ស្ងាត់​ៗ ប៊ុត សីហា ស្កាត់​ទៅ​ជួប​ អ្នក​ស្រី ​ទ្រី ដាណា តែ​អ្នក​ស្រីនិយាយមួយម៉ាត់ គ្រប់គ្នាហួសចិត្តតែម្តង (មានវីដេអូ)

គេ​នៅ​ចាំ​បាន​ថា ម្ចាស់​ពាន​កម្មវិធី​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodia រដូវ​កាល​ទី​១ លោក ប៊ុត សីហា បន្ទាប់ពី​ស្ងប់ស្ងាត់​ពី​វិថី​សិល្បៈ​នោះ ស្រាប់តែ​កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១​កន្លង​ទៅ​​​ លោក បាន​សាង​ភាព​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នកគាំទ្រ ដោយ​ចូល​ទៅ​ខំ​មិន​សុំ​ជំនួយ​ពី​អ្នកស្រី ទ្រី ដា​ណា។ ការចូលទៅ​ខំ​មិន​សុំ​ជំនួយ​នេះ កើតឡើង ក្រោយពី​អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​រូបថត អម​ដោយ​សារ​រៀបរាប់​ដូច្នេះ​ថា «​សូម​ប្រាប់​រឿង​ពិត​មួយណា​បងប្អូន កុំ​ឃើញ​អ្នកមាន​លុយ​អ្នកលក់​មាស​ពេជ្រ និង​អ្នកជំនួញ​ពូកែ​អី​ណា​នោះ​, តាម​ការពិត​ចែ​ដា​ណា ជម្រាប​បន្តិច​ថា សំលៀកបំពាក់ ដែល​ចែ​ដា​ណា​ពាក់​រាល់ថ្ងៃ តម្លៃ​៧០០០​រៀល​,៨០០០​រៀល​ទៅ​៨​ម៉ឺន​រៀល​អី​អស់ហើយ មិនដែល​ចំណាយលុយ​ទិញ​របស់​ប្រ៊េ​នៗ ឬ​សំលៀកបំពាក់​ប្រ៊េ​ន​អី​ទេ តាំងតែ​ពី​ដើម​មករ​ហូត​ដល់ពេលនេះ​។ ព្រោះ​ចែ​ដា​ណា​ស្តាយ​លុយ និង​គិតថា មិន​ចង់​ចំណាយ​អី​អោយអស់​ច្រើន​លើ​ការ​ស្លៀកពាក់​នោះឡើយ មើល​តែមួយ​ឈុត​នេះ​ចុះ អាវ​តម្លៃ​៧០០០​រៀល​ខោ​តម្លៃ​៤៥០០០​រៀល​តែប៉ុណ្ណោះ មិនមែន​គ្មាន​លុយ​ទិញ​ខោអាវ​ប្រេន​ដូច​គេ​ទេ តែ​ចង់ទុក​លុយ​ដែល​ទិញ​អាវ​ខោ​ប្រេន​នោះ​ជួយ​អ្នកក្រ​ល្អ​ជាង តែមាន​អ្នកខ្លះ​សួរ​ខ្ញុំ​ច្រើន​មែនទែន​ឃើញ​សម្លៀកបំពាក់ ដែល​ខ្ញុំ​ស្លៀកពាក់​កន្លងមក​ប្រហែល​ថា​ខ្ញុំ​ទិញ​ថ្លៃ​ហើយ ថ្ងៃនេះ​មក​ជម្រាប​ឲ្យ​ដឹងថា សម្លៀកបំពាក់​ខ្ញុំ​ពេលខ្លះ​ខ្ញុំ​ទិញ​ផ្សារ​អូ​ឫស្សី ផ្សារ​ថ្មី និង​តាម​អន​ឡាញ ហើយ​ចង់​ជម្រាប​ប្រាប់ថា ទោះ​សម្លៀកបំពាក់​ខ្ញុំ​មិន​ថ្លៃ ប៉ុន្តែ​ខ្ញុំ​មាន​ក្តី​សុខ​ក្នុង​ការ​ស្លៀកពាក់ ហើយ​ពេល​ ដែល​ខ្ញុំ​ស្លៀក​សំលៀកបំពាក់​មិន​ថ្លៃ​មិន​ប្រេន តែ​ខ្ញុំ​មាន​លុយ​ពេញ​ហោប៉ៅ​របស់ខ្ញុំ ពេលដែល​ខ្ញុំ​ចេញ​ដើរ ខ្ញុំ​សុខចិត្ត​ជ្រើស​រើសយក​សម្លៀកបំពាក់​ថោក​ប៉ុន្តែ​លុយ​ចាយ​ពេញដៃ ខ្ញុំ​មិន​ជ្រើស​រើសយក​សម្លៀកបំពាក់​ថ្លៃ ប៉ុន្តែ​ពេលចេញ​ដើរ​គ្មាន​លុយ​ចាយ​នោះទេ​»​។​ នៅពេលនោះ…

អានបន្ត

មើលសឹងមិនស្គាល់! ពៅ ស្រីមាស គ្រងឈុតកូនក្រមុំស្អាតប្លែកភ្នែក ហ្វេនៗឃើញហើយលាន់មាត់សរសើរថា…(មានវីដេអូ)

ប្រិយមិត្ត ​បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ថ្ងៃ​ទី​២១ ​ខែ​សីហា ​ឆ្នាំ​២០២២​ ​​ជា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី Cambododian Idolរដូវ​កាលទី​៤​នោះ​ កញ្ញា ពៅ ស្រី​មាស ហៅ មាស នី​តា ​មិនអាចបន្តទៅវគ្គផ្ដាច់ព្រ័ត្រនោះឡើយ ដោយសារតែទទួលបានសំឡេងសារតិចជាងគេ។ ទោះ​យ៉ាង​ណា ​ស្រី​ស្អា មាស នី​តា ហាក់​មិន​បាក់​ទឹកចិត្ត​ឡើយ ​ពោល​គឺ​នាង​នៅតែ​បង្ហាញ​ភាព​រឹងមាំ​ និង​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​។ តារា​ស្រី មាស នី​តា បាន​បង្ហោះ​សារ​រៀបរាប់​ថា​ នាង​ខ្ញុំ ពៅ ស្រី​មាស ឬ​មាស នី​តា ដែល​បងប្អូន​ស្គាល់​ខ្ញុំ​ភាគ​ច្រើន នាង​ខ្ញុំ​សូម​អរគុណ ដល់ ពុក​ម៉ែ បងប្អូន ទាំងអស់​ដែល​បាន​ស្រលាញ់​ចូលចិត្ត នាង​ខ្ញុំ​រហូតមក​ដល់ពេលនេះ​។​ នី​តា បន្តទៀតថា​ ខ្ញុំ​មាន​ថ្ងៃនេះ​ក៏ដោយ​សារ បងប្អូន​ទាំងអស់គ្នា​ដែល អរគុណ សម្រាប់​ទឹកចិត្ត​ដ៏​ធំ ដែល​បាន​ខំ​ចំណាយ​ទាំង​ប្រាក់កាស​និង​ពេលវេលា​សម្រាប់​ខ្ញុំ សុំទោស​ណា​បងប្អូន សុំទោស​ពិតមែន តែ​យ៉ាងណាមិញ ​ខ្ញុំ​នឹង​ខិតខំ​ប្រឹង​ដុសខាត់​បន្ថែម​ទៀត នឹង​រឹតតែ​ខ្លាំង​ខ្ញុំ​មិន​ទន់ជ្រាយ​ទេ​។​កុំ​បារម្ភ​ណា ខ្ញុំ​រឹងមាំ​គ្រប់គ្រាន់​នឹង​ស៊ូ​ទៅមុខទៀត​ដើម្បី​បងប្អូន ដែល​ស្រលាញ់​នឹង​នៅតែ​លើក​ទឹកចិត្ត​ខ្ញុំ​។​ កញ្ញា ​មាស នី​តា និយាយ​បន្ថែម​ថា​ អរគុណ​ពាក្យ​មើ,ល​ងាយ ជា,,ន់ពន្លិច និង​ប្រ,,មាថ​នាង​ខ្ញុំ…

អានបន្ត

ចូលរួមរំលែកទុក្ខ! ក្រោយ​ទទួល​ដំណឹង ​តារា​សម្ដែង​ជើង​ចាស់​ លោក​ រិ​ទ្ធិ សារី ​ទទួលមរណភាព, អ្នកស្រី ទ្រី ដាណា ចូល​បច្ច័យ​ចំនួន​ថា…

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា ​តារា​សម្ដែងជើង​ចាស់​លោក​ រិ​ទ្ធិ សារី បាន​ទទួល​មរណភាព​​​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤​ ខែសីហា ឆ្នាំ​២០២១​​ ក្នុង​វ័យ​៨២​ឆ្នាំ ដោយ​រោគាពាធ​។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ជា សំនៀង ដែល​ជា​ក្មួយ​របស់​លោក រិ​ទ្ធិ សារី​។​ លោកតា រិ​ទ្ធិ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ច្រើន​ខែ​មកហើយ ខណៈ​ក្រុមគ្រួសារ ​បាន​ខិតខំ​អស់​លទ្ធភាព ដើម្បី​​​ព្យាបាល​លោកតា រួមទាំង​មាន​ជំនួយ​ខ្លះ​ពី​សប្បុរសជន​ជាពិសេស​សិល្បករ​អាជីព ដែល​ធ្លាប់មាន​ការ​គោរព​ស្រឡាញ់​លោកតា​រហូតមក​។ ទោះបីជា​យ៉ាង ណា តារាភាពយន្ត​ជើង​ចាស់​រូបនេះ បាន​លាចាក​លោកហើយ​នៅក្នុង​វ័យ​៨២ឆ្នាំ ដោយ​បន្សល់ទុក​នូវ​ការ​អាឡោះអាល័យ​ពី​ប្រពន្ធ​កូន ស្រប​ពេល​ដែល​ជីវភាព​ខ្វះខាត​គួរឲ្យ​សង្វេគ​។​ លោក រិ​ទ្ធិ សារី គឺ ជា តារា សម្ដែង ជើង ចាស់ មួយ រូប ដែល​បាន ប្រឡូក ក្នុង វិស័យ​សិល្បៈ ភាព យន្ត តាំង ពី ឆ្នាំ ១៩៩០ ដោយ ថត ឱ្យ ផលិត កម្ម ព្រហ្ម មាន…

អានបន្ត

ល្បី​ច្រៀង​ពីរោះ, យាយខ្លាវិភាគសំឡេង ភិទិ ខ្ទេចដូច​បាយម៉ាន, ភិទិ ប្រកាស​ជំហរ និង​ដាស់តឿន​ខ្លួន​ឯង​ថា…(មានវីដេអូ)

បន្ទាប់​ពី​បេក្ខជន ថុល សុភិទិ ក្លាយ​ជា​បេក្ខភាព​មួយ​រូប ក្នុង​ចំណោម​បេក្ខជន​៤​នាក់​ ដែល​នឹង​ត្រូវ​ប្រកួតប្រជែង​គ្នា​ដណ្ដើម​ពានរង្វាន់​Cambodian Idol រដូវកាលទី៤​នៅសប្ដាហ៍ក្រោយនោះ, យាយខ្លា ដែល​មាន​បទពិសោធន៍​ផ្នែក​ចម្រៀង​ជាង​៣០ឆ្នាំ ចេញ​មុខ​វិភាគ​សំឡេង​បេក្ខជន​រូបនេះ​ ខ្ទេច​ដូច​បាយម៉ាន។ បង្ហោះភ្ជាប់ជាមួយរូបថត បេក្ខជន ថុល សុភិទិ កាលពីថ្ងៃទី២២ ខែសីហា យាយខ្លា បានវិភាគ​ តាមរយៈសំណេរយ៉ាងវែងអន្លាយថា «ឆ្លងកាត់​បទពិសោធន៍​ច្រៀង​ខ្លួនឯង​ទាំង​សំឡេង​ប្រុស​ ទាំង​សំឡេង​ស្រី​រយៈពេល​យ៉ាងតិច​៣០​ឆ្នាំ​ជាង​ដែរ ឆ្លងកាត់​បទពិសោធន៍​និពន្ធ​ទំនុកច្រៀង រាប់​រយ​បទ ឆ្លងកាត់​បទពិសោធន៍​រៀន​សូត្រ​បច្ចេកទេស​នៃ​ការប្រើប្រាស់​សំឡេង​ច្រៀង និង​ឆ្លងកាត់​បទពិសោធន៍​ធ្វើជា​គណៈកម្មការ​ផ្តល់​ពិន្ទុ​ដែរ ខ្ញុំ​សូម​វិភាគ​សំឡេង​បេក្ខជន​១​រូប​ ដែល​នឹង​ត្រូវ​ដណ្តើម​ពាន​នៅ​ថ្ងៃអាទិត្យ​សប្ដាហ៍​នេះ​ គឺ ថុល សុ​ភិ​ទិ : សំឡេង​ថ្លា​ហើយ​ធ្ងន់​ណែន​ច្បាស់​ល្អ ស្រែក​បាន​ខ្ពស់​ល្អ ចេះ​ប្រើ​សំឡេង​ខ្មោច​បានល្អ ចេះ​ធ្វើ​សំឡេង​voi បានល្អ ចេះ​លើកដាក់​ថ្នាក់ថ្នម​បានល្អ​បំផុត មាន​រលក​សំឡេង​ស្មើ​ល្អ មាន​ចង្វាក់​ល្អ ដាក់​អារម្មណ៍​បានល្អ ច្រៀង​មាន​ដង្ហើម​ល្អ មាន​អឿ​ន​ពិសេសៗ​ថ្មីៗ​ប្លែកៗ​ពីបទ​ដើម​ដែល​អាច​ខាប​យកចិត្ត​អ្នក​ស្តាប់​ឲ្យ​ស្លុង​ទៅតាម​អត្ថន័យ​នៃ​បទ​ចម្រៀង និយាយ​រួម​ទៅ​គឺ​គាត់​មាន​ភាពជា​ខ្លួនឯង​១​រយ​ភាគរយ គាត់​ចេះ​បត់បែន​និង​ប្តូរ​ស្ទីល​ទៅតាម​បទ​គ្រប់​ប្រភេទ​បានល្អ អ្វីដែល​ពិសេស​បំផុត​សម្រាប់​បេក្ខជន​រូបនេះ ​គឺ​គាត់​ចូលចិត្ត​លើកយក​បទ​ចម្រៀង​ដែល​មិនសូវមាន​គេ​ស្គាល់​យកមក​ប្រឡង​ ដែលជា​ការ​ប្រថុយប្រថាន​ខ្ពស់​ក្នុង​ការ​ទាញ​យក​ប្រជាប្រិយភាព​ពី​ទស្សនិកជន ប៉ុន្តែ​ផ្ទុយទៅវិញ​បច្ចេកទេស​ច្រៀង​របស់គាត់​ អាច​ខាប​យកចិត្ត​អ្នក​ស្តាប់​បាន​ដោយ​ងាយ​ហើយ​ធ្វើ​ឲ្យ​បទ ​ដែល​មិន​ល្បី​ទៅជា​ល្បី​កក្រើក​នឹកស្មាន​មិន​ដល់​ឈាន​ដល់​កម្រិត​កំពូល ការ​រើស​បទ​មក​ប្រឡង​ ក៏​ត្រូវ​ទៅតាម​វិញ្ញាសា​នៃ​កម្មវិធី​បានល្អ​បំផុត​ដែរ ចំណែក​ចំណុច​ខ្វះខាត​របស់គាត់​មាន​តិចតួច​តួច​ណាស់ ចំពោះ​កាយវិការ​ទឹកមុខ​ការតុបតែង​ខ្លួន​ក៏បាន​ល្អ​។ ខាងលើ​ជា​គំនិត​យោបល់​របស់​យាយ​ ដែល​យល់ឃើញ​លើ​បេក្ខជន ថុល សុ​ភិ​ទិ…

អានបន្ត

ដល់.ក! បេក្ខភាព​២​រូបតំណាងឲ្យក្រុង២​ បង្ហាញ​ ឈុតមួយនេះ ​ក្នុង​កម្មវិធី​Miss Grand Cambodia 2022 ត្រូវ​មហាជន​យល់​ឃើញ​ថា…

កាលពី​យប់​ថ្ងៃ​ទី​២៤​ ខែ​សីហា ​ឆ្នាំ​២០២២,​ កម្មវិធី​ប្រកួត​សម្រស់​Miss Grand Cambodia 2022 បាន​ឈាន​ដល់​វគ្គ​​​​​បង្ហាញ​ឈុត​តំណាង​ខេត្ត​-​ក្រុង​ចំនួន​៣៥​នោះ ​ស្រាប់តែ​បេក្ខភាព​២​រូប បាន​បង្ហាញ​ឈុត​ល្បែង​ស៊ី​សង​ទៅ​វិញ ​ធ្វើឲ្យ​មហាជន​រិះគន់​យ៉ាង​ចាស់​ដៃ។ ជា​ការ​កត់​សម្គាល់, បេក្ខភាព​មួយ​ចំនួន​តំណាង​ឲ្យ​ខេត្ត​-​ក្រុង​ផ្សេងគ្នា​ ភាគច្រើន​សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​ សរសើរ​នូវ​រូប​សម្រស់​ស្រស់​ស្អាត​ជា​មួយ​ឈុត​ប្រណីត​ ដែល​មាន​ភាព​ទាក់ទាញ​ភ្នែក​ជាមួយ​អត្ថន័យ​របស់​ខេត្ត​នីមួយៗ។ ទោះ​យ៉ាង​ណា ​មាន​ឈុត​តំណាង​ក្រុង​ចំនួន​២​ បាន​ធ្វើ​ឲ្យ​មហាជន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ និង​ផ្ទុះ​ការរិះគន់​ពេញ​បណ្ដាញ​សង្គម។ ចំពោះ​ឈុត​ទាំងពីរ​ ដែល​ផ្ទុះ​ការរិះគន់​ពី​ទស្សនិកជន ​រួមមាន​,​តំណាង​ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត។ បេក្ខភាព​​​ពីរ​រូប​ ដែល​បាន​បង្ហាញ​ពី​ឈុត​ល្បែងស៊ីសង​នេះ ​ត្រូវ​បាន​មហាជន​យល់​ថា ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​កិត្តិយស​ជា​អត្តសញ្ញាណ​តំណាង​ជាតិ តំណាង​ខេត្ត​តំណាង​ឲ្យ​ប្រជាជន​កម្ពុជា​ទេ ហើយ​ប្រទេស​កម្ពុជា ក៏​មិនមែន​រីកចម្រើន​ដោយសារ​តែ​ល្បែងស៊ីសង​នោះដែរ។ ជាក់ស្ដែង ​​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​បុ​រា​ណា​ចា​រ្យ» ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ដោយ​លើកឡើងថា​ «យើង​សូម​សម្ដែ​ង​ការមិន​ពេញចិត្ត​ឈុត​ទាំង​២​នេះ​ ព្រះរាជាណាចក្រ​កម្ពុជា​ មិនបាន​រីកចម្រើន​ដោយសារ​ល្បង​ស៊ី​សង​ទេ​ ហើយ​ល្បែងស៊ីសង​គ្មាន​កិត្តិយស​ជា​អត្តសញ្ញាណ​តំណាង​ជាតិ តំណាង​ខេត្ត តំណាង​ឱ្យ​ប្រជាជន​កម្ពុជា​ទេ​។​ ល្បែងស៊ីសង​មិនមែន​ជា​មោទកភាព​នៃ​ប្រទេស​កម្ពុជា​យើង​ទេ​»។​ ​ប្រភព​បានលើកឡើង​ទៀតថា «កុំថាឡើយ​អេ​ត​មីន ​ដែល​មិន​ពេញចិត្ត​សូម្បីតែ​បារមី​ដូនតា​បារមី​ជំនាង​ឆាក​ក៏​មិន​ពេញចិត្ត​ដែរ លោក​បាន​ប្រើ​ឥទ្ធិឫទ្ធី​ផ្តាច់​សំឡេង​អត្ថាធិប្បាយ​ និង​ភ្លេង​ភ្លាមៗ​ទាន់ហន់​។ ​ក្នុងនាម​យើង​ជា​ខ្មែរ​កាន់​ព្រះពុទ្ធសាសនា​យើង​ឃើញ​រូប​សន្លឹក​បៀរ គ្រាប់​អាប៉ោង ជាប់​គ្នា​នឹង​ប្រាសាទ អង្គរវត្ត​ដូចនេះ​តើ​យើង​មាន​សេចក្តី​អៀនខ្មាស​ដែរឬទេ​? ​មាន​សេចក្តី​ខ្មាសអៀន​នូវ​អំពើ​បាប​ដែរឬទេ​?»៕​

អានបន្ត