cheapest au amoxil content

ស្ដាប់​ម៉ៃ សុគន្ធ វិភាគ​ ឃើញ​ថា​ ត្រូវ​ម្យ៉ាង​ ដល់​ស្ដាប់​អ្នក​ជំនាញ​វិញ ទើប​ដឹង​កាន់តែ​ច្បាស់​ថា ថុល សុភិទិ ធ្លាក់ ​ដោយសារអ្វី (មាន​វីដេអូ)

លោកអ្នក ​បាន​ជ្រាប​រួច​មក​ហើយ​ថា ក្រោយពី​រក​ឃើញ​ម្ចាស់​ពានរង្វាន់​Cambodian Idol រដូវ​កាល​ទី​៤ ភ្លាមៗ​នោះ តារា​ចម្រៀង លោក ម៉ៃ សុគន្ធ បាន​ចេញមុខ​វិភាគ​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​បេក្ខជន​ជើង​ខ្លាំង ថុល សុ​ភិ​ទិ ធ្លាក់​ពី​តួឯក មក​តួរង ដោយសារតែ​មនុស្ស​ស្រី​ម្នាក់។ លើស​ពី​​​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក «​វិភាគ​កុន : Academic Film Criticism» បាន​ធ្វើ​ការវិភាគ​បន្ថែម​យ៉ាង​លម្អិត​ជុំវិញ​រឿង​នេះ ជាមួយ​នឹង​ការ​លើកសរសើរ​ចំពោះ មតិយោបល់​របស់​តារា​ចម្រៀង ម៉ៃ សុគន្ធ ផងដែរ។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​រៀបរាប់​ដូច្នេះ​ថា «​ចំណុច​ល្អ​ ដែល​ខ្ញុំ​ចូលចិត្ត​ពូ​គន្ធ គឺ រាល់​លើក​ពេល​ដែល​គាត់​និយាយ​សាច់​ការ គឺ តម្លៃ​តាក់​តិច​នៃ​គំនិត​ខ្លឹមសារ​បង្កប់​គួរឱ្យ​ពិចារណា​ក្នុង​វោហារ​ស័ព្ទ​គាត់​គឺមាន​ចំណុច​ល្អ​គួរឱ្យ​ពិចារណា​ខ្ពស់​។ ហើយ​ចំណុច​នេះ​ ពូ​គន្ធ​និយាយ​មាន​ហេតុផល​ខ្លះ​ដែរ​..តើ​អ្នកដឹង​ទេ​?? វិថី​សិល្បៈ​វា​ខុសពី​វិថី​ដែល​យើង​បើកបរ​យានជំនិះ ព្រោះ​វិថី​ទៅ​រក​ស្ថាន​តារា គឺ​វា​ឆ្ពោះ​ទៅលើ​។ ចូរ​អ្នក​ចងចាំ​ថា វិថី​នេះ​ទាល់តែ​ងងឹត​បំផុត ទើប​ដឹង​ថា នរណា​មាន​ពន្លឺ​ជាងគេ​។ ហើយ​ពេជ្រ​ដែល​កំពុង​ត្រៀម​ច្នៃ​ក្លាយ​ជា​តារា ស្នេហា គឺជា​អម្រែក ​ដែល​ទាញ​ស្លាប ជន​មាន​ក្តី​ស្រមៃ​មិនអោយ​ហោះ​បាន​ខ្ពស់​.. មិនមែន​មានន័យថា ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​បរាជ័យ​ឡើយ តែ​បុគ្គល​ល្បីៗ​ជាច្រើន​ផ្តើម​វិថី​តារា​ពេល​ខ្លួន Single មាន​អត្រា​ជោគជ័យ​ខ្ពស់ជាង​.​។​ ពាក្យ​បង​ស្រឡាញ់​សយ មួយ​ម៉ាត់​របស់​ភិ​ទិ​អំឡុង​កាលនោះ ​ធ្វើឱ្យ​ហ្វេ​ន​រាប់សែន​នាក់​ចាប់អារម្មណ៍​កំលោះ​សង្ហា​ម្នាក់នេះ…

អានបន្ត

ច្បាស់ហើយ! ថុល សុភិទី និង​ ពេជ្រ សូលីកា ស្លៀក​ឈុត​កូន​កំលោះ-ក្រមុំ​ ឲ្យ​សម្អាងការ​មួយ ហើយ​ជម្រះ​មន្ទិល​ស្នេហ៍​ថា…(មានវីដេអូ)

មុន​ពេល​រក​ឃើញ​ម្ចាស់​ពានCambodian Idolរដូវកាលទី៤នោះ, កាលពីប៉ុន្មានថ្ងៃមុន នៅលើ​បណ្ដាញ​សង្គម​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ទៅលើ​ជីវិត​ឯកជន​របស់​តារា​ចម្រៀង​ហង្ស​មាស ពេជ្រ សូលី​កា ខណៈ​មាន​ចចាម អារ៉ាម​ជាច្រើន​និយាយ​តៗ​គ្នា​ថា អ្នក​មេម៉ាយ​កូន​មួយ​រូប​នេះ ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បេក្ខជន​ថុល សុ​ភិ​ទិ។ តាមរយៈ​ពាក្យ​ចចាម អារ៉ាម​នោះ ​ធ្វើ​ឲ្យ​អ្នក​មេម៉ាយ ពេជ្រ សូលី​កា ហាក់​បន្ទោស​ខ្លួនឯង​យ៉ាងខ្លាំង​។ នាង​ បាន​បង្ហោះ​សារ​ហាក់​ដូច​មានការ​ឈឺ​ចាប់ និង​បន្ទោស​ខ្លួនឯង​នៅលើ​បណ្ដាញសង្គម​ ក្រោយ​មើល​ឃើញ​ថា ប្រជាប្រិយភាព​របស់ ថុល សុ​ភិ​ទិ ហាក់​ធ្លាក់ចុះ​។​ ជុំវិញ​ទំនាក់ទំនង​ជាមួយ​បេក្ខជន Cambodian Idol ថុល សុ​ភិ​ទិ តារាចម្រៀង ពេជ្រ សូលី​កា បាន​បញ្ជាក់​ច្បាស់​ៗ​ថា ​គ្រាន់តែ​ជា​យល់​ច្រឡំ ហើយ​នាង​បាន​ទទូច​អង្វរ​ដល់​មហាជន មាន​ការ​ស្រលាញ់ និង​គាំទ្រ​បេក្ខជន ថុល សុ​ភិ​ទិ ដូច​កាលពីមុន​វិញ​។​ ទោះ​ពេជ្រ សូលីកា មានការ​បកស្រាយ​រួចហើយក៏ពិតមែន ក៏នៅតែមានមន្ទិល​មួយ​ចំនួន​ជុំវិញ​រឿង​នេះ​ដដែល។ ដោយហេតុ​នេះ​ហើយ ​ទើប​ ពេល ​​ស្លៀក​ឈុត​កូន​ក្រមុំ-កំលោះ​ឲ្យ​សម្អាងការ​ហង្ស​ ​ជាមួយ ​ពេជ្រ សូលីកា នោះ ថុល សុភិទិ បានធ្វើការបញ្ជាក់ជាថ្មីជម្រះមន្ទិលមហាជន។ បង្ហោះភ្ជាប់ជាមួយរូបថតក្នុងឈុតកូនកំលោះ-ក្រមុំជាមួយជាច្រើនសន្លឹក នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ…

អានបន្ត

ណុប បាយ៉ា​រិ​ទ្ធ និយាយ​បែបនេះ​, ស៊ឹម ច័ន្ទ​ពន្លឺ យក​ដៃ​ស្ទាប​ទ្រូង​ ខំ​ទប់ទឹក​ភ្នែក ខណៈ​កន្លង​មក ​លោក​ធ្លាប់​បកស្រាយ​រួច​​​ហើយ​ថា… (​មាន​វីដេអូ​)

និយាយ​ដល់​ការ​ប្រឡង​ដំបូង​ក្នុង​វគ្គ​Judge Audition បេក្ខជន ស៊ឹម ច័ន្ទ​ពន្លឺ ស្ថិត​ក្នុង​អាយុ​២៩​ឆ្នាំ មកពី​ខេត្ត​តាកែវ ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស​ បូករួម​ទាំង​រូបរាង​សង្ហា​ទៀត​នោះ​ ធ្វើ​ឲ្យ​លោកគ្រូ​ពេទ្យ​រូប​នេះ ទាក់ចិត្ត​មនុស្ស​ស្រី​មិន​តិច​នាក់​នោះ​ទេ។ ស្រប​ពេល​មាន​ការ​លង់​នឹង​សម្រស់​គ្រូពេទ្យ​ជាច្រើន នា​ពេលនោះ បែរ​ជា​មាន​អ្នកខ្លះ មិន​ពេញចិត្ត ចោទ​ថា គ្រូពេទ្យ​រូប​នេះ ជា​វៀតណាម ជា​ចេក ​ជាដើម ទាំង ដែល​ពេល​ប្រឡង​កម្មវិធី The Voice​នៅ​ប្រទេស​វៀតណាម​​ រូបលោក បាន​ប្រាប់​ច្បាស់​ៗ​ហើយ​ថា ជា​ជនជាតិ​កម្ពុជា ហើយ​ក្នុង​ការ​ឡាយ​កន្លងមក ក៏បាន​បញ្ជាក់​រួចហើយ​ថា លោក​សុំា​អស់ហើយ​រឿង​ស្រី​បោក បើ​ថា​សួរ​ចេក មិន​ចេក​អត់​ដឹង​ទេ​។ នេះ​ចង់​បញ្ជាក់​ថា លោកគ្រូ​ពេទ្យ​មិនមែន​ចេក​នោះទេ។ បន្ទាប់ពី​មានការ​រិះ,,គន់​រួចមក លោកគ្រូ​ពេទ្យ​សម្បូរ​ស្នេហ៍​រូប​នេះ នៅតែ​បន្ត​ធ្វើ​បាន​យ៉ាង​ល្អ​ពី​មួយ​វគ្គ​ទៅមួយ​វគ្គ​រហូត​ឈាន​ដល់​វគ្គ​Live Show នៅតែ​ទទួល​បាន​សំឡេង​បោះឆ្នោត​ច្រើន​ពី​ទស្សនិកជន​ដដែល​។ ការ​ជាប់​ម្ដង​ហើយ​ម្ដងទៀត​នោះ ត្រូវ​បាន​អ្នក​មិន​ពេញចិត្ត​មួយ​ចំនួន​ថា ជាប់​ដោយសារ​ខ្សែ ដោយសារ​រូបរាង​សង្ហា​ ជាដើម។​ ត្រង់​ចំណុច​នេះ លោកគ្រូ​ពេទ្យ ស៊ឹម ច័ន្ទ​ពន្លឺ​ក៏បាន​បកស្រាយ​យ៉ាង​ក្បោះក្បាយ​រួចហើយ​ថា បើ​មាន​ខ្សែ​ពិតមែន​នោះ លោក​មិន​មក​ប្រឡង​នោះ​ទេ ចេញ​ច្រៀង​យក​តែម្ដង។ ទោះជា​លោកគ្រូ​ពេទ្យ​ធ្វើការ​បកស្រាយ​យ៉ាង​ចិត្ត​ត្រជាក់​ជា​បន្តបន្ទាប់​យ៉ាងណា ក៏​សំឡេង​នៃ​ការរិះ,,គន់​នៅតែ​បន្ត​។​ ជាក់ស្ដែង ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ លោកគ្រូ​ពេទ្យ​សម្បូរ​ស្នេហ៍​រូប​នេះ ច្រៀង​ពីរោះ ធ្វើបាន​ល្អ​ជាង​វគ្គ​មុនៗ​ទៅទៀត តែ​ក្នុង​គំនិត​អ្នក​ស្អប់ នៅតែ​យល់ថា…

អានបន្ត