កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ ជាមួយនឹងបេក្ខជនជើងខ្លាំងចំនួន៤រូបប្រជែងគ្នាដណ្ដើមពានដ៏អស្ចារ្យសម្រាប់វិស័យសិល្បៈមួយនេះ។ បេក្ខជន៤រូប ដែលប្រជែងគ្នាដណ្ដើមពាននោះ រួមមាន បេក្ខជនជើងខ្លាំង លីម តិចម៉េង,ថុល សុភិទិ, នាង ដាវីន និងគ្រូពេទ្យរូបសង្ហា ស៊ឹម ច័ន្ទពន្លឺ។ នៅក្នុងការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រនេះ បេក្ខជនម្នាក់ៗ មានការច្រៀងរហូតដល់ទៅ៥បទឯណោះ។ ក្រោយពីពួកគេបង្ហាញសមត្ថភាពរួចហើយនោះ នៅទីបំផុតកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកមួយនេះ បានរកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីកំពង់ចាម ដោយទទួលបានសារសំឡេងច្រើនជាងគេពីទស្សនិកជននោះ។ ជាមួយគ្នានេះដែរ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនេះ គឺមានលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ជាគណៈអធិបតី។ អ្វី ដែលកាន់តែចាប់អារម្មណ៍ទៀតនោះ សម្ដេចតេជោ បានប្រកាសឧបត្ថម្ភដល់បេក្ខជនទាំង៤នាក់ ដោយម្នាក់ៗទទួលបានទឹកប្រាក់ចំនួន៦លានរៀល។ បន្ថែមលើនេះ ក្រោយពីដឹងលទ្ធផលនេះរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរ តាមរយៈការបង្ហោះរូបថតម្ចាស់ជយលាភី ជាមួយនឹងការថ្លែងថា «សូមអបអរសារចៅលីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ»៕
អានបន្តDay: August 28, 2022
ការពិតចឹងសោះ ! ករុណា ពេជ្រ ធ្លាប់ទម្លាយថាស្រឡាញ់ សុគន្ធ និសា ដូចបងប្អូន ដោយសារតែ….
បើនិយាយពីទំនាក់ទំនងរវាង តារាចម្រៀងប្រុស ករុណា ពេជ្រ និង តារាចម្រៀងស្រី សុគន្ធ និសា កន្លងទៅមហាជនបានដឹងហើយថា អ្នកទាំងពីរ ធ្លាប់ជាតារាចម្រៀងរួមទ្រនំជាមួយគ្នា ប៉ុន្តែទោះបីជាពេលនេះ អ្នកទាំងពីរ បានបែកទ្រនំគ្នាពិតមែន ប៉ុន្តែនៅតែរាប់អានគ្នាជាមិត្តល្អជាច្រើនឆ្នាំមកហើយ ដែលជារឿយៗតែឃើញបង្ហាញការរាប់អានយ៉ាងស្និទ្ធស្នាលនៅលើបណ្ដាញសង្គម។ ម៉្យាងវិញទៀត គេឃើញថា តារាចម្រៀងប្រុសស្រីមួយគូនេះ មិនត្រឹមតែរាប់អានគ្នាជាមិត្តភក្តិល្អធម្មតានោះទេ តែទំនាក់ទំនងរបស់អ្នកទាំងពីរ គឺមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងប្រៀបដូចនឹងបងប្អូនបង្កើតអ៊ីចឹង។ ជាក់ស្ដែងថ្មីៗនេះ អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងទៀត គឺ លោក ករុណា ពេជ្រ បានទម្លាយរូបភាព និង មូលហេតុដែល លោក និង អ្នកនាង សុគន្ធ និសា ព្រមទាំងមិត្តម្នាក់ទៀតដែលត្រូវបានគេស្គាល់ថា ជាជំនួយការផ្ទាល់របស់តារាចម្រៀង សុគន្ធ និសា ហើយអ្នកទាំងបី មានទំនាក់សិទ្ធស្នាលគ្នាខ្លាំង មានបញ្ហាអ្វីមិនដែលចោលគ្នា ប្រៀបដូចជាបងប្អូនបង្កើត ព្រោះតែមានចំណុចពិសេសៗជាច្រើន។ ក្នុងនោះ លោក ករុណា ពេជ្រ ធ្លាប់បានរៀបរាប់ថា ៖ «ហេតុអីបានយើង មិនចោលគ្នា… មូលហេតុ ព្រោះយើងមិនដែលចង់បានប្រយោជន៍ពីគ្នា ហើយយើងជាអ្នកសិល្បៈដូចគ្នា ប៉ុន្តែមិនចេះសម្តែង ក៏ប៉ុន្តែយើងចូលចិត្តនិយាយត្រង់គ្រប់កាលៈទេសៈ មិនចេះឈ្លោះគ្នា ព្រោះយើងជាអ្នកឱ្យតម្លៃគ្នាដោយពិតប្រាកដមិនក្លែងក្លាយ…ការរាប់អានគ្នា…
អានបន្តស្ងាត់ៗ អូនម៉ី ទម្លាយរឿងនេះឡើង ធ្វើឲ្យអ្នកគាំទ្រ ទប់ចិត្តមិនជាប់ និយាយចំៗថា…
អ្នកតាមដានព័ត៌មានសិល្បៈមួយចំនួន ច្បាស់ជាបានស្គាល់រួចមកហើយនូវតារាសម្ដែងស្រីវ័យក្មេង កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ដោយជារឿយៗនាងតែងតែ បង្ហាញសម្រស់ជាមួយនឹងការលេងខ្លួនមិនកំណាញ់សោះឡើយ។ និយាយពីជីវិតគូវិញ ស្រីស្អាត អៀ ម៉េងលិ ទើបតែប្រកាសបែកជាមួយគូស្នេហ៍របស់ខ្លួន ជាបុរសរូបសង្ហា និងជានិស្សិត ដែលបានបញ្ចប់ការសិក្សាមកពីប្រទេសឥណ្ឌា នោះ។ ដោយឡែក ចំពោះទំនាក់ទំនងទូទៅ ស្រីស្អាតរូបនេះ បញ្ជាក់ថា បើអ្នកណាធ្វើល្អដាក់នាង នាងនឹងធ្វើល្អដាក់វិញនោះ។ ជាក់ស្ដែង ថ្មីៗនេះ អូនម៉ី បានបង្ហោះរូបថត១សន្លឹក អមដោយសារបញ្ជាក់ដូច្នេះថា «តាំងពីកើតមក គឺខ្ញុំជាមនុស្សបែបនេះ ចរិតត្រង់ទៅត្រង់មក ច្បាស់ៗ សម្ដីអាក្រក់ខ្លះហើយក៏រាងឈ្លើយបន្តិចដែរ ចូលចិត្តលេងសើចច្រើនដើម្បីអោយជីវិតមានន័យ តែខ្ញុំស្មោះត្រង់នឹងមនុស្សដែលស្មោះត្រង់នឹងខ្ញុំដូចគ្នា ខ្ញុំមិនដែលគិតទៅច្រណែនជីវិតរបស់អ្នកណាទេ រាប់អានជាមួយគ្នាក៏អោយអស់ពីចិត្ត ឃើញអីនិយាយប្រាប់ហ្នឹង មិនចូលចិត្តលាក់។ ខ្ញុំទម្លាប់ប្រដៅខ្លួនឯងថា បើអ្នកណាមកល្អដាក់ខ្ញុំ ខ្ញុំក៏តបស្នងដោយបេះដូង»។ តាមរយៈនេះ មានការលើកឡើង និងសរសើរនាងថា «កុំគិតច្រើនឣីធ្វើឣោយសប្យាយបានល្អ, ចិត្តដូចខ្ញុំអ្វីម្ល៉េះ និយាយត្រង់មិនចេះកុហក, ចរិតដូចខ្ញុំដែរ តែខ្ញុំមិនហាយសូដូចបង, បងដឹងហើយ អូនលិសន្ដានចិត្តបងដឹង, ស្អាតណាស់My idol»៕
អានបន្តគួរឲ្យសរសើរ! មាស នីតា និង ស៊ឹម ច័ន្ទពន្លឺ ស្កាត់ទៅSurprise ណាន វីសារ ក្នុងជំនួបមួយនេះ រួចពោលពាក្យដ៏មានន័យថា…(មានវីដេអូ)
បើទោះមិនជាប់ឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ ក៏ពិតមែន តែ ណាន វីសារ បានបន្សល់នូវពាក្យពេចន៍ដ៏គួរឲ្យសរសើរនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថា «ថ្ងៃណាមួយខ្ញុំបាទ ណាន វីសារ នឹងធ្វើឲ្យសិល្បៈខ្មែររីកចម្រើនទៅកាន់ឆាកអន្តរជាតិ»។ ក្រោយពីបង្ហាញឆន្ទៈបែបនេះហើយ យុវជន ដែលមានប្រវត្តិកម្សត់រូបនេះ ក៏មិនភ្លេចឡើយនូវអ្នកគាំទ្ររបស់ខ្លួន ហើយកំណត់យកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៣រសៀល សម្រាប់ការជួបជុំជាមួយអ្នកគាំទ្រមួយចំនួន នៅចំណុច កាហ្វេ Coffee Bean & Tea Leaf បឹងកេងកង១។ អ្វីជាការចាប់អារម្មណ៍ នៅក្នុងជំនួបជាមួយអ្នកគាំទ្រ ដោយដាក់ឈ្មោះថា «NASA Meeting»នោះ បេក្ខជនTop 4 ស៊ឹម ច័ន្ទពន្លឺ និង កញ្ញា មាស នីតា ដែលធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ វីសារ នោះ ក៏មកចូលរួម ពញ្ញាក់អារម្មណ៍មិត្តភ័ក្ដិផងដែរ។ ជាក់ស្ដែង បើតាមទំព័រហ្វេសប៊ុកឈ្មោះ «We love Visa Nan» បានបង្ហោះរូបថតពួកគេជាច្រើនសន្លឹក ហើយរៀបរាប់ថា «Idol ពន្លឺ នឹង Idol នីតា ក៏មក…
អានបន្តVill Wannarot កំពូលតារាស្រីឆ្វាក់រឿងអាស្រូវស្នេហ៍ ធ្លាប់មានទំនាក់ទំនងនឹងតារាប្រុសល្បីៗ ១០ រូបនេះ
ជារឿយៗ តារាស្រី Vill Wannarot តែងតែធ្វើឱ្យមហាជនចាប់ក្រសែភ្នែកទៅលើរូបនាង មិនថារូបសម្រស់ សមត្ថភាពការសម្តែងនោះទេ ជាពិសេសរឿងរ៉ាវស្នេហាជាមួយតារាសម្តែងប្រុសរូបសង្ហាលោក Jespipat តែម្តង ដែលកំពុងតែផ្អែមល្ហែម បារម្ភហួងហែងគ្នា ធ្វើឱ្យមហាជនលួចច្រណែនថែមទៀតផង។ ដោយឡែក បើក្រឡេកទៅមើលពីអតីតកាលរបស់កំពូលតារាស្រីរូបនេះ មុននឹងនាងទទួលបានស្នេហ៍ពិត នាងក៏ធ្លាប់រងរឿងអាស្រូវស្នេហាជាមួយបុរសសង្ហាដល់ទៅ ១០ រូបឯណោះ។ បុរសសង្ហា ១០ រូប នោះរួមមាន ៖ ១. លោក Mike Pirat ២. លោក Bie Sukrit ៣. លោក Pong Nawat ៤. លោក Ken Phupoom ៥. លោក Fluke The Star ៦. លោក Pop Pitcherpat ៧. លោក Mark Prin ៨. លោក Tono ៩. លោក Nadech ១០.…
អានបន្ត