ថាមែនៗ! បែក​ធ្លាយ​ ខេមរៈ សិរីមន្ត ​រត់​ចោល​ទ្រនំ​ហង្ស​មាស​ ទៅ​ផលិតកម្ម​ថ្មី ហើយ​ពេល​នេះ​ កំពុង​សម្ងំ…(មានវីដេអូ)

គេនៅ​ចាំ​បាន​ថា កាលពីអំឡុងឆ្នាំ២០២១ មាន​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន បាន​ចុះផ្សាយ​ជុំវិញ​ដំណឹង កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត អាច​នឹង​ចាក​ចេញពី​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយ​ចូលទៅ​កាន់​ផលិតកម្ម​Galaxy Navatra របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា​។​ បើតាម​ការចុះផ្សាយ​ជាច្រើន​នោះ បាន​បញ្ជាក់ថា លោក ខេមរៈ សិរីមន្ត បានសម្រេច​ចិត្ត​ច្បាស់​ហើយ ក្នុងការ​ចេញពី​ទ្រនំ​ចាស់ ហើយនឹង​ចូលទៅ​ទ្រនំ​ថ្មី គឺ​ផលិតកម្ម Galaxy Navatra​ដោយ​អាច​នឹង​ធ្វើឡើង​នៅ​ដើមឆ្នាំ​២០២២ ខាងមុខនេះ​។​ ក្រោយពី​មានការ​ចុះផ្សាយ​ព្រោងព្រាត​បែបនេះ នៅក្នុង​ការ​ឡាយ​និយាយ​ពី​គម្រោង​ដីឡូត៍​របស់ខ្លួន​កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក​បាន ដាក់​Caption​ថា​«​តប​តាម​សំណួរ​បងប្អូន​ពូ​មីង 50k Views ឡើងទៅ ខ្ញុំ​នឹង​បកស្រាយ​ថា​តើ​ខ្ញុំ​ត្រូវ​ចាក​ក៏​ចេញពី​ហង្ស​មាស​មែ​នឬ​អត់​? ទោះយ៉ាងណា ពេលនោះ លោក​មិនបាន​ធ្វើការ​បកស្រាយ​អ្វី​ទាំងអស់​។ ប៉ុន្តែ​នៅក្នុង​ការ​ឡាយ​នៅ​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២១ កំពូល​តារា​ចម្រៀង​រូបនេះ បាន​ធ្វើការ​បកស្រាយ​ហើយ ដើម្បី​ជម្រះ​មន្ទិល​មហាជន ក្រោយ​សារព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត​នោះ​។​ លោក បាន​បញ្ជាក់ថា នៅក្នុងពេល​បច្ចុប្បន្ននេះ លោក​នៅក្នុង​កិច្ចសន្យា​ កុងត្រា​ជាមួយ​ផលិតកម្ម​ហង្ស​មាស អញ្ចឹង​ទម្លាប់​របស់​លោក លោក​ធ្វើការ​កន្លែង​ណា តែងតែ​បំពេញភារកិច្ច​របស់​ខ្លួន​ឲ្យ​បានល្អ​។ ចំណែក​រឿង​ទៅមុខ​ទៀត​ថា​ តើ​នៅទីនេះ​ទៀត ឬ​យ៉ាងណា លោក​មិនទាន់​ដឹង​ទេ អនាគត​នៅ​វែងឆ្ងាយ តែ​ពេលនេះ នៅក្នុង​កិច្ចសន្យា​ជាមួយ​គេ…

អានបន្ត

អ្នក​គាំទ្រ​ បង្ហោះ​រូប​ថត​​ពូ​ចក់​ ​ឈរ​អម​ដោយ​ប៉េអឹម​ ផ្អើល​ពេញ​ហ្វេសប៊ុក

ស្រប​ពេល​រឿងរ៉ាវ​ពូ​ចក់ ត្រូវ​បាន​ភរិយា​សម្រេច​ប្រើ​ប្រព័ន្ធ​ផ្លូវ​ច្បា.ប់​ដោះស្រាយ ក្លាយ​ជាទី​ចាប់អារម្មណ៍​សម្រាប់​មហាជន​នោះ ស្រាប់តែ​អ្នកគាំទ្រ​លោក បង្ហោះ​រូបថត​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏ល្បី​រូប​នេះ​មួយ​សន្លឹក ឈរ​អម​ដោយ​អា​.​វុ​.​ធ​.​ហ​.​ត្ថ​២​រូប បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម។ គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅនេះ អ្នកនាង ទ្រិ​ញ ផល្លា បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ប្រកាស​តាម​ចាប់​ស្វាមី​របស់ខ្លួន ដែល​ព្យាយាម​រត់គេច​ទៅកាន់​ខេត្តពោធិ៍សាត់ ព្រមទាំង​ជូន​លុយ​ដល់​ទៅ​១​ម៉ឺន​ដុល្លារ ចំពោះ​អ្នករាយការណ៍​ទៅ​ប៉ូ​.​លិ​ស ហើយ​ឈានដល់​ការចាប់ខ្លួន​នោះ​។​ ក្រោយពី​បង្ហោះ​សារ​នេះ​រួចមក អ្នកលក់​ផលិតផល​អន​ឡាញ​ដ៏​ល្បី​រូបនេះ បាន​លុប​​​សារ​ទាំងនោះ​ចោល​អស់​វិញ ហើយ​បង្ហោះ​សារ​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថា «​អ្វី ដែល​ខ្ញុំ​ផុស​នឹង ចាក់សោ​ទុក​សិន កំពុង​អោយ​ប៉ូ​.​លិ​ស មេធាវី ធ្វើការ​សិន ធ្វើ​ហើយ​ខ្ញុំ​នឹង​ដោះ​សោ​ចេញ​វិញ គ្រប់យ៉ាង​ធ្វើទៅ​តាម​ច្បា​.​ប់​ហើយ តិច​ទៀត​គ្រប់យ៉ាង​នឹង​បញ្ចប់​ដោយ​ច្បាស់លាស់​!»​។​ បន្ថែម​លើ​នេះ អ្នកនាង បាន​ទម្លាយ​រឿង​ពូ​ចក់​ប្រើ​ហិ..ង្សា ហើយ​ថែមទាំង​អំពាវនាវ​ដល់​លោកជំទាវ ញ៉ែម មរកត ជួយ​រក​យុត្តិធម៌​ទៀតផង​។ ស្របពេល​រឿងនេះ ក្លាយជា​ប្រធានបទ​ក្ដៅ​នោះ ស្រាប់តែ​អ្នកគាំទ្រ​លោក​ម្នាក់ ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​«WinSport-​កីឡា​» ធ្វើការ​បង្ហោះ​រូបថត​ពូចក់​មួយ​សន្លឹក អមដោយ​ប៉េអឹម​២​នាក់​ឈរ​អម​សងខាង​។​ ពេល​ឃើញ​រូប​នេះ​ភ្លាម ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​លោក​ជាច្រើន​យល់​ច្រឡំ​ថា រូបលោក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​រឿងរ៉ាវ​ជាមួយ​ភរិយា​ល្បី​កក្រើក​បណ្ដាញ​សង្គម​នោះ​ ដល់ពេល​មើល​Caption ដែល​សរសេរ​ថា «​យ៉ាងណា​ក៏​គាត់​ធ្លាប់ធ្វើ​រឿង​ល្អៗ​ជាច្រើន​ដល់​សង្គម​!» ទើប​ដឹងថា ​មិនមែន​នោះ​ឡើយ នេះ​ជា​រូបថត​ ពេល​លោក​ជួយ​ដល់​សង្គម​នា​ពេល​កន្លង​មក​ប៉ុណ្ណោះ​។​ ​បន្ថែម​លើ​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ បានបញ្ជាក់​ច្បាស់ៗ​ពី​សកម្មភាព​មនុស្ស​នោះ​ថា «​ខេត្តកំពង់ធំ…

អានបន្ត

រឹងមាំណាស់! ក្រោយ​ល្បី​រឿង​លែ.ងប្ដី, ពេជ្រ សូលីកា ឈប់​ខ្វល់​អ្នក​ស្អ.ប់ ហើយតាំងចិត្តថា…

គេ​នៅ​ចាំ​បាន​ថា តារា​ចម្រៀង ពេជ្រ សូលី​កា បាន​ភ្ជាប់​ពាក្យ​ជាមួយ​លោក​គឹម ហាន កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៩ ហើយ​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០ នាង​បាន​សម្រាលកូន​ដំបូង​(​កូនប្រុស​) ដោយ​ដាក់​ឈ្មោះថា ហង្ស អ៊ា​រី វ៉េ​ន​ស្ដេ / Hang Aari Wednesday។ ក្រោយ​រៀបការ គេ​សង្កេត​ឃើញ​ថា ពួកគេ បានរស់នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​គ្រួសារ​ដ៏​តូច​នេះ ហើយ​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​តាមរយៈ​ការ​បង្ហោះ​រូបថត​ឲ្យ​អ្នកគាំទ្រ​បាន​ឃើញ​ជារឿយៗ​ផងដែរ តែ​មួយរយៈ​ចុងក្រោយ​ស្រាប់តែ​មានការ​សង្ស័យ​ថា ចំណង​ស្នេហ៍​របស់​ពួកគេ​ឈាន​ដល់​ផ្លូវបំបែក​ទៅវិញ​។​ ជាក់ស្ដែង កាលពីពេល​ថ្មីៗ​កន្លងទៅនេះ សារព័ត៌មាន​ក្នុងស្រុក​មួយ បាន​ចុះផ្សាយ ដោយ​ដាក់​ការសង្ស័យ​ជុំវិញ​ចំណង​ស្នេហ៍​របស់​ឈាន​ដល់​ផ្លូវបំបែក ដោយ​លើក​ហេតុផល​មួយចំនួន​មក​ធ្វើ​អំណះអំណាង​ការពារ​ប្រធានបទ​របស់​ខ្លួន​នោះ។ ប្រភព បាន​លើក​ហេតុផល​ថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ មិនសូវ​ឃើញ​ពេជ្រ សូលី​កា និង​ស្វាមី បញ្ចេញ​រូបភាព​គូ​ប៉ុន្មាន​ឡើយ ក្រៅពី​ថតរូប​ជុំគ្នា​ក្នុង​ថ្ងៃ​ខួប​គម្រប់​២​ឆ្នាំ​របស់​កូនប្រុស​។ លើសពីនេះទៅទៀត តារា​ស្រី​រូបនេះ ហាក់​បង្ហាញ​តម្រុយ​ចម្លែកៗ​លើ​Story​គណនី Instagram របស់ខ្លួន ដូចជា កាលពីដើម​ខែមេសា កន្លងទៅ ក្នុង​ថ្ងៃ​April ‘s Fool Day រូបនាង​ធ្លាប់​បង្ហើប​ថា ខ្លួន​ក្លាយជា​Single mom​។​ ជាពិសេស កាលពីពេល​ថ្មីៗ​នេះ ក្នុង​ថ្ងៃ​ជូន​ដំណើរ​ឪពុកម្តាយ​ត្រឡប់​ទៅ​ក្រៅប្រទេស​វិញ…

អានបន្ត

គាំទ្រពេញទំហឹង! រឿងរ៉ាវ​គ្រួសារ ​ពូចក់ និង​ភរិយា ​កក្រើក​បណ្ដាញ​សង្គម, ឧកញ៉ា​នឹម វណ្ណៈ ទ្រាំ​មិន​បាន ​ដាក់​ចំៗ​ចុកៗ​ថា…(មានវីដេអូ)

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២​​កន្លងទៅនេះ ​អ្នកនាង ទ្រិ​ញ ផល្លា បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ប្រកាស​តាម​ចាប់​ស្វាមី​របស់​ខ្លួន ដែល​ព្យាយាម​រត់គេច​ទៅកាន់​ខេត្ត​ពោធិ៍សាត់ ព្រមទាំង​ជូន​លុយ​ដល់​ទៅ​១​ម៉ឺន​ដុល្លារ ចំពោះ​អ្នករាយការណ៍​ទៅ​ប៉ូ.លិស ហើយ​ឈាន​ដល់​ការ​ចាប់​ខ្លួន​នោះ។ នៅ​ពេល​នោះ ថៅកែ​អន​ឡាញ​រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ខ្លះ​ៗ​ថា ស្វាមី​របស់​ខ្លួន​លួ.ច​ទ្រព្យសម្បត្តិ​ហើយ​រត់គេច និង​មានការ​ប្រើប្រាស់​អំ.ពើ.ហិ..ង្សា​លើ​អ្នកនាង​ថែម​ទៀតផង​។ ក្រោយមក រឿងនេះ ក៏​ស្ងប់ស្ងាត់​មួយរយៈ ដោយ​អ្នកនាង បាន​លុប​សារ​ ដែល​បង្ហោះ​ពាក់ព័ន្ធ​រឿង​ខាងលើ​ ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ទាំងអស់​។​ ទោះយ៉ាងណា ស្រាប់តែ​មានការ​ធ្លាយ​វីដេអូ​មួយ អម​ដោយ​សារ ដែល​អ្នកនាង​បង្ហោះ​សារ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​អ្នក​ម្ដាយ​អើយ​រត់​ពេញ​ផ្លូវ​ទាំង​មេឃងងឹត​មក​ជួយ​ជីវិត​កូន​»​។ តាមរយៈ​ការ​វីដេអូ និង​សារ​នេះ ត្រូវបាន​គេហទំព័រ​មួយចំនួន​យកទៅ​ចុះផ្សាយ ដោយ​ដាក់​ការ​សង្ស័​យថា អ្នកនាង ទ្រិ​ញ ផល្លា ចង់​បញ្ច.ប់ជី.វិត​។​ ក្រោយពី​មានការ​ផ្សព្វផ្សាយ​មួយចំនួន ដោយ​ដាក់​ការសង្ស័យ​តាមរយៈ​សំណេរ​ខាងលើ ថា ជា​ករណី ប្រពន្ធ​ពូ​ចក់​ចង់​.​ប.ញ្ចប់​ជីវិត​ខ្លួនឯង​នោះ តាមពិត​មិន​ដូច្នេះ​ទេ​។ ការពិត​ករណី​នេះ ជាការ​រត់គេច​ពី​អំ.ពើ​ហិ.ង្សា​ប៉ុណ្ណោះ​។​ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ថៅកែ​អន​ឡាញ​ល្បីឈ្មោះ អ្នកនាង ទ្រិ​ញ ផល្លា បាន​រៀបរាប់​ថា វីដេអូ​មួយ​នោះ ជា​វីដេអូ ដែល​អ្នកនាង បាន​រត់គេច ពី​ការប្រើប្រាស់​អំ.ពើហិ.ង្សា និង​គំ.រាម​សម្លាប់​ពី​អេ​ដ​មីន​ជីងចក់​ជា​ស្វាមី ហើយ​នៅពេលនោះ នាង​បាន​រត់ទៅរក​ម្ដាយ​ឲ្យ​ជួយ​ទាំង​កណ្ដាលយប់​។​ នៅក្នុង​វីដេអូ​នោះ…

អានបន្ត

ចប់ហើយ ​ពូ​ចក់! អ្នក​នាង​ ទ្រិញ ផល្លា​ ដង្ហោយ​ហៅ​លោក​ជំទាវ ញ៉ែម​ មរកត ​ថា ​អ្នក​ម្ដាយ​​ចិត្ត​ធម៌ ជួយ…​

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២​​កន្លងទៅនេះ ​អ្នកនាង ទ្រិ​ញ ផល្លា បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ប្រកាស​តាម​ចាប់​ស្វាមី​របស់​ខ្លួន ដែល​ព្យាយាម​រត់គេច​ទៅកាន់​ខេត្ត​ពោធិ៍សាត់ ព្រមទាំង​ជូន​លុយ​ដល់​ទៅ​១​ម៉ឺន​ដុល្លារ ចំពោះ​អ្នករាយការណ៍​ទៅ​ប៉ូ.លិស ហើយ​ឈាន​ដល់​ការ​ចាប់​ខ្លួន​នោះ។ នៅ​ពេល​នោះ ថៅកែ​អន​ឡាញ​រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ខ្លះ​ៗ​ថា ស្វាមី​របស់​ខ្លួន​លួ.ច​ទ្រព្យសម្បត្តិ​ហើយ​រត់គេច និង​មានការ​ប្រើប្រាស់​អំ.ពើ.ហិ..ង្សា​លើ​អ្នកនាង​ថែម​ទៀតផង​។ ក្រោយមក រឿងនេះ ក៏​ស្ងប់ស្ងាត់​មួយរយៈ ដោយ​អ្នកនាង បាន​លុប​សារ​ ដែល​បង្ហោះ​ពាក់ព័ន្ធ​រឿង​ខាងលើ​ ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ទាំងអស់​។​ ទោះយ៉ាងណា ស្រាប់តែ​មានការ​ធ្លាយ​វីដេអូ​មួយ អម​ដោយ​សារ ដែល​អ្នកនាង​បង្ហោះ​សារ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​អ្នក​ម្ដាយ​អើយ​រត់​ពេញ​ផ្លូវ​ទាំង​មេឃងងឹត​មក​ជួយ​ជីវិត​កូន​»​។ តាមរយៈ​ការ​វីដេអូ និង​សារ​នេះ ត្រូវបាន​គេហទំព័រ​មួយចំនួន​យកទៅ​ចុះផ្សាយ ដោយ​ដាក់​ការ​សង្ស័​យថា អ្នកនាង ទ្រិ​ញ ផល្លា ចង់​បញ្ច.ប់ជី.វិត​។​ ក្រោយពី​មានការ​ផ្សព្វផ្សាយ​មួយចំនួន ដោយ​ដាក់​ការសង្ស័យ​តាមរយៈ​សំណេរ​ខាងលើ ថា ជា​ករណី ប្រពន្ធ​ពូ​ចក់​ចង់​.​ប.ញ្ចប់​ជីវិត​ខ្លួនឯង​នោះ តាមពិត​មិន​ដូច្នេះ​ទេ​។ ការពិត​ករណី​នេះ ជាការ​រត់គេច​ពី​អំ.ពើ​ហិ.ង្សា​ប៉ុណ្ណោះ​។​ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ថៅកែ​អន​ឡាញ​ល្បីឈ្មោះ អ្នកនាង ទ្រិ​ញ ផល្លា បាន​រៀបរាប់​ថា វីដេអូ​មួយ​នោះ ជា​វីដេអូ ដែល​អ្នកនាង បាន​រត់គេច ពី​ការប្រើប្រាស់​អំ.ពើហិ.ង្សា និង​គំ.រាម​សម្លាប់​ពី​អេ​ដ​មីន​ជីងចក់​ជា​ស្វាមី ហើយ​នៅពេលនោះ នាង​បាន​រត់ទៅរក​ម្ដាយ​ឲ្យ​ជួយ​ទាំង​កណ្ដាលយប់​។​ នៅក្នុង​វីដេអូ​នោះ…

អានបន្ត

ហួសចិត្តម៉ង! ខេម រំលឹក ​ពេល​ប្រឡង​ចម្រៀង​នៅ​Rock​លោក​ទិត្យ វិច្ចកា ថា​ ដឹង​តែ​ជាប់​ហើយ ​ចុង​ក្រោយ​ស្រាប់តែ…(មានវីដេអូ)

ទម្រាំ​មានជីវិត​ធូរធារ​ដូច​សព្វថ្ងៃ​នេះ​ តារា​ចម្រៀង​សំឡេង​ស្អក​ ខេ​ម ធ្លាប់​ជួប​រឿង​ជូរចត់​ជា​ច្រើន​ ហើយក៏​ធ្លាប់​ត្រូវ​បាន​គេ​មើ,លងាយ​ផង​ដែរ ដោយសារតែ​ពេល​នោះ លោក​អត់​ល្បី ​ជិះ​តែ​ម៉ូតូ​អាស​ង់​កូរ៉េ​ កញ្ចាស់​១​គ្រឿង​នោះ។ លោក​ធ្លាប់​បង្ហោះ​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​រំលឹក​ថា «​ចូល​កន្លែង​ទំនើប​ម្តង​ៗ មាន​មនុស្ស​ឆ្វេង​ស្តាំ​មក​សួរនាំ​បង​ត្រូវការ​អី​ហើយ​អញ្ជើញ​មក​ប៉ុន្មាន​នាក់ ក៏​នឹក​អារម្មណ៍​ចម្លែក​ហើយ​នឹក​ដល់​រឿង​ចាស់​មួយ​កាលពី​ជាង​១៥​ឆ្នាំមុន ជិះ​ម៉ូតូ​(​អា​សង់​កូរ៉េ​)​មក​ទិញ​ខោអាវ​នៅ​ក្នុង​ហាង​មួយ​នៅ​ភ្នំពេញ​តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ពេល​ខ្ញុំ​ដើរចូល​ហាង​អ្នកលក់​មិន​មើល​មុខ​ហើយក៏​ដើរមក​សួរ​ខ្ញុំ​ថា មក​ធ្វើ​អី ។​ ដើរ​ចូល​ហាង​ខោអាវ​សួរ​ខ្ញុំ​ថា​មក​ធ្វើ​អី សង្ស័យ​ពេលនោះ​ស្មាន​តែ​ខ្ញុំ​ជា​ចោរ​ ឬ​មក​សុំ​ការងារ​ធ្វើ​ហើយ​មើលទៅ មនុស្ស​អើយ​មនុស្ស​កុំ​មើល​មនុស្ស​ក្នុង​ផ្លូវ​មិនល្អ​អី ជីវិត​មនុស្ស​អាច​ផ្លាស់ប្តូរ​បាន​ណា សូមកុំ​អស់សង្ឃឹម​ហើយ​សូម​កុំ​ផ្តេកផ្តួល​ទៅលើ​វាសនា​តស៊ូ​ឡើង ខួរក្បាល​ប៉ុន​ប៉ុនគ្នា​ត្រូវតែ​ប្រឹង​កុំ​រំពឹង​លើ​ជោគវាសនា​»​។​ ដោយឡែក ថ្មីៗ​នេះ ក្នុង​កម្មវិធី​ជជែក​កម្សាន្ត «​អ្នកជិតខាង​» លោក​បាន​ទម្លាយ​ពី​ប្រវត្តិ​របស់​ខ្លួន​ជាច្រើន ក្នុង​នោះ​លោក បញ្ជាក់​ថា លោក​ជា​កូន​អ្នក​ខេត្តកំ​ពង់ឆ្នាំង ហើយ​កាល​លោក​អាយុ​ខ្ទង់ ១៦ ទៅ ១៧ ឆ្នាំ លោក​មាន​ម៉ូតូ​ចាស់​មួយគ្រឿង​ដើម្បី​រកលុយ​ផ្គត់ផ្គង់​ជីវភាព ដោយ​លោក​ក្រោក​ពី​ព្រលឹម​ដឹក​បន្លែ​ផង ទៅ​រៀន​ផង និង ឆ្លៀត​រត់​ម៉ូតូឌុប​ដើម្បី​ចិញ្ចឹម​ម្ដាយ​ផង ព្រោះ​លោក​ជា​កូនកំព្រា​ឪពុក​ម្នាក់​។​ ពេល​ប្រឡូក​ចូល​សិល្បៈ​ដំបូង​នោះ លោក​ក៏​មាន​ជីវិត​តស៊ូ​មិនធម្មតា​ដែរ ដោយ​លោក​រៀបរាប់​ទាំង​ហួសចិត្ត​ និង​អស់​សំណើច​ថា លោក​ធ្លាប់​ប្រឡង​ចម្រៀង​ធ្លាក់​ជាច្រើន​ដង ពិសេស​នៅ​Rock , ពេល​បង្ហាញ​សមត្ថភាព​នោះ លោក​ទិ​ត វិ​ច្ចកា មកខ្សឹប ថា សំឡេង​ប៉ុណ្ណឹង​ដឹង​តែ​ជាប់​ហើយ​។ តែ​ចុងក្រោយ ធ្លាក់​ដដែល ដោយសារ​ពេលនោះ លោក​ទិត្យ…

អានបន្ត

មិនស្មានសោះ លុយShowបានតិចយ៉ាងនេះ! ពេល​អត់​ខ្លាំង ​លុយ​ត្រឹម​២២​ដុល្លារ ​ជា វណ្ណារិទ្ធ ​ចំណាយ​ពេល​រក​រហូត​ដល់…

ក្រោយ​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​៩​ឆ្នាំ​នោះ​, កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​, ពិធីករ​ដ៏​ល្បី ​លោក ​ជា វណ្ណា​រិ​ទ្ធ បានសម្រេច​បំណង​ប្រាថ្នា​ភរិយា​របស់​លោក​​ចុង​ក្រោយ​ ធ្វើឲ្យ​បច្ចុប្បន្ន លោក​ និង​ភរិយា ​​មាន​កូន​២, ផ្ទះ​២ និង​ឡាន​ចំនួន​២​គ្រឿង។ ​ កាលពីដើម​ខែមិថុនា​នេះ លោក​បាន ទិញ​រថយន្ត​Toyota Corolla Cross ស៊េរី​ឆ្នាំ​២០២២ ជា​ការ​គម្រប់​បំណងប្រាថ្នា​ខាងលើ ហើយ​ទម្រាំ​មកដល់​ចំណុច​នេះ​ លោក និង​ភរិយា មានរឿង​ជូរចត់​ជាច្រើន ដែល​ឆ្លងកាត់​ជាមួយគ្នា ក្នុង​នោះ សូម្បី​លុយ​២២​ដុល្លារ ក៏​លោក​ចំណាយ​ពេល​ច្រើន​ថ្ងៃ​ដើម្បី​បាន​វា​នោះ​ដែរ។ ជាក់ស្ដែង ​កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៨ ​ភរិយា របស់​លោក ​បាន​រៀបរាប់​ថា «​រឿង​ខ្លះ​និយាយ​ដូច​ជាន់​កែង​ខ្លួនឯង​ចឹ​ង ប៉ុន្តែ​ប​;​មិន​និយាយ​វា​មិន​អស់ចិត្ត ព្រោះ​មួយ​រយៈ​នេះ​ចំនួន​មនុស្ស​ស្រី ដែល Share ស្រមៃ​ចង់បាន​របស់​នេះ ចង់បាន​របស់​នោះ​វា​​កើន​ឡើង​គួរអោយ​កត់សំគាល់ អ្នកខ្លះ​Share​ហើយ​​បាន​កាដូ​ដូច​ចិត្ត អ្នកខ្លះ​អន់ចិត្ត​ព្រោះ​មិនបាន​ដូច​គេ សម្រាប់​ខ្ញុំ​បាន​ស្រលាញ់​មនុស្សម្នា​ក់​នៅ​ឆ្នាំ 2010 នៅ​ពេលដែល​ខ្ញុំ​ហៅ​មិត្តភក្តិ​មក​ចូលរួម​ខួប​កំ​ណើត​ មនុស្ស​ដែល​ស្រលាញ់​ខ្ញុំ​ បែរជា​គ្មាន​កាដូ​អោយ​ទៅ​វិញ មិន​ហ៊ាន​សួរ​បាន​ត្រឹមតែ​អន់ចិត្ត 10​ថ្ងៃ​ក្រោយមក​គាត់​ជិះ​ម៉ូតូ​កាន់​កាដូ​ធំ​មួយ ហើយ​និយាយថា​សុំទោស​ដែល​បង​អោយ​យឺត​ព្រោះ​​ទើប​តែ​បើកលុយ​show ថត​ទុក​ថ្ងៃមិញ ​ នៅក្នុង​កាដូ​នឹង​មាន​តុក្កតា Pink Panther តម្លៃ 22$​ទាំង​ខ្ចប់…

អានបន្ត