹង​ តែង​ចំណាយ​ពេលវេលា​រក​សេចក្តីសុខ​ផ្ទាល់ខ្លួន​បែប​សាមញ្ញ​នៅ ខេត្តតាកែវ ដែល​ពោរពេញ​ទៅដោយ​ទេសភាព​យ៉ាង​ស្រស់ស្អាត​គួរឱ្យ​ចង់​រស់នៅ​។ អេ​ដា ធ្លាប់​លើក​ឡើងថា​«​អ្នក​នឹង​រកឃើញ​សេចក្តីសុខ ដ៏​សាមញ្ញ បំផុត នៅពេលដែល​អ្នកចេះ​ស្គាល់​ពាក្យ​ថា ស្កប់ស្កល់​»​។​ ​ក្រោយ​ភ្ជាប់ពាក្យ​ជាមួយ​បុរស​សង្ហា ដែលមាន​សញ្ជាតិ​អាមេរិក​កាលពី​ខែមេសា​កន្លងទៅ​, តារាចម្រៀង អេ​ដា មិន​មាន​បំណង​រៀបការ​នៅក្នុង​ស្រុក​ខ្មែរ​ទៀតឡើយ ដោយ​នាង​គ្រោង​នឹង​ទៅ​រៀបការ​នៅ​សហរដ្ឋអាមេរិក ដែលជា​គេហដ្ឋាន​ខាង​ប្រុស​នៅ​ខែធ្នូ​ឆ្នាំនេះ​តែម្តង​។​ ​ទោះ​ទាន់​បាន​រៀបការ​ក្តី តែ អេ​ដា និង​គូ​ដណ្តឹង បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​រួចរាល់​តាមផ្លូវ​ច្បាប់​ហើយ​។ អេ​ដា បញ្ជាក់ថា មូលហេតុ ដែល​នាង សម្រេច​មិន​រៀប​មង្គលការ​នៅ​ស្រុក​ខ្មែរ ដោយសារ​កាល​ភ្ជាប់ពាក្យ​នាង​បានរៀបចំ​យ៉ាង​អធិកអធម​រួចហើយ​។ ណាមួយ​សាច់ញាតិ​លោក តាន់ អេ​លែ​ន ជា​គូ​ដណ្តឹង​ភាគច្រើន​រស់នៅ​សហរដ្ឋអាមេរិក​៕

អានបន្ត

ថាមែនៗ! ខេមរៈ សិរីមន្ត ​ទិញ​រថយន្ត​ឲ្យ​​ប្រពន្ធ​ ​​ស្លាក​លេខ​​​ដាក់​ឈ្មោះ​ខ្លួន​ឯង​ ដល់​សួរ​នាំ​ទើប​ធ្លាយ​ការ​ពិត​ថា…

គេ​នៅ​ចាំ​បាន​ថា កាលពី​ដើម​ឆ្នាំ​២០២១​ លោកស្រី គួ​យ ផល្លី បាន​ទិញ​រថយន្ត​Rolls-Royce​ឲ្យ​ស្វាមី​របស់​ខ្លួន គឺ​កំពូល​តារា​ចម្រៀង​ខេមរៈ សិរីមន្ត ហើយ​ជា​ការ​ឆ្លើយតប​ទឹកចិត្ត​ភរិយា កំពូល​តារា​ចម្រៀង​រូប​នេះ ក៏​បង្ហោះ​សារ​អរគុណ​ ​​​​ជា​សាធារណៈ​ ផង​ដែរ។ ​ នៅ​ពេល​នោះ ខេមរៈ សិរីមន្ត ​បាន​បង្ហោះ​សារ​ថា «​ភរិយា​ខ្ញុំ​សួរ​ខ្ញុំ​ថា ​ហេតុ​អី​បាន​បង​ចូលចិត្ត​ជិះ​តែ​ឡាន​ធំៗ​ខ្ពស់​ៗ​ចឹ​ង​ តើ​បង​ចូលចិត្ត​ឡាន​តូច​អត់​ ខ្ញុំ​ថា​មានអី​ចូលចិត្ត​តាស ​ស្រាប់តែ​ឡាន​មកដល់​មុខ​ផ្ទះ​តែ​ម្ដង​​អ​»​។ ក្រោយមក​ លោក​ បាន​ទៅ​ធ្វើ​ស្លាក​លេខ​ដាក់ឈ្មោះ​ខ្លួនឯង ហើយ​បង្ហោះ​រូបថត​ឈរ​ជុំ​គ្រួសារ​១​ប៉ុស្តិ៍ ពីមុខ​រថយន្ត​នោះ អម​ដោយសារ​យ៉ាង​ខ្លី​ថា «​ស្លាក​លេខ​ស្រួល​ចាំ​ទេ​បងប្អូន»។ ដោយឡែក សម្រាប់​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២២​នេះ ជា​ថ្ងៃកំណើត​របស់​ភរិយា​នោះ ឧកញ៉ា ខេមរៈ សិរីមន្ត បាន​Surprise​មនុស្ស​ជាទី​ស្រឡាញ់ វិញ​ម្ដង ដោយ​ទិញ រថយន្ត​ទំនើប ដែល​មាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ ជូន​ភរិយា​ជា​អំណោយ​នៅក្នុង​ថ្ងៃ​ពិសេស​នេះ​។ ​ជាមួយ​នឹង​រូបភាព​រថយន្ត​ថ្មីចែស ម៉ាក​ហ្សី​ប​ពណ៌​ខ្មៅ​ ដែល​មាន​ស្លាក​លេខ​ពិសេស​ផង​នោះ តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​និយាយ​ថា «​នេះ​ជា​កាដូ​ថ្ងៃកំណើត​អូន​ជូនពរ​អូន​មាន​សុភមង្គល​ពេញ​មួយ​ជីវិត​»​។​ ជាមួយ​នឹង​អំណោយ​ដ៏​មានតម្លៃ និង​កាលីព របស់​តារា​ចម្រៀង ខេមរៈ សិរីមន្ត សម្រាប់​ភរិយា​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​នេះ ត្រូវ​បាន​អ្នកគាំទ្រ មិត្តភក្ដិ​ក្នុង​រង្វង់​សិល្បៈ…

អានបន្ត

ពោះ​កាន់តែ​ខ្ទាត​ធំ តែ​តារា​សម្តែង ឌួង លីន​ដា ​នៅតែ​ស្អាត​ខ្ញង់​, មុន​ពេល​រៀបការ ​នាង ធ្លាប់​ទម្លាយ​អត្តចរិត​ប្ដី​ថា​…

ដួង លីន​ដា ជា​តារា​សម្ដែង និង​ម៉ូ​ដែល មួយរូប ដែលមាន​ប្រជាប្រិយភាព​ហក់​ខ្ពស់ ខ្លាំង ក្រោយ​បញ្ចេញស្នាដៃ​ជាច្រើន​តាមរយៈ​ភាពយន្ត​ភាគ​តូច ធំ និង​សម្ដែង​ក្នុង MV ចម្រៀង ដោយ​រាល់​បទ ដែល​សុទ្ធតែ​ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រិយមិត្ត​។ ​ ក្នុងចំណោម​ការសម្ដែង​របស់​នាង រឿង ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ ​ក្រឺត ​ក្នាញ់​នោះ គឺ​នាង​សម្តែង​ជា​តួ​កាច​ឆ្នាសឆ្នើម​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍​ហង្ស​មាស ​រឿង​«​រា​ជនី​ភូមិគ្រឹះ​»​ ដោយ​នាង​សម្តែង​ជា​តួ​ក្មួយ​ស្រី សូ​ដា នី​តា​។ និយាយ​ពី​ជីវិត​គូ​វិញ តារា​សម្ដែង​រូបនេះ ​រៀបការ​កាលពី​ចុងខែ​វិច្ឆិកា​ឆ្នាំ ២០២១ ក្រោយពី​ថត​Pre-Wedding ជាមួយគ្នា និង​ទម្លាយ​អត្តចរិត​ប្ដីនោះ​។ នៅ​ពេលនោះ នាង​ទម្លាយ​ថា « ៥​ឆ្នាំ​កន្លែង​ផុត​ទៅ​បង​នៅតែ​ជា​បង ដែល​អូន​ស្គាល់​នៅ​ថ្ងៃ​ដំបូង​ទោះបី ជា​បង​មិនដែល​សន្យា តែ​បង​តែងតែ​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​អូន បង​តែងតែ​នៅក្បែរ​អូន​ផ្ដល់​កម្លាំងចិត្ត ផ្ដល់​ភាពកក់ក្តៅ​ផ្តល់​ភាព​សំខាន់​ដល់​អូន​ជានិច្ច​»​។​ គេ​សង្កេតឃើញថា តាំងពី​រៀបការ​មក តារា​ស្រី​រូបនេះ ហាក់​មិនសូវ​ខ្វាយខ្វល់​ការងារ​សម្តែង​នេះ​ទៀតឡើយ​។ ក្រោយ​រៀបការ​ប្រមាណ​ជា​ជិត​មួយឆ្នាំ ពេលនេះ​តារា​សម្តែង និង​ម៉ូ​ដែល​រូប​ស្រស់ ឌួង លីន​ដា ក៏បាន​ពពោះ​ប្រមាណ​ជា​៦​ខែ​ទៅហើយ ។​ ពេល​ពពោះ​៦​ខែ​នេះ គេ​ឃើញថា ក្នុងនាម​ជា​អ្នក​ម៉ាក់​សម័យថ្មី ឌួង លីន​ដា នៅតែ​ស្អាត​ផូរផង់ ហើយ​ការ​រៀបចំខ្លួន​ក៏​នៅតែ​ទាក់ទាញ​ដែល​ធ្វើឱ្យ​ហ្វេ​ន ហ្វេ​ន​លាន់មាត់​សរសើរ​គ្រប់គ្នា​។…

អានបន្ត

លើក​ទី​១! ​ពោះម៉ាយ​យូរ​ជូរ​មាត់​, ពិធីករ អ៊ឹង រដ្ឋា ​ត្អូញត្អែរ​​​ថា…​

រហូតមកដល់​ពេលនេះ​លោក អ៊ឹង រដ្ឋា ហៅ ទុយ នៅតែ​បន្ត​អាជីព​ជា​ពិធីករ​នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ី​ធី​អិន​ដដែល ហើយ​អ្វីដែល​កត់សម្គាល់​លោក​នៅតែ​បន្ត​រស់នៅក្នុង​ភាពជា​ពោះម៉ាយ​ក្រោយ​បែកបាក់​គ្រួសារ​ប្រមាណ​ជា ១០​ឆ្នាំ​។ អ្វីដែល​កត់សម្គាល់​ថ្មីៗ​នេះ លោក អ៊ឹង រដ្ឋា បាន​ត្អូញត្អែរ​ជា​ចំហ​នៅលើ​បណ្តាញ​សង្គម​ដែល​ធ្វើឱ្យ​មិត្តភក្តិ​ជំរុញ​ឱ្យ​លោក​មែន​ដៃគូ​ថ្មី​គ្រប់គ្នា។ ថ្មីៗ​នេះ​លោក អ៊ឹង រដ្ឋា បានបង្ហាញ​ភាព​ហ៊ឺហា​ដោយ​ការ​ចេញទៅ​កម្សាន្ត​នៅ​ឌុយ​បៃ​ដោយ​ក្នុងនោះ​លោក​ក៏បាន​បង្ហាញ​នូវ​រូបភាព​ដ៏​ស្រស់ស្អាត​នៅក្នុង​ប្រទេសមួយ​នេះ​អារ៉ាប់​រូ​ម​មួយ​នេះ​ដល់​មិត្តភក្តិ​ក្នុង​បណ្តាញ​សង្គម ។​អ្វីដែល​ចាប់អារម្មណ៍​ពិធីករ​វ័យ ៤០​ឆ្នាំ​ប្លាយ រូបនេះ​បាន​ត្អូញត្អែរថា «​នៅ​ម្នាក់ឯង​កាន់តែ​ចាស់​កាន់តែ​ឯកា​»​។ ការលើកឡើង​របស់លោក អ៊ឹង រដ្ឋា ក៏បាន​ធ្វើឱ្យ​មិត្តភក្តិ​នៅក្នុង​បណ្តាញ​សង្គម​លើកឡើង​បែប​លេងសើច​គ្រប់គ្នា​ថា រក​ប្តី​មួយ​ទៅ​កុំឱ្យ​អផ្សុក ហើយ​ក៏មាន​អ្នកខ្លះ​យល់ស្រប​ថា​ការលើកឡើង​របស់លោក អ៊ឹង រដ្ឋា ជាការ​ពិត។ គេ​ចាំបាន​ថា​លោក អ៊ឹង រដ្ឋា ធ្លាប់បាន​រៀបការ​យ៉ាង​អធិកអធម​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១១ ជាមួយ​កូន​អ្នកជំនួញ​ដីធ្លី​សម្បូរ​ទ្រព្យ នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​លោក​រួមរស់​ជាមួយគ្នា​បានតែ ៦​ខែ ប៉ុណ្ណោះ​ត្រូវ​ភរិយា​សុំ​លែងលះ​រហូតមក​ដល់ពេលនេះ​ប្រមាណ​ជា ១០​ឆ្នាំ​ហើយ​គេ​មិនទាន់​បានឃើញ លោក អ៊ឹង រដ្ឋា បង្ហាញមុខ​ដៃគូ​ថ្មី​ជា​សាធារណៈ​ឡើយ។​ ក្រៅពី​ពិធីករ​នៅក្នុង​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​លោក អ៊ឹង រដ្ឋា ក៏បាន​ចូលរួម​សម្តែង​នៅក្នុង​កម្មវិធី​សំណើច​ពីរ​គ្រួសារ​ដោយ​សម្តែង​ជា​តួ​អង្គភេទ​ទី​បី ដែល​ត្រូវបាន​មហាជន​សរសើរ​ថា​សម្តែង​បានល្អ និង​ស័ក្ដិសម​ខ្លាំង​៕

អានបន្ត