គាំទ្រពេញទំហឹង! មាស សុខ​សោភា ​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​​​ផ្លាស់ប្ដូរ​ឥរិយាបថ​បញ្ឈប់​ការ​ដាក់​អន្ទាក់​សត្វព្រៃ ​ព្រោះថា… (មាន​វីដេអូ)

មាស សុខសោភា ជា​តារា​ចម្រៀង​មួយ ​តែង​បង្ហាញ​ខ្លួន​ជា​ញឹកញាប់​ ក្នុង​កិច្ច​ការងារ​សង្គម ការងារ​សប្បុរសធម៌ ការងារ​ការពារ​ធនធាន​ធម្មជាតិ ដូច​ជា​ព្រៃឈើ សត្វព្រៃ បឹងបួ​ជាដើម រហូត​ទទួល​បាន​គ្រឿងឥស្សរយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ពី​ព្រះមហាក្សត្រ​ កាលពីអំឡុងឆ្នាំ២០២១​ ទៀត​ផង។ ​ ដោយ​ឡែក​ថ្មីៗនេះ ​តារា​ចម្រៀង មាស សុខ សោភា បាន​ស្នើ​យ៉ាង​ទទូច​ដល់​អ្នកគាំទ្រ​ និង​ប្រជាពលរដ្ឋ​ ដើម្បី​ចូលរួម​បញ្ឈប់​ការ​ដាក់​អ,,ន្ទាក់​ក្នុងការ​ចា,ប់​សត្វ ព្រៃ​ឬ​ការជួ,,ញដូរ និង បញ្ឈប់​រាល់​ការ​បរិភោគ​សាច់ សត្វព្រៃ​សំដៅ​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​ឲ្យ​នៅ​គង់វង្ស​សម្រាប់​ជា​ប្រយោជន៍​សង្គមជាតិ។ អ្នកនាង មាស សុខ​សោភា បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​យុទ្ធនាការ​អន្ទាក់​សូន្យ នា​ខេត្តកំពង់ធំ​ថា​ គោលបំណង​ធំ​របស់ខ្លួន​គឺ​កន្លង មក​នាង​តែង​ប្រាប់​ឬ​បំផុត​ទៅដល់​អ្នកគាំទ្រ​សាធារណជន​ទាំងអស់គ្នា​ឲ្យ​ចូលរួម​និង​អភិរក្ស​ព្រៃឈើ សត្វព្រៃ​ ដែល​នេះ​ជា​ទង្វើ​គំរូ​ល្អ​ក្នុង​កិច្ច​ការងារ​ជួយ​ដល់​សង្គម​យើង​។​ បន្ថែម​លើ​នេះ មាស សុខសោភា បាន​បង្ហោះ​រូបថត​​ជាច្រើន​សន្លឹក ពេល​ចូលរួម​ពិធី​ខាងលើ ហើយ​បង្ហោះសារ​​ថា «យុទ្ធនាការ «​អន្ទាក់​សូន្យ​» នៅ​ខេត្ត​កំពង់ធំ​ហើយ​ថ្ងៃ​នេះ​ដែរ​ ក៏​ជា​ថ្ងៃ​ទិវា «​ដំរី​» អន្តិរជាតិ​ផងដែរ​។​ ចា៎​នាង​ខ្ញុំ​សូម​ធ្វើការ​ដឹងគុណ ជូន​ចំពោះ​សត្វស្រុក ​និង​សត្វព្រៃ​ទាំងអស់​នៅលើ​លោក​នេះ​ជាពិសេស​សត្វ​ដំរី​ ដែលជា​សត្វ​កម្រ ​និង​គួរអោយ​អាណិត​ស្រលាញ់​ដែលវា​ជួយ​កម្លាំង​ក្នុងការ​ជួយក​សាង​ប្រាសាទអង្គរវត្ត​ និង​ការ​ងារ​កសិកម្ម​ដល់​មនុស្ស​ជាតិ​ជាច្រើន​ទៀត​តាំងពី​​សម័យ​យូរលង់​ណាស់​មកហើយ និង​គិត​តាំងពី​ពួកយើង​មិនទាន់មាន​យានយន្ត​មកម្ល៉េះ​។ ​ដូច្នេះ​នាង​ខ្ញុំ​សូម​សំណូមពរ​ដល់​បងៗ​ដែលជា​ព្រានព្រៃ​សូមមេត្តា​ និង​ករុណា​​បញ្ឈប់​​​ទង្វើ​ដាក់​អន្ទាក់​សត្វព្រៃ​ក្តី​សត្វ​ក្នុង​ទឹក​ក្តី​ និង​សត្វ​លើ​អាកាស​ក្តី​ជាពិសេស​សត្វ​ដែលជិត​ផុត​ពូជ​យើង​ត្រូវ​ថែរក្សា​និង​អភិរក្ស​វា​ទុក​អោយ​រស់​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​​វិញ​នោះ​បងប្អូន​នៅក្នុង​សហគមន៍​​​ក៏​អាច​បាន​ចំណូល​ពីស​ត្វ​ទាំង​នោះបាន​ដូចគ្នា…

អានបន្ត

អាជី​យំ​ស្រែក​ផ្អើល​អ្នកគាំទ្រ ល្បី​ថា​ប្ដី​រត់​ចោល ​ដល់​ឃើញ​វីដេអូ​មួយ​នេះ ទើប​ធ្លាយ​ការពិត​ថា…(មាន​វីដេអូ)

គេ​នៅ​ចាំ​បាន​ថា Ah Gi Leader មានឈ្មោះ​ពិត តេង ស៊ី​ណាត បាន​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​រូប​សង្ហា​ម្នាក់ ឈ្មោះ អៀង អេង​ឡាយ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ក្រោម​ការចូលរួម​ពី​សាច់ញាតិ ចាស់ទុំ​ទាំងសងខាង។ អ្វី ដែល​ធ្វើ​ឲ្យ​មហាជន មានការ​ចាប់អារម្មណ៍​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​នេះ ​គ្រាន់តែ​ថ្លៃ​បណ្ដាការ ដែល​អា​ជី ទទួល​បាន​រហូតដល់​ទៅ ៥០០​លាន​រៀល ខ្សែក​ពេជ្រ តម្លៃ​ខ្ទង់​៧​ម៉ឺន​ដុល្លារ ព្រមទាំង​ផ្ទះ​មួយ​ខ្នង តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​​​ផង​នោះ។ លើស​ពីនេះ កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ អា​ជី បាន​បង្ហាញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក McLaren ពណ៌​ប៉ៃ​តង​យ៉ាង​ស្រស់​ស្អាត ដែល​ជា​កាដូរ ដែល​ម៉ាៗ ជូន​នាង​ទៀត​ផង​។ រថយន្ត​នេះ ជា​ក្ដី​ស្រមៃ​របស់​អា​ជី ជា​យូរ​មក​ហើយ ហើយ​ទើប​បំផុត​នាង​ក៏​សម្រេច​បំណង​នៅ​ថ្ងៃ​នោះ​តែម្ដង។ តាមរយៈនេះ ឃើញថា អាជី ទំនងជាមានក្ដីសុខខ្លាំងណាស់ ខណៈទ្រព្យសម្បត្តិក៏មានច្រើននោះ។ តែអ្វីៗមិននឹកស្មានដល់នោះ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ អាជី បែរជាយំរៀបរាប់ពី ទម្លាយពីខ្សែជីវិតរបស់ខ្លួនជួបតែបញ្ហាទៅវិញ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។ នៅក្នុងការឡាយពេលកំពុងបើកបររថយន្តនោះ អាជី បានយំស្រែករៀបរាប់ថា «គ្រួសារមិនចុះសម្រុងគ្នា ងាកទៅប្ដីផ្សេង,…

អានបន្ត

អុញ! សេង មង្គល ឈរ​ពី​មុខ​ប្រាសាទ​អង្គរវត្ត ប្រែ​ជា​ពណ៌​មាស ជះ​រាង​សង្ហា តែ​ម្នាក់ៗ​នាំគ្នា​ចំអន់​ថា…(មានវីដេអូ)

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា លោក សេង មង្គល ត្រូវ​បាន​អ្នក​គាំទ្រដឹង​គ្រប់គ្នា​ថា ជាដៃ​គូដ៏​សក្ដិសម​ជាមួយ​នឹង​ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន ហើយ​កន្លង​មក ពួកគេ​ទាំង២​តែង​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​មិន​ថា តាមរយៈ​សកម្មភាព​ខាងក្រៅ ឬសារឆ្លើយឆ្លងនោះឡើយ។ ប៉ុន្តែ​អ្វី ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្រឡាំងកាំង និង​មិន​នឹកស្មាន​ដល់​នោះ​ត្រង់​ថា កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​នោះ បុរស​ម្នាក់ ដែល​អ្នកស្រី ទ្រី ដា​ណា ថត​បង្ហាញ​តែ​ខ្នង និង​ត្រូវ​គិត​គិតថា ជា​គូស្នេហ៍​អ្នកស្រី ដោយសារ​ការ​បង្ហោះ​សារ សកម្មភាព​ផ្អែមល្ហែម​នោះ បែរជា​លោក​សេង មង្គល​ទៅវិញ​។​ ទោះយ៉ាងណា នៅពេលនោះ លោក​សេង មង្គល ត្រូវបាន​អ្នកស្រី ទ្រី ដា​ណា ប្រកាស​ត្រឹម​ជា​BA​ប៉ុណ្ណោះ ហើយ​ពួកគេ​ក៏បាន​ធ្វើការ​បកស្រាយ​រួច​មក​ហើយ​គ្មាន​អ្វី​លើស​ពី​BA​នោះ​ទេ​។ ចំណែក ការ​យល់ច្រឡំ​ថា មាន​ស្នេហា​ជាមួយ ហ៊ិ​ន ចាន់នី​រ័ត្ន កន្លងមក​នោះ ក៏​លោក​សេង មង្គល និង ហ៊ិ​ន ចាន់នី​រ័ត្ន បកស្រាយ​រួច​អស់​ដែរ ត្រឹម​ជា​មិត្តភក្ដិ​ជិតស្និទ្ធ​ប៉ុណ្ណោះ។ ដោយឡែក កាលពី​ព្រឹក​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ប្រាសាទអង្គរវត្ត បញ្ចេញ​ឫទ្ធិ ប្រែ​ពណ៌​មាស​គួរ​ឲ្យ​ស្ញប់ស្ញែង ហើយ​លោក​សេង មង្គល ក៏បាន​បង្ហោះ​រូប​ថត​របស់ខ្លួន​១​សន្លឹក…

អានបន្ត

ត្រេកអរជំនួស! ធ្លាប់​ល្បី​ឈ្មោះ​២០​ឆ្នាំ​មុន ក្រាក់​ សម្ផស្ប​ ធ្លាក់​ខ្លួន​ក្រ​ហៅ​លែង​ឮ, សម្ដេច​តេជោ​​​ ឧបត្ថម្ភ​ថវិកា​រហូតដល់…

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ក្រោយ​ពី​ទទួល​ដំណឹង​ថា កីឡាករ​ ក្រាក់ សម្ផស្ស​ ដែល​ល្បីល្បាញ​កាលពី​ប្រមាណ​២០​ឆ្នាំ​មុន ជួប​ការ​លំបាក​ក្នុង​ជីវភាព រក​ព្រឹក​ខ្វះ​ល្ងាច​នោះ អ្នក​លេង​បណ្ដាញ​សង្គម​ជាច្រើន បាន​បង្ហោះ​សារ​សម្ដែង​ក្ដី​អាណិត។ ជាក់ស្ដែង ក្នុង​ចំណោម​នោះ មាន​អ្នក​ខ្លះ​លើក​ឡើង​ថា ក្រាក់ សម្ផស្ស កីឡាប្រដាល់ ដែល​ធ្លាប់ល្បីឈ្មោះ កំពុង​ធ្លាក់ខ្លួន មាន​ជំងឺ ប្រចាំ​កាយ រស់នៅ​ក្នុង​ខ្ទម ដ៏​កម្សត់ មាន​ជីវភាព​ក្រីក្រ​ រកតែ​បាយ​ហូប មិន​ចង់​បាន​ផង ដើរ​ស៊ី​ឈ្នួល​ដាំ​ដំឡូង​ឲ្យ​គេ បាន​លុយ ១ថ្ងៃ ​ហូប​ ១ថ្ងៃ។ ក្រោយពី​ទទួល​ដំណឹង​នេះ មាន​សប្បុរសជន​មួយ​ចំនួន​ បាន​ចូលរួម​ឧបត្ថម្ភ​ជួយ​ដល់​កីឡាករ​រូបនេះផងដែរ។ តែ​អ្វីកាន់​តែរំភើប​ទៀតនោះ សម្ដេច អគ្គមហាសេនាបត្តី តេជោ និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត បាន​ឧបត្ថម្ភដល់កីឡាកររូបនេះរហូតដល់​ទៅ២ម៉ឺនដុល្លារឯណោះ។ យោង​តាមលោកផែង វណ្ណៈ បាន​ធ្វើការបញ្ជាក់​ដូច្នេះថា «សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ឧបត្ថម្ភ​ថវិកា​ ២​ ម៉ឺន​ដុល្លារ​ ជូន​ដល់​ កីឡាករ​ ក្រាក់​ សម្ផស្ប​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែ​…

អានបន្ត

មិនគួរឲ្យជឿ! ទើប​តែ​មាន​កូន​ដំបូង​ជាមួយ​គ្នា​ ស្រាប់តែ​ប្ដី​ ដេននី ក្វាន់ ​ពោល​ពាក្យ​ថា…

ដេ​ន​នី ក្វាន់ ជា​អតីត​តារា​សម្ដែង​មួយ​រូប ដែល​និយាយ​ស្លៀកពាក់​បែក​ស៊ិ​,,ច​ស៊ី ទទួល​ការរង​ការ​រិះ​,,​គន់​ជាច្រើន កាលពី​ប៉ុន្មាន​ឆ្នាំមុន រហូតដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្អាក​សកម្មភាព​សម្ដែង​របស់​នាង​រយៈពេល​១​ឆ្នាំ​ថែម​ទៀត​ផង។ ទោះ​យ៉ាង​ណា ដេ​ន​នី ក្វាន់ មិន​បារម្ភ​ពី​ជីវភាព​នោះ​ឡើយ ដោយ​នាង​ចាប់ផ្ដើម​ប្រកប​របរ​រកស៊ី​លក់​តាម​អន​ឡាញ​ ហើយ​ការងារ​របស់​នាង​​ទៀត​សោត ​ចេះតែ​ដាក់ចុះ​ដុះ​ឡើង​ រីកចម្រើន​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​ ធ្វើឲ្យ​ជីវភាព​កាន់តែ​ប្រសើរ​រហូត​ពង្រីក​មុខ​របរ​ថែម។ បន្ថែម​លើ​នេះ ពេល​កំពុង​កាប់​កប​លើ​មុខ​ជំនួញ​នោះ ដេ​ន​នី ក្វាន់ បាន​សកម្ម​នឹង​ការងារ​មនុស្សធម៌ ព្រមទាំង​ស្លៀកពាក់​រម្យទម ធ្វើ​ឲ្យ​មហាជន កែប្រែ​ពី​ការ​មិន​ចូលចិត្ត មក​ចូលចិត្ត​នាង រហូតដល់​ធ្វើ​ឲ្យ​នាង​មាន​អ្នក​តាមដាន​លើ​បណ្ដាញ​សង្គម​ជាង​១​លាន​ឯណោះ​រហូត​មក​ដល់ពេលនេះ។ ងាក​មក​ស្នេហា​វិញ ដេ​ន​នី ក្វាន់ ធ្លាប់​បរាជ័យ​ជាមួយ​លោក មករា ថៅកែ​កា​រ៉ា​ស់​ឡាន ហើយក៏​សាង​ស្នេហ៍​ថ្មី​ជាមួយ​ចឹក ឡេង រហូត​ទទួល​បាន​ដំណក់​ឈា,,ម​រួមគ្នា​។ ដេ​ន​នី ក្វាន់ បានធ្វើការ​សម្រាលកូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ប្រកបដោយ​សុវត្ថិភាព​កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២២​កន្លងទៅនេះ​។​ ងាក​មក​ចឹក​ឡេង បាន​មើលថែ​អ្នកនាង ដេ​ន​នី ក្វាន់ ដូច​ព្រះ​នាង​អញ្ចឹង​តាំងពី​មុន​ពេល​សម្រាល រហូតដល់​សម្រាល​ហើយ​នោះ ជាមួយ​នឹង​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង ពេល​ក្លាយ​ជា​ឪពុក​របស់គេ​។ ចំពោះ​កូនស្រីខ្លួន​វិញ ក៏​ចឹក​ឡេង មើលថែ​បាន​យ៉ាង​ល្អ​ដូចគ្នា ​រហូត ដេ​ន​នី ក្វាន់ ពោល​ពាក្យ​សរសើរ​ថា «​ប៉ា​ថែកូន​បានល្អ​ណាស់​»​។ ទោះយ៉ាងណា ទើបតែ​មាន​កូន​ជាមួយគ្នា​លើកដំបូង​សោះ…

អានបន្ត

ផុត​មួយ​ដំណាក់កាល​ នាយកៃដ សម្រេច​ចេញ​ពី​មន្ទីរពេទ្យ ខណៈ​ខ្ញុង ​ប្រាប់​ពី​ស្ថានភាព​ប្ដី​​ថា…(មានវីដេអូ)

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា ពេល​នេះ តារា​កំប្លែង​ដ៏​ល្បីឈ្មោះ អ្នកនាង​ខ្ញុង បាន​ខិតខំ​ខ្លាំង​ណាស់​ក្នុង​ការ​ប្រកប​មុខរបរ​អនឡាញ និង​ការងារ​សិល្បៈ ដើម្បី​យក​លុយ​ទៅ​ដោះ​បំ​,,​ណុល​រហូតដល់​ទៅ​ជិត​៦០​ម៉ឺន​ដុល្លារ​នោះ។ ទោះ​យ៉ាង​ណា កាលពី​ពេល​ថ្មីៗ​នេះ អ្នកនាង​ខ្ញុង រកស៊ី​អស់​ដើម អស់​ចុង ម្ចាស់បំណុល​តាម​ទារ​រហូត ជម្រើស​ចុងក្រោយ​មានតែ​ប្រកា​ស​លក់​ផ្ទះ​បន្ទាន់​ទាំង​ទឹកភ្នែក។ នៅ​ក្នុង​ការ​ឡាយ​លក់​ផលិតផល​របស់​ខ្លួន អ្នកនាង​ខ្ញុង បាន​ប្រកាស​ថា «​ដាក់​លក់​ផ្ទះ​ហើយ​ជិត​លែង​បាន​លក់​ងៀត​គោ​ងៀត​ក្របី​ហើយ​បង​បង»។ ដោយឡែក កាលពី​យប់​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២២​នេះ​ ខ្ញុង នៅតែ​បន្ត​លក់​ផលិតផល ជាមួយនឹង​នាយ​កៃ​ដរ ជា​ស្វាមី​បន្ត​ទៀត ដើម្បី​រកលុយ​ដោះ​បំ,,ណុល​នោះ។ តែ​អ្វី​ដែល​ចាប់អារម្មណ៍ និង​មិន​នឹកស្មាន​ដល់​នោះ ពេល​កំពុង​ឡាយ​សុខៗ ហៀបនឹង​បិទ​ឡាយ​ទៅ​ហើយ ស្រាប់តែ​នាយ​កៃ​ដរ មាន​អា​ការៈមិន​ស្រួលខ្លួន​មួយ​រំពេច។ ​នៅក្នុង​ការ​ឡាយ​នៅ​យប់​នេះ គេ​ឃើញថា អ្នកនាង​ខ្ញុង បាន​និយាយ​លេង​ជាមួយ​អ្នកទស្សនា និង​ជូនពរ​ពួកគេ មុន​ទៅនឹង​ធ្វើ​ការបិទ​ឡាយ ស្រាប់តែ​ស្វាមី​របស់ខ្លួន នាយ កៃ​ដរ​ ក្រញេងក្រញាង កាច់​មុខ កាច់​មាត់ និយាយ​លែងរួច ដួល​អុកគូថ​តែម្ដង​។​ ដោយ​ឃើញ​សភាព​ប្ដី​ដំបូង ខ្ញុង ស្មានតែ​ប្ដី​ធ្វើ​លេង​ខំ​និយាយ​សើច រុញ​ប្ដី​ធ្វើ​ដូច​ធម្មតា ដល់​ប្ដី​ដួល​ទន់​ជើង​ទើប​ដឹងថា ប្ដី​មាន​អា​ការៈមិន​ស្រួល ក៏​យំ​ស្រែកហៅ​គេ​ឲ្យ​ជួយ​។ ពេលនោះ អ្នក​គេ​មកជួយ​ហើយ​ប្រាប់​អ្នកនាង​ខ្ញុង ឲ្យ​សម្រួល​អារម្មណ៍​កុំ​ស្លន់ស្លោ។ ក្រោយមកក៏បញ្ជូនទៅមន្ទីរពេទ្យនោះ។ ក្រោយបញ្ជូនទៅពេទ្យនោះ,…

អានបន្ត

នៅក្មេងល្ហក់! មាន​ការ​វែកញែក​គ្រប់គ្នា​ ក្រោយ​ដឹង​ថា តារា​សម្ដែង​ជើងចាស់ ចាន់ តារាទី ទើប​តែ​មាន​វ័យ…(មាន​វីដេអូ)

និយាយ​ដល់​ឈ្មោះ អ្នកស្រី ចាន់ តារាទី អ្នកគាំទ្រ​ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយថា អ្នកស្រី ទទួល​បាន​ប្រជាប្រិយភាពខ្លាំង ក្នុង​កំឡុងឆ្នាំ៩០ជាង ​តាម​រយៈ​ខ្សែ​ភាពយន្ដ​​ល្បីៗ​មួយ​ចំនួន​ដូច​ជា ស្រមោលអន្តកាល, ភ្នំពេញស្នេហាខ្ញុំ, និងជំនោរប៉ៃលិន ជាដើម។ អ្នកស្រី បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ កាលពី​កំឡុង​ទស្សវត្តឆ្នាំ៨០ ហើយ គិតមកដល់ពេលនេះ មានរយៈពេលជាង៣០ឆ្នាំហើយ ដោយអ្នកស្រី បាន​បន្សល់​ទុក​ស្នាដៃសម្ដែងជាច្រើន។ និយាយពីរូបសម្រស់វិញ អ្នកស្រី នៅតែស្អាត និងក្មេងជាងវ័យ។ ទោះយ៉ាងណា ថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារា​សម្តែង​លោក សា​វិ​ន ហ្វី​លី​ព បានបង្ហោះវីដេអូមួយ ហើយបញ្ជាក់ថា តារាសម្ដែងជើងចាស់រូបនេះ ទើបតែមានអាយុ៤៥ឆ្នាំនោះ។ លោក សា​វិ​ន ហ្វី​លី​ព បានបង្ហោះវីដេអូមួយ ហើយបញ្ជាក់ដូច្នេះថា «ចាន់ តារាទី អាយុ ៤៥ឆ្នាំមែន ប៉ុន្តែនៅតែខ្ញង់! គាត់ផ្ដាំថា ហាមហៅគាត់ម៉ែ ចំពោះតារាថ្មីៗ ដែលថតកុនជួបគាត់ដោយចៃដន្យនៅថ្ងៃណាមួយ ប្រយត្ន័ទក់សាច់!!»។ ក្រោយពីលោក លោក សា​វិ​ន ហ្វី​លី​ព បញ្ជាក់បែបនេះរួចមក មហាជនជាច្រើន បានចូលទៅខំមិន បញ្ចេញប្រតិកម្មថា «បងងទីណាអាយុ៤៥ឆ្នាំ ចេះតែនិយាយហើយ…

អានបន្ត