buy amoxil 250mg content

ពីរោះណាស់! ចឺម ដាក់​១​បទ​នេះ អង្គុយ​កៀកកើយ​ជាមួយ​សង្សារ ស្វី​ត​ដល់​ហើយ រហូត​អ្នកគាំទ្រ​លាន់មាត់​ថា​…(​មាន​វីដេអូ​)

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នក​មេម៉ាយ​រូប​សម្រស់ សេង សុខ​ឃីម ដែល​គេ​ស្គាល់​ថា ជា​សង្សារ​របស់​នាយ​ចឺម​នោះ បាន​បង្ហោះ​សារ​ប្លែកៗ​បង្ហាញ​តម្រុយ​នៃ​ការបា​,,​ក់បែ​,,​ក​គ្នា ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ពួកគេ​យល់​ច្រឡំ ថា បែក​គ្នា​មែនទែន​នោះ​។​ ទោះយ៉ាងណា ក្រោយ​នាយ​ចឺម ឡាយ​វីដេអូ បកស្រាយ​នោះ ទើប​ដឹង​ថា ពួកគេ ពុំមាន​ការបែកបាក់​គ្នា​នោះទេ ហើយ​ការ​បង្ហោះ​សារ​ប្លែកៗ​របស់​អ្នកនាង សេង សុខ​ឃីម នោះ ដោយសារតែ​នាង​ចូលចិត្ត​បង្ហោះសារ​បែប​ ដ្រា​ម៉ា អញ្ចឹង​ឯង​។​ ក្រោយពី​ធ្វើការ​បកស្រាយ​រួចមក គេ​សង្កេតឃើញ​អ្នកនាង សេង សុខ​ឃីម ចាប់ផ្ដើម​ប្រ៉ូម៉ូត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​តូច​របស់​ខ្លួន ហើយ​ជារឿយៗ នាយ​ចឺម បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​​​ជួយ​ចុច​ឡាយ​ថែម​ទៀតផង។ លើសពីនេះ មុន​យល់ច្រឡំ​ថា ពួកគេ​បែក​គ្នា, ក្រឡេកមើល​ប៉ុន្មាន​ខែ​នោះ ពួកគេ បានបង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា ដោយ​នាយ​ចឺម បាន​ប្រើ​មាត់​ទល់​មាត់​ថើប​ទៅលើ​អ្នកនាង សេង សុខ​ឃីម ជា​សង្សារ​របស់ខ្លួន មើលទៅ​ពិតជា​ព្រឺព្រួច​ជំនួស​ពួកគេ​ខ្លាំងណាស់​។​ ​ដោយឡែក ក្រោយពេល​បកស្រាយ​ការ​យល់ច្រឡំ​អស់ហើយ​នោះ នៅថ្ងៃនេះ អ្នកនាង សេង សុខ​ឃីម បាន​បង្ហោះ​វីដេអូ​ថ្មី​មួយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ថ្មី​របស់ខ្លួន​។ នៅក្នុង​វីដេអូ​នោះ គេ​ឃើញ​នាយ​ចឺម អង្គុយ​កៀកកើយ​ជាមួយ​សង្សារ ហើយ​ច្រៀង​បទ​ថ្មី​របស់​ខ្លួន​យ៉ាង​ពីរោះ មាន​ចំណងជើង​ថា «​តាម​បេះដូង ឬ តាម​គ្រួសារ​»​។​ បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នានេះ,…

អានបន្ត

ក្ដី​សុខ​! ទើបតែ​ទិញ​គ្រឿង​ពេជ្រ​, ដេ​ន​នី ក្វាន់ ទទួល​បានការ​ថ្នាក់ថ្នម​លើស​ដើម ដោយ​ស្វាមី​នាង ប្រាប់ថា​…(​មាន​វីដេអូ​)

ក្រោយពី​សម្រាល​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់ កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២២​កន្លងទៅ នៅ​មន្ទីរពេទ្យ អ​ឃី​ត​កោះ​ពេជ្រ នោះ, កាលពី​ពេល​ថ្មីៗ​នេះ ដេ​ន​នី ក្វាន់ និង ចឹក ឡេង ជា​ស្វាមី បាន​នាំគ្នា​ដើរ​មើល​គ្រឿង​ពេជ្រ យ៉ាង​មាន​ក្ដី​សុខ​បំផុត​។​ ​ អ្វី​ជា​ការ​ចាប់អារម្មណ៍ ក្នុង​ពេល​Shopping​តាម​ហាង​ពេជ្រ​នោះ ដេ​ន​នី​ក្វាន់ បាន​ទិញ​គ្រឿងអលង្ការ​ជាច្រើន ដូចជា ខ្សែដៃ​, ចិញ្ចៀន​៣​វង់​, នាឡិកា​, រួម​នឹង​ក្រវិល​។ ក្នុងចំណោម​គ្រឿង​ពេជ្រ​ទាំងនេះ នាង ទិញ​សម្រាប់​ស្វាមី​ផង​ដែរ​។ ជាក់ស្ដែង ចឹក ឡេង បាន​ធ្វើការ​អរគុណ​ចំពោះ​ប្រពន្ធ​សម្លាញ់​ខ្លួន​ថា «​អរគុណ​ប្រពន្ធ ដែល​អោយ​កាដូ​ចិញ្ចៀន​ពេជ្រ​មក​ប្តី ២​វង់​»​។​ ដោយឡែក នៅថ្ងៃនេះ អ្វី​កាន់តែ​ចាប់អារម្មណ៍​បន្ថែម​ទៀត​នោះ ពួកគេ​ទាំង​២​នាក់ បាន​បន្ត​បង្ហាញ​ភាព​ផ្អែមល្ហែម​លើស​ពេល​មុនៗ​ទៅទៀត ដោយ​ដេ​ន​នី ក្វាន់ បាន​គេង​លើ​ភ្លៅ​ប្ដី ហើយ​ចឹក ឡេង ជា​ប្ដី បាន​ថ្នាក់ថ្នម​បំពេ​​នាង​ឲ្យ​គេង​លក់​នោះ​។ បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ ថ្នាក់ថ្នម​បំពេ​នេះ ចឹក ឡេង ប្រាប់​ថា «​ថ្ងៃនេះ​បំពេ​​ប្រពន្ធ​អោយ​គេង 21.08.2022»​។ តាមរយៈ​នេះ អ្នកគាំទ្រ បាន​លាន់មាត់​សរសើរ​ពី​សំណាង​របស់​អតីត​តារា​សម្ដែង ដេ​ន​នី ក្វាន់…

អានបន្ត

លើកទី១ហើយ! ស្រឡាញ់​គ្នា​រាប់​ឆ្នាំ​ ទើបឃើញ កែវ វាសនា ​បង្ហោះ​សារ​ ត្រា​ម៉ា រហូត​ភរិយា​ លួងលោមថា ត្រូវ​ចាំ​…

បើ​រាប់​ពី​មុន​ពេល​រៀបការ រហូត​រៀបការ មាន​កូន​២​ជាមួយគ្នា​នោះ​, តារា​ចម្រៀង​កែវ វាសនា និង​ភរិយា​ស្រឡាញ់​គ្នា​ជាង​១០​ឆ្នាំ​ទៅ​ហើយ ដោយ​ក្នុង​រយៈពេល​នេះ គេ​មិនដែល​ឃើញ​ម្ចាស់​បទ​«​កុលាប​ពុល​ដី​»​រូបនេះ បង្ហោះ​សារ ត្រា​ម៉ា បង្ហាញ​ពី​ការ​ស្ដាយ​ចិត្ត​ចំពោះ​ការ​រាប់អាន​មនុស្ស​ខុស​នោះ​ឡើយ។ ដោយឡែក កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២ ស្រាប់តែ​តារា​ចម្រៀង​ឈរជើង​នៅ​ផលិតកម្ម​សាន់ដេ​រូបនេះ ដាច់ចិត្ត​បង្ហោះ​សារ​ថា «​មនុស្ស​ឥឡូវ​រាប់អាន​គ្នា​ទាល់តែ​លះបង់​ក្តី​សុខ​ខ្លួនឯង​ទៅអោយគេ ទើប​គេ​ថា រាប់​ចេញពី​ចិត្ត គ្រាន់តែ​គិត​ក៏​ចង់​សើច​ដែរ សម្រាប់​ខ្ញុំ​សូម​ប្រាប់ថា NO គ្មាន​អ្នកណា​អស្ចារ្យ​ជាង​ប្រពន្ធ​កូន​ខ្ញុំ​ទេ​»​។​ ដោយ​ឃើញ​ប្ដី​បង្ហោះ​សារ​បែបនេះ អ្នកនាង លីម សុគន្ធា​រី បាន​ខំ​មិន ដាស់តឿន​ប្ដី​ថា «​ត្រូវ​ចាំ​ថា មាន​ទឹក​ចិត្តល្អ​ប៉ុណ្ណា​ក៏ដោយ ទាល់តែ​ធ្វើ​ត្រូវ​មនុស្ស ទើប​មានតម្លៃ​ណា​ប្តី តែបើ​យើង​ធ្វើ​ល្អ​អស់ពី​ចិត្ត​ហើយ​គេ​មិនអោយ​តម្លៃ​យើង​ទៀត ទាំង​យើង​រាប់​គេ​មិនដែល​ចង់បាន​ប្រយោជន៍​នោះ គេ​ទេ​ជា​អ្នក​ស្តាយក្រោយ ដែល​បាត់បង់​មនុស្ស​ល្អ​ពិត​ដូច​យើង ហើយក៏​សប្បាយចិត្ត ដែល​បាន​ស្គាល់​សន្តាន​មនុស្ស​បែប​ហ្នឹង មិន​ងាយ​ត្រា​ម៉ា​ទេ​តែ​វា​ហួសចិត្ត​ពេក​ធ្វើ​ល្អ​បាន​ទោស​លើកទីមួយ​ហើយ​ឃើញ​ប្តី​ចេះ​ផុស​ចឹ​ងៗ កុំ​ស្តាយ​ទឹកចិត្ត​បរិសុទ្ធ​របស់​យើង​អី ជា​បុណ្យ​របស់​យើង​ទេ​ប្តី​»​។​ ជាការ​ឆ្លើយតប លោក កែវ វាសនា បានបញ្ជាក់​ជំហរ​របស់ខ្លួន​ទៅកាន់​ភរិយា​ថា «​ផុស​ម្តងនេះ​ហើយ​ឈប់​ផុស​មួយជីវិត តោះ​ញុំា​បង្កង​ឆៅ​យើង​»​។ តាមរយៈ​សារ​នេះ ក្រៅពី​ភរិយា​លោក មាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ទៀត បាន​ចូល​ទៅ​ខំ​មិន បង្ហាញ​ការ​គាំទ្រ​ចំពោះ​Caption​ដ៏​ចា,,ក់​ដោត​ខាង​លើនេះ​៕

អានបន្ត

ទៀតហើយ! ស្រឡាញ់​គ្នា​សុខៗ ភរិយា​នាយ​ចយ ផ្ដាំ​ទៅ​ស្វាមី​ថា ប្រពន្ធ​ដូច​អូន​បើ​មេម៉ាយ​…

គេ​នៅ​ចាំ​បាន​ថា ​នាយ សែ ភិន ហៅ នាយ​ច​យ និង ភរិយា ប៉ិន ក្វាន់​ឌី បាន​រៀប​អាពាហ៍ពិពាហ៍​ កាលពី​ថ្ងៃ ២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​វិមាន​ពិភព​ថ្មី​សែន​សុខ។ ពិធី​រៀប​មង្គលការ​នេះ ត្រូវ​បាន​រៀបចំ​យ៉ាង​អធិកអធម អម​ដោយ​តារា​កំប្លែង​ល្បី​ៗ​ជាច្រើន​នាក់។ ក្រោយ​រៀបការ ​ នាយ ច​យ រួម​នឹង​ភរិយា​ជាទី​ស្រឡាញ់ ក៏​ទទួល​បាន​សមាជិក​ថ្មី ជា​កូន​ដំបូង​របស់​ពួកគេ ដោយ​កើត ​កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្រោម​ការ​សាទរ​ពី​អ្នក​សិល្បៈ និង​អ្នកគាំទ្រ​ជាច្រើន​ទៀត។ គិត​មក​ទល់​នឹង​ពេលនេះ នាយ​ច​យ និង​ភរិយា​អ្នកនាង​ខ្វាន់​ឌី បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​​​ប្រមាណ​ជាង​៤​ឆ្នាំ​មក​ហើយ ហើយ​កូនប្រុស​របស់​ពួកគេ មាន​អាយុ​ប្រមាណ​ជិត​៣​ឆ្នាំ​។ ក្នុង​រយៈពេល​នេះ​ ពួកគេ ​បាន​ចាប់ដៃ​គ្នា​រក​ស៊ី​ ហើយ​កាន់​តែ​ស្រឡាញ់​គ្នា​ទ្វេដង ខុស​ពី​មតិ​រិះគន់​ដំបូង​ថា ភរិយា​នាយ​ចយ​ ស្រឡាញ់​នាយ​​​ ដោយសារ​តែ​លុយ​នោះ។ ទោះយ៉ាងណា ភរិយា​នាយ​ចយ ឧស្សាហ៍​បង្ហោះ​សារ​ដាស់តឿន​ដើម្បីកុំឲ្យប្ដីមានថ្មីខ្លាំងណាស់។ ជាក់ស្ដែងកាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២កន្លងទៅ ភរិយា នាយ​ច​យ បាន​បង្ហោះ​រូបថត​២​សន្លឹក និង​សារ​ដាស់តឿន​ស្វាមី​របស់ខ្លួន​ថា «​ថើប​ប្តី​មួយ​ខ្សឺត រួច​ប្រាប់​ប្តី​ថា : ចាំ​ទុក​ណា​ប្តី…

អានបន្ត

នោះ! គឹម លីហ្សា ហៅ​ខ្លួន Single Mom ដល់​ស្វាមី​បង្ហាញ​រូប​ភាព​ទាំង​នេះ ទើប​ដឹង​ច្បាស់​ថា…​

មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ក្រោយពី​ថ្មីៗ​នេះ គឹម លីហ្សា បានប្រកាសថា ​ខ្លួន​ជា Single Mom​នៅតាម​បណ្តាញ​សង្គម ប៉ុន្តែ​បើ​គេ​ក្រឡេកមើល​គណនី​យ​ហ្វេ​ស​ប៊ុ​ក​របស់​ស្វាមី​នាង នៅតែ​បន្ត​ចែករំលែក​រូបភាព​យ៉ាង​ផ្អែមល្ហែម​ជាមួយ​ភរិយា គឹម លីហ្សា ហាក់ដូច​មិន​មាន​រឿង​អ្វី​រកាំរកូស​នោះឡើយ។ ខណៈ​ជីវិត​ប្តី​ប្រពន្ធ​កំពុង​រួមរស់​ក្រោម​ដំបូល​រួមគ្នា​ក៏ពិតមែន តែ គឹម លីហ្សា តែង​បង្ហោះ​សារ​ប្លែកៗ​ហាក់​ចង់​បង្ហាញថា ​ជីវិត​គូ​របស់​នាង​ឈានដល់​ផ្លូវបែក​ ដោយ​នាង​ថែមទាំង​ហ៊ាន​ហៅ​ខ្លួនឯង​ចំៗ​ថា​ជា Single Mom មិនតែប៉ុណ្ណោះ​នាង​ថែមទាំង​សុំទោស​កូន​ដោយ និយាយថា​ យើង​រស់​នៅតែ​បីនាក់​ប៉ុណ្ណោះ។ អ្វីដែល​ចាប់អារម្មណ៍​ដ្បិត គឹម លីហ្សា លើកឡើង​បែបនេះ​ក្តី តែបើ​គេ​ក្រឡេកមើល​ហ្វេ​ស​ប៊ុ​ករ​បស់ ស្វាមី​នាង​នៅតែ​បន្ត​បង្ហាញ​រូបភាព​ផ្អែមល្ហែម​ដែល​លោក និង​ភរិយា គឹម លីហ្សា បាន​ទៅ​ដើរ​លំហែ​នៅតាម​បណ្តា ខេត្ត​នានា ​ដែលមាន​ដូចជា​ខេត្តកំពត និង​មណ្ឌល​គី​រី ជាដើម។ ក្នុងនោះ​ក៏មាន​ការចង់​ដឹងថា​តើ​អ្វី​ជា​មូលហេតុ​ដែល គឹម លីហ្សា តែង​បង្ហាញ​ពី​ការបែកបាក់​គ្នា​នៅក្នុង​គ្រួសារ​បែបនេះ ហើយ​តាម​ដឹង​នេះ​ក៏​មិនមែន​ជា​លើកដំបូង​ដែល​នាង​ប្រកាស​បែបនេះ​ដែរ។ មានការ​លើកឡើង​ផ្សេងៗ​គ្នា​ពី​សំណាក់​មហាជន​ថា​មូលហេតុ គឹម លីហ្សា លើកឡើង​បែបនេះ​អាចជា​យុទ្ធសាស្ត្រ​ទីផ្សារ​ជំនួញ​ព្រោះថា​សព្វថ្ងៃ គឺ​ម លីហ្សា ក៏​ជា​អ្នករកស៊ី​ម្នាក់​ដែលមាន​មុខរបរ​ពេញ​ដៃ​ដែលមាន​ទាំង​អន​ឡាញ និង​ហាង​ទៀតផង។​ គួរ​បញ្ជាក់ថា គឹម លីហ្សា បាន​ចាក​ចេញពី​ការងារ​សិល្បៈ​ក្រោយពី​នាង​បាន​រៀបការ​ជាមួយ​លោក គាវ វុទ្ធី ជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ចុងឆ្នាំ ២០១៣ និង​បាន​ចាក​ចេញទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅ​ទីនោះ…

អានបន្ត