បាន​មួយ​ចប់​តែ​ម្តង! សម្រស់ ជន បញ្ញា មើល​ជ្រុង​ណា​ក៏​ស្អាត​ទាក់​ភ្នែក​ ដោយសារតែ​…

ភ្នំពេញ​ ៖ មហាជន​និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួនធំ​ច្បាស់​ជា​បាន​ស្គាល់​ហើយ​នៅ​ពេល​រំលេច​ដល់​ឈ្មោះ​ស្រី​ស្អាត ជន បញ្ញា ដែល​ជា​អ្នកល​ក់ឡេ​អន​ឡាញ​វ័យក្មេង ​ដែល​មាន​រូប​សម្រស់​ស្រស់ស្អាត ​និង​ចំណេះដឹង​ខ្ពង់ខ្ពស់​ផ្នែក​ថែរក្សា​រូប​សម្ផស្ស​។​ ដោយសារតែ​មើលឃើញ​ពី​សមត្ថភាព​នៃ​ការថែទាំ​ខ្លួន​ដើម្បី​ឲ្យ​មាន​សាច់​ស្បែ​កស​ស្រ​ឡូ​ន​ម៉ដ្ឋ​រលោង​ជាទី​ចាប់អារម្មណ៍​និង​គយគន់​នេះ​ទើប ជន បញ្ញា ធ្វើឱ្យ​មហាជន​ជាពិសេស​អ្នកគាំទ្រ​កាន់តែ​ស្រ​លាញ់​ពេញចិត្ត​ជាខ្លាំង​ និង​តែង​លួច​សួរថា​តើ​នាង​មាន​វិធីសាស្ត្រ​បែបណា​បានជា​រូប​សម្រស់​ស្រស់ស្អាត​បែបនេះ​។​ ​ដោយឡែក​បើ​ក្រឡេក​ទៅ​មើលរូប​សម្រស់ ជន បញ្ញា នាពេលនេះ​គេ​សង្កេតឃើញថា បញ្ញា កាន់ តែ​លូតលាស់​សាច់​ស្បែក​ស្រស់ស្អាត​មើល​ពី​ត្រង់ ណា​ក៏​ស្អាត​សមសួន​។ កែវភ្នែក​ស្រទន់ បបូរ​មាត់ ស្ដើង​ មាន​​​ ទម្រង់​មុខ​ពងក្រពើ កម្ពស់​ខ្ពស់​ល្មម ធ្វើ​ឲ្យ​ស្រី​ស្អាត​រូប​នេះ ​ឆក់យក​បេះ​អ្នកគាំទ្រ មិនតិច​នាក់​នោះទេ​ ដោយ​កន្លងមក​ទស្សនិកជន​តែងតែ​ពោល​សរសើរ​នាង​គ្រប់គ្នា​។​ សូម​ជម្រាប​ដែរ​ថា ​កាលពីមុន​ស្រី​ស្អាត ជន បញ្ញា ធ្លាប់​ទម្លាយ​ប្រាប់​ម្តង​រួចមកហើយ​អំពី​អាថ៌កំបាំង​ថែរក្សា​សម្រស់​ជាមួយ​ផលិតផល​ដែល​ខ្លួន​កំពុង​ប្រើប្រាស់​និង​ចែកចាយ​នៅលើ​ទីផ្សា​អន​ឡាញ​ដែ ល​មាន​ឈ្មោះថា តា​រី​លី ខណ​:​បច្ចុប្បន្ន កំពុង​ទទួល​បានការ​គាំទ្រ​ និង​លក់ដាច់​ច្រើន​ដល់​អតិថិជន​គ្រប់​ខេត្ត​ក្រុង​។​ ស្រី​ស្អាត បញ្ញា បញ្ជាក់ថា​តា​រី​លី ជា​ផលិ​ត​ផល​ថែរក្សា​សម្រស់ ​ដែល​ជា​ផលិតផល​ចេញពី​រោងចក្រ​ស្តង់ដារ​នៃ​ប្រទេស​ថៃ​ដែល​មាន​ក្បូន​ខ្នាត​រូបមន្ត​ច្បាស់លាស់​ក្នុង​ការផលិត​៕​

អានបន្ត

អែមណាស់! ជិត​ដល់​ថ្ងៃ​សម្រាល, តារា​កំប្លែង ​វ៉ាន់ នីឡា ត្រៀម​ឈ្មោះ​ឱ្យ​កូន​ដំបូង​យ៉ាង​ពីរោះ​ថា…

​​គេនៅចាំបានថា តារា​កំប្លែង​ដ៏ល្បីអ្នកនាង វ៉ាន់ នី​ឡា បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​កូនកំលោះ ស៊ុត សក្ការៈ កាលពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២២ ហើយ​គិត​មកដល់ពេលនេះ ទើប​តែ​មាន​រយៈពេល​ប្រមាណ​ជិត​៣​ខែ​ហើយ។ ពិធី​មង្គលការ​របស់​ពួកគេ ធ្វើឡើង សណ្ឋាគារ​សុខា ក្រុងភ្នំពេញ ក្រោម​ការចូលរួម​ពី​សមាជិកគ្រួសារ ព្រមទាំង​ភ្ញៀវកិត្តិយស ក៏ដូចជា​មិត្ត​ក្នុង​រង្វង់​សិល្បៈ​យ៉ាង​កុះករ ជាពិសេស​វត្តមាន​រប​ស់លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដឹក​ដៃ​កូនក្រមុំ កំលោះ​នោះ​។​ ក្រោយ​រៀបការ បាន​រយៈពេល​ប្រមាណ​១​ខែ ស្រាប់តែ​តារា​កំប្លែង​រូបនេះ បាន​ប្រកាស​ដំណឹង​ល្អ មាន​ទម្ងន់​រយៈពេល​១៧​សប្ដាហ៍ នៅ​លើ​គណនី​អ៊ី​ន​ស្ដា​ក្រាម​របស់ខ្លួន កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២​ថា «mommy17week»។ មកដល់ពេលនេះ វ៉ាន់ នីឡា បានត្រៀមបន្ទប់សម្រាប់សម្រាលរួចរាល់អស់ហើយ។ ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ ស្វាមី​របស់​តារា​កំប្លែង​វ៉ាន់ នី​ឡា ​បានបង្ហាញ​បន្ទប់​ត្រៀម​សម្រាលកូន​របស់​ខ្លួន​នៅ មន្ទីរ​ពហុ​ព្យាបាល ចិ​ត្រា និង សម្ភព ហ្ស៊ូ​លី (Chetra Polyclinic & Julie Maternity) ដោយ​ដាក់​Caption​ថា «​ជួបគ្នា​ឆាប់ៗ​កូនស្រី»។ ទោះយ៉ាងណា រហូតមកដល់ពេលនេះ វ៉ាន់ នីឡា…

អានបន្ត

អុញ​ម៉េច​ចឹង! ក្រោយ​ជើងខ្លាំង​ធ្លាក់​ជា​បន្តបន្ទាប់​​, សួ វិចិត្រ សាកសួរ​អ្នកគាំទ្រ​ពួកគេ​ទើប​ដឹង​ថា…

លោកអ្នក​បាន​ជ្រាប​រួច​មក​ហើយ​ថា កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​រដូវ​កាល​ទី​៤​វគ្គ​Live Show​សប្ដាហ៍​ទី​៥ កាលពី​យប់​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២២​កន្លងទៅ បាន​ជម្រុះ​បេក្ខជន​ជើង​ខ្លាំង​ចំនួន​៣​នាក់ ក្រោម​ការសម្រេចចិត្ត​ពី​គណៈកម្មការ​ទី​៥។ ​ អ្នក​ធ្លាក់​ចំនួន​៣​នាក់ ដោយសារ​ទទួល​សំឡេង​បោះឆ្នោត​តិច​ជាង​គេ​ពី​ទស្សនិកជន​នោះ​ រួមមាន បេក្ខជន​ជើង​ខ្លាំង ផាន គីម​សុង​, ឡា​ច ណុ​ច និង លី ប៊ី​លី។ ក្រោយ​ពួកគេ​ធ្លាក់​មានការ​ជជែក​វែក​ញែក​មួយ​ចំនួន​ថា​ពួកគេ​មិន​សម​ធ្លាក់ ខណៈ​បេក្ខជន​មួយ​ចំនួន​ទៀត ធ្វើ​មិន​បាន​ល្អ ច្រៀង​មិន​បាន​ពីរោះ​ដូច​គេ​ផង។ ទំនងជា​ឆ្លើយតប​ជុំវិញ​រឿង​នេះ សួ វិចិត្រ បាន​បង្ហោះ​សារ​កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ដោយ ​បាន​សាកសួរ​ទៅកាន់​អ្នកគាំទ្រ​មួយ​ចំនួន និង​បាន​ណែនាំ​ពួកគេ​ថា «​បើ​ស្រលាញ់​idol​របស់​អ្នក​ពិតមែន​សូម​ជួយ​បោះឆ្នោត​ណា​បងប្អូន​ខ្ញុំ​បាន​សាកសួរ​បងៗ​មួយ​ចំនួន​រួចហើយ ថា​បាន​បោះឆ្នោត​អោយ​idol​របស់​បងហើយ​រឺ​នៅ​?​គាត់​ថា​នៅ អញ្ចឹង​សូម​បោះ​ឆ្នោត​អោយ​idol​របស់​អ្នកផង​ណា​»​។​ ជុំវិញ​រឿង​នេះ ​មានការ​បញ្ចេញយោបល់​ផ្សេងៗ​គ្នា ក្នុង​នោះ​មានការ​លើក​ឡើង​ថា «​ឈប់​បោះ​ហើយ​បង​អើយ​អាយ​ដល​ខ្ញុំ ​ផាន ​គឹម​សុង ​ធ្លាក់​បាត់​ហើយ ​ឈប់​បោះ​ឲ្យ​អស់​លុយ​ទៀតហើយ»។ ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​នេះ សួ វិចិត្រ ប្រាប់​ទៅវិញ​ថា «​បង​ស្រលាញ់​គាត់​តែ​អ្នក​ផ្សេង​ មិន​គិត​ដូច​បង​ទេ សោកស្ដាយ​ផង​បង​»។ គួរកត់សម្គាល់ថា អ្នកធ្លាក់ក្នុងវគ្គLive Showសប្ដាហ៍មុនៗកន្លងមក ក៏ត្រូវបានអ្នកគាំទ្រពួកគេមើលឃើញថា ល្អ និងខ្លាំងជាងបេក្ខជន ដែលជាប់មួយចំនួនផងដែរ។ ដូច្នេះ សង្ឃឹមថា អ្នកគាំទ្រ…

អានបន្ត

នោះ! មាន​ការ​​​វែកញែក​​​ថា ស៊ឹម ច័ន្ទពន្លឺ មាន​ខ្សែ, ច្រៀង​មិន​កើត, ​មិន​សម​ជាប់​​ ស្រាប់តែ​លោក​គ្រូពេទ្យ​រូប​នេះ តប​វិញ​ថា…(មានវីដេអូ)

លោកអ្នកបានជ្រាបរួចមកហើយថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោករដូវកាលទី៤ បានឈានដល់វគ្គLive Showសប្ដាហ៍ទី៥ កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ដោយមានបេក្ខជនរហូតទៅដល់៣នាក់ត្រូវធ្លាក់ចេញពីកម្មវិធី ក្នុងចំណោមបេក្ខជន៩រូបនោះ។ អ្នកធ្លាក់ចំនួន៣នាក់ ដោយសារសំឡេងបោះឆ្នោតតិចជាងគេពី​ទស្សនិកជន​នោះ រួមមាន បេក្ខជនជើងខ្លាំង ផាន គីមសុង, ឡាច ណុច និង លី ប៊ីលី។ ការធ្លាក់នេះ បានធ្វើឲ្យ អ្នកគាំទ្ររបស់ពួកគេ កើតទុក្ខមិនសុខចិត្តនោះឡើយ ដោយសារតែពួកគេម្នាក់ៗសុទ្ធតែច្រៀងពីរោះ និងធ្វើបានល្អជាងបេក្ខជនមួយចំនួនផ្សេងទៀតផង។ ជាក់ស្ដែង តារាចម្រៀង ម៉ៃ សុគន្ធ បានបង្ហោះវីដេអូ លោកគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺបង្ហាញសមត្ថភាពនៅយប់នោះ អមដោយសារបញ្ជាក់ថា «សូមបងប្អូនបោះឆ្នោត មេត្តា បោះឆ្នោត មើលលើ សមត្ថភាព សំឡេង កុំបោះ ទៅ លើ រូប សម្រស់ ណា ហេតុអីគ្រូពេទ្យត្រូវបានជាប់ ទៅ វគ្គបន្ត ទាំងដែលការ ច្រៀងអន់ខ្លាំងជាង បេក្ខជន3នាក់ដែលបានចាកចេញ សម្រាប់ខ្ញុំ គ្រូពេទ្យវគ្គនេះ ច្រៀង បទបែបមនោសញ្ចេតនា របៀបខ្មែរគឺ Zero 1…

អានបន្ត

នោះ! ក្រោយ​ដើរ​ស្រា,,តខោ​នៅ​ទី​សាធារណៈ​​, អ្នក​ខ្លះ​ថា អាច​មាន​ទោ,,ស ស្រាប់តែ​ ពែកមី​តប​ថា…(មានវីដេអូ)

ខណ​:​ដែល​ទីផ្សារ​សិល្ប​:​នៅតែ​រក្សា​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​នេះ​ដែរ​, តារា​កំប្លែង​នាយ​ពែ​កមី ថ្មីៗ​នេះ ​ស្រាប់តែ​ផ្ទុះ​រឿង​រិះ,,គន់​ដ៏​រសើប ​និង​ភ្ញាក់​ផ្អើល​ បន្ទាប់ពី​តារា​កំប្លែង​រូប​នេះ ​បាន​បង្ហោះ​វីដេអូ​ស្រា,,ត​នៅ​លើ​ស្ពាន​ជ្រោ​ចង្វារ​ក្រោយ​ភ្នា,,,ល់​ចា,,ញ់​បាល់។ ដោយសារតែ​សកម្មភាព​នេះ ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​សម្តែង​ការមិន​ពេញចិត្ ត​ខណ​:​ខ្លះទៀត​យល់​ថា​នេះ​ជា​ទង្វើ​​អ,,​សីល​ធម៌​ និង​អាច​ប្រឈម​ការ​មានទោ,,ស​ទៀតផង​។​ ​ជាការ​ឆ្លើយតប​ចំពោះ​ការរិះ,,គន់​ទាំងនោះ​តារា​កំ​ប្លែង​មាន​ដើមកំណើត​ពី​ខេត្តស្វាយរៀង​នាយ ពែ​កមី បាន​និយាយថា ​ខ្ញុំ​អាចមាន​ទោ,,ស​មែន​ទេ​? វីដេអូ​កំ,,ប្លែង​សោះ ព័ត៌មាន​ចុះ​ថា​ខ្ញុំ​អាច​ប្រ,,ឈម​នឹងមាន ទោ,,ស​។ ​ខ្ញុំ​ឆ្កួត​មែន​ទៅ​ដើរ​ស្រា,,ត​ នឹង​ស្លៀកខោ​កីឡា​តើ នៅ​លី​អូ​មួយ​ជាន់​ទៀត​។ ​ខ្ញុំ​ជា​អ្នក​សម្តែង​ជាតា​រា​កំប្លែង​អ្វីដែល​ខ្ញុំ​ធ្វើ​គឺ​ដើម្បី​អោយ​បងប្អូនមើលកម្សាន្តសប្បាយ​តែប៉ុណ្ណោះ​។​ ​បន្ទាប់ពី​ការឆ្លើយតប​នេះ ​ក៏​ស្រាប់​តែមាន​ខ​មិន​មួយ ទៀត​បានលើកឡើង​ទៅកាន់​នាយ ពែ​កមី​ដែរ​ថា​ដា ក់​គុ,,ក​ទៅ​កុំ​ឲ្យ​វា​ដើរ​បំពុ,,លសង្គម​ប្រទេស​ខ្ញុំ​ថ្លៃថ្នូរ​មិន​ត្រូវការ​មនុស្ស​បែបនេះ​ទេ​។​ជា​ប្រតិកម្ម​ត្រូវបាន​នាយ​លើក​ជា​សំនួរ​ទៅវិញ​ថា​ដាក់គុ,,ក​? បំពុ,,លសង្គម ?​ខ្ញុំ​អ្នកកំប្លែង​ធ្វើវីដេអូ​កំប្លែង​អោយ​បងប្អូន​សើចលេ ង​សោះ ប៉ះ​,,ពាល់​អី​ទៅ​? មាន​អ្នក​បាំង​អាវ​អោយ​ស្លៀក​ខោ​កីឡា ខ្ញុំ​ឆ្កួត​មែន​ទៅ​ដើរ​ស្រា,,ត​នឹង ?​។​ សូម​បញ្ជាក់​ថា កាលពី​ថ្មីៗ​នេះ​តារា​កំប្លែង​នាយ ពែ​កមី បាន​បង្ហោះ​វីដេអូ​នៃ​ការ​ភ្នា,,ល់​បាល់​ដោយ​ខ្លួន​ជ្រើស​យក​ក្រុម​Manu​ ហើយ​សន្យា​ថា បើ​ក្រុម​នេះ​ឈ្នះ​ខ្លួន​ នឹង​ជប់លៀង​ស៊ី​ស៊ុប​ ប៉ុន្តែ​បើសិនជា​ចា,,ញ់ ​លោក​នឹង​ដើរ​ស្រាត​នៅ​ស្ពាន​ជ្រោ​ចង្វារ​។​ យ៉ាង​មិញ​បន្ទាប់ ពី​ក្រុម​នេះ​ចាញ់​ ក៏មាន​ការ​ខម​មិន​ចំនួន​៣​ខេ ​ដោយ​ជំរុញ​ឲ្យ​នាយ ពែ​កមី គោរព​តាម​សន្យា​របស់​ខ្លួន៕​

អានបន្ត

ឃើញ​ស្ថានភាព​លំបាក​របស់​អតីត​DJ ឡាយ អ៊ិន, សុខ រ៉ាស៊ី ពោល​ពាក្យ​អាណិត​ទាំង​ទឹកភ្នែក​ថា..​.

ភ្នំពេញ​ ៖ លោក ហែម បូរិទ្ធ ហៅ​ឌី​ជេ ឡាយ​អ៊ិន កន្លង​មក​ធ្លាប់​ជា​ពិធីករ​ដ៏​មាន​ប្រជាប្រិយភាព និង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន។ បន្ទាប់​ពី​រួច​ទោ,,ស​កាលពី​អំឡុង​ចុងខែ​មិថុនា​លោក​ក៏​បាន​ចេញមុខ​សុំទោស​ និង​សន្យា​សាង​ឈ្មោះ​ឡើងវិញ​ជាថ្មី​លើ​វិស័យ​សិល្បៈ។ បើ​តាម​ការ​កត់​សម្គាល់​រហូត​មក​ទល់​ពេល​នេះ ​សម្រាប់​ទីផ្សារ​សិល្ប​:​របស់​លោក ឡាយ អ៊ិន ហាក់​មិនទាន់​កម្រើក​ឡើងវិញ​ទេ​ ដែល​ធ្វើ​ឲ្យ​ជីវភាព​អតីត​ពិធីករ​រូប​នេះ ​កំពុង​ជួប​ការ​លំបាក ​ និង​ខ្វះខាត​ខ្លាំង។ ខណ​: ​ដែល​មិត្តភក្តិ ​ធ្លាប់​រួម​អាជីព​មួយ​ចំនួន​ទទូច​ស្នើ​​សុំ​ដល់​បណ្ដា​ម្ចាស់​កម្មវិធី ផលិតករ និង​ស្ថានីយ​ទូរទស្សន៍​ផ្ដល់​ឱកាស​ឲ្យ​លោក​ ឡាយ អ៊ិន បង្ហាញ​វត្តមាន​ជាថ្មី​ឡើងវិញ​ផង។ ដោយសារតែ​ឃើញ​ពី​ស្ថាន​ភាព​លំបាក​របស់​លោក​ឡាយ អ៊ិន,​ គ្រា​ទៅ​សួរសុខទុក្ខ​ពិធីករ​ល្បីឈ្មោះ​លោក សុខ រ៉ាស៊ី បាន​សម្ដែង​ក្តី​អាណិត​ បន្ទាប់ពី​ជួប​ជាក់ស្ដែង​ ខណ​:​ឌី​ជេ ឡាយ អ៊ិន បច្ចុប្បន្ន​បាន​ត្រឹម​ជួយ​រៀបចំ​បាយទឹក​ឲ្យ​ប្អូន​ ដែល​ជា​ជាង​អ៊ុតសក់​ដើម្បី​ចិញ្ចឹម​ក្រពះ។ លោក សុខ រ៉ាស៊ី បាន​រៀបរាប់​ថា​ ពេល​ជួប​បង ប្អូន​ទប់ទឹក​ភ្នែក​មិន​ចង់​បានទេ​បើ​ចង់​អោយ​ស្រុក​ខ្មែរ​យើង​សំបូរ​មនុស្ស​ល្អ​ទាល់តែ​បង​ប្អូន​លើកលែង​អោយ​អ្នក​ដែល​ដឹងខ្លួន​ខុស​ចេះ កែខ្លួន។ ពិធីករ​លោក ឡាយ អ៊ិន​បាន​និយាយ​ទៀត​ថា ​ឥឡូវ​គាត់​ចេញ​មក​វិញ​ហើយ​បង​ឡាយ​អែន​DJ LIO N ចេញ​មក​វិញ​គាត់​អត់​មាន​ការងារ​ទាល់តែសោះ រាល់​ថ្ងៃ​ជួយ​រៀបចំ​បាយទឹក​អោយ​ប្អូន​គាត់​ជាជាង​អ៊ុត​សក់​នៅ​តូប​គួរ​ឲ្យ​អាណិត​ណាស់។ បើ​បងប្អូន ឬ agency មានការ​ងារ​ជួយ​ហៅ​គាត់​ផង។ លោក​បន្ថែម​ថា​…

អានបន្ត

ម្ដាយក្មេងជាងកូន! ឃើញថតជាមួយកូនស្រីឡើង​រៀបរយ​អញ្ចឹងទេ ដល់ សុខ សោម៉ាវត្តី ប្រាប់ទើបដឹងថា…

គេនៅចាំបានថា ពិធីការិនី សុខ សោម៉ាវត្តី បានរៀបការជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ កាលពី ខែវិច្ឆិកា ឆ្នាំ ២០១២ ប៉ុន្តែ បានចែកផ្លូវគ្នាកាលពីឆ្នាំ២០១៤ ហើយពេលនេះ បន្សល់នូវចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះចាស្មីន «Jasmine»។ ក្រោយពីបែកគ្នាមក រហូតមកដល់ពេលនេះ រយៈពេលជិត១០ឆ្នាំមកហើយ ប៉ុន្តែ អ្នកនាង សោម៉ាវត្តី នៅតែរក្សាចំណងរាប់អានគ្នា ដោយមិនប្រែប្រួល។ ចំណុចនេះ ត្រូវបានអ្នកគាំទ្រ ក៏ដូចមហាជនកើតសរសើរ តារាស្រីរូបនេះ មិនដាច់ពីមាត់។ បច្ចុប្បន្ន តារា​សម្ដែង និង​ពិធី​ការិនី​ដ៏ល្បីរូបនេះ បានដើរតួនាទីជាម្ដាយដ៏ល្អ តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះកូនស្រី។ ជាក់ស្ដែង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ជាថ្ងៃខួបកំណើតកូនស្រីនោះ សុខ សោម៉ាវត្តី បានពោលពាក្យដូច្នេះថា «Happy birthday my little gal mommy ស្រលាញ់កូនខ្លាំងណាស់ គ្មាអ្វីធំដុំទេកូនឆ្នាំនេះសាមញ្ញលក្ខណៈគ្រួសារ តែគឺពោរពេញដោយការស្រលាញ់ សូមអោយកូនសុខភាពល្អនិងមានសេចក្ដីសុខ អ្វីដែលម៉ាក់ចង់បានពីកូនគឺមិនច្រើនទេគឺ ស្នាមញញឹមរបស់កូន សូមអោយកូនលូតលាស់ដោយការធ្វើល្អ គិតល្អ និងជួបមនុស្សល្អពេញមួយជីវិតរបស់កូន Love u…

អានបន្ត