អាណិតណាស់! ធ្លាប់តែ​ឃើញ​ស្នាមញញឹម​ យប់​នេះ តិច​ម៉េង ​បែរ​ជា​ច្រៀង​ទាំង​ទឹកមុខ​ក្រៀមក្រំ​, ច្រៀង​ចប់​ទឹកភ្នែក​ហូរ​រហាម ​ព្រោះតែ​…(​មាន​វីដេអូ)

ប្រិយមិត្ត​មួយ​ចំនួន ទំនងជា​បាន​ជ្រាប​រួច​មក​ហើយ​ថា តាំងពី​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤​មក​នោះ គេ​តែងតែ​ឃើញ បេក្ខជន លីម តិច​ម៉េង មាន​ទឹក​ញញឹម​ស្រស់ស្រាយ សប្បាយចិត្ត។ ដោយឡែក ថ្មីៗ​នេះ មាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន បាន​គាស់​កកាយ​រឿង​អតីតកាល​របស់​តិចម៉េង ដែល​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ហ្វេន​​​BTS និង​និយាយ​ប៉ះពាល់​ដល់​ពួកគេ​នោះ ​ជាហេតុ​​​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម​កូរ៉េ​ដ៏​ល្បី​ខាងលើ លើកគ្នា​មក​ប្រតិ,,កម្ម​ឥត​ឈប់​។​ ប្រការនេះ លីម តិច​ម៉េង បាន​ចេញមុខ​សុំទោស​រួចហើយ តែ​នៅតែមាន​អ្នកគាំទ្រ​មួយចំនួន​របស់​ក្រុម​តារា​កូរ៉េ​ខាងលើ មិន​សុខចិត្ត​ដដែល ធ្វើ​ឲ្យ​តិច​ម៉េង បាន​ត្រឹម​ត្រៀម​ចិត្ត​ទទួលយក​ចំពោះ​រឿងនេះ ព្រោះ​អ្វីៗ​លោក​បាន​ទទួល​ស្គាល់​កំហុស និង​សុំទោស​អស់ហើយ។ ​ទំនង​ដោយសារ​រឿង​ខាងលើនេះ ទើប​នៅក្នុង​ការបង្ហាញ​សមត្ថភាព​នៅ​យប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២​ក្នុង​Cambodian Idol រដូវ​កាល​ទី​៤ ក្នុង​វគ្គ​Live Show​សប្ដាហ៍​ទី​៥​នេះ លីម តិច​ម៉េង បាន​ច្រៀង​បទ «​អា​ក្របី​» ទាំង​ទឹកមុខ​ក្រៀមក្រំ មិន​បង្ហាញ​ស្នាមញញឹម​ដូច​ពេល​កន្លងមក​នោះឡើយ​។​ ទោះយ៉ាងណា ពេល​ច្រៀង​ចប់ បេក្ខជន​រូប​នេះ មិន​ត្រឹមតែ​បាត់​សំឡេង​គាំទ្រ​នោះ​ទេ បែរជា​មានការ​ស្រែក​ហ៊ោ​កញ្ឆៀវ​អបអរសាទរ និង​បង្ហាញ​ការ​លើកទឹកចិត្ត​លោក​លើស​ដើម​ឡើង​កក្រើក​ស្ទូឌីយោ​ ធ្វើ​ឲ្យ​រូបលោក ទប់ទឹក​ភ្នែក​មិន​ជាប់ ហូរ​ធ្លាក់​មក​តែម្ដង។ ការ​បង្ហាញ​សមត្ថភាព​ច្រៀង​របស់ លីម តិច​ម៉េង ក្នុង​បទ​បែប​ស្រុកស្រែ​នេះ នៅតែ​ធ្វើ​បាន​ល្អ ហើយ​ត្រូវ​គណៈកម្មការ​សរសើរ​មិន​ដាច់​ពី​មាត់ ព្រោះតែ​សំឡេង​ដូច​ចាក់​ឌី​ស​របស់​លោក​នោះ​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ…

អានបន្ត

ដូរ​រហូត! ទើប​តែ​ផ្អើលថា​បែកគ្នា ឥឡូវ​ចឺម បង្ហាញ​ដៃគូ​ថ្មី ហើយ​ប្រាប់​ថា…(មានវីដេអូ)

តាំងពី​នាង​ចឺម សាង​ស្នេហា​ជាមួយ​អ្នក​មេម៉ាយ​កូន​មួយ ស្រស់ស្អាត សេង សុខ​ឃីម មក អ្នកគាំទ្រ បាន​យល់ឃើញថា នេះ​ជា​ស្នេហា​ច្បាស់លាស់​របស់​ចឺម​ហើយ​មើលទៅ ដោយសារតែ​ពួកគេ បាន​ទិញ​ផ្ទះ​រួមគ្នា និង​បង្ហាញ​ភាព​ផ្អែមល្ហែម​ឥត​ដាច់​នៅលើ​បណ្ដាញ​សង្គម​។​ ​ទោះយ៉ាងណា មួយរយៈ​មុននេះ ពួកគេ​បានបង្ហាញ​តម្រុយ​បែកបាក់​គ្នា​។ តែ​ក្រោយមក​ក៏​ឃើញ​ត្រូវរ៉ូវ​គ្នា​វិញ បាន​រយៈពេល​រាង​យូរ​គួរសម​ដែរ ស្រាប់តែ​ពេលនេះ លេចឮ​ដំណឹង​ជាថ្មី​ថា ស្នេហា​របស់​ពួកគេ​ឈានដល់​ផ្លូវបំបែក​ជាថ្មី​ម្ដងទៀត​។​ ជាក់ស្ដែង អ្នកនាង សេង សុខ​ឃីម បាន​បង្ហោះ​សារ​កាលពីពេល​ថ្មីៗ​នេះ បង្ហាញ​ពី​តម្រុយ​បែកបាក់​ស្នេហ៍​ថា «”​អ្នក​សូ​ប្រាយ​តែ​រឿង​ខូចចិត្ត អ្នក​កុហក​ឡើង​ធ្លាប់ ជា​ទម្លាប់​ខ្ញុំ​តែង​ចាប់បាន​” ចប់​គ្នា​តាម​សម្រួល ជា​ជម្រើស​ល្អ​បំផុត ទៅរក​មនុស្ស​ស្រី​ណា​ដែល​ស្អាត ស្តាប់​អ្នក​ជាង​ខ្ញុំ​ទៅ តែ​អ្នក​មិនអាច​រកបាន​មនុស្ស​ស្រី​ដែល​ស្រលាញ់​អ្នក​ជាង​ខ្ញុំ គិតពី​អ្នក​មិនដែល​ចង់បាន​អ្វី​ពី​អ្នក​គ្មានទេ​…..»​។​ បន្ថែម​លើ​នេះ អ្នកនាង សេង សុខ​ឃីម បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ទៀត​ថា «​ខ្ញុំ​ជាម​នុស្ស​ចិត្ត​មិន​ដាច់ តែបើ​នៅ​ក្បែរ​អ្នកណា ខ្ញុំ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា មាន​បញ្ហា​ដោយ​ខ្ញុំ ខ្ញុំ​នឹង​ចិត្តដាច់​ដើម្បី​គេ​…, សូម​ប្រើ​ពេលវេលា ដែល​នៅ​សេសសល់​អោយ​មាន​ន័យ​សម្រាប់​ជីវិត​របស់​យើង​»​។​ ជុំវិញ​រឿង​នេះ បើ​ទោះ​មាន​មតិ​ជាច្រើន​យល់ថា​ពួកគេ​បែក​គ្នា ហើយ​មាន​ការ​ចុះផ្សាយ​ព្រោងព្រាត​ពី​រឿងនេះ ក៏​រហូតមក​ដល់​ពេលនេះ ចឺម រក្សា ភាព​ស្ងៀមស្ងាត់ មិន​បកស្រាយ​អ្វី​ទាំងអស់​។ តែ​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២​នេះ លោក​ បាន​បង្ហាញ​ដៃគូ​ថ្មី…

អានបន្ត

ពេជ្រ សោភា ល្បីល្បាញ​ជាង​១៧​ឆ្នាំ ធ្វើ​សប្បុរសធម៌​រាប់​ភ្លេច មិន​បង្ហោះ​លើ​បណ្ដាញ​សង្គម, ដល់​សួរនាំ ​ទើបដឹងការពិត​ថា…

ពេជ្រ សោភា ធ្លាប់​បានធ្វើ​កម្មវិធី​សប្បុរសធម៌​ជាច្រើន​មកហើយ​ដូចជា​សាងសង់​សាលារៀន​នៅ​តំបន់​ដាច់​ស្រ​យាល ,​ជីក​អណ្ដូងទឹក និង​ជីក​ស្រះ​ដើម្បី​ឲ្យ​ពលរដ្ឋ​ បាន​ប្រើប្រាស់​ទឹក​នៅ​តំបន់​ជាប់​ទល់ដែន​វៀតណាម​ជាដើម ​ដែល​ចំណាយលុយ​អស់​ជាច្រើន​ម៉ឺន​ដុល្លារ តែ​នាង​កម្រ​នឹង​ឃើញ​មានការ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ដូច​គេ​ទៅវិញ​។​ អ្វី​ដែល​គូរ​ឲ្យ​កត់សម្គាល់​កាលពី​ថ្ងៃ​ទី​១២ ​ខែ​សីហា ​ឆ្នាំ​២០២២ នេះ​សោភា បែរ​ជា​លេច​មុខ​នៅ​កម្មវិធី​មួយ​ ដែល​មាន​ឈ្មោះថា​សន្និបាត​ស្រី្ដ​គ្រី​ស្ទា​ន​ខ្មែរ​ ដែលជា​កម្មវិធី​រប​ស់​ព្រះវិហារ​ជីវិត​ថ្មី​ភ្នំពេញ​(​គ្រី​ស្ទា​ន​) ស្ថិតនៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ក្រុងភ្នំពេញ​។ ​នៅថ្ងៃនោះ​គេ​ឃើញ​សោភា បាន​កាន់​ជាមួយ​ព្រះគម្ពីរ​ប៊ី​ប និង​បង្ហាញ​ស្នាមញញឹម​ ដែល​មើល​ទៅ​នាង​ហាក់​មាន​ក្ដី​សុខ​ផ្លូវចិត្ត​ខ្លាំងណាស់​។​ អ្នកយក​ព័ត​មាន​យើង​បាន​សាកសួរ​ពេជ្រ សោភា តាម​ទូរស័ព្ទ​រឿង​នាង​ធ្វើ​សប្បុរស​ធម៌​ជាច្រើនលើក​ច្រើនសា ​​តែ​មិនសូវ​បង្ហោះ​សកម្មភាព​តាម​ប​ណ្ដាញ​សង្គម និង​ការ​លេចមុខ​ក្នុង​ការសម្ពោធ​ព្រះគម្ពីរ​ប៊ី​ប​ហើយ​ត្រូវបាន​តារាចម្រៀង​ល្បីល្បាញ​ជាង​១៧​ឆ្នាំ​រូបនេះ​ថា​ ជីវិត​នាង​ជា​គ្រី​ស្ទ​បរិស័ទ​(​ប្រូ​តេស្ដ​ង់​)​ពោ​ពេញ​ទៅដោយ​ក្ដី​ស្រលាញ់​ពិតប្រាកដ មិន​ទាមទារ​ការ​តបស្នង​អ្វី​ឡើយ​។​ សោភា បន្ថែមថា​ នាង​បង្កើត​ក្ដី​ស្រលាញ់​ព្រោះ​ជា​គ្រី​ស្ទា​ន ហើយនឹង​ជួយ​អ្នក​ខ្វះខាត អ្នកក្រ ដោយ​អត់​ចង់បាន​សំណង​។​នាង​ថា​ដោយសារតែ​ជា​គ្រី​ស្ទា​ន​នេះហើយ ទើប​ក្ដី​ស្រលាញ់​ល្អ ឬ​អាក្រក់ និង​មាន​អ្នក​ខ្លះ​អ្នក​ស្អប់​នាង​ជាដើម​គឺ​នាង​មិន​តប​តប​នោះទេ​។ សោភា ប្រកាន់​ទស្សនៈ​ថា ​”​ទ្រព្យ​ដែលមាន​តម្លៃ​បំផុត​ក្នុង​ជីវិត​ម្នាក់ៗ គឺ​ក្ដី​ស្រលាញ់​”​។​នាង​ថា​ស្ទើ​តែ​ជា​រៀងរាល់​ថ្ងៃអាទិត្យ​នាង​ជួបជុំ​ជាមួយ​គ្រី​ស្ទ​បរិស័ទ​ផ្សេងទៀត បម្រើ​ព្រះ ចែករំលែក​ក្ដី​ស្រលាញ់​។​នាង​បន្ថែមទៀតថា ​នៅពេលដែល​ធ្វើការ​អធិដ្ឋាន​ទៅ​ព្រះ​យើង​នឹង​បាន​នូវ​អ្វីដែល​ចង់បាន ហើយ​ទាល់តែ​គ្រី​ស្ទា​ន​និង​ធ្លាប់​សាក​ទើបបាន​ដឹង​។ ​តារា​វ័យ​៣៩​ឆ្នាំ​រូបនេះ​សង្កត់​ថា​”​សន្ដិភាព​ផ្លូវចិត្ត អត់​ត្រូវតែ​បង្ហាញ​អ្វីដែល​អស្ចារ្យ មាន​ផ្លូវចិត្ត​គឺ​សុខ ព្រោះ​ពួកយើង​មាន​ព្រះ​” ហើយ​គ្រី​ស្ទា​ន​(​រស់​ដើម្បី​ក្ដី​ស្រលាញ់​”​។​ ក្រៅពី​ជា​គ្រី​ស្ទា​ន​នោះ​ពេជ្រ សោភា ​ថា​ នាង​គ្មាន​តួនាទី​អ្វី​នៅ​ថ្ងៃ​សម្ពោធ​ព្រះគម្ពី​ប៊ី​ប នោះ​ទេ តែ​គម្ពីរ​បើក​ថ្មី​នោះ​គឺ​ដើម្បី​បម្រើរ​ព្រះ ដោយ​ក្ដី​ស្រលាញ់​ស្អាតស្អំ បរិសុទ្ធ​។​នាង​សង្កត់​ថា​សម្រាប់​មនុស្ស​ឯកោ​ខ្លាំង ជួប​ទុក្ខសោក​ក្នុង​ចិត្ត…

អានបន្ត

ឱក សុគន្ធ​កញ្ញា​ ដាក់​ប៉ុន្មាន​ប៉ុស្តិ៍​នេះ ជះ​សម្រស់ ចាំង​ភ្នែក​អ្នក​គាំទ្រ​​ រហូត​ ភិទិ​ និង​គ្រី ថៃពៅ​ ​​លាន់​មាត់​ថា…

នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​​​ធ្វើជា​គណៈកម្មការ ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ គេ​សង្កេត​ឃើញ​ថា កំពូល​តារា​ចម្រៀង ឱក សុគន្ធកញ្ញា បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ជាមួយ​នឹង​ម៉ូដ​សម្លៀកបំពាក់​យ៉ាង​ប្រណីត​គ្មាន​ជាន់​គ្នា​ឡើយ​ មើលទៅប្លែករហូត ពី១សប្ដាហ៍ទៅ១សប្ដាហ៍នោះ។ គេមិនដឹងថា សម្លៀកបំពាក់កំពូលតារាចម្រៀងស្រីលំដាប់ប្រទេសរូបនេះស្លៀកម្ដងៗពេលឡើងកម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើចំណាយលុយអស់ប៉ុន្មាននោះឡើយ។ តែអ្នកគាំទ្រមួយចំនួន សន្និដ្ឋាន​ស្មានៗថា អស់មិនក្រោមម៉ឺនដុល្លារទេមើលទៅ ព្រោះមើលទៅពិតជាស្រស់ស្អាត និងប្រណីតខ្លាំងណាស់។ ក្រៅពីការឡើងកម្មវិធីខាងលើ សម្លៀកបំពាក់របស់កំពូលតារាចម្រៀង ដែលមានប្រវត្តិតស៊ូតាំងពីក្មេងរូបនេះ ក៏មិនអន់នោះដែរ។ ជាក់ស្ដែង កាលពីថ្ងៃទី១៣ ខែសីហា ឱក សុគន្ធកញ្ញា បានបង្ហោះរូបថតប៉ុន្មានសន្លឹក ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរសឹងគ្រប់គ្នា សូម្បីតែបេក្ខជន ថុល សុភិទិ ក៏ទប់ចិត្តសរសើរមិនបាននោះដែរ។ បង្ហោះភ្ជាប់ជាមួយរូបថតដ៏ស្រស់ស្អាត ជះសម្រស់ចាំងភ្នែកអ្នកគាំទ្រនោះ ឱក សុគន្ធកញ្ញា បានពោលពាក្យថា «មនុស្ស ដែល​រឹងមាំ មិន​ប្រាកដ​ថា​សុទ្ធតែ​ជោគជ័យ​គ្រប់​រូប​នោះ​ទេ ហើយ​មនុស្ស ដែលជោគជ័យក៏មិនប្រាកដថារឹងមាំទាំងអស់នោះដែរ។ ជួនកាលមនុស្ស ដែលអ្នកមើលឃើញថា រឹងមាំអាចជាមនុស្ស ដែលទន់ជ្រាយក៏ថាបាន ​ មនុស្សគ្រប់រូបតែងមានភាពរឹងមាំ និង ទន់ជ្រោយក្នុងខ្លួនរៀងៗខ្លួន គ្រាន់តែគេមិនបញ្ចេញមកក្រៅ។ កុំអស់សង្ឃឹម កុំតូចចិត្ត ហើយក៏កុំរា​ថយ»។ ដោយឃើញបែបនេះ បេក្ខជន ដែលកំពុងល្បីក្នុងកម្មវិធី ​Cambodian Idol​រដូវ​កាល​ទី​៤ ថុល…

អានបន្ត

សុខ​ៗ ឱក សុគន្ធ​កញ្ញា ​និយាយ​បែប​នេះ ចា,,ក់​ចំ​បេះដូង​អ្នកគាំទ្រ​ រហូត​ម្នាក់ៗ​ពោល​ពាក្យ​ថា…

ឱក សុគន្ធ​កញ្ញា ជា​តារា​ចម្រៀង​ម្នាក់ ដែល​មាន​ប្រវត្តិ​តស៊ូ ​រឹងមាំ​ និង​មាន​ទំនោរ​ទៅ​រក​វិស័យ​សិល្បៈ​តាំងពី​នាង​មាន​អាយុ​១០​ឆ្នាំ​មក​ម្ល៉េះ​។ បច្ចុប្បន្ន តារា​ចម្រៀង​រូបនេះ បាន​ឈរ​នៅ​លំដាប់​ជួរមុខ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយក៏​ជា​កំពូល​តារាចម្រៀង​ស្រី​លំដាប់​ប្រទេស​ម្នាក់​ផងដែរ។ ឱក សុគន្ធ​កញ្ញា ​កើតនៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​១៩៨៧។ អ្នកនាង​ ​បាន​ផ្លាស់ប្ដូរ​ផលិតកម្ម​ពីមួយ​ទៅមួយ ដោយ​នៅ​ឆ្នាំ ១៩៩៩-២០០៥ ​ បានចាប់ផ្ដើម​អាជីព​តន្ត្រី​ក្នុង​ផលិតកម្ម រស្មី​ស្ទឹង​សង្កែ ហើយ​នៅ​ឆ្នាំ​២០០៦-២០០៧ នាង​ឈរជើង​នៅ​ផលិតកម្ម​U2 Entertantment Production​។​ ក្រោយមក​ នៅ​ឆ្នាំ​២០០៨ ឱក សុគន្ធ​កញ្ញា ក៏បាន​ចូលរួម​ក្នុង​ផលិតកម្ម Rock Musicហើយ​នៅ​ចុង​ឆ្នាំ​២០០៨ នាង​ក៏​ចាក​ចេញ​ ពី​ផលិតកម្ម Rock ទៅ​ចូលរួម​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស ​រហូតមកដល់​បច្ចុប្បន្ន។ ឱក សុគន្ធ​កញ្ញា ត្រូវបានអ្នកគាំទ្ររបស់ខ្លួនលើកសរសើរមិនដាច់ពីមាត់ថា ស្អាត ពូកែ ច្រៀង​ពីរោះ គួរ​ឲ្យ​ស្រលាញ់ ហើយ​តែងតែ ដាស់តឿន ហ្វេ​ន​ អ្នកគាំទ្រ អោយ​ខំប្រឹងប្រែង​សិក្សា ធ្វើជា​កូន​ល្អ ជា​សិស្ស​ពូកែ។ ឱក សុគន្ធ​កញ្ញា ពិតជា​សក្ដិ​សមជា​កំពូល​តារាចម្រៀង ប្រចាំ​ប្រទេស​កម្ពុជា​ណាស់ ដោយ​អ្នកនាង ​មិនមែន​ចេះតែ​ច្រៀង​មួយ​មុខ​ទេ, ​ចេះ​របាំ​បុរាណ​ខ្មែរ​ជា​ច្រើន​ទៀត។ ជាក់ស្ដែង…

អានបន្ត