click this link here now content

បែក​ធ្លាយ​! តាមដាន​យូរ​ហើយ ទើប​ដឹង​ថា​ ​នាង ដា​វីន​​ មាន​ប្រវត្តិ​ការងារ​បែប​នេះ​សោះ ដោយ​ ពូណូ ​​ទម្លាយ​ថា…(មាន​វីដេអូ)​

ប្រិយមិត្ត​មួយ​ចំនួន ទំនងជា​​​ស្គា​ល់​រួច​មក​ហើយ​នូវ​បេក្ខជន​Cambodian Idol មួយ​រូប គឺលោក នាង ដា​វីន តាមរយៈ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol រដូវ​កាល​ទី​៤ ខណៈ​ថ្ងៃ​ស្អែក​កម្មវិធី​នេះ​ នឹង​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ។ ទោះយ៉ាងណា ជុំវិញប្រវត្តិការងារមួយចំនួននោះ បេក្ខជនកំពុងលេចធ្លោរូបនេះ មិនបានបង្ហើបឲ្យមហាជនបានដឹងនោះឡើយ ពេលបង្ហាញសមត្ថភាពនាពេលកន្លងមកនោះ។ តែកាលពីពេលថ្មីៗនេះ ពូណុយ បានចេញមុខទម្លាយគ្មានសល់។ ពូ​ណុ​យ ដែល​ត្រូវបាន​គេ​ស្គា​ល់​ហើយ​ថា​​ ជា​តារា​កំប្លែង​ល្បី​មួយ​រូប​​នោះ​ បាន​ទម្លាយ​បញ្ជាក់​ច្បាស់ៗ​ថា​, លោក​នាង ដា​វិ​ន គឺជា​កាមេរ៉ា​មែន​របស់​ក្រុម​ពួក​លោក​,​រយៈពេល​១​ឆ្នាំ​មក​ហើយ រាល់​វីដេអូ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​សើច​នោះ​, គឺ​នាង ដា​វិ​ន ជា​អ្នក​ថត​។ តារាកំប្លែង ល្បីឈ្មោះដំបូង​តាមរយៈ​ការ​លេង​ទីកតុក​រូបនេះ បន្ត​ថា​, នាង​ដា​វិ​ន តស៊ូ​ណាស់ តាមពិត​លោក​បានដឹងថា​, ដា​វិ​ន ធ្វើការ​ពេល​ថ្ងៃជា​មួយ​លោក ហើយ​ពេលយប់​ច្រៀង​បន្ថែម​នៅក្នុង​ហាង​, តែ​មិន​នឹកស្មានថា​, សមត្ថភាព​ដា​វីន អាចឈាន​ដល់​វគ្គ​នេះ​, រហូត​ឈានទៅ​វគ្គ​បន្តបន្ទាប់​សោះ​។ តាមរយៈ​នេះ ឃើញ​ថា ក្នុង​ចំណោម​បេក្ខជន​​៦​នាក់​ ដែល​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ មាន​បេក្ខជន បេក្ខនារី​៤នាក់ទៅហើយ ដែល​មាន​ប្រវត្តិ​តស៊ូ និង​កម្សត់៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូម​ទស្សនា​វីដេអូ ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​ ៖ ​

អានបន្ត

ស្អាត​ដូច​តុក្កតា! ប្រពន្ធ​តារា​ចម្រៀង​ កែវ វាសនា ​ថា ពូកែ​រក​លុយ​តែ​ម្យ៉ាង​មិន​ទាន់​ហៅ​ថា​ជោគជ័យ​ទេ ខណៈ​ហ្វេនៗ​សរសើរ​ថា…

គេ​នៅ​ចាំ​បាន​ថា ម្ចាស់​បទ​«​កុលាប​ពុល​ដី​» លោក កែវ វាសនា បានសម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ​​ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ជាមួយនឹង​កូនស្រី របស់​សេដ្ឋី​ជនបទ ឈ្មោះ​«​សេដ្ឋី​លី​» ក្នុងស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​ ក្រោយ​រៀបការ ​លោក កែវ វាសនា បាន​ជោគជ័យ​យ៉ាងខ្លាំង​លើ​មុខរបរ​រហូត​សាងសង់​វិឡារ​តម្លៃ​ជាង​៨០​ម៉ឺន​ដុល្លារ​រួចរាល់ ព្រមទាំង​មានកូន​ក្នុងបន្ទុក​ចំនួន​២​នាក់ តែ​សម្រាប់​ទំនាក់ទំនង និង​ក្តី​ស្រលាញ់ មិន​ប្រែប្រួល​ទៅណា​ទេ។ កាលពីអំឡុងឆ្នាំ២០២១ ភរិយាតារាចម្រៀង កែវ វាសនា ​បាន​រំលឹក​ពី​ប្រវត្តិ​តស៊ូ​ជាមួយ​គ្នា​រហូត​ជោគជ័យ​ដល់​បច្ចុប្បន្ន ដោយ​រៀបរាប់​យ៉ាង​វែង​អន្លាយ​ថា «ពាក្យ​ថា​ប្តី​ប្រពន្ធ​គឺ​រួមសុខ​រួមទុក្ខ​និយាយ​រឿង​ពិត​មួយ​ចុះ ​កាលពី​ជាង​10​ឆ្នាំមុន ទម្រាំ​តែម​នុស្ស​ប្រុស​ឈរ​ក្បែរ​ខ្ញុំ​នេះ​ បាន​ខ្ញុំ​ជា​ប្រពន្ធ​គឺ​គាត់​តស៊ូ​ណាស់ តស៊ូ​គ្រប់​ឧបសគ្គ​ ជួប​ព្យុះភ្លៀង​ពី​ប៉ា​ម៉ាក់​ខាង​ស្រី​ដែល​រារាំង​មិន​អោយ​ស្រលាញ់​គ្នា​ ជាពិសេស​ប៉ា​មិន​ទទួល​ជាដាច់ខាត​ព្រោះ​ខ្លាច​ខាង​ប្រុស​ស្រី​ច្រើន ​ស្រលាញ់​កូន​គាត់​មិន​ស្មោះ​ចិញ្ចឹម​កូន​គាត់​មិនបាន​ល្អ​ដូច​គាត់​ចិញ្ចឹម និ​យាយ​រួម​គឺ​គាត់​មិនអោយ​យក មុន​ការ​ជាមួយគ្នា​ស្រលាញ់​គ្នា​ហើយ​ក៏​បែក​គ្នា​ចង់​100​ដង​ដែរ តែ​ពីរ​នាក់​យើង​នៅតែ​ស្កាត់​រកគ្នា ហើយ​សន្យា​មួយ​គ្នា​នឹង​ខំ​រកលុយ​ហើយ​តស៊ូ​ស្រលាញ់គ្នា​អោយ​ស្មោះ​ដើម្បី​បង្ហាញ​អោយ​ពួកគាត់​ឃើញថា​ មនុស្ស​ប្រុស​ម្នាក់នេះ ​ស្រលាញ់​មនុស្ស​ស្រី​ម្នាក់​នេះ ​មិនមែន​សម្លឹង​ឃើញ​គ្រួសារ​ខាង​ស្រី​មានទ្រព្យ​ជាង​ទេ ​គឺ​ការស្រលាញ់​ចិត្តនឹង​ចិត្ត បន្ទាប់មក​យើង​ក៏​លួច​ទាក់ទង​គ្នា​រហូត​ ហើយ​ខាង​ប្រុស​ខំ​រកលុយ​បាន​ទាំង​ប៉ុន្មាន​អោយ​ខាង​ស្រី​ទុក​ទាំងអស់ ហើយ​ខ្ញុំ​ក៏​ចាប់ផ្តើម​រៀន​លក់​អន​ឡាញ់​កាលពី​7​ឆ្នាំ​ជាង​មុន ប៉ា​ឃើញ​ផុស​លក់​តាម​ហ្វេ​សប៊ុក ក៏​គាត់​មិនសូវ​ពេញចិត្ត​ដែរ​ ព្រោះ​ពេល​នឹង​អ្នកលក់​តាម​អន​ឡាញ​គេ​មិនសូវ​អោយ​តម្លៃ​ទេ ខ្ញុំ​មិន​ខ្វល់​ថា ​គាត់​គិត​យ៉ាងណាទេ​ ព្រោះ​ខ្ញុំ​ត្រូវ​រកលុយ​ចាយ​ដោយ​ខ្លួនឯង​មិន​អាច​លាដៃ​សុំ​លុយ​ពី​គាត់​ចាយ​បាន​ទៀត​ទេ​ ព្រោះ​គោលដៅ​ខ្ញុំ​ចង់​អោយ​ប៉ា​ឃើញ​ពី​សមត្ថភាព​ខ្ញុំ​ថា​ កូនស្រី​ម្នាក់នេះ​មិន​ទន់ជ្រាយ​ទេ​ហើយ​អោយ​ឃើញ​ពី​សមត្ថភាព​ពី​កូនស្រី​ម្នាក់​នេះ​ថា ​អាចមាន​សមត្ថភាព​ជ្រើសរើស​គូ​​ស្រករ​ដោយ​ខ្លួនឯងបាន 1​ឆ្នាំ​ជាង​ក្រោយមក ពីរ​នាក់​ខ្ញុំ​ប្រឹង​រកលុយ​ដោយ​កម្លាំង​ញើស​ឈាម​សល់​លុយ​មួយ​ចំនួន​ និង​មាន​ឡាន​ខ្ទង់​ជិត​10​ម៉ឺន​1​គ្រឿង…

អានបន្ត

ម្យ៉ាងម្នាក់! ក្រោយ​ផ្ទុះ​ដំណឹង ភិទិ​ កូនផ្កាយ២, តិច​ម៉េង ចេញ​វីដេអូ ទម្លាយ​ពី​ការងារ​ឪពុកម្ដាយ​របស់​ខ្លួន​ថា…(មានវីដេអូ)

ក្រោយពី​ដំណើរការ​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ​, កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ បាន​ឈាន​ដល់​វគ្គ​Live Show​សប្ដាហ៍​ទី​៥​ហើយ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា កន្លង​ទៅ​នេះ ហើយ​នឹង​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ខាងមុខនេះ​។​ ឈាន​ដល់​សប្ដាហ៍​ទី​៥​នេះ កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​ខាងលើ ចម្រាញ់​បាន​ជើង​ខ្លាំង​ចំនួន​៦​នាក់ ហើយ​ក្នុងចំណោម​នោះ បេក្ខជន ដែល​លេចធ្លោ​ជាងគេ រួមមាន​បេក្ខជន លីម តិច​ម៉េង អាយុ​២៥​ឆ្នាំ មកពី​ខេត្តកំពង់ចាម និង​បេក្ខជន ថុល សុ​ភិ​ទិ អាយុ​២៥​ឆ្នាំ មកពី​រាជធានី​ភ្នំពេញ​។​ ចាប់ពី​វគ្គ​Live Show​មក​, ពួកគេ​ទាំង​២​នេះ បាន​ប្រជែង​គ្នា​ដណ្ដើម​Top1​ម្ដងម្នាក់ៗ ធ្វើ​ឲ្យ​អ្នកគាំទ្រ​កំពុង​រំពឹង​ខ្ពស់​ថា មានតែ​រូបគេ​២​នាក់​នេះ​ប៉ុណ្ណោះ​ ដែល​អាច​ក្លាយ​ជា​ម្ចាស់​ពាន​នៅ​ពេល​ដីខ្លី​ខាងមុខនេះ​។ តែ​អ្វី​ជា​ការ​ចាប់អារម្មណ៍​នោះ ពួកគេ​ទាំង​២​នាក់​ជា​មិត្តសម្លាញ់ និង​មានការ​ចា​,,​ក់សាក់​ពេញ​ខ្លួន​ដូចគ្នា។ ការ​ចា,,ក់​សា​,,​ក់​របស់​ពួកគេ មិន​ឃើញ​មានការ​រិះ​,,​គន់​ពី​អ្នកគាំទ្រ​​​​​នោះ​ឡើយ។ ទោះយ៉ាងណា មាន​អ្នក​មិន​គាំទ្រ​ម្នាក់ បាន​ចេញ​វីដេអូ និយាយ​មិនល្អ​ចំពោះ​ការ​ចា,,ក់​សាក់​នេះ រហូត​ធ្វើ​ឲ្យ​ឪពុក​របស់​បេក្ខជន ថុល សុ​ភិ​ទិ ចេញមុខ​ប្រតិ,,កម្ម​ទៀត​ផង​។ ទាល់តែឪពុករបស់​ថុល សុភិទិ ចេញប្រតិកម្ម ទើបដឹងថា ឪពុកបេក្ខជនឆ្នើមរូបនេះ ជា​មន្ត្រីរាជការ​ថ្នាក់ខ្ពស់​មានឈ្មោះ​ថា លោក​ឧត្ដមសេនីយ៍ទោ មាឃ បុ​ន​ថុល មាន​តំណែង​ជា នាយករង​មន្ទីរ​ប្រ,,,ឆាំ,​.​ង​ប​.​ទ​ល្មើ​.​ស​គ្រឿ​.​,ង​ញៀ​.​,ន អគ្គស្នងការដ្ឋាន​ន​.​គរ​បាល ជាតិ…

អានបន្ត

អត់​ខ្វល់​គូ​​ស្នេហា​ សុខ ស្រីនាង ចេញ​ទៅ​ចាយ​ជីវិត​នៅ​លីវ​យ៉ាង​អភិជន​នៅ​ប្រទេស…

និយាយ​ដល់​ឈ្មោះ​តារា​ចម្រៀង សុខ ស្រី​នាង ប្រិយមិត្ត​មួយចំនួន​ច្បាស់​ដឹង​ហើយ​ថា រូបនាង បាន​បោះជំហាន ចូល​ក្នុង​វិស័យ​សិល្បៈ​ដំបូង​នៅ​ឆ្នាំ​២០០៥ ក្នុង​ផលិតកម្ម KH Production ហើយ ស្នាដៃ​ចម្រៀង​ដំបូង ដែល​ធ្វើ​មហាជន​ស្គាល់​នាង​តាមរយៈ​បទ «​រាត្រី​នឹក​បង និង​បទ ភ្លឺ​ឡើង​បាត់​ស្នេហ៍​»​។​ ​ ក្រោយ​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ផលិតកម្ម​ខាងលើនេះ ស្រាប់តែ​បាត់​សំឡេង​នាង មួយរយៈ​ធំ ក៏​បន្លឺ​សំនៀង​ឡើងវិញ​ក្នុង​ផលិតកម្ម​ថ្មី​គឺ Big Men​។ .​ក្រោយមក ស្រី​នាង បាន​ផ្លាស់ប្ដូរ​ទ្រនំ​ជា​ហូរហែ រហូតមកដល់​បច្ចុប្បន្ន កំពុង​ជ្រក​ក្នុង​ទ្រនំ​ធំ​ខ្ពស់ ផលិតកម្ម​ហង្ស​មាស។ ស្រប​ពេល​កំពុង​ឈរជើង​នៅ​ផលិតកម្ម​ដ៏​ធំ​នេះ អ្នក​មេម៉ាយ​សាច់​ចាំ​រូប​នេះ នៅតែ​ត្រូវបាន​អ្នកគាំទ្រ ស្ងើចសរសើរ​ភាព​ស្រស់ស្អាត​របស់​នាង ដោយសារតែ​ទឹកមុខ​មាន​មន្ត​ស្នេហ៍​ទាក់ទាញ​ខ្លាំង​, ជាពិសេស​ចរិត​រម្យទម រួសរាយ ថ្លៃថ្នូរ​គួរឲ្យ​គោរព​ស្រឡាញ់ និង​ជាប់​ងារ​ជា​ស្រី​ស្អាត​បែប​ធម្មជាតិ​ក្នុង​ដួងចិត្ត​អ្នកគាំទ្រ​គ្រប់​ៗ​គ្នា​ផង​ដែរ។ បន្ថែម​លើ​នេះ សុខ ស្រី​នាង ត្រូវបាន​គេ​ចាត់ទុកជា​តារាចម្រៀង ដែល​មិនសូវ​និយម​ភាព​ឡូយឆាយ​ទាំង​ការ​តុបតែង​ខ្លួន និង​ការប្រើប្រាស់​សម្ភារៈ​នានា ពោល​គឺ​នាង​ចូលចិត្ត​ភាព​សាមញ្ញៗ​តែ​មើល​ទៅ​ទាក់ភ្នែក​មិនធម្មតា​។​ ដោយឡែក កាលពី​ពេល​ថ្មីៗ​នេះ ស្រប​ពេល​ការងារ​សិល្បៈ​មិនសូវ​មមាញឹក និង​ជា​រដូវវស្សា​ផង​នោះ តារា​ចម្រៀង​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ បាន​ចេញទៅ​ចាយ​ជីវិត​បែប​ឡូយឆាយ​នៅ​ទឹកដី​នៃ​ប្រទេស​បារាំង ដែល​មើល​ទៅ​ពិតជា​ពោរពេញ​ទៅ​ដោយ​ក្តី​សុខ​ជាខ្លាំង​។​ បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ចេញពី​ទីក្រុង​បារីស ប្រទេស​បារាំង សុខ ស្រី​នាង បានដាក់​Caption​ខ្លីៗ​ថា «Paris,…

អានបន្ត

រូបមន្តពិសេស! ទើប​សម្រាល​​​សោះ​ ក្បាល​ពោះ​ កុល ដាវី ​រាបស្មើ ​ដល់​អ្នក​គាំទ្រ​សួរនាំ ​ទើប​នាង​ទម្លាយ​ថា…

គេនៅចាំបានថា តារា​ចម្រៀង សុខ រក្សា និង​តារា​សម្តែង​កុល ដាវី បាន​ចូល​រោងការ កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស អ្នកមាន​មុខមាត់ និង​មិត្ត​រួម​អាជីព​ជាមួយគ្នា យ៉ាងច្រើន​កុះករ​។ ក្រោយ​រៀបការ ពួកគេ​ក៏​ទទួលបាន​ចំណងដៃ​កូន​ម្នាក់​ជា​ដំណក់ឈាម​រួមគ្នា តែ​គួរ​ឲ្យ​សោកស្ដាយ កូន​នោះ អស់​និស្ស័យ​ជាមួយ​ពួកគេ ធ្វើ​ឲ្យ​ពួកគេ កើតទុក្ខ​មិន​ស្ទើរ​នោះទេ​។ ទោះយ៉ាងណា ពួកគេ ក៏បាន​ចាប់ផ្ដើម​សាង​ជីវិត​ជាថ្មី រួម​រស់នៅ​ជាមួយគ្នា​រហូត​ទទួល​បានកូន​ម្នាក់ទៀត។ កុល ដាវី បាន​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព តាម​បែប​ធម្មជាតិ កាលពី​ថ្ងៃ​ច័ន្ទ​ទី​១១ ខែ​មេសា ឆ្នាំ​២០២២ ម៉ោង​១០​និង​១៥​នាទី​ព្រឹក នៅ​សម្ភព​អរ​រៀន​ដា ដោយ​កូនស្រី​របស់​នាង ត្រូវ​បាន​ដាក់ឈ្មោះ​យ៉ាង​ពីរោះ​ថា «​រក្សា វី​នី​តា​»។ គិតមកដល់ពេលនេះ តារាសម្តែង កុល ដាវី ទើបសម្រាលកូនស្រីប្រមាណជា៤ខែប៉ុណ្ណោះ តែសម្រស់របស់នាងនៅតែខ្ញង់ស្អាត ជាពិសេសក្បាល ពោះរាបស្មើស្ទើរមិនដឹងថា ជាអ្នកម្តាយ ដែលទើបសម្រាលកូននោះទេ។ ជាក់ស្ដែង ថ្មីៗនេះ គេឃើញ កុល ដាវី ឡាយលក់ផលិតផលរបស់ខ្លួន ហើយឃើញថា រូបរាងនាង នៅតែស្រឡូនស្អាត។ នៅពេលនោះ មានអ្នកគាំទ្រជានារីៗ…

អានបន្ត