phoenixdragonkungfu.com free viagra brand sample pack content

អីយ៉ា​! ណាន វីសារ ប៉ះរៀមច្បង នី រតនា ច្រៀងគោករួមគ្នា ផ្អើល​អ្នក​គាំទ្រ​

មហាជនអ្នកគាំទ្របេក្ខភាពជើងខ្លាំងមួយរូបរបស់ Cambodian Idol ណាន វីសារ បានជ្រាបហើយថាលោកក៏ជាបេក្ខភាពមួយរូបទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនជាច្រើន តាំងពីវគ្គប្រឡងដំបូងម៉្លេះជាមួយនឹងការបង្ហាញសមត្ថភាពច្រៀង ដោយលើកយកបទចម្រៀងរបស់ លោក នី រតនា «តើបងមានថ្ងៃនោះទេ» មកបកស្រាយផ្ទុះការសរសើរពេញចិត្តខ្លាំងពីមហាជនលើបណ្ដាញសង្គម។ យ៉ាងណាមិញក្រោយបញ្ចប់ការប្រកួត ដ្បិតតែលោកមិនបានឈានដល់វគ្គផ្ដាច់ព្រ័ត្រមែន តែបេក្ខភាពជើងខ្លាំងរូបនេះ ក៏បានក្លាយជាអាយដលក្នុងដួងចិត្តមហាជនអ្នកគាំទ្រជាច្រើនផងដែរជាមួយនឹងសមត្ថភាពដ៏លេចធ្លោរបស់លោក។ ដោយឡែក ថ្មីៗនេះ មហាជនអ្នកគាំទ្ររបស់ ណាន វីសារ កំពុងចាប់អារម្មណ៍ខ្លាំង ក្រោយបានឃើញវីដេអូមួយដែល លោក បានជួបជាមួយនឹង រៀមច្បង នី រតនា ម្ចាស់ពាន Cambodian Idol រដូវកាលទី ១ និងជាម្ចាស់បទ «តើបងមានថ្ងៃនោះទេ» ក្នុងកម្មវិធីមួយ ដែលអ្នកទាំងពីរបានធ្វើការបកស្រាយបទចម្រៀងមួយនេះរួមគ្នាយ៉ាងពីរោះផងដែរ។ វីដេអូនេះដែរ ត្រូវបានមហាជនអ្នកគាំទ្ររបស់ អាយដល ណាន វីសារ និង នី រតនា បានធ្វើការចែករំលែកពេញបណ្ដាញសង្គមដោយភ្ជាប់ជាមួយអារម្មណ៍រំភើបជំនួសផងដែរ៕

អានបន្ត