amoxil au price online content

កែវ ចាន់និមល កាន់តែថ្នមខ្លួន ខណៈដែល​ ពពោះកូនទី ២ ជិត​….

ភ្លេចៗត្រចៀកនៅខ្វះតែជាង ៣ ខែទៀតប៉ុណ្ណោះ ពិធីការិនីសម្បូរដោយសំនួនវោហារចាក់ទឹកមិនលិច អ្នកនាង កែវ ចាន់និមល បានឃើញមុខកូនប្រុសក្នុងផ្ទៃនេះ ខណៈពេលនេះអ្នកនាងបានពពោះកូនទី ២ នៅក្នុងផ្ទៃប្រមាណជិត ៦ ខែហើយ។ មុនទទួលបានចំណងដៃកូនប្រុសក្នុងផ្ទៃ កែវ ចាន់និមល និង ស្វាមី មានកូនស្រីធំពេញវ័យម្នាក់អាយុ ១១ ឆ្នាំរួចទៅហើយពីចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ ពេលនេះទំហំផ្ទៃពោះរបស់ពិធីការិនី កែវ ចាន់និមល កាន់តែខ្ទាតធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយនាងក៏ចាប់ផ្ដើមចេះថ្នមខ្លួន ដោយលែងសូវទទួលការងារមមាញឹកដូចកាលពីមុនទៀតហើយ លើសពីនេះទៅទៀត អ្នកម៉ាក់សម័យថ្មីរូបនេះក៏លែងសូវហ៊ានពាក់ស្បែកជើងកែងខ្ពស់ៗទៀតដែរ។ ក្នុងរយៈពេលដកឃ្លាពីការងារនោះ ពិធីការិនីដ៏ល្បីល្បាញខាងលើ បានដឹកដៃគ្នា ព្រមទាំងកូនស្រីបណ្ដូលចិត្ត ធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីសហរដ្ឋអាមេរិកជាច្រើនសប្ដាហ៍ ជាមួយនឹងការប្រើប្រាស់ជីវិតយ៉ាងរីករាយ និង ស៊ីវិស័យបំផុត។ ទន្ទឹមនឹងនោះ កែវ ចាន់និមល ក៏ត្រូវបានស្វាមីកាន់តែស្រឡាញ់យកចិត្តទុកដាក់ទ្វេដងផងដែរ ជាពិសេសពេលទំហំផ្ទៃពោះកាន់តែខ្ទាតធំ ស្វាមីតារាស្រីរូបនេះកាន់តែមើលថែតាមយកចិត្តភរិយាសឹងមិនចន្លោះឡើយ ដែលធ្វើឱ្យអ្នកគាំទ្រលួចសរសើរពីសំណាងតារាស្រីរូបនេះជាខ្លាំង៕

អានបន្ត

អីយ៉ា​ស្ងាត់​ៗ​ ឃុន វុត្ថា បង្ហាញមុខគូស្នេហ៍ញឹកញាប់ សង្ស័យមានដំណឹងល្អឆាប់ៗ

ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជានៅចាំអតីតបេក្ខភាពដ៏លេចធ្លោក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំ The Voice Cambodia រដូវកាលទី ១ លោក ឃុន វុត្ថា មិនខាន ដោយកាលនោះដ្បិតលោកមិនបានក្លាយជាម្ចាស់ពានរង្វាន់ក៏ពិតមែន ប៉ុន្ដែលោកគឺជាបេក្ខជនដ៏មានសមត្ថភាពមួយរូប ហើយពេលនេះក៏បានក្លាយជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាសផងដែរ។ ជាការពិតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ លោក ឃុន វុត្ថា ត្រូវបានមហាជនអ្នកគាំទ្រនារីៗជាច្រើនចង់ដឹងពីរឿងរ៉ាវឯកជនរបស់លោក ជាពិសេសរឿងម្ចាស់បេះដូងតែម្តង។ ពិតណាស់លោក ឃុន វុត្ថា មានម្ចាស់ចិត្តរួចទៅហើយ ប៉ុន្តែគេសង្កេតឃើញក្រៅពីការងារសិល្បៈ បុរសសង្ហាររូបនេះហាក់មិនសូវបង្ហោះរូបនឹងគូស្នេហ៍ប៉ុន្មាននោះឡើយ។ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ លោក ឃុន វុត្ថា បានបង្ហោះរូបភាពនឹងគូស្នេហ៍ញឹកញាប់ជាងមុន រហូតធ្វើឱ្យអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅរង្វង់សិល្បៈជាច្រើនសង្ស័យថា លោកនឹងមានដំណឹងល្អឆាប់ៗ។ លើសពីនោះ គ្រប់គ្នាក៏បានសរសើរមិនដាច់ពីមាត់ពីម្ចាស់បេះដូងរបស់លោក ឃុន វុត្ថា ថាពិតជាស្រស់ស្អាតស័ក្តិសមនឹងគ្នាខ្លាំងណាស់៕

អានបន្ត